ថតរូប​​ពេលយប់


យប់​មិញ​នេះ​ ជា​លើក​ទី​ ១ ដែល​ខ្ញុំ​ចេញ​ទៅ​ថត​រូប​នៅ​ពេល​យប់ ។ ពិត​ជា​អស្ចារ្យ​មែនទែនហ្មង ! អីចឹង​សុំ​រៀប​រាប់​តាម​ដំណើរ៖

ចេញ​ដំណើរ​ម៉ោង​ ១០​យប់ ពួក​យើង​​មាន​គ្នា​ ៣​នាក់ ដែល​មាន​ម្នាក់ ​គាត់​ជា​អ្នក​ថត​រូប​អាជីព​ដែល​មាន​ឧបករណ៍​គ្រប់​គ្រាន់ (ប្រហែល ៦,០០០ $) រួម​ជា​មួយ​ខ្ញុំ​ និង​ បង​ម្នាក់ទៀត (ជាង​ថត​អត់​ជំនាញ ឧបករណ៍​ប្រហែល ១,០០០ $) ធ្វើ​ដំណើរ​ដោយ​រថយន្ត​ តូយ៉ូតា ប្រាយ-អ៊ស (Toyota Prius) ។ សុំ​បើក​វង់​ក្រចក​បន្តិច រថយន្ត​ពិត​ជា​សន្សំ​សំចៃមែនព្រោះ​ប្រើ​អាគុយ-សាំង  បើ​ទោះ​ជា​តម្លៃ​វា​រាង​ថ្លៃ​យ៉ាង​ម៉េច​ក្តី (១៧,០០០$) ហើយ​ម៉្យាង​ទៀត ស៊េរីក៏​មិនទាប​ដែរ (២០០៦) ។

តំបូង​យើង​ទៅ​ថត​នៅ​ តៀម​ស្រាបែប​អឺរ៉ុប​មួយ​នៅ​ខាង​ជើង​ផ្សារ​រាត្រី ព្រោះ​គេ​មាន​កម្ម​វិធី​អបអរ​គម្រប់​ខួប​មួយ​ឆ្នាំរបស់​ហាង ។ ខ្ញុំ​ពីរ​នាក់​មិន​សូវ​បាន​ថត​អ្វី​ទេ ព្រោះ​ថត​នៅ​ពេល​យប់​ត្រូវ​ការឧបករណ៍​ច្រើន​ជាង​ពេល​ថ្ងៃ​ ហើយ​ពួក​យើង​មាន​មាន​ឧបករណ៍​គ្រប់​គ្រាន់ ។ ឯ​បង​ Team  Leader វិញ គាត់​ដើរ​ថត​នេះ ថត​នោះ ថត​គេ​ ថត​​ឯង ពេញ​ទាំង​តៀម​ស្រា​នោះ ។ នៅ​ទីនោះ យើង​ក៏​បាន​ជួប​នឹង​ជាង​ថត​មួយ​ចំនួន​ទៀត​ដែរ ។

អ្វី​ដែល​ខ្ញុំ​ពេញ​ចេញ​ចំពោះ​​តៀម​ស្រានោះ គឺ​តន្រ្តី​នឹងការ​រៀប​ចំ​ទី​កន្លែង ។ ទី​កន្លែង​មិន​​បិទ​ជិត មាន​បង្អួច​មាន​ខ្យល់​ចេញ​ចូល អាច​មើល​ឃើញ​ទឹក​ទន្ល​ ។ ឯ​តន្រ្តីជា​ប្រភេទ Rock ប្រគុំ​ដោយ​ក្រុម​ភ្លេង​ភីលីពីន ក៏​រឹត​តែអស្ចារ្យ​ ! ពួក​គេ​ច្រៀង​ជា​ភាសា​អង់គ្លេស​បាន​ច្បាស់​ល្អហើយ លេង​ភ្លេង​បាន​យ៉ាង​ល្អ​ទៀត ។

ចេញ​ពី​តៀមស្រា​នោះ​នៅ​ម៉ោង ១២ ពាក់​កណ្តាល​អាធ្រាត​ យើង​នាំ​គ្នា​ហូប​អី​បន្តិច​មុន​នឹង​ចេញ​ទៅ​ ក្លឹប​រាត្រី​មួយ​នៅ​ខាង​ត្បូង​ ផ្សារ​សូរិយា​ថ្មី ។ ក្លឹប​នោះ​តំបូង​ឡើយ​នៅ​លើ​ទឹក​ទេ តែ​ឥឡូវ​នេះ​គេ​លើក​វា​ឡើង​មក​លើ​គោក​ហើយ (sic) ។ ជា​ធម្មតា​​ នៅ​តាម​ក្លឹប​រាត្រី​បែប​នោះ កាម៉េរ៉ា​មិន​ត្រូវ​បាន​ឲ្យ​យក​ចូល​ទេ តែ​ដោយ​​ពួក​យើង​ជា​អ្នក​ពិសេស (អួត​ខ្លួន​ទៀត) គឺ​ចូល​ដោយ​សេរី ហើយ​​អាច​ហួប​ភេសជ្ជៈ​​​បាន​ដោយ​សេរី​ទៀត​​ផង ។ មូល​ហេតុ​ដែល​ទៅ​ថត​នោះ គឺ​មាន​ DJ Tour ។ ខ្ញុំ​មិន​ស្គាល់​ DJ ទាំង​អស់​នោះ​ទេ តែ​មើល​ទៅ​ពួក​គេ​ដូច​ជា​ល្បី​ខ្លាំង​ណាស់ ព្រោះ​ឃើញ​មាន​ក្រដាស​ផ្សាយ​ថា​គេ​ធ្វើ​ Tour ពាល​ពេញ​អាស៊ី​អាគ្នេយ៍​ផង ។

នៅ​ក្លឹប​រាត្រី​នេះ ការ​ថត​គឺ​លំបាក​ជាង​មុន​ទៅទៀ​ត ព្រោះ​នៅ​ក្នុង​​ក្លឹប​គឺ​ងងឹត​ស្លុប មាន​តែ​ភ្លើង​បាញ់​ចេញ​មក​ភ្លឹបៗ​ភ្លែតៗ រូម​ផ្សំ​ជា​មួយ​ពួក​ខ្ញុំ​គ្មាន​ឧបករណ៍​ទៀត​ បណ្តាល​ឲ្យ​ពួក​ខ្ញុំ​​ពីរ​នាក់ ទុក​បង Team Leader ចោល​ឲ្យ​ដើរ​ថ​តតែ​ឯង ​ហើយ​ងាក​មក​ញ៉ាំ ភេសជ្ជៈ និង​រាំ​លេង​វិញ ។

នៅ​ក្នុង​ក្លឹប​នេះ មិន​ឃើញ​មាន​ជនជាតិ​ខ្មែរ​ចូល​ច្រើន​ទេ​ តែ​សម្បូរ​ដោយ​ជន​ជាតិ​បរទេស ជាពិសេស​ពួក​អាហ្វ្រិច ហើយ​និង​ពួក​នារី​របស់​ពួក​គេ រួម​ជា​មួយ​នោះ ក៏​មាន​ជន​ជាតិ​ស្អី​ខ្លះ​ក៏​មិនដឹង ព្រោះ​ស្បែកស​ ច្រមុះ​ស្រួច​ ដូច​គ្នា ក៏​ចូល​រួម​ច្រើន​ដែរ ។

ចេញ​ពីក្លឹប​រាត្រី​នោះ​នៅ​ម៉ោង​ជិត ៣​ ខ្ញុំ​បាន​មក​ដល់​ផ្ទះ​ដោយ​សុវត្ថិភាព​នៅ​ម៉ោង ៣ ហើយ​ដេក​លក់​ទម្រាំ​ក្រោក​នៅ​ម៉ោង ១១ ។ សប្បាយ​ម៉្យាង​ដែរ លើក​ក្រោយ​​ប្រាកដ​ជា​ទៅ​ទៀត ! យេ៎ !

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in កំណត់សរសេរ តាម៉ាប់ and tagged , , , , , , . Bookmark the permalink.

10 Responses to ថតរូប​​ពេលយប់

  1. ស្រុកស្រែ និយាយថា៖

    ដាក់រូបដើរលេងនេះ​មួយប៉ុស្តិពីរម៉ោ… ចែកញាតិញោម​មើលកំសាន្ត​លេងផង​ទៅមើល៎…​ហេហេ…

    • តា ម៉ាប់ និយាយថា៖

      រូប​នោះធំណាស់ (មួយប្រហែលជា ២០ មេហ្គាបាយត៍) ដូច​នេះ​ខ្ជិល​ បញ្ចូលទៅ ។ ម៉្យាង​ក៏​មិន​សូវ​ជា​ល្អ​ដែរ ព្រោះ​លើក​ទី ១ ។

  2. សុភ័ក្ត្រ និយាយថា៖

    អត់​មាន​ដាក់​រូប​ម៉ោ​អួត​សោះ

    • តា ម៉ាប់ និយាយថា៖

      រូប​ជា​ហ្វាល់ Raw ទំហំធំ​ដល់ទៅជាង ២៥ មេហ្គាបាយត៍ ។ ខ្ញុំ​អត់​ចេះ​ ហ្វូតូ​សប បើក​មិនចេញ​ផង ។

  3. កំឡោះខ្មែរ និយាយថា៖

    សំណាងហើយ​ ចេះចេញមកវិញបានដោយសុវត្ថិភាព ព្រោះរឿងហេតុច្រើនកើតឡើងដោយសារតែក្រុមទីទុយអស់នេះ។ ក្រុមនិងគេហៅថា ក្រុមទីទុយ DJ Tour ។

  4. Pingback: រូបថតពេល​យប់ | តាម៉ាប់ & យាយ​ម៉ាប់

  5. Pingback: ភ្នំពេញនាពេលរាត្រី… |

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s