ខ្ញុំទៅ​ខ្ពង់​រាប​បូកគោ


កាល​ពី​ឆ្នាំ​ទៅ (៣១ ធ្នូ ២០១១) ខ្ញុំ​បាន​ឡើង​ ខ្ពង់​រាប​បូកគោ ​បាន​សម្រេច​ជា​លើកទី ១ បន្ទាប់​ពី​ខក​ខាន​មិន​បាន​ឡើង​ដល់​កាល​ពី ១០ ឆ្នាំមុន ។ ខ្ញុំ​សូម​រាយ​រ៉ាប់​រៀប​រាប់​ត្រួស​ ៗ ពី​ដំណើរ​នេះ​ដូច​ខាង​ក្រោម ៖

ចេញ​ពី​កែប​វិញ​នៅ​ម៉ោង ០៩ ព្រឹក​ ​សំដៅ​ទៅ ​​ភ្នំ​បូក​គោ  ដែល​ជា​អតីត​រាជ​និវេសនដ្ឋាន​របស់​ សម្ដេច​ព្រះ​​មុនីវង្ស ។ ខ្ញុំ​ទៅ​ដល់​កំពត​ម៉ោង ១០ ព្រឹក​ បន្ត​ទៅ​ដល់​កំពូល​ភ្នំ​បូកគោ (ហៅ​ខ្ពង់​រាប​សម​ជាង) នៅ​ម៉ោង ១១ ព្រឹក ។ សូម​បញ្ជាក់​ថា​ ផ្លូវ​ឡើង​ទៅ​ខ្ពង់​រាប​បូកគោ​ ត្រូវ​បាន​ឈូស​ឆាយ​​ពង្រីក​ឲ្យ​ធំ​ទូលាយ​ជាង​មុន​ ហើយ​មាន​ស្លាក​សញ្ញា​​គ្រោះ​ថ្នាក់ របាំង​សង​ខាង​ផ្លូវ​ និង បង្គោល​ចំណាំង​ពណ៌​ផង​ដែរ ដែល​ត្រូវ​បាន​អភិវឌ្ឍន៍​ដោយ​ ក្រុមហ៊ុន​ឋាន​សួគ៌​បូក​គោ របស់​ម្ចាស់ ​​ប្រាសាទ​អង្គរវត្ត

ជិះ​តាម​ផ្លូវ​ឡើង​ដែល​ឆ្វែល​ជា​​រង្វេល​ដូច​ពោះ​វៀន​សាច់​ផាក់​ឡូវ អ្វី​ដែល​ទាក់​ភ្នែក​ដំបូង​បំផុត​គឺ​ រូប​សំណាក​ធំ​មួយ​របស់​ យាយ​ម៉ៅ  ដែល​អង្គុយ​ពែន​ភ្នែន (កម្ពស់​ប្រហែល ២០ ម៉ែត្រ) ។ នៅ​ទល់​ម្ខាង​ផ្លូវ​នឹង​រូប​សំណាក​គឺ ដំណាក់​ស្លា​ខ្មៅ  ។ បន្ត​ទៅ​មុខ​ទៀត យើង​ឡើង​ទៅ​ដល់​ផ្លូវ​បំបែក​ជា​ ៣ ប្រសាទ​ប្រោស​សត្វ ដែល​នៅ​ពី​ក្រោយ​នោះ​មាន​រោង​មួយ​ដ៏​ធំ​ដែល​តាំង​បង្ហាញ​នូវ Master Plan សម្រាប់​ការ​អភិវឌ្ឍន៍​ខ្ពង់​រាប​បូក​គោ​នេះ​ទាំង​មូល​តែ​ម្ដង ។

ខ្ញុំ​បត់​ស្ដាំ​ចុះ​ជម្រាល​ទៅ​ក្រោម​ដើម្បី​ទៅ​កាន់​ ទឹក​ធ្លាក់​​ពពក​វិល ​ដែល ​ស្ថិត​នៅ​ចម្ងាយ​ប្រហែល​ជា ២ គីឡូម៉ែត្រ លើ​ផ្លូវ​ដី​។ គួរ​ឲ្យ​សោក​ស្ដាយ​ព្រោះ​ថា​គ្មាន​ទឹក​ធ្លាក់​ត​ទៅ​ទៀត​ទេ មាន​តែ​ទឹក​ហូរ​បន្តិច ៗ ។

ខ្ញុំ​បក​ក្រោយ​មក​វិញ​ហើយ​មួរ​ហ្គារ​ ម៉ូតូ​សំដៅ​ទៅ​​កាន់​ចំណុច​ដែល​មនុស្ស​ភាគ​ច្រើន​ទៅ​ទស្សនា ។ ចំណុច​​​រួម​នៃ​ខ្ពង់​រាប​បូកគោ​រួម​មាន​ វត្ត​សំពៅ​ប្រាំ កាស៊ីណូ វិហារ​គ្រិស្តសាសនា និង Royale Auberge Bokor (Royal Inn Bokor/រាជ​ភោជនាលយ័​​បូកគោ) ។

ខ្ញុំ ​នៅ​លើ​​ខ្ពង់រាប​បូក​គោ ចំណុច​ក្រោយ​វត្ត​សំពៅ​ប្រាំ រហូត​ដល់​ម៉ោង ៦ និង កន្លះ ល្ងាច គោល​បំណង​ចាំ​ថត​ថ្ងៃ​លិច តែ​គួរ​ឲ្យ​សោក​ស្ដាយ​ព្រោះ​មេឃ​ពពក​បាំង​ជិត​ រកមើល​សុរិយា​អស្ដង្គត​អ្វី​ក៏​មិន​បាន ។

ជិះ​ចុះ​មក​វិញ​ដើម្បី​រក​បាយ​ទឹក​ រងា​ផង ញាក់​សាច់​ផង (២០​ អង្សា​សេ) យើង​ (ខ្ញុំ និង បង​ប្រុស​ម្នាក់​ទៀត ) មក​ដល់​​ក្រុង​កំពត​នៅ​ម៉ោង​ប្រហែល​ជា​ ៨ ល្ងាច ហើយ​ហូប​អាហារ​សមុទ្រ​នៅ​​ ហាង​តា​ឪ

នៅ​ម៉ោង​ ១១ យប់ យើង​ក៏​ឡើង​ទៅ​ម្ដង​ទៀត​ដោយ​ឡាន​ Tacoma ដើម្បី​ទៅ​ថត​យក​រូប​សកម្ម​ភាព​រាប់​ចុះ​ក្រោម​ឆ្លង​ឆ្នាំ​របស់​ប្រជាពលរដ្ឋ ​មួយ​ចំនួន​ដែល​ពួក​គាត់​ឡើង​ទៅ​សម្រាក​នៅ​ទី​នោះ​តែ​ម្ដង (តាម​ព័ត៌មាន​​ដែល​ទទួល​បាន​ គ្មាន​នរណា​ម្នាក់​បាន​ដេក​ទេ​ ព្រោះ​រងា​ពេក​ ដេក​មិន​លក់) ។ ឡើង​មិនទាន់​ដល់​ផង ខ្ញុំ​ក៏​ចាក់​បាញ់​ឆែវ​សាច់​ក្ដាម (ស្ដាយណាស់😦 ) ហើយ​ក៏​ចេញ​មក​ដេក​នៅ​គូទ​ឡាន​វិញ ។

យើង​ត្រឡប់​មក​សម្រាក​នៅ​សណ្ឋាគារ​នៅ​កំពត​វិញ​នៅ​វេលា​ម៉ោង ០១ ព្រឹក (Happy New Year 2012😀 ) ។

បញ្ជាក់៖ រូបភាព​នឹង​មាន​ភ្ជាប់​មក​នៅ​ប្រកាស​ក្រោយ សូម​អភ័យ​ទោស ។

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in អត្ថបទ ប្រវត្តិវិទ្យា, អត្ថបទ ភូមិវិទ្យា, Exploring Cambodia and tagged , , , , , . Bookmark the permalink.

3 Responses to ខ្ញុំទៅ​ខ្ពង់​រាប​បូកគោ

  1. Pingback: ដំណើរ​ម៉ូតូ​ ៥ ខែត្រ | តាម៉ាប់ & យាយ​ម៉ាប់

  2. Pingback: ខ្ញុំទៅ​ភ្នំ​កំពង់​ត្រាច | តាម៉ាប់ & យាយ​ម៉ាប់

  3. Pingback: The Carmelite Sisters Church | តាម៉ាប់ & យាយ​ម៉ាប់

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s