មាឃបូជា ២៥៥៥


មួយ​រយៈ​នេះ​ ថា​ខ្ញុំ​ខ្ជិល​ក៏​ខ្ជិល ថា​ខ្ញុំ​រវល់​ក៏​រវល់ ទើប​មិន​សូវ​ជា​​បាន​សរសេរ​អ្វី​ផ្សាយ​ទៀត​ទាល់​តែ​សោះ ម៉្យាង​វិញ​ទៀត​នោះ​ គឺ​នៅ​ចុង​ខែ​មករា​នេះ​នៅ​ពេល​ដែល​ខ្ញុំ​ដូរ​ឈ្មោះ​ប្លុក​ខ្ញុំ​ពី tamabnyaymab មក tamabloveyaymab បាន​ធ្វើ​ឲ្យ​ចំនួន​អ្នក​ចូល​អាន​​ប្លុក​ខ្ញុំ​ធ្លាក់​ចុះ​យ៉ាង​គំហុក (ជ្រេញ​ហ្មង) ។

ចូល​រឿង​សាច់​ការ​វិញ ​ថ្ងៃ​ទី ០៧ ខែកុម្ភៈ​ ឆ្នាំ ២០១១ គឺ​ត្រូវ​នឹង​ថ្ងៃ ១៥ កើត​ ខែ​មាឃ ពុទ្ធ​សករាជ ២៥៥៥ គឺ​ជា​ថ្ងៃ​នៃ​ពិធី​បុណ្យ​មាឃបូជា (អាន​ថា មាឃៈ​-បូជា) ។ ខ្ញុំ​សូម​មិន​ពណ៌នា​​អំពី​ប្រវត្តិ​នៃ​ពិធី​បុណ្យ​បែប​សាសនា​នេះ​ទេ ក៏​ព្រោះ​តែ​មិត្ត​អ្នក​អាន​អាច​រក​អាន​បាន​នៅ ទីនេះ

វត្ត លង្កា ព្រះ កុសុមារាម

តែ​រឿង​ដែល​ខ្ញុំ​ចង់​និយាយ​នោះ​គឺ​ នៅ​វត្តលង្កាព្រះកុសុមារាម ដែល​យើង​ហៅ​កាត់​ថា​ វត្ត​លង្កា ៗ នោះ មាន​ពិធី​សូត្រ​ធម៌ (មិនដឹង​តាំង​ពី​ស្មើ​ណា​ តែ​ខ្ញុំ​ទៅ​ថត​រូប​នៅ​ម៉ោង ១១ យប់) ឯ​វត្ត​ដទៃ​ទៀត​ដូចជា​ វត្តមហាមន្រ្តី និង វត្ត​ព្រះ​ពុទ្ធ​មាន​បុណ្យ មិន​បាន​ឃើញ​សូត្រ​ធម៌​សោះ (ឬ​ក៏​ខ្ញុំ​មើល​មិន​ឃើញ) ។ ដូច្នេះ ខ្ញុំ​ចង់​ដឹង​ពី​រឿង​នេះ​ឲ្យ​កាន់តែ​ច្បាស់ តើ​មាន​នរណា​នឹង​បក​ស្រាយ​ចម្ងល់​មួយ​នេះ​ប្រាប់​ខ្ញុំ​ផង​ទេ ?

សូម​អរគុណ និង អរ​ព្រះ​គុណ ​ទុក​ជា​មុន ។

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in កំណត់សរសេរ តាម៉ាប់, អត្ថបទ វប្បធម៌ និង អរិយធម៌ and tagged , , , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s