២២​ វិច្ឆិកា


ឆ្នាំ ព្រឹត្តិការណ៍
១៧១៨ មេចោរ​សមុទ្រ ប្លេកប៊ៀត (Blackbeard) បំផ្លាញ ខារ៉ូឡៃណា​ខាង​ជើង (North Carolina)
១៧៨៣ ចន ហាន​សុន (John Hanson) ប្រធានាធិបតី​ឧបកិច្ច​ របស់​សហរដ្ឋ​អាមេរិច​ បាន​ស្លាប់
១៨១៩ ចច អេឡ៊ត់ (George Eliot) ស្ត្រី​​អ្នក​និពន្ធ​ប្រលោម​លោក​​ជាតិ​អង់គ្លេស​​ បាន​ចាប់​កំណើត
(​ប្រលោម​លោក​របស់​គាត់​រឿង Silas Marner ជា​ប្រលោម​លោក​​ដែល​ខ្ញុំ​ចូល​ចិត្ត​​)
១៨៦៤ ឧត្ដមសេនីយ៍​របស់​ទ័ព​សហព័ន្ធ (Confederate) ហ៊ូដ (Hood) នាំ​ទ័ព​ចូល ថេននេសស៊ី (Tennessee)
១៩០០ រថយន្ត ម៊ែរសឺដេស (Mercedes) ទី១​ ត្រូវ​បាន​ដាក់​ឲ្យ​សាក​ល្បង​រត់​
១៩១៤ ការ​ប្រយុទ្ធ​ត្រូវ​បាន​ផ្អាក​​នៅ អ៊ីភ្រេស សាឡីយ៉ង (Ypres Salient)
១៩៤២ កង​ទ័ព​ក្រហម​រុស្ស៊ី​ បាន​ឡោម​ព័ទ្ធកង​ទ័ព​ណាស៊ី​អាឡឺម៉ង់​នៅ ស្តាលីនក្រាដ (Stalingrad)
១៩៦៣ ចន អេហ្វ. ខេនឺឌី (John F. Kennedy) ត្រូវ​បាន​លប​ធ្វើ​ឃាត​នៅ ដាឡាស (Dallas) (គាត់​ជា​ប្រធានាធិបតី​ទី ៤ ដែល​ត្រូវ​បាន​គេ​លប​ធ្វើ​ឃាត)
១៩៧២ យន្តហោះ​ទម្លាក់​គ្រាប់​បែក បេ-៥២ (B-52) ទីមួយ​ត្រូវ​បាន​បាញ់​ទម្លាក់
១៩៨៦ ម៉ៃ ថាយ​សុន (Mike Tyson) ក្លាយ​ជា​ជើង​ឯក​ប្រដាល់​ទម្ងន់​ធ្ងន់​ ក្មេង​បំផុត​​នៅ​លើ​ពិភព​លោក
១៩៨៨ យន្ត​ហោះ​ទម្លាក់​គ្រាប់​បែកឈ្មោះ Stealth បាន​បង្ហាញ​ខ្លួន
១៩៩០ នាយក​រដ្ឋ​មន្រ្តី​ស្រ្តី​ទី១ របស់​ចក្រភព​អង់គ្លេស ម៉ាហ្គារ៉េត ថាត់​ឈរ (Margaret Thatcher) សុំ​លា​លែង​ពី​ដំណែង
២០០២ ភាពយន្ត​ស៊ើប​អង្កេត​បាញ់​ប្រហារ Die Another Day ត្រូវ​បាន​បញ្ចាំង​ក្នុង​គម្រប់​ខួប​ទី ៤០ នៃ​ភាពយន្ត​ស៊ើប​អង្កត 007 ចេមស៍ បន ទី១
២០១០ ជនជាតិ​កម្ពុជា​ជាង ៣០០ នាក់​បាន​ស្លាប់ និង​ជាង ៥០០ នាក់​ទៀត​រង​របួស ពី​គ្រោះ​ថ្នាក់​ជាន់​គ្នា​មួយ​ដែល​មិន​ធ្លាប់​មាន​នៅ​ក្នុង​ប្រវត្តិ​សាស្រ្ត​របស់​ខ្លួន នៅ​ស្ពាន​តូច​មួយ​ដែល​ឆ្លង​ទៅ​កាន់​កោះ​​​មនុស្ស​បង្កើត នៅ​ក្នុង​ថ្ងៃ​ទី​៣ នៃ​ពី​ធី​បុណ្យ​ប្រពៃណី​ជាតិ​គឺ បុណ្យ​អុំ​ទូក អក​អំបុក និង សំពះ​ព្រះ​ខែ (គ្មាន​សមត្ថកិច្ច​ អាជ្ញាធរ​ណា​មួយ ចេញ​មុខ​ទទួល​ខុស​ត្រូវ​​ចំពោះ​ព្រឹត្តិការណ៍​នេះ​ទេ)

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in អត្ថបទ ប្រវត្តិវិទ្យា and tagged , , , , . Bookmark the permalink.

6 Responses to ២២​ វិច្ឆិកា

  1. ស្រុកស្រែ និយាយថា៖

    ហេហេ… ខ្ញុំ​ទាក់​អារម្មណ៍​វជាង​គេ​ គឺ​ព្រឹត្តិការណ៍​ថ្មី​ខាង​ក្រោម​គេបង្អស់​ណឹង​ហើយ…

  2. openinstitute4u និយាយថា៖

    ខ្ញុំបាទសូមគោរពសសើដល់អ្នកខ្លាំងណាស់ ដែលអ្នកមានទឹកចិត្តចែករំលែកដល់ខ្មែរទាំងអស់គ្នាដូចនេះ។ តើខ្ញុំអាចធ្វើជាដៃគូរប្លុកជាមួយអ្នកបានដែររឺទេ? ខ្ញុំមានសំណួរមួយពីរចង់សួរអ្នក តើអ្នកដាក់ Like button ដូច “ចុច ចូលចិត្ត មួយមក”ដូចម្តេចទៅ សូមជួយបង្រៀនខ្ញុំអោយចេះដាក់ដូចអ្នកដែរបានទេ ខ្ញុំសូមអគុណទុកជាមុន ហើយក៌សុំជូនពរអ្នកជួបតែសំណាងល្អគ្រប់ពេលវេលា។

    • តា ម៉ាប់ និយាយថា៖

      អរគុណ​ចំពោះ​វិទ្យាស្ថាន​បើក​ទូលាយ ។ តើ​អ្វី​ទៅ​ជា​ដៃ​គូរ​ប្លុក​ ? សម្រាប់​របៀប​ណុង​មិន​ពិបាក​ទេ តំបូងបង្កើត​ទំព័រ​មួយ​នៅ​ហ្វេសប៊ុកសិន បន្ទាប់​មក​ចម្លង​យក URL របស់​វាទុក ។ ចូល​ទៅ​វិជជិត​នៅ​វតប្រេស ហើយ​ចុច​រកពាក្យ អត្ថបទ បន្ទាប់​មក​ paste URL ណឹង​ចូលទៅ ។ សង្ឈឹម​ថា​ធ្វើ​បាន​សម្រេច ។

  3. openinstitute4u និយាយថា៖

    អុញជួយប្រាប់លំអិតបន្តិចបានទេ តំបូងចូលត្រង់ណាខ្លះៗ អគុណច្រើនតែចង់បានលំអិតបន្តិច

    • តា ម៉ាប់ និយាយថា៖

      អូយ ប្រាប់​ម៉េច​ទៀតទេ​បង្កើត​ទំព័រ​មួ​យ​នៅ ហ្វេសប៊ុក​សិនទៅវា​និង​ចេញ URL : https://www.facebook.com/pages/… កូពីវាទុក ហើយ​ចូល​ទៅ Widget នៅ​​ក្នុង​រាងរៅ ហើយ​ស្វែង​រក​ប្រអប់​ដាក់ថា អត្ថបទ (Text) ទាញ​វាយក​ទៅ​ខាង​ឆ្វេង​ដៃខាង​លើ បន្ទាប់​មក paste URL ដែល​កូពី​មក​នោះ​ដាក់​ទៅ​បាន​ហើយ ។

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s