ពាក្យ អរគុណ


អរគុណអរ​ចំពោះ​គុណ​គេ មាន​អំណរ​គុណ​គេ ។ ពាក្យ​សម្រាប់​ទទួល​អំណរ ចំពោះ​គុណ​គេ​ក្នុង​ទី​ចំពោះ​មុខ ។ (វចនានុក្រម​ សម្ដេច ជួន​ ណាត)

ពាក្យ​ អរគុណ​ នេះ​ជា​ពាក្យ​ល្អ​វិសេស​វិសាល​ ដែល​មនុស្ស​គ្រប់​គ្នា​គួរ​យក​មក​ប្រើ​​ជា​ខ្លាំង ។ បើ​មនុស្ស​ម្នាក់​ ៗ ចេះ​ប្រើ​ពាក្យ​នេះ ហើយ​យល់​ពី​តម្លៃ​នៃ​ពាក្យ​នេះ​ទៀត គឺ​រឹត​តែ​ប្រសើរ ។

តួយ៉ាង​ដូច​ជា​ខ្ញុំ ខ្ញុំ​កម្រ​នឹង​ប្រើ​ពាក្យ​នេះ​ណាស់​នៅ​ពេល​មុន ព្រោះ​គិត​ថា​ដូច​ជា​អៀន ៗ មាត់ ។ លុះ​ដល់​ពេល​ក្រោយ​មក​ដែល​ខ្ញុំ​បាន​ជួប​នឹង​ជន​ជាតិ​បរទេស​ម្នាក់​ (គ្រូ​ភាសា​បរទេស​របស់​ខ្ញុំ) ដែល​គាត់​បាន​ប្រាប់​ខ្ញុំ​ថា “You should use the word Thank You when u are given sth or helped” ។ ខ្ញុំ​នៅ​តែ​ចាំ​ពាក្យ​សម្ដី​របស់​គាត់​ទុក​នៅ​ក្នុង​ចិត្ត ។

ក្រោយ​មក​ថ្មី​នេះ ព្រឹត្តិការណ៍​មួយ​ទៀត​គឺ​រឹត​តែ​ធ្វើ​ឲ្យ​ខ្ញុំ​ចូល​ចិត្ត​ពាក្យ​ អរគុណ កាន់​តែ​ខ្លាំង​​ឡើង ៗ ។ កាលដែល​ខ្ញុំ​ទៅ​ធ្វើ​ជា​ថត​រូប​ចាំ​ថត​រូប​គណ​ប្រតិភូ​បរទេស​ដែល​ចុះ​តាម​ប្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ កាល​នោះ​ខ្ញុំ​បាន​ឈរ​ថត​រូប​រដ្ឋ​មន្ត្រី/អនុ​រដ្ឋ​មន្ត្រី (ខ្ញុំ​មិន​ច្បាស់​ដែរ) ក្រសួង​សាធារណការ និង ដឹកជញ្ជូន​ ជប៉ុន គាត់​បាន​ឈប់​ដំណើរ​ឲ្យ​ខ្ញុំ​ថត​ រួច​ហើយ​ពោល​ពាក្យ​ថា “Thank You” ។ ខ្ញុំ​ពិត​ជា​រំភើប​នឹង​ពាក្យ​សម្ដី​នេះ​ខ្លាំង​ណាស់ វា​ខ្លី​តែ​មាន​អត្ថន័យ​មិន​អាច​ពណ៌នា​បាន ។

សង្ឃឹម​ថា​អត្ថបទ​ដ៏​ខ្លី​មួយ​នេះ អាច​ពញ្ញាក់​អារម្មណ៍​អ្នក​ទាំង​អស់​គ្នា​ឲ្យ​ប្រើ​ពាក្យ អរគុណ កាន់តែ​ច្រើន​ជាង​មុន ។

ខ្មែរ អរគុណ English Thank You
French Meci German Danke
Japanese ありがとう Chinese 谢谢
Korean 감사합니다 Filipino Danke
Afrikaan Dankie Thai ขอบคุณ
Vietnamese cảm ơn bạn Spanish Gracias

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in អត្ថបទ ចំណេះ​ដឹង​​ទូទៅ and tagged , , , , , . Bookmark the permalink.

13 Responses to ពាក្យ អរគុណ

  1. តៀមកាហ្វេ និយាយថា៖

    វៀតណាម ឯងអានចេញ “ខាំអត់បាន”

  2. bo leang និយាយថា៖

    សំរាប់ខ្ញុំនិយាយរាល់ថ្ងៃតាម៉ង។

  3. សុភ័ក្ត្រ និយាយថា៖

    cảm ơn bạn,. la yi cong tieng dap!

  4. រាត្រីកំសត់ និយាយថា៖

    ចឹងសុំនិយាយ អរគុណ តាម៉់ាប់ដែលបានចែករំលែក

    • តា ម៉ាប់ និយាយថា៖

      បាទ អរគុណ​ដែល​​បាន​បញ្ចេញ​មតិ ។ មួយ​រយៈ​នេះ​រវល់​ណាស់​ មិន​បាន​ចែក​រំលែក​អ្វី​នោះ​ទេ ។

  5. ខៀវ នេត្រា និយាយថា៖

    តែប៉ុណ្ណេះ យក ទៅ និយាយជាមួយ វៀតណាមបានហើយ ខ្ញុំ😀

  6. Pingback: អរគុណ « ស្នាមញញឹម

  7. vsthea និយាយថា៖

    តាម៉ាប់ពិតជាពូកែមែនចេះច្រើនភាសាណាស់ហ្ន៎ ។

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s