សកម្មភាព​នៃ​សេចក្ដី​ស្រលាញ់


អ្នកម្ដាយ ថេរ៉េសា

នៅ​យប់​មួយ មាន​បុរស​ម្នាក់​​បាន​មក​ដល់​កន្លែង​របស់​ពួក​យើង ហើយ​ប្រាប់​ពួក​យើង​ថា ” បងស្រី នៅ​ខាង​នោះ មាន​គ្រួសារ​មួយ​ដែល​មាន​កូន​ដល់​ទៅ ៨ នាក់ ពួក​គេ​មិន​មាន​អ្វី​ហូប​អស់​ជា​ច្រើន​ថ្ងៃ​មក​ហើយ ” ។ ខ្ញុំ​បាន​ប្រមូល​ម្ហូប​ខ្លះ​ហើយ​ដើរ​សំដៅ​ទៅ​ផ្ទះ​របស់​ពួក​គេ ។

នៅ​ពេល​ដែល​ខ្ញុំ​បាន​ទៅ​ដល់ ខ្ញុំ​បាន​ឃើញ​ទិដ្ឋភាព​ដ៏​អាណោច​អធម៌​របស់​កុមារ​ទាំង​នោះ​ដែល​ស្គម​ស្គាំង​ដោយ​សារ​ការ​អត់​ឃ្លាន ពួក​គេ​មិន​មាន​សេចក្ដី​ទុក្ខ​សោក​អ្វី​ឡើយ​ក្រៅ​ពី​ក្ដី​ទុក្ខ​សោក​ដោយ​ការ​ខ្វះ​ចំណី​អាហារ​សម្រាប់​ហូប ។

ខ្ញុំ​បាន​ឲ្យ​អង្ករ​ទៅ​កាន់​ស្ត្រី​ជា​ម្ដាយ នាង​ក៏​បាន​រំលែក​វា​ជា​ ២ ចំណែក​ស្មើ​គ្នា ហើយ​ដើរ​ចេញ​ទៅ​ក្រៅ​បាត់​ទៅ ។ មួយ​សន្ទុះ​ក្រោយ​មក​ នាង​ក៏​ត្រឡប់​មក​វិញ ខ្ញុំ​ក៏​សួរ​នាង​ថា ” តើ​កូន​ស្រី​ទៅ​ទី​ណា ? ” ” ខ្ញុំ​យក​ទៅ​ចែក​អ្នក​ជិត​ខាង​របស់​ខ្ញុំ ពួក​គេ​ក៏​គ្មាន​អ្វី​ហូប​ដូច​ខ្ញុំ​ដែរ ” នាង​តប​មក​វិញ​ដោយ​ភាព​រីករាយ ។

ខ្ញុំ​មិន​ភ្ញាក់​ផ្អើល​ទាល់​តែ​សោះ ព្រោះ​ខ្ញុំ​ដឹង​ថា​អ្នក​ក្រីក្រ​មាន​ចិត្ត​សប្បុរស​ណាស់ ! ប៉ុន្តែ​ខ្ញុំ​ភ្ញាក់​ផ្អើល​ក៏​ព្រោះ​តែ​នាង​ដឹង​ថា​អ្នក​ដទៃ​ឃ្លាន​ដែរ ។ តាម​ធម្មតា នៅ​ពេល​ដែល​យើង​កំពុង​តែ​រង​ទុក្ខ​សោក យើង​ប្រាកដ​ណាស់​ថា​គិត​តែ​ពី​ខ្លួន​ឯង យើង​នឹង​មិន​មាន​ពេលវេលា​ឯ​ណា​ទៅ​គិត​ដល់​រឿង​​របស់​អ្នក​ដទៃ​នោះ​ទេ ។

អ្នកម្ដាយ ថេរ៉េសា (Mother Teresa 26 សីហា 1910 – 5 កញ្ញា 1997)

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in រឿងខ្លី អប់រំចិត្ត​ គំនិត and tagged , , , , . Bookmark the permalink.

16 Responses to សកម្មភាព​នៃ​សេចក្ដី​ស្រលាញ់

  1. លី កល្យាណ និយាយថា៖

    …ពួកគេមិនមានសេចក្ដីទុក្ខសោកអ្វីឡើយក្រៅពីទុក្ខសោកដោយការខ្វះចំណីអាហារសម្រាប់ហូប ។…
    មិនមែនទុក្ខសោកដោយសារខ្វះ អាយហ្វូន៥ ប្រើទេ!

  2. លី កល្យាណ និយាយថា៖

    មានចេតនាសរសេរ ការមេ ។
    អូខេ នៅជាប់និច្ចសីលដដែល លោកប្អូន។

  3. បងកល្យាណមានចុះកម្មសិទ្ធិបញ្ញាអត់?

    • តា ម៉ាប់ និយាយថា៖

      មិនដឹង​ដែរ តែប្រហែល​ជា​មាន​ក៏ធ្វើអីមិនកើត​ដែរ ហាហាហា

    • លី កល្យាណ និយាយថា៖

      អត់មានបានចុះកម្មសិទ្ធិបញ្ញាទេជីវីអើយ!
      តាម៉ាប់​ និងយាយម៉ាប់អាចយកទៅចែកកូនប្រើផងបាន។
      សុំទោសបើមានជ្រុលជ្រួសសូមកុំប្រកាន់ណា អ្នកទាំងអស់គ្នា😀

    • តា ម៉ាប់ និយាយថា៖

      ហ៊ូ បង​កល្យាណ​អើយ​ម៉េច​ក៏​ដល់​កូន​អីណាទៀត​ហើយ មិន​ដឹង​គេ​យក​ខ្ញុំ​ឬ​អត់​ផង ! បង​សម្រាប់​ខ្ញុំ​មួយ បង​ពួយ​ម៉ា​អស់​ដៃ​មក គ្មាន​បណ្ណាហា !

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s