បងប្អូនទាំង ៣​ នៃ​ ស៊ូ ហាន


រូបគំនូរ នៅ ឯផ្លូវរបៀង ឯរាជវាំងចិន នៅប៉េកាំង

បង​ប្អូន​អ្នក​ភូមិ​វត​ប្រេស ប្រសិនជា​​ធ្លាប់​បាន​ទស្សនា​រឿង សាមកុក (Romance of the Three Kingdom) ប្រាកដ​ជា​ចាំ​មិនភ្លេច​ទេ ឈុត សម្បថ​នៅ​​សួន​​ដើម​សេដា (Oath of the Peach Garden) ដែល លាវ ប៉ី (Liu Bei) គ័ន អ៊ី (Guan Yu) និង ចាង​ ហ្វី (Zhang Fei) ស្បថ​យក​គ្នា​ជាបងប្អូន​ធម៌ ។ ឈុត​នោះ​​ស្ថិត​នៅ​ក្នុង​ភាគ​ទី ១ នៃ​រឿង​តែ​ម្តង ។

តាម​ការ​ពិត​ឈុត​នេះគឺ ជា​ឈុត​ប្រឌិត​មួយ​នៅ​ក្នុង​ប្រលោម​លោក​បែប​ប្រវត្តិសាស្រ្ត​មួយ​នេះ ដែ​ល​និពន្ធ​ដោយ​អ្នក​និពន្ធ​ដើម​សម័យ​រាជវង្ស ម៉ីង (Ming) ឈ្មោះ ល័ក គ័នចុង (Lou Guanzhong) ។ មូលហេតុ​នេះ​ក៏​ព្រោះ​ថា សំណៅ​ឯកសារ​ដើម​ដែល​សរសេរ​ដោយ ឈិន សូវ  (Chen Shou) នៅ​កំឡុង​ពេល​ចុង​ក្រោយ​នៃ​សម័យ​ សាមកុក ​ តែ​ម្តង មិនមាន​បញ្ជាក់​អំពី​ហេតុការ​ណ៍នេះ​ទេ គឺ​គ្រាន់​តែបញ្ជាក់​ថា បុរស​ទាំង ៣ នេះ​ ពិ​ត​ជា​ជិតស្និត​នឹង​គ្នា​ណាស់ រហូត​ដល់​ដេក​គ្រែ​តែ​មួយ​រូម​គ្នា ។

នៅ​ក្នុង​រឿង​ប្រលោមលោក​នេះ យើង​ក៏អាច​ឃើញ​មកទៀត​ថា បុរសទាំង ៣ នេះ​ពិត​ជា​ស្មោះស្ម័គ្រ​នឹង​គ្នាណាស់ ។

ដូច​ជា​ពេល​ដែល គ័ន អ៊ី  បែក​ពី លាវ ប៉ី ពេល​ចាញ់ ឆាវ ឆាវ  (Cao Cao)គ័ន អ៊ី  យល់ព្រម​បម្រើ ឆាវ ឆាវ  ក៏ព្រោះ ឆាវ ឆាវ  ចាប់​បាន​ប្រពន្ធ​ទាំង ២ របស់ លាវ ប៉ី ​ តែក៏​មាន​លក្ខខណ្ឌ ៣​ ផងដែរ គឺ ៖

  • គ័ន អ៊ី  បម្រី ហង់តេ សៀន (Emperor Xian) មិនមែន ឆាវ ឆាវ (ឆាវ ឆាវ  ជា​ឧបរាជ​ ក្តោប​អំណាច​រាជការ​ទាំង​មូល​នៅ​ពេល​នោះ) ។
  • ប្រពន្ធ​ទាំង ២ របស់ លាវ ប៉ី  ត្រូវ​តែទទួល​បាន​ការ​គោរព ។
  • គ័ន អ៊ី  មាន​សិទ្ធ​នឹង​ចាកចេញពី ឆាវ ឆាវ  ប្រសិន​បើដឹង​ថា លាវ ប៉ី  នៅ​ឯណា ។

ក្រោយ​មក នៅ​ពេល​ដែល គ័ន អ៊ី  ដឹង​ថា លាវ ប៉ី  នៅ​ឯណា​ហើយ ក៏​នាំ​បង​ថ្លៃ​ស្រី​ទាំង ២ ឆ្លង​កាត់​ ច្រកទ្វារ ៥ សម្លាប់​មេទ័ព ៦ នាក់ ។ ក្រោយពេលទៅដល់ហើយ ក៏ដឹង​ថា​ លាវ ប៉ី  បានទៅ​កាន់​ក្រុង យូ ណាន (Ru Nan) ក៏​នាំ​បង​ថ្លៃ​ស្រីទាំង ២ បកក្រោយ​ត្រឡប់​ទៅវិញ ទាល់តែ​បាន​ជួប លាវ ប៉ី  និង ចាង ហ្វី   វិញ។

ក្រោយ​មកទៀត ចាង ហ្វី ក៏​បង្ហាញ​ពី​ចិត្ត​ស្ម័គ្រស្មោះនឹង​ លាវ ប៉ី ពេល​ដែល​ លាវ ប៉ី នាំ​ប្រជាជនជាង ១០០, ០០០ នាក់ រត់​គេច​ពី​ទ័ព​ ឆាវ ឆាវ នៅ​ឯ​ ឆាង​ ប៉ាន (Chang Ban)ចាង ហ្វី ឈរ​តែ​ម្នាក់ឯង​កាន់​លំពែង​របស់​ខ្លួន ហើយ​ស្រែកគម្រាម​​ទៅ​កាន់​ទ័ព​របស់​ ឆាវ ឆាវ  ថា «​ចាង អ៊ីតឹ (Zhang Yide) នៅទីនេះ ! ចូលមក!» ។ ទ័ព​ ឆាវ ឆាវ  មិនហ៊ានចូល ដែល​អាច​ធ្វើ​ឲ្យ លាវ ប៉ី ចំណេញ​ពេល​នឹង​រត់​ចេញ​មក​បាន ។

ក្រោយ​មក គ័ន អ៊ី ត្រូវ​បាន​ទ័ព​​ស៊ុន អ៊ូ (Sun Wu) ចាប់​បាន​ ហើយ​ ស៊ុន ឈាន (Sun Quan) បញ្ជារ​ឲ្យ​​គេ​ប្រហារ​ជីវិត​ គ័ន អ៊ី  ​ក៏​ព្រោះ​តែ​ខ្លាច​រអា​សមត្ថភាព​របស់ គ័ន អ៊ី  ។ លាវ ប៉ី  ខឹង​យ៉ាង​ខ្លាំង ក៏​សម្រេច​ចិត្ត​​នាំទ័ពពិសេស​របស់​ខ្លួន ១០០,០០០ នាក់ ទៅ​វាយ​​លុក​ ស៊ុន អ៊ូ  ដោយ​មិន​ស្តាប់​យោបល់​របស់ ជូគឹ លាង (Zhuge Liang) និង ចាវ អ៊ីន (Zhao Yun) ឡើយ។​ចាង ហ្វី ត្រូវ​បាន​តែង​តាំង​ឲ្យ​​ធ្វើ​ជា​មេទ័ព​ស្រួច ប៉ុន្តែ​ត្រូវ​បាន​លួច​ធ្វើ​ឃាត​ដោយ​កូន​ចៅ​របស់​ខ្លួន ។ កំហឹង​ លាវ ប៉ី​  កាន់​តែ​ពុះ​កញ្ជ្រោល​ក្រោយ​ពេល​បាត់​បង់​បង​ប្អូនទាំង​ពីរ​នាក់របស់ខ្លួន ។ លាវ ប៉ី  នាំ​ទ័ព​ទៅ​វាយ​ ស៊ុន អ៊ូ តែ​ក៏​បាក់ទ័ព​នៅ​ ស៊ាវ ទីង (Battles of Xiao Ting) ក្រោម​ស្នាដៃ លូ ស៊ិន (Lu Xun) អស់ទ័ព​ជាង​ ៨០,០០០ នាក់ ។ លាវ ប៉ី  រត់​មក​ដល់រាជធានី ឆឹង ទូ (Cheng Du) វិញ ស្លាប់​ក្នុង​សភាព​ជា​បុរស​កម្សត់​ម្នាក់ ។

ដូច​យើង​បាន​ឃើញ​ហើយ​ថា នេះ​ជា​ផ្នែក​នៅ​រឿង​ប្រលោម​លោក តែ​បើ​ប្រៀប​ធៀប​វា​ទៅនឹង កំណត់ហេតុ​នគរ​ទាំង ៣ (Records of the Three Kingdoms) របស់​ ឈិន សូវ  ឃើញ​ថា​មិន​ខុស​លើស​លួស​គ្នា​ប៉ុន្មាន​ទេ ។ សរុប​មក​ចំណង​មិត្ត​ភាព​នៃ​បុរស​ទាំង​ ៣​ នាក់​នេះ ពិត​ជា​ខ្លាំ​ង​ក្លា​អស្ចារ្យ​មែន ។ បើ​សម័យ​នេះ នរណា​ម្នាក់​នឹង​មាន​មិត្ត​ប្រហាក់​ប្រហែល​នឹង​បុរស​ទាំង ៣​ នេះ​ហើយ ចូរ​កុំ​បោះ​បង់គ្នា​ ថែ​រក្សា​គ្នា​គ្រប់​កិច្ចការ។

ខាង​ក្រោម​នេះ​ជា​សម្បថ​របស់​បុរស​ទាំង​ ៣ ៖

នៅ​ពេល​ដែល​និយាយ​ឈ្មោះ លាវ ប៉ី គ័ន អ៊ី និង​ ចាង​ ហ្វី
បើ​ទោះជា​មាន​ត្រកូល​ខុស​គ្នា​ក្តី តែ​ពួក​យើង​មក​រួម​គ្នា​ជាបងប្អូន
ចាប់​ពី​ថ្ងៃនេះ​តទៅ​មុខ យើង​រួប​រួម​គ្នា​ដើម្បី​ប្រយោជន៍​រួម​តែ​មួយ​គត់
ជួយ​អ្នក​ដែល​មាន​បញ្ហា និង​​ សង្គ្រោះ​អ្នក​ដែល​មាន​គ្រោះ​ថ្នាក់
យើង​នឹង​សង​សឹក​ឲ្យ​មហាហាន និង​ បង្រួប​បង្រួម​ប្រជាជន​ហាន​ទាំង​អស់​វិញ
យើង​មិនកើត​ថ្ងៃ​​ខែ​ឆ្នាំ​ជា​មួយ​គ្នា​ក៏​ពិត​មែន
តែ​យើង​សង្ឈឹម​ថា​នឹង​បាន​ស្លាប់​នៅ​ថ្ងៃ​ខែ​ឆ្នាំ​រួម​គ្នា
សូម​ឋាន​សួគ៌ និង​ ផែន​ដី ជួយ​ជា​សាក្សី​ចំពោះ​រឿង​នេះ​ផង
ប្រសិន​បើ​ជា​យើង​ក្បត់​នឹង​បង​ប្អូន​របស់​ខ្លួន​
សូម​ឋានសួគ៌ និង​ ប្រជាជន​នៃ​​ផែន​ដី​នេះ ប្រហារ​យើង​ចុះ

រូបភាព ពីវីដេអូហ្គេម សាមកុក

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in អត្ថបទ ចំណេះ​ដឹង​​ទូទៅ, អត្ថបទ របស់​ប្រទេស ចិន and tagged , , , , . Bookmark the permalink.

One Response to បងប្អូនទាំង ៣​ នៃ​ ស៊ូ ហាន

  1. Pingback: តារាង​ពេល​វេលា​សម័យ​ សាមកុក | តាម៉ាប់ & យាយ​ម៉ាប់

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s