គំនិត​លោក​គ្រូ


គ្រូ​ខ្ញុំ​ប្រាប់​ថា ៖

មនុស្ស​ជា​អ្នក​ប្រដាល់ ដាល់​ជា​មួយ​បញ្ហា​សង្គម
បើ​យើង​ឈ្នះ យើង​ឈាន​ជើង​ទៅ​មុខ​​បន្ត​ទៅ​ទៀត
តែ​បើ​ចាញ់ នោះ​អ្នក​នឹង​ធ្លាក់​ក្នុង​ស្ថាន​ការ​មួយ​ ដែល​​ហៅ​ថា

ជំងឺ​ផ្លូវ​ចិត្ត

គាត់​បន្ថែម​ទៀត​ថា ៖

តើ​ប្អូន​អាយុ​ប៉ុន្មាន ?
២២ ឆ្នាំ លោក​គ្រូ ។
កុំ​គិត​ថា​ប្អូន​ទើប​នឹង​អាយុ​បាន​ ២២ ឆ្នាំ
តាមពិត​ប្អូន​ចាយ​អាយុ​អស់​ ២២ ឆ្នាំហើយ

មនុស្ស​យើង​ចាប់​ផ្ដើម​​ស្លាប់​តាំង​ពី​ពេល​កើត​មក​ម្ល៉េះ

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in កំណត់សរសេរ តាម៉ាប់ and tagged , , , , . Bookmark the permalink.

12 Responses to គំនិត​លោក​គ្រូ

  1. Ah Pov និយាយថា៖

    តើ​គាត់​ជា​នរណា​ទៅ​ន៎? ចង់​ស្គាល់​គាត់​ដល់​ហើ​យ​នៀក​^^

  2. វិចិត្រ និយាយថា៖

    គំនិត​គាត់​គំនិត​ទុទិដ្ឋិនិយម។

    • តា ម៉ាប់ និយាយថា៖

      ម៉េច​អ៊ីចឹង​បង ? តាម​ពិត​ទៅ គាត់​ពន្យល់​តាម​បែប​វិកល​វិទ្យា ។

    • វិចិត្រ និយាយថា៖

      រឿង​ហ្នឹង​ដូច​គ្នា​តែ​រឿង​ទឹក​កន្លះ​កែវ​ហ្នឹង។ ទឹក​កន្លះ​កែវ ស្រេច​តែ​យើង​បក​ស្រាយ​ទេ។ ខ្លះ​ថា សល់​កន្លះ​កែវ ខ្លះ​ថា​អស់​កន្លះ​កែវ។
      បើ​យើង​គិត​ថា អស់​កន្លះ​កែវ​ហើយ បន្ទាប់​មក​ទៀត​យើង​ច្បាស់​ជា​នឹង​គិត​ថា ជិត​អស់​ហើយ ឬ តិចលោ​អស់​ទៅ ។ល។ បង្កើត​ជា​ក្ដី​បារម្ភ​ឡើង។
      តែ​បើ​យើង​គិត​ថា នៅ​សល់​កន្លះ​កែវ​ទៀត យើង​មិន​សូវ​បារម្ភ។
      ពីរ​នេះ​មានល្អ​ខ្លះ​អាក្រក់​ខ្លះ។ គិត​ថា​អស់​កន្លះ​កែវ​ទុទិដ្ឋិនិយម តែ​​ពេល​ខ្លះ​ជួយ​យើង​អោយ​ចេះ​គិតគូរ​សំរាប់​ពេល​បន្ត​មក​ទៀត លៃលក​កុំ​អោយ​មាន​ការ​ខ្វះខាត។ បើ​គិត​ថា​នៅ​សល់​កន្លះ​កែវ​ទៀត យើង​សប្បាយ​ចិត្ត​ តែ​អាច​ធ្វេស​ប្រហែសប្រើ​ប្រាស់​មិន​គិត។

      រី​ឯជីវិត​វិញ បើ​យើង​គិត​ថា អាយុ​យើង​អស់ ២០​ហើយ? ហើយ​យើង​ខ្វល់​ចិត្ត ថា​បន្តិច​ទៀត​នឹង​ស្លាប់​ហើយ។ល។ តើ​បាន​ប្រយោជន៍​អី? (តើ​នរណា​ទៅ​ដឹង​ថា​ថ្ងៃ​ណា​យើង​នឹង​ស្លាប់​នោះ?) នេះ​ហើយ​ដែល​ហៅ​ថា​ទុទិដ្ឋិនិយម​នោះ។ បើ​យើង​គិត​ថា អាយុ​បាន​ម្ភៃ​ហើយ ពេញ​វ័យ​ហើយ ។ល។ ហើយ​យើង​សប្បាយ​ចិត្ត តើ​នេះ​មិន​មែន​ជា​លក្ខណៈ​ល្អ​ទេ​រឺ? (បើ​យើង​សប្បាយ​ចិត្ត មិន​ចេះ​កើត​រោគ​ ស្ត្រេស នោះ ពេទ្យ​ចិត្តសាស្ត្រ បះ​ជើង​មិន​ខាន !!! 😀 )

    • តា ម៉ាប់ និយាយថា៖

      អរគុណបងវិចិត្រ​ (ហៅលោក​គ្រូ​វិចិត្រ​បានសម) ដែល​បាន​ពន្យល់​នឹង​បក​ស្រាយ​យ៉ាង​ក្បោះ​ក្បាយ ។ ខ្ញុំ​យល់​ច្បាស់​ហើយ ជា​ពិសេស​ឃ្លា​ចុង​ក្រោយ​ណឹង​តែ​ម្តង ។ តែនិយាយ​ដោយ​ចំ ជំងឺ​ណឹង​កើត​ច្រើន​គ្នា​ណាស់ ។

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s