តារាង​ពេល​វេលា​សម័យ​ សាមកុក


មួយ​រយៈ​នេះ​រក​អត្ថបទ​ឯ​ណា​មិន​បាន​ ខ្ញុំ​ក៏​រត់​ចុះ​រត់​ឡើង​ ទៅពើប​ប្រទះ​នឹង​អត្ថបទ​អំពី​សម័យ​សាមកុក ។ ប្រកាស​ពី​ថ្ងៃមុនគឺ បងប្អូនទាំង ៣​ នៃ​ ស៊ូ ហាន ក៏​ទាក់​ទង​នឹង​រឿង​សាមកុក​ដែរ ។ ឯ​អត្ថបទ​នេះ ហៅ​ថា​ តារាង​ សម​ជាង គឺ​ជា​តារាង​ពេល​វេលា​ ពី​ព្រោះ​វា​បញ្ជាក់​ពី​ឆ្នាំ​តំបូង​នៃ​​ការ​បែក​បាក់​មហា​ហាន ការ​បង្កើត​នគរ​ទាំង​ ៣ រហូត​ដល់​ប្រទេស​ចិន​ត្រូវ​បាន​បង្រួប​បង្រួម​សា​ជា​ថ្មី ។

ឆ្នាំ

ព្រឹត្តិការណ៍

184 * ការ​បះបោរ​នៃ​ ពួក​ឧទ្ទាម​កន្សែង​លឿង (The Yellow Turban Rebellion)
188 * ពួក​ឧទ្ទាម​កន្សែង​លឿង ​ត្រូវ​បាន​បង្រ្កាប​ និង កម្ទេច
189 * អធិរាជ​ លីង (Emperor Ling) សោយទីវង្គត
ហឹ ជីន (He Jin) តែងតាំង លាវ ពាន (Liu Bian) ជាអធិរាជ​ សាវ (Emperor Shao)
* ជម្លោះ​រវាង ហឹ ជីន និង ពួក​មហាត្លឹក ក្រោយ​មក​ ហឹ ជីន ត្រូវ​បាន​ពួក​មហាត្លឹក​ធ្វើ​ឃាត
* យាន​ សាវ (Yuan Shao) និង យាន ស៊ូ (Yuan Shu) នាំទ័ព​ចូល​រាជវាំង​សម្លាប់​ពួក​មហាត្លឹក
* តុង ជូ (Dong Zhou) ឆ្លៀត​ឳកាស​ក្តាប់​អំណាច​ហើយ​ទំលាក់ អធិរាជ សាវ ដោយ​តែង​តាំង​អនុជ​ទ្រង់​ជា អធិរាជ សៀន (Emperor Xian)
* លី ពូ (Lü Bu) សម្លាប់ឪពុក​ធម៌​ខ្លួន​ ទីង យាន (Ding Yuan) ហើយ​ចុះ​ចូលជា​មួយ​ តុង ជូ
190 * តុង ជូ បញ្ជារ​ឲ្យគេ​ធ្វើ​ឃាត​ អតីតអធិរាជ សាវ (​Emperor Shao)
* ប្រតិបត្តិការ​សឹក​ប្រឆាំង​នឹង តុង ជូ ដែល​ដឹក​នាំ​ដោយ យាន សាវ
* សមរភូ​មិ​​ស៊ីនយ៉ាង (Xingyang) រវាង តុង ជូ និង ឆាវ ឆាវ (Cao Cao)
191 * សមរភូមិ​​យ៉ាង​ឈិន (Yangcheng) រវាង​ យាន​ សាវ និង យាន ស៊ូ
* សមរភូមិ​​ជៀវឈៀវ (Jieqiao) រវាង យាន សាវ និង កុងសុង ចាន់ (Gongsun Zan)
* ស៊ុន ជៀន (Sun Jian) ត្រូវ​បាន​សម្លាប់​ដោយ​ទ័ព​បង្កប់​ទម្លាក់​ថ្ម​​របស់​ លាវ ប៉ោ (Liu Biao) នៅ​ឯ​សមរភូមិសៀង​យ៉ាង (Xiangyang)
192 * លី ពូ ក្បត់​សម្លាប់ តុង ជូ
193 * សមរភូមិហ្វឹងឈួយ (Fengqui) រវាង ឆាវ ឆាវ និង យាន ស៊ូ
194 * លាវ ប៉ី (Liu Bei) កាន់កាប់​រដ្ឋបាល​តំបន់ស៊ីចូវ (Xuzhou)
* ស៊ុន ឆឺ (Sun Ce) ទទួល​ជំនួយ​ពី​ យាន ស៊ូ ចាប់​ផ្តើម​ធ្វើ​សញ្ជ័យ​លើ​តំបន់ជាំងតុង (Jiangdong)
* សមរភូមិ​ខេត្រយ៉ាន (Yan Province) រវាង ឆាវ ឆាវ និង លី ពូ
* លី ពូ កាន់​កាប់​តំបន់​យ៉ាន​ចូវ (Yanzhou) ដោយ​ ចាង មៀវ (Zhang Miao) និង ឆិន កុង (Chen Gong) ក្បត់​ ឆាវ ឆាវ បើក​ទ្វារ​ក្រុង​ទទួល
* លី ពូ រត់​ចោល​តំបន់​យ៉ានចូវ ក្រោយ​ ឆាវ ឆាវ នាំ​ទ័ព​មក​ព័ទ្ធ​ទី​ក្រុង
195 * ស៊ុន ឆឺ បើក​ប្រតិបត្តិការ​សឹក​វាយ​ឆ្លង​ទន្លយ៉ង់​សេ (Yangtze) ហើយ​បាន​កាន់​កាប់​តំបន់​យុទ្ធសាស្រ្តនីវជូ (Niuzhu)
* យាន​ ស៊ូ ​ប្រកាស​ខ្លួន​​ជា​ អធិរាជ​មហា​ចុង (Zhong Dynasty) នៅ​ក្រុង​​​សូវឈុន (Shou Chun)
*ឆាវ ឆាវ នាំ​ទ័ព​ទៅ​វាយ​លុក​តំបន់​​សានទុង (Shandong)
196 * លី ពូ ក្បត់​ លាវ ប៉ី ដណ្តើម​​យក​​​​ក្រុង​​សៀភី​ (Xiapi)
* ឆាវ ឆាវ ទទួល​យក​អធិរាជ សៀន មក​ក្រុងស៊ីឆាង (Xu Chang)
197 * សមរភូមិវ័ន​ឈិន (Wangcheng) រវាង ឆាវ ឆាវ និង ចាង​ ស៊ីវ (Zhang Xiu)
198 * សមរភូមិអ៊ីជីង (Yijing) រវាង យាន សាវ និង កុងស៊ុន​ ចាន់
* លី ពូ ងាក​ទៅ​ចង​សម្ព័ន្ធ​ភាព​នឹង​ យាន ស៊ូ
* លាវ ប៉ី ចាញ់ទ័ព​ ឆាវ ឆាវ នៅក្រុងស៊ីវភៃ (Xiaopei)
* លី ពូ ចាញ់​ទ័ព​ ឆាវ ឆាវ​ នៅ​​ក្រុង​សៀភី បន្ទាប់​មក​ត្រូវ​បាន​ប្រហារ​ជីវិត
199 * កុងស៊ុន ចាន់ ស្លាប់​នៅ​សមរភូមិ​អ៊ីជីង
* លាវ ប៉ី​​ បើក​ប្រតិបត្តិ​ការសឹក​ប្រឆាំង​នឹង​ យាន ស៊ូ
* យាន ស៊ូ ស្លាប់​ដោយ​ជម្ងឺ
* ស៊ុន ឆឺ វាយ​បាន​តំបន់ហ័នឈិន (Huancheng) និង​ យក​ឈ្នះ លាវ ស៊ិន (Liu Xun)
* ឆាវ ឆាវ រឹត​បន្តឹង​សម្ព័ន​ភាព​ជា​មួយ​ ស៊ុន ឆឹ ​ដោយ​ឲ្យ​ ស៊ុន គង់ (Sun Kuang) រៀប​ការ​នឹង​ក្មួយ​ស្រី​របស់​ខ្លួន​ ឯ​ ឆាវ ចាង​ (Cao Zhang) កូនទី ៣​ របស់​ខ្លួន​ ឲ្យ​រៀប​ការ​ជា​មួយ​កូន​ស្រី​របស់​ ស៊ុន ប៉ិន (Sun Ben)
* ស៊ុន ឆឺ បញ្ជា​រ​ឲ្យ​គេ​ប្រហារ​ជិវិត ស៊ី កុង (Xu Gong)
* លាវ ប៉ី​ ដណ្តើម​តំបន់​ស៊ីចូវ​​ បាន​ពី ឆាវ ឆាវ មក​វិញ ហើយ​​​​ឲ្យ​ គ័ន អ៊ី (Guan Yu) ​គ្រប់​គ្រង​ក្រុង​សៀភី
* ឆាវ ឆាវ បើក​ប្រតិបត្តិការ​សឹក​ដើម្បី​យក​តំបន់​ស៊ីចូវ​ មក​វិញ​ម្តង​ទៀត គ័ន អ៊ី ចុះចាញ់ ហើយ​ព្រម​ចុះចូល​បម្រើ​ ឆាវ ឆាវ ជា​បណ្តោះ​អាសន្ន​
200 * សមរភូមិ​គ័នទូ (Guandu) រវាង​ ឆាវ ឆាវ​ និង យាន សាវ យាន​ សាវ បរាជ័យ​យ៉ាង​ដំណំ​
* គ័ន អ៊ី ចាកចេញពី​ ឆាវ ឆាវ​ ​ទៅ​រក​ លាវ ប៉ី
* ស៊ុន ឆឺ ត្រូវ​បាន​លួ​ចធ្វើ​ឃាត​ដោយស្ម័គ្រ​បក្ស​ពួក​​​របស់​​ ស៊ី កុង ដែល​នៅ​សេស​សល់​
202 * យាន សាវ ស្លាប់​ដោយ​ជម្ងឺ (២៨ មិថុនា) កូនច្បង​ យាន ថាន (Yuan Tan) ច្បាំង​និង កូន​ទី២ យាន ស៊ី (Yuan Xi) ដែល​រួម​ដៃ​គ្នា​និង ​កូនទី៣ យាន​​ សាង (Yuan Shang) ដណ្តើម​ទឹក​ដីគ្នា
204 * ស៊ុន អ៊ី (Sun Yi) កូនទី ៣ របស់​ ស៊ុន ជៀន ត្រូវ​បាន​លួច​ធ្វើ​ឃាត​ដោយ​ ពាន ហុង (Bian Hong)
206 * ថៃស៊ឺ ឈី (Taishi Ci) ស្លាប់ដោយ​ជម្ងឺ (អាយុបាន ៣៩ ឆ្នាំ)
207 * ជូគឹ លាង​ (Zhuge Liang) ចូល​បម្រី​ លាវ ប៉ី ហើយ​បង្ហាញ​ ផែនការឡុងចុង (Long Zhong Plan)
* ជូគឹ លាង ទៅ​ អ៊ូ​ខាង​កើត​ (Eastern Wu) ដើម្បី​​ចរចារ​ចង​សម្ព័ន្ធ​ភាព​រវាង​ លាវ ប៉ី និង ស៊ុន ឈាន
208 * សមរភូមិ​ស៊ាកូវ (Xiakou) រវាង ស៊ុន ឈាន​ និង ហ៊ូង ជូ (Huang Zu)
* សមរភូមិ​ឆាង​ប៉ាន (Changban) រវាង ឆាវ ឆាវ​ និង លាវ ប៉ី
*
រដូវរងា៖ ឆាវ ឆាវ ចាញ់​នៅ​សមរភូមិ​ជ្រលង​ក្រហម (Red Cliffs) ក្នុង​ដៃ​​ទ័ព​សម្ព័ន្ធ​មិត្ត​របស់​ លាវ ប៉ី និង ស៊ុន ឈាន
*
លាវ ប៉ី នាំទ័ព​ឡោម​ព័ទ្ធ​តំបន់​ជីងជូវ (Jingzhou) ហើយ​ឲ្យ គ័ន អ៊ី កាន់​កាប់​តំបន់​នេះ
* ក្រោយ​សមរភូមិ​ជ្រលង​ក្រហម មាន​សមរភូមិ ២ ទៀតគឺ សមរភូមិអ៊ីលីង (Yiling) និង ជៀងលីង (Jiangling)
211 * សមរភូមិច្រកទ្វារ​​ថុង (Tong Pass)  រវាង​ ឆាវ ឆាវ និង ម៉ា ចាវ  (Ma Chao)
213 * ម៉ា ចាវ នាំទ័ព​ទៅ​ព័ទ្ធ​ក្រុង​​ជីឈិន (Jicheng) ហើយ​បាន​ចូល​ដល់​ក្នុង​ក្រុង
* ម៉ា ចាវ បរាជ័យ​ក្នុង​ការ​​កម្ទេច យ៉ាង ហ្វូ (Yang Fu) នៅ​សមរភូមិ​​លូឈិន (Lucheng)
*
ឆាវ ឆាវ ត្រូវ​បាន​ដំឡើង​តំណែង​ជា​ ស្តេចក្រាញ់​ វួយ (Duke of Wei) មាន​ខេត្រ​ ១០ ឡើង​ទៅ​ខ្លួន
214 * លាវ​ ប៉ី ចាប់​ផ្តើម​ទន្រ្ទាន​កាន់​កាប់​ខេត្រ​យី (Yi Province)
215 * លាវ ប៉ី ច្បាំង​ឈ្នះ លាវ ចាង (Liu Zhang) ហើយ​បាន​កាន់​កាប់​តំបន់​អ៊ីជូវ​ (Yizhou)
* សមរភូមិ​យ៉ាងភីង (Yangping) រវាង​ ឆាវ ឆាវ និង ចាង លូ (Zhang Lu)
* សមរភូមិប៉ាស៊ី (Baxi) រវាង​ ចាង ហ្វី (មេទ័ព​ លាវ ប៉ី) និង ចាង ហឹ (មេទ័ព​ ឆាវ ឆាវ)
216 * ឆាវ ឆាវ​ ឡើង​កាន់​អំណាច​ជា​ សម្តេចវួយ (Prince of Wei)
217 * សមរភូមិ​ចំនុច​ទឹក​រាក់​​ស៊ីវ​យ៉ាវ (Xiaoyao Ford) រវាង​ ចាង លីវ (មេទ័ព​របស់​ឆាវ ឆាវ) និង ស៊ុន ឈាន
* សមរភូមិ​យូ​ស៊ីឃូវ​ (Ruxukou) រវាង​ ឆាវ ឆាវ និង ស៊ុន ឈាន
219 * សមរភូមិ​ភ្នំ​ទីង​ជីង (Mount Dingjun) រវាង ហ័ន​ ចុង (Huang Zhong)​ (មេទ័ព​ លាវ ប៉ី) និង ស៊ាហូវ យាន (Xiahou Yuan) (មេទ័ព ឆាវ ឆាវ)
* សមរភូមិ​ទន្លេ​ហាន (Han River) រវាង ចាវ អ៊ីន (Zhao Yun) (មេទ័ព​ លាវ ប៉ី) និង ឆាវ ឆាវ
* សមរភូមិ​ហ្វាង​ឈិន (Fancheng) រវាង គួន អ៊ី (មេទ័ព​ លាវ ប៉ី) និង ឆាវ យិន (Cao Ren) (មេទ័ព ឆាវ ឆាវ)
* លាវ ប៉ី បាន​ធ្វើ​សញ្ជ័យ​លើ​តំបន់​ហាន​ចុង (Hanzhong) ហើយ​ប្រកាស​ខ្លួន​ជា​សម្តេច​ហាន​ចុង (Prince of Hanzhong) បន្ទាប់​មក​តែង​តាំង​ គ័ន អ៊ី ​ជា​មេទ័ព​មុខ
* គ័ន អ៊ី បរាជ័យ​នៅ​​ក្រោម​ដៃទ័ព​អ៊ូ​ខាង​កើត ​ដែល​លុក​លុយ​ជីងជូវ បន្ទាប់​​មក​ត្រូវ​បាន​ចាប់​ខ្លួន​ និង ប្រហារ​ជិវិត
220 * ឆាវ ឆាវ ស្លាប់​នៅ​ក្រុង​​ល័រយ៉ាង (១៥ មិនា អាយុ​បាន​ ៦៥ ឆ្នាំ) (Luoyang)
221 * ឆាវ ភី (Cao Pi) ដណ្តើម​រាជបល្ល័ង្ក​ ហើយ​បង្កើត​រាជាណាចក្រ​ ឆាវ វួយ (Cao Wei)
* លាវ ប៉ី ប្រកាស​ខ្លួន​ជា​អធិរាជ​ បង្កើត​រាជាណា​ចក្រ​ ស៊ូ ហាន (Shu Han)
* ចាង ហ្វី ត្រូវបាន​​អ្នក​ក្រោម​បង្គាប់​លួច​ធ្វើ​ឃាត
222 * លាវ ប៉ី បរាជ័យ​ក្រោម​ដៃ​ លូ ស៊ិន (Lu Xun) នៅ​សមរភូមិ​ស៊ីវទីង (Xiaoting)
223 * លាវ ប៉ី ស្លាប់​នៅប៉ាយទីឈិន (២១ មិថុនា អាយុ​បាន ៦២ ឆ្នាំ) (Baidicheng)
* លាវ សាន (Liu Shan) ឡើង​គ្រង​រាជ្យ​ ដោយ​មាន​ ជូគឹ លាង ជា​ឧបរាជ
* ស៊ូ ហាន ភ្ជាប់​ទំនាក់ទំនង​សម្ព័ន្ធ​ភាព​សា​ជា​ថ្មី​ជា​មួយ អ៊ូ ខាង​កើត
225 * រដូវ​ស្លឹក​ឈើ​លាស់៖ ប្រតិបត្តិការ​សឹក​ភាគ​ខាង​ត្បូង​របស់​ ជូគឹ លាង បង្រាបមេ​កន្ទ្រាញ​ ម៉ឹង ហ័រ (Meng Hou)
226 * ឆាវ ភី ស្លាប់ (២៩ មិថុនា អាយុ​បាន ៣៩ ឆ្នាំ)
*
ឆាវ យួយ (Cao Rui) ឡើង​សោយ​រាជ្យ​បន្ត​ ក្រោម​ការ​ទំនុក​បំរុង​ពី ឆាវ ជិន (Cao Zhen)
228 * រដូវ​ស្លឹក​ឈើ​លាស់៖ ប្រតិបត្តិការ​សឹក​ភាគ​ខាង​ជើង​លើក​ទី​ ១​ របស់​ ជូគឹ​ លាង
* សមរភូមិ​ស៊ីនឈិន (Xincheng) រវាង​ មឹង តា (Meng Da) និង ស៊ីម៉ា​ អ៊ី (Sima Yi) (មេទ័ព​ ឆាវ វួយ)
* សមរភូមិធានសួយ (Tianshui) រវាង​ ជូគឹ លាង និង ម៉ា ជុន (Ma Xun) (មេទ័ព​ ឆាវ វួយ)
* សមរភូមិជាធីង (Jieting) រវាង ម៉ា ស៊ូ (Ma Su) (មេទ័ព​ ស៊ូ ហាន) និង ចាង ហឹ (មេទ័ព​ ឆាវ វួយ)
* សមរភូមិស៊ឺធីង (Shiting) រវាង លូ ស៊ិន (មេទ័ព​ អ៊ូ ខាង​កើត) និង ឆាវ ស៊ីវ (Cao Xiu) (មេទ័ព​ ឆាវ វួយ)
* រដូវ​ស្លឹករងា​៖ ប្រតិបត្តិការ​សឹក​ភាគ​ខាង​ជើង​លើក​ទី​ ២​ របស់​ ជូគឹ​ លាង ការឡោម​ព័ទ្ធ​​ឈិនឆាន (Chencang)
229 * រដូវ​ស្លឹក​ឈើ​លាស់៖ ប្រតិបត្តិការ​សឹក​ភាគ​ខាង​ជើង​លើក​ទី​ ៣ របស់​ ជូគឹ​ លាង
* ស៊ុន ឈាន​ ប្រកាស​ខ្លួន​ជា​អធិរាជ​ បង្កើត​រាជាណា​ចក្រ អ៊ូ
231 * ប្រតិបត្តិការ​សឹក​ភាគ​ខាង​ជើង​លើក​ទី​ ៤ របស់​ ជូគឹ​ លាង
234 * រដូវ​ស្លឹក​ឈើ​លាស់៖ ប្រតិបត្តិការ​សឹក​ភាគ​ខាង​ជើង​លើក​ទី​ ៥​ របស់​ ជូគឹ​ លាង
* សមរភូមិ​វាល​ទំនាប​អ៊ូចាង (Wu Zhang Plains) រវាង​ ជូគឹ លាង និង ស៊ីម៉ា អ៊ី ជូគឹ លាង ឈឺ​ស្លាប់​នៅ​ក្នុង​សមរភូមិ
* អតីត​អធិរាជ សៀន សោយទី​វង្គត
239 * ឆាវ យួយ ស្លាប់ (២២ មករា អាយុ​បាន​ ៣៥ ឆ្នាំ)
241 * ជូ យ៉ាង (Zhu Ran) ឡោមព័ទ្ធ​ហ្វាន​ឈិន ស៊ីម៉ា អ៊ី នាំ​ទ័ព​មក​រំដោះ​វិញ
243 * ស៊ីម៉ា​ អ៊ី​ វាយ​ឈ្នះ ជូគឹ ខឺ (Zhuge Ke) (មេទ័ព អ៊ូ ខាង​កើត)
244 * សមរភូមិ​ស៊ីន​ស៊ឺ (Xingshi) រវាង ស៊ូ ហាន និង ឆាវ វួយ
247 * ប្រតិបត្តិការ​សឹក​ភាគ​ខាង​ជើង​លើក​ទី​ ១ របស់​ ជាំង វួយ (Jiang Wei)
249 * ឧបទ្ទវហេតុ​នៅ​​ផ្នូរ​​កាវភីន (Gaoping Tombs Incident)
251 * ស៊ីម៉ា​ អ៊ី​ កម្ទេច​ការ​បះបោរ​របស់​ វ័ន លីង (Wang Ling)
* អំណាច​របស់​ ឆាវ វួយ ធ្លាក់​ក្នុង​កណ្តាប់​ដៃ​ ស៊ី​ម៉ា អ៊ី ទាំង​ស្រុង
* ស៊ីម៉ា អ៊ី ស្លាប់​ (៧ កញ្ញា អាយុ​បាន​ ៧២ ឆ្នាំ)
252 * ស៊ុន ឈាន ស្លាប់​ (អាយុ​បាន​ ៧០ ឆ្នាំ​)
255 * សមរភូមិទីតាវ (Didao) រវាង ឆាវ វួយ និង ស៊ូ ហាន
* គ័នឈីវ ចៀន (Guanqiu Jian) និង វិន ឈីន (Wen Qin) បះបោរ​ប្រឆាំង​នឹង​អំណាច ឆាវ វួយ
257 * ជូគឹ តាន់ (Zhuge Dan) បះបោរ​ប្រឆាំង​នឹង​​អំណាច ឆាវ វួយ
263 * ឆាវ វួយ ធ្វើ​សញ្ជ័យ​លើ​រាជា​ណា​ចក្រ​​ ស៊ូ ហាន
* រាជា​ណាចក្រ ស៊ូ ហាន រលត់​បាត់​បង់​
264 * ជាំង វួយ មាន​គំនិត​ចង់​បង្កើត​រាជា​ណាចក្រ ស៊ូ ហាន​ សា​ជា​ថ្មី បាន​បញ្ចុះ​បញ្ចូល ចុង ហួយ (Zhong Hui) (មេទ័ព​ឆាវ វួយ) ឲ្យ​បះបោរ​ប្រឆាំង​នឹង​អំណាច​ ឆាវ វួយ
265 * រាជាណា​ចក្រ​ ឆាវ វួយ រលត់​បាត់​បង់​
*​ ស៊ីម៉ា យ៉ាន (Sima Yan) ក្តាប់​អំណាច​​ទាំង​ស្រុង​ ហើយ​ឲ្យ​អធិរាជ​ ឆាវ ហ័ន (Cao Huan) ប្រគល់​រាជ​បល្ល័ង្ក​ឲ្យ
* ការ​កកើត​នៃ​រាជា​ណា​​ចក្រ ជីង (Jin)
280 * រាជា​ណា​​ចក្រ ជីង ធ្វើ​សញ្ជ័យ​​លើ​រាជា​ណាចក្រ​ ​អ៊ូ ខាង​កើត
* រាជា​ណា​​ចក្រ អ៊ូ ខាង​កើត​ រលត់​បាត់បង់
* រាជាណាចក្រ​ ជីង បាន​បង្រួប​បង្រួម​ប្រទេស​ចិន​សា​ជា​ថ្មី​ ក្រោយ​​សង្គ្រាម​ជិត​ ១០០ ឆ្នាំ (១៨៤ – ២៨០)

ជា​ចុង​ក្រោយ​សូម​ថ្លែង​អំណរ​គុណ​ជា​ពិសេស​​​ដល់ ផេនដា​​សង្វិត​ គាឡុង ក្មេង​ស្រែ ឧត្តម តៀម​កាហ្វេ ពុទ្ធីរម្យ និង​ មិត្ត​ភក្តិ​នៅ​ ហ្វេសប៊ុក ចំនួន ៣​ នាក់​ទៀត​ដែល​ចូលរួម​សរសេរ​ឈ្មោះ​តួអង្គ​ចិន​​ជា​អក្សរ​ខ្មែរ​ ព្រោះ​ថា​ តាម៉ាប់ ឥត​ចេះ​ចិន​សូម្បី​ ១ ម៉ាត់ ចេះតែ​ វ័រ អាយ នី ហេហេហេ ។

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in អត្ថបទ ចំណេះ​ដឹង​​ទូទៅ, អត្ថបទ របស់​ប្រទេស ចិន and tagged , , , , , . Bookmark the permalink.

14 Responses to តារាង​ពេល​វេលា​សម័យ​ សាមកុក

  1. Panda Kealong និយាយថា៖

    មើលហៅខ្ញុំសង្វិត! ឈប់ជួយហើយ! ខូចឈ្មោះប្រុសស្អាតអស់!

  2. ហែម​ សុខជា និយាយថា៖

    ដូចបាន​មើល​រឿង​សាមកុក​ជា​ថ្មី​។​ អស្ចារ្យ!

  3. sothir និយាយថា៖

    ខ្ញុំ​ធ្លាប់​មើល​រឿង​នេះ​ដែរ​ តែ​មិន​បាន​ចប់​ឡើយ​ គឺ​បាន​ត្រឹម​តែ​ភាគ​ទី​ ១០។

    • តា ម៉ាប់ និយាយថា៖

      ខ្ញុំ​មិនដែល​នឹង​បាន​អាន​ផង ហេហេហេ ដឹង​តែ​តាម​ ឥន្ទណិត និង ហ្គេម​ឌីវិឌី ដែល​បាន​លេង​អស់​រយៈ​ពេល ជាង ១០ ឆ្នាំ​ ហេហេហេ

  4. ស្រុកស្រែ និយាយថា៖

    ខ្ញុំ​ចូល​ចិត្ត​មើលរឿង សាមកុក ស៊េរីថ្មី​ណាស់… ខ្ញុំមើល​ចប់​ ៥​សារហើយ នៅ​តែចង់​មើល​ទៀត​ ​មិន​អស់​ចិត្តសោះ។ មានមិត្តខ្ញុំ​ម្នាក់ មិនដឹង​ជា​វា​ឮ​ពីណាមក​ទេ ពេល​ខ្ញុំ​ប្រាប់​វា​ថា ខ្ញុំ​បាន​មើល​រឿង​សាមកុក ចប់​ដល់​​ទៅ ៥សារ វាប្រាប់​មក​ខ្ញុំ​វិញថា៖ អ្នក​ដែល​មើល​រឿង​សាមកុក បាន ១ចប់ នឹងកើតបញ្ញា..!! បើមើល​ បាន ២ចប់ នឹងឆ្លាត..!! តែបើមើលចប់ លើសពី ៣ដងឡើង នឹងខូច​ចាប់​លែង​ជាប់… គឺពូកែ​ខាង​ល្បិច​ខូច..!! តែ​ខ្ញុំ​អត់ជឿ… ព្រោះ​ខ្ញុំ​អត់​ខូច​ផង…​ហិហិហៗៗៗៗ

    • តា ម៉ាប់ និយាយថា៖

      ខ្ញុំ​អី​ក៏​មិនដែល​បាន​មើល​ដែរ ស៊េរី​ចាស់ ស៊េរី​ថ្មី សូម្បី​សៀវភៅ​ដែល​បក​ដោយ​ សេនា នូ កន ដែល​ទើប​​នឹង​ទិញ​មក​ហុយ ៗ ក៏​មិន​ទាន់​បាន​អី​មួយ​ទំព័រ​ដែរ ។ រឿង​ភាគ​ថ្មី​នេះ និង​ ក្នុង​សៀវភៅ​មាន​ខុស​គ្នា​កន្លែង​ច្រើន ហើយ​ក៏​បាត់​តួ​អង្គ​ច្រើន​ដែរ ។ បង​ស្រុក​ស្រែ​មាន​អី​ខូច បើ​ខូច​ឆ្អែត​ហើយ ហាហាហា

  5. ស្រុកស្រែ និយាយថា៖

    ហេហេ… ចូលចិត្តយកការពិតមកនិយាយលេងដល់ហើយ… អ្នកក្លាហានម៉ាប់…ខិខិខិៗៗៗ

  6. ផ្កាយ​ដុះ​​កន្ទុយ​ និយាយថា៖

    អាន​ហើយ វង្វេង… គិៗៗ…

  7. Lita និយាយថា៖

    ទោះអានសៀវភៅក៏នៅមិនច្បាស់ជាងមើលរឿងសាមកុក2010ដែរ។

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s