ខ្ញុំ​ទៅ​អរិយក្សត្រ


តាំង​ពី​ខ្ញុំ​មក​ជាន់​ដី​ភ្នំពេញ​ជាង​ ៤​ឆ្នាំ​មក​នេះ ខ្ញុំ​មិន​ដែល​បាន​ទៅ​ អរិយក្សត្រ​ សូម្បី​តែម្តង ។ ​តែ​ម្សិលមិញ​នេះ មិនដឹង​ជា​​ហេតុ​ភេទអី បណ្តាល​ឲ្យ​បង​ប្រុស​ម្នាក់​ ដែល​ជា​មិត្ត​របស់​ខ្ញុំ​ បបួល​​តាម៉ាប់​ ជាង​ថត​ឥត​ជំនាញ ​ទៅ​ថត​រូប​នៅ​អរិយក្សត្រ ។

តាម​ពិត​ទៅ អរិយក្សត្រ​ ស្ថិត​មិន​ឆ្ងាយ​​ប៉ុន្មាន​ទេ​ពី​ភ្នំពេញ ប្រមាណ​តែ​ ១គីឡូ​ម៉ែត្រ​កន្លះ​ប៉ុណ្ណោះ​ ព្រោះ​យើង​អាច​មើល​វា​ឃើញ​ពេល​ដែល​យើង​នៅ កោះ​ពេជ្យ តែ​សម្រាប់​អ្នក​ពុល​កាណូត ឬ​ខ្លាច​ការ​ធ្វើ​ដំណើរ​តាម​ទឹក​ប្រាកដ​ជា​ឆ្ងាយ ។

ចេញ​ដំណើរ​នៅ​ម៉ោង ១​ បន្តិច​បន្តួច ពួក​យើង​ដើរ​ឡើង​ទូក​ដ​ម៉ាស៊ីន​​ដោយ​មិន​ឲ្យ​លុយ (មិនមែន​ចង់​បំបាត់​គេ​ទេ តែ​ដើរ​ចូល​ទៅ​គ្មាន​អ្នក​ទារ) ។ ថត​រូប​បាន​ពីរ​បី​សន្លឹក យើង​អង្គុយ​សំណេះ​សំណាល​គ្នា​រហូត​ដល់​ច្រាំង​ត្រើយ​ខាង​កើត​ ។ ចុះ​ទៅ​ដល់​យើង​ឃើញ​មាន​ផ្ទះទឹក មាន​ទូក​នេសាទ មាន​ម៉ូតូ​ឌុប​ចាំ​ឌុប​ម៉ូយ និង​ជា​ពិសេស​គឺ​ សហគមន៍​ជនជាតិ​វៀត​ណាម​ដែល​នៅ​ជាប់​នឹង​មាត់​ទន្ល (កំពុង​លិច) ។

ដើរ​បាន​ប្រមាណ​ ១០​ម៉ែត្រ​ យើង​ក៏​សម្រេច​ចិត្ត​បត់​ស្តាំ​ ហើយ​ដើរ​កាត់​លើ​ស្ពាន​ក្តារ​បន្ទះ​ដ៏​ស្តើង​ និង​ រង្គោះ​រង្គើរ កាត់​ចូល​ទៅ​ភូមិ​របស់​ជនជាតិ​វៀត​ណាម​ទាំង​នោះ ។

នៅ​ម៉ោង​នោះ ជនជាតិ​វៀត​ណាម​​ខ្លះ​កំពុង​សម្រាក​ក្រោយ​បាយ​ថ្ងៃត្រង់ មាន​តែ​ក្មេង​ៗ​ទេ ដែល​នាំ​គ្នា​លេង​ទឹក (គគ្រិច​ណាស់ !) ។ ស្រីៗ​ចំណាស់​ជនជាតិ​វៀត​ណាម​​មួយ​ចំនួន​ទៀត​អង្គុយ​ជជែក​គ្នា ខ្លះ​អង្គុយ​មើល​រឿង​ភាគ​ថៃ​តាម ឌីស ខ្លះ​ក៏មើល​ប៉ុស្តិ៍​ទូរទស្សន៍​ខ្មែរ  ខ្លះ​ទៀត​ក៏​ស្តាប់​វិទ្យុ​វៀតណាម (មិន​នឹក​ស្មាន​ថា វិទ្យុ​គេ​ផ្សាយ​បាន​ឆ្ងាយ​ដល់​ថ្នាក់​ណឹង​សោះ !) ។ ខ្ញុំ​ឃើញ​មាន​ប្រុស​ៗ​មួយ​ក្រុម​ដែរ នាំ​គ្នា​លេង​អុក​ចិន​ដោយ​ភ្នាល់​ដាក់​ប្រាក់ ។

ចំពោះ​ការ​ទៅ​ថត​រូប​លើក​នេះ​ ខ្ញុំ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លះ​ដោយ​ឃើញ​សហគមន៍​វៀតណាម​នោះ​ជា​ គ្រិស្ត​សាសនិក ដោយ​ពួក​គេ​កសាង​វិហារ​មួយ​ដែល​មាន​ទំហំ​សម​ល្មម ហើយ​គោរព​បូជា ព្រះ​ម៉ែ ម៉ារី  និង សន្ត យូសែប ។ ជា​យូរ​យារ​ណាស់​មក​ហើយ ខ្ញុំ​តែង​តែ​គិត​ថា​ជនជាតិ​វៀតណាម​ជា​ពុទ្ធសាសនិក​ដូច​ជនជាតិ​ខ្មែ​រ​ដែរ គ្រាន់​តែ​គេ​គោរព​និកាយ​មហាយាន ឯ​យើង​គោរព​និកាយ​ហីនយាន ។ ឯ​នៅ​តាម​ផ្ទះ​របស់​គេ​និមួយៗ​ ក៏​មាន​រូប​ សន្ត​ យូសែប​  ដែរ ។

មាន​រឿង​មួយ​ទៀត​ដែរ គឺ​រឿង​ហួស​ចិត្ត ។ ពេល​ខ្ញុំ​ដើរ​បក​មក​វិញ មាន​បុរស​ជំទង់​ជនជាតិ​វៀតណាម​ម្នាក់​ដើរ​លុយ​ទឹក​ត្រឹម​ទ្រូង ហើយ​ស្រែក​ច្រៀង​ជា​ខ្មែរ​ថា «អ្នកណា​មិនស៊ឺ សន់សារ​សូមបែត ៗៗៗ» ស្តាប់​រួច​ ខ្ញុំ​លួច​សើ​ច​តែ​ឯ​ង មិន​ឲ្យ​គេ​ឮ​ ព្រោះ​ខ្លាច​ចេញ​ពី​​សហគមន៍​គេ​មិន​រួច​ ។

ខាង​ក្រោម​នេះ​គឺ​ជា​រូប​ដែល​ខ្ញុំ​យក​មក​បង្ហាញ​ខ្លះ ៗ សូម​មេត្តា​ទស្សនា​ដោយ​សេរី ៖

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in កំណត់សរសេរ តាម៉ាប់, Exploring Cambodia and tagged , , , , . Bookmark the permalink.

12 Responses to ខ្ញុំ​ទៅ​អរិយក្សត្រ

  1. ឌីយ៉ា និយាយថា៖

    រៀបរាប់​បាន​ក្បោះ​ក្បាយមែន! ជន​ជាតិ​វៀត​ណាម​នៅ​ភូមិ​កំពង់​លួង​ ខេត្ត​ពោធិ៍​សាត់​ក៏​មាន​ព្រះ​វិហារ​មួយ​នៅ​សហគមន៍​គេដែរ។ ពួក​នោះ​រស់​នៅ​លើ​ទឹក​ទន្លេ​សាប​ដូចគ្នា។

    • តា ម៉ាប់ និយាយថា៖

      អរគុណ​ដែល​បាន​សរសើរ ។ តើ​ សន្ត យូសែប ជា​នរណាគេ ? ពួក​នេះ​រស់​នៅ​លើ​ទឹក​​ទន្លេចតុមុខ ។

    • ឌីយ៉ា និយាយថា៖

      សន្ត យ៉ូសែប គឺជាប្តីរបស់ម៉ារា! ការគោរពសន្តយ៉ូសែប គឺមិនត្រឹមត្រូវទេ។ ហើយការគោរពសន្ត ម៉ារាក៏មិនត្រឹមត្រូវដែរ ព្រោះព្រះយេស៊ូវគោរពម៉ារាទុកជាម្តាយ (អ្នកមានគុណ) ពិតមែន តែម៉ារាមិនមែនជាព្រះដែលអាចសង្គ្រោះមនុស្សបានទេ។ តែខាងកាតូលិក ពិតជាមានហេតុផលមួយដែលខ្ញុំមិនបានដឹងច្បាស់ហើយក្នុងការគោរពម៉ារានោះ។

    • តា ម៉ាប់ និយាយថា៖

      ម៉ារី ឬ ម៉ារា ? ចឹង​ខាង​វៀត​ណាម​ណុង​កាតូលិច ចុះ​ ឌីយ៉ា  ឯង​វិញ ?

    • ឌីយ៉ា និយាយថា៖

      ឈ្មោះម៉េចក៏បានដែរ ព្រោះបកពីអង់គ្លេសដូចតាគ្នាទេ អាន ម៉ារា = ម៉ារៀ = ម៉ារីយ៉ា! ខ្ញុំអត់កាន់ខាង​ណាខាងណីទេ តែដល់គេសួរ កុំឲ្យខុសគេ ហើយឲ្យគេស្រួលចំណាំពីលក្ខណៈផងនោះ ខ្ញុំឆ្លើយថា និកាយប្រូតេស្តង់

    • តា ម៉ាប់ និយាយថា៖

      ប្រូតេស្តង់ និង កាតូលិច មិនត្រូវគ្នា​ទេ តាម​ខ្ញុំដឹង ? តែមិនដឹង​ថា​មិនត្រូវ​គ្នា​ពី​មូល​ហេតុ​អី​ដែរ ។ អូ អរគុណ​ដែល​បាន​បញ្ជាក់ ចុះ Jesus អា​ចហៅបាន​ប៉ុន្មាន​បែប​ដែរ ?

    • ឌីយ៉ា និយាយថា៖

      តាមពិត​អត់​មាន​ជំលោះអីនោះទេរវាង​និកាយនោះ គ្រាន់តែ Rule និង the way of worship មានការ​ខុស​គ្នា​តែ​ប៉ុណ្ណោះ។ អ្នក​ដែល​មិន​ដឹង​ គិត​ថា​វា​ជា​ជម្លោះ តែ​និកាយ​នីមួយៗ​មាន​ហេតុផល​ផ្សេង​ៗគ្នា ដែល​អាច​ទទួល​យក​បាន។ តែ​សម្រាប់ខ្ញុំ​គិត​ថា និកាយ​ moment មាន​ភាព​ខុស​ឆ្គងជាងគេ។ រីឯ​ឈ្មោះ Jesus វិញអង់គ្លេសអានថា ជីសឺស ហើយ ខ្មែរអានតាមបារាំងថា យេស៊ូវ ប៉ុណ្ណោះ។

    • តា ម៉ាប់ និយាយថា៖

      អ៊ីចឹង​ចង់​ដឹង​របៀប​គោរព​បូជា​គេ​ថា​ខុស​គ្នា​ម៉េច ? ឯ​ច្បាប់​ទម្លាប់​វិញ​ឥ​ត​ចង់​ដឹង​ទេ ។ និកាយ moment ណឹង ខុស​ត្រង់ណា (ឥត​ដែល​ឮ​ផង) ។ អរគុណ​ដែល​បាន​បញ្ជាក់ !

    • ឌីយ៉ា និយាយថា៖

      របៀប​គោរពនោះ​ខ្ញុំ​មិន​ច្បាស់ទេ​ ទោះ​ខ្ញុំ​ដឹង​មែន តែ​ខ្ញុំ​ក៏​មិន​ហ៊ាន​ថា​ដែរ ព្រោះ​អ្វី​ដែល​ខ្ញុំ​បាន​គិត​ពី​និកាយ​កាតូលិក​នោះ បាន​ផ្លាស់​ប្តូរ​ក្រោយ​ពី​ខ្ញុំ​បាន​ឃើញ​កាតូ​លិក​នៅ​ពោធិ៍​សាត់​ប្រើ​កំប៉ុង​ជើង​ធូបអីជាដើម។ ចាំ​ខ្ញុំ​ទៅ​សួរ​បងៗ​ដែល​ដឹង​រឿង​នេះ​សិន។ បើ​ខាង​ប្រូ​តេ​ស្តង់​វិញ ជឿ​ជាក់​លើ​ព្រះ​បិតា ព្រះ​បុត្រា និង ព្រះវិញ្ញាណ​បរិសុទ្ធ ពេល​ថ្វាយ​បង្គំ​វិញ គឺ​មាន​លក្ខណៈ​ដូច​ជា​រស់​រវើក​ នេះ​បើ​តាម​ខ្ញុំ​សង្កេត តែ​បើ​តាម​ខាង​និកាយ​កាតូលិក​ គឺ​មាន​លក្ខណៈ​ស្ងប់​ស្ងៀម និង ផ្ចិត​ផ្ចង់តាម​របៀប​របបច្រើន ដែល​ពិបាក​សម្រាប់​យុវវ័យ​ដូច​ជា​ខ្ញុំ។ ខ្ញុំ​ចូល​ចិត្ត​ការ​ថ្វាយ​បង្គំ​បែបធម្មតា និង​មិន​មាន​របៀប​រប​ប​ច្រើន​ដូច​កាតូលីក​ទេ។ តែ​និកាយ​ទាំង​ពីរ​នេះ​មានការ​បង្រៀន​ល្អ​ដូច​គ្នា។

    • តា ម៉ាប់ និយាយថា៖

      អរគុណ​ឌីយ៉ា​ដែល​បាន​រៀប​រាប់​យ៉ាង​ក្បា​យ​ក្បោះ អូ​និយាយ​រឿង​ណឹង ខ្ញុំ​ធ្លាប់​ចូល​វិហារ​ម្តង​ដែរ មឹនដឹង​និយាយ​ខាង​ណា​ទេ តែ​ជា​ជនជាតិ​កូរ៉េ ។ គេគោរព​ដល់​ព្រះ​វរមាតា​ទៀត ព្រោះ​ថា​នៅ​កូរ៉េ​មាន​ស្ត្រីម្នាក់អះអាង​ថា​ខ្លួន​ជា​ព្រះ​មាតា​ចុះ​មក​ជួយ​កូនចៅ​នៅ​ថ្ងៃ​ចុង​ក្រោយ ។ ពេល​អឋិដ្ឋាន​ គេ​ហៅ​ឈ្មោះ​ច្រើ​ន​តែ​ខ្ញុំ​ចាំ​តែ​១​ គឺ ព្រះគ្រិស្ត​អាន​សាង​ហ៊ុង ។

    • ឌីយ៉ា និយាយថា៖

      ហិហិ ក្នុងព្រះគម្ពីរអត់បានថា ម៉ារាមកម្តងទៀតទេ គឺមានតែព្រះយេស៊ូវទេដែលយាងមកម្តងទៀត ហើយបើទ្រង់យាងមកម្តងទៀតនោះ គឺយាងមកកាត់ទោសផែនដីតែម្តង!

    • តា ម៉ាប់ និយាយថា៖

      មិនមែនម៉ារ៉ាទេ តែ​ជា​ព្រះវរមាតា​ដែល​នៅ​ស្ថានសួគ៌

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s