ខ្ញុំទៅ​ភ្នំ​កំពង់​ត្រាច


ត​ពី​ប្រកាស​មុន ដំណើរ​ម៉ូតូ​ ៥ ខែត្រ ដែល​រួម​មាន​ការ​ធ្វើ​ដំណើរ​របស់​ខ្ញុំ​ទៅ ខ្ពង់រាប​បូកគោ ខ្ញុំ​សូម​រៀប​រាប់​ក្នុង​ប្រកាស​នេះ​​អំពី​ដំណើរ​របស់​ខ្ញុំ​ទៅ​ភ្នំ​កំពង់​ត្រាច ។

ភ្នំ​កំពង់​ត្រាច ស្ថិត​នៅ​ក្នុង​ ឃុំ​ដំណាក់​កន្ទួត​ខាង​ត្បូង ស្រុក​កំពង់​ត្រាច ខែត្រ​កំពត ។ ចំពោះ​អ្នក​ដែល​មិន​ធ្លាប់​ទៅ​ទស្សនា​ភ្នំ​នេះ បើ​អ្នក​ទៅ​ដល់​ផ្សារ​កំពង់​ត្រាច​ហើយ អ្នក​ក៏​ដូច​ជា​ទៅ​ដល់​ភ្នំ​នេះ​ដែរ ព្រោះ​នៅ​ចម្ងាយ​ប្រហែល ២ គ.ម ប៉ុណ្ណោះ ចុះ​តាម​ផ្លូវ​ដី​ នៅ​ខាង​ជើង​ផ្សារ ។

ភ្នំ​នេះ​ជា​ប្រភេទ​ភ្នំ​ថ្ម ដែល​មិនសូវ​មាន​រុក្ខជាតិ​ដុះ​លូត​លាស់​ឡើយ ។ ជិះ​តាម​ផ្លូវ​ដី​នេះ​រហូត​ទៅ អ្នក​នឹង​បាន​ឃើញ​ ប៉ុស្តិ៍​លក់​សំបុត្រ​សម្រាប់​ជន​បរទេស​នៅ​ខាង​ស្ដាំ​ដៃ ។ បត់​ស្ដាំ​បន្ត​ទៅ​ប្រហែល ៣០០ ម. ទៀត អ្នក​នឹង​ឃើញ​ខ្លោង​ទ្វារ​វត្ត ។ ចូល​ទៅ​ដល់​ក្នុង​វត្ត ក្មេងៗ​នៅ​ម្ដុំ​នោះ ប្រាកដ​ជា​មក​រោម​អ្នក​ ហើយ​សុំ​ឲ្យ​អ្នក​ជួល​ពួក​គេ​ដើម្បី​ធ្វើ​ជា មគ្គុទ្ទេសក៍ ។

ខ្ញុំ​បាន​យក​ក្មេង​ប្រុស ៣ នាក់ ដើម្បី​ជួយ​យួរ​ឥវ៉ាន់​ដ៏​សំពីង​សំពោង​របស់​ខ្ញុំ ។ ពេល​រៀប​ចូល​ល្អាង យើង​ត្រូវ​សំពះ​សុំ​ផ្លូវ​ទេព​រក្ស ២ ដែល​នៅ​អម​សង​ខាង​ច្រក​ចូល​ល្អាង ។ បើ​តាម​ក្មេង​រៀប​រាប់​ដោយ​ផ្អែក​លើ​រឿង​ព្រេង ភ្នំ​នេះ​គឺ​ ជា​សត្វ​នាគ​ដែល​ស្លាប់​ហើយ​ក្លាយ​ខ្លួន​ជា​ថ្ម ពេល​ដែល​ទឹក​សមុទ្រ​រីង​គោក​អស់​ទៅ ។ ដូច​នេះ​មាត់​ល្អាង​នេះ គឺ​ ជា​មាត់​នាគ​យ៉ាង​ប្រាកដ ។ ចូល​ទៅ​ដល់​ខាង​ក្នុង អ្នក​ត្រូវ​ការ​ពិល (ក្មេង​ៗ​មាន​ពិល​​រួច​ជា​ស្រេច) ព្រោះ​ងងឹត អ្នក​អាច​មើល​ឃើញ​ ថ្ម​ដែល​មាន​រូប​ជា​សត្វ​ផ្សេង​ៗ ដែល​ក្មេង​ៗ​អះ​អាង​ថា​ សត្វ​នាគ​លេប​ចូល​ក្នុង​ពោះ (សុំ​មើល​រូប​នៅ​ខាង​ក្រោម) ។ បន្ត​មក​ទៀត​ ដើរ​ចេញ​តាម​បំពង់​អាហារ​នាគ អ្នក​នឹង​មក​ដល់​ ក្រពះ​នាគ ដែល​ជា​ទីលាន​រាប​ស្មើ ហើយ​ចំហ ដី​នៅ​ទីនេះ​មាន​ពណ៌​ស្វាយ ។ នៅ​ក្នុង​ចំណុច​ក្រពះ​នាគ​នេះ​ផង​ដែរ ក៏​មាន​​ព្រះ​ពុទ្ធ​បដិមា​សម្រាប់​គោរព​បូជា​ផង​ដែរ ។

ចេញ​ពី​ល្អាង​នេះ​ទៅ ក្មេង​ៗ​បាន​នាំ​ខ្ញុំ​ឡើង​ភ្នំ ដោយ​តោង​ដុំ​ថ្ម និង វល្លិ។​ នេះ​ជា​លើក​ដំបូង​ដែល​ខ្ញុំ​ឡើង​ភ្នំ​ដោយ​ប្រើ​ដៃ (រាល់​ដង​ប្រើ​តែ​ជើង​ ព្រោះ​មាន​កាំ​ជណ្ដើរ) ។ ពិត​ជា​ហត់​មែន​ទែន (គិត​រក​បញ្ចុះ​ទម្ងន់​ហើយ) ទម្រាំ​ចុះ​មក​វិញ​រួច ដែល​កម្ពស់​ប្រហែល​ជា ៣០ ម. ប៉ុណ្ណោះ ហើយ​ឥវ៉ាន់​ក៏​ប្រើ​ឲ្យ​ក្មេងៗ​កាន់​ទាំង​អស់ ។ តែ​ក៏​ម៉្យាង​ដែរ មាន​អារម្មណ៍​ជ្រះ​ថ្លា ពេល​ឡើង​ទៅ​ដល់​លើ ព្រោះ​ខ្យល់​បក់​ត្រសៀកៗ ហើយ​ងាក​ទៅ​ណា​ក៏​ឃើញ​តែ​ដី​ខ្មែរ ។

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in អត្ថបទ ភូមិវិទ្យា, Exploring Cambodia and tagged , , , , . Bookmark the permalink.

7 Responses to ខ្ញុំទៅ​ភ្នំ​កំពង់​ត្រាច

  1. Pingback: ដំណើរ​ម៉ូតូ​ ៥ ខែត្រ | តាម៉ាប់ & យាយ​ម៉ាប់

  2. ស្រុកស្រែ និយាយថា៖

    និយាយលេងសើចអីតាម៉ាប់ ខ្ញុំអត់ដែលដើរចូលល្អាងភ្នំនៅស្រុកយើងសោះ ចេះតែខ្លាចពីសុវត្ថិភាព។ បើនៅស្រុកគេ អត់ភ័យសោះ។ ចាំមើលមានឧិកាស ខ្ញុំនឹងទៅលេងទីនោះម្តង អោយស្គាល់ជាតិល្អាងស្រុកយើង…

    • តា ម៉ាប់ និយាយថា៖

      ខ្ញុំ​ចូល​បាន​២ល្អាង​ហើយគឺ ល្អាង​នៅ​ភ្នំសំពៅ និង ល្អាង​នៅ​ភ្នំ​កំពង់​ត្រាច ។ បាទ​ពេល​ខ្លះ​មាន​អារម្មណ៍​មិន​សូវ​ល្អ​ដែល​ព្រោះ​ដើរ​ម្នាក់​ឯង តែ​ពេល​ដែល​ខ្ញុំ​ទៅ​ដល់​ ខ្ញុំ​គិត​ថា​វាមាន​សុវត្ថិភាព​បំផុត ។ ​ស្រុក​ខ្មែរ​ខ្ញុំ​ដើរ​មិនទាន់​សព្វ​ដី​ទេ មិនដឹង​កាល​ណា​ទេ ។

  3. Sun Kaneka និយាយថា៖

    ទេសភាពស្អាតណាស់:)

  4. vsthea និយាយថា៖

    គួរឲ្យចង់ទៅលេងដល់ហើយ គិតថានឹងទៅចូលឆ្នាំនេះ​តែមិនដឹងបានទៅទីនោះអត់ទេ ?

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s