តាម៉ាប់ អ្នក​កាសែត ឥត​ស្ថាប័ន


យប់​មិញ​នេះ ប្រហែល​ជា​វេលា​ម៉ោង ១១ និង ៣០ នាទី យប់ ខ្ញុំ​បាន​ប្រទះ​ឃើញ​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​ដែល​កើត​ឡើង​រួច​ទៅ​ហើយ (ទៅ​មើល​បំណែក​ឡាន) ។

តាម​ដែល​ខ្ញុំ​ដឹង​ពី​អ្នក​ឃើញ​ហេតុ​ការ​​​ផ្ទាល់ គ្រោះ​ថ្នាក់​នេះ​កើត​ឡើង​នៅ​កំឡុង​ម៉ោង ១១ យប់ បង្ក​ដោយ​រថយន្ត​ Lexus 300 ស្លាក​លេខ ភ្នំពេញ 2R – 8788 បើក​បរ​ដោយ​បុរស​ម្នាក់ (រង​របួស​បែក​ក្បាល) និង​ បុរស​អម​ដំណើរ​ម្នាក់​ទៀត (របួស​ជើង​បន្តិច​បន្តួច) ។ មូល​ហេតុ​នៃ​គ្រោះ​ថ្នាក់​នេះ គឺ​អ្នក​បើក​បរ​ស្រវឹង ហើយ​មិន​បាន​ពាក់​ខ្សែ​ក្រវាត់ (បាន​ពោង​សុវត្ថិភាព​ជួយ) ។ ចំណែក​ឯ​ជន​រង​គ្រោះ​នោះ​គឺ ដើម​… (មិន​ដឹង​ដើម​ស្អី​ដែរ) ​ដែល​បាក់​ជា​ពីរ​កំណាត់​តែ​ម្ដង ។

នៅ​ពេល​ដែល​ខ្ញុំ​ទៅ​ដល់ ហើយ​ដក​យក Canon 550 D របស់​ខ្ញុំ​ ដោយ​បន្តុប​បន្ថែម​នូវ Speedlite 580 EX II (របស់​ខ្ចី​គេ) ពីលើ​ទៀត ធ្វើ​ឲ្យ​អ្នក​កាសែត​ដទៃ​ទៀត​ដែល​បាន​ទៅ​ដល់​ព្រឹត្តិការណ៍​នោះ​មុន​ខ្ញុំ ឆ្ងល់ តែ​មិន​ហាក់​មិន​ហ៊ាន​សួរ​ថា​ខ្ញុំ​មក​ពី​អង្គភាព​ណា ហេហេហេ ។

តាម​ពិត​ទៅ ខ្ញុំ​មិនមែន​ជា​អ្នក​កាសែត​ស្អី​ទេ គ្រាន់​តែ​ជា​ជាង​ថត​អត់​ជំនាញ​ម្នាក់​ប៉ុណ្ណោះ ហើយ​ម្សិល​មិញ​នោះ​ដែរ ខ្ញុំ​ត្រូវ​ទៅ​ថត​យក​រូប​គណៈប្រតិភូ​​បរទេស​ដែល​ចុះ​​មក​តាម​ប្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​នៅ​ម៉ោង ១០ យប់ តែ​ប៉ុណ្ណោះ ។

នេះ​ជា​រូប​ថត​មួយ​ចំនួន​អំពី​គ្រោះ​ថ្នាក់​ចរាចរណ៍ ៖

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

តាម៉ាប់ អ្នកកាសែតឥតស្ថាប័ន

អាន​ព័ត៌មាន​បន្ថែម​នៅ កោះ​សន្តិភាព

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in កំណត់សរសេរ តាម៉ាប់ and tagged , , , , . Bookmark the permalink.

10 Responses to តាម៉ាប់ អ្នក​កាសែត ឥត​ស្ថាប័ន

  1. ស្រុកស្រែ និយាយថា៖

    ជួយចំណាំស្លាកលេខឡាន​នេះទៅ… ភ្លេចត្រចៀក​ ឡាននេះ​នឹងស្អាត​ភ្លឹង​មើល​លែង​ស្គាល់​ នឹង​ដាក់​លក់​យ៉ាង​សង្ហារ​នៅ​កន្លែង​គួកជេរ… ​អ្នកអត់ដឹង មើលបែកភ្នែក ពេញចិត្តស្តូក..!!

  2. ក្មេងស្រែ និយាយថា៖

    ដើម​ក្ងោកទាន, គាត់​បើក​បុក​គល់​ឈើ​នៅ​លើ​មហាវិថី​សហព័ន្ធ​រុស្សី ម្តុំ​វិហាចិន ទល់​មុខ​ដី​ថៃ​ប៊ុន​រ៉ុង ។

  3. ស្រុកស្រែ និយាយថា៖

    ចងកំហឹងជាមួយដើមឈើ ហេងវិញ… មិនដឹងខាង​សាលាក្រុង គេអោយសង​ដើម​ក្ងោកទេព… អាស៎…​ក្ងោកទៀន ផស់គេថ្លៃ​ប៉ុន្មាន​ទៅ?

    • តា ម៉ាប់ និយាយថា៖

      សំណាង​ហើយ​ពេល​នេះ​គ្មាន​នរណា​ជិះ​​យាន​យន្ត​កាត់ កុំ​អី​មិន​ដឹង​រង​គ្រោះ​ដោយ​អា​ស្រវឹង​២​នាក់​ណឹង​ម៉េច​ទេ ។ ខ្ញុំមិនដឹង​ដើម​ក្ងោក​ណឹង​ អ៊ំ ម៉ា គាត់​គិត​ម៉ា​ដើម​ប៉ុន្មាន​ដែរណឹង ។

    • ក្មេងស្រែ និយាយថា៖

      ហេសហេសហេស… ដើម «ក្ងោក» ទទេ ទេបងប្រុស, «ទាន» ត្រង់​នេះ ចង់​និយាយថា «ទាន​ប្រោស»!

    • តា ម៉ាប់ និយាយថា៖

      ខ្ញុំ​បាទ​ដឹង​ហើយ ទានប្រោស ហេហេហេ

  4. sethysok និយាយថា៖

    បងតើខ្ញុំអាចសួរបងបានទេ? បងជាអ្នកកាសែតមែនទេ? ហើយបងរៀន ជំនាញអីដែរ? បងពិតជាអស្ចារ្យមែន!🙂

    • តា ម៉ាប់ និយាយថា៖

      មិនទេខ្ញុំមិនមែនជាអ្នកកាសែតទេ​ តែខ្ញុំ​ក៏នៅ​តែគិត​ថា​នៅ​ពេល​ដែល​រៀន​បាក់ឌុកចប់ ខ្ញុំ​គួរ​តែ​ដាក់ពាក្យ​រៀននៅ​ ដេប៉ាតឺម៉ង់ប្រព័ន្ឌផ្សព្វផ្សាយ​នឹងទូរគមនាគមន៍​ដែរ ។ អរគុណ​ដែល​បាន​លើកជើង ហេហេហេ ។ ខ្ញុំ​រៀន​អង់ក្លេ ណឹងណា ។

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s