ផ្កាយ​សមុទ្រ


យូរ​​យារ​ណាស់​មក​ហើយ​ មាន​​​បុរស​ដ៏​​ឆ្លាត​​ម្នាក់​ដែល​ជា​ធម្មតា​តែង​តែ​ធ្វើ​ការ​សរសេរ​​​អត្ថបទ​នៅ​ឯ​ឆ្នេរ​សមុទ្រ ។ ​គាត់​មាន​ទម្លាប់​ដើរ​លើ​ឆ្នេរ​ខ្សាច់​ជា​ មុន​នឹង​ចាប់​ផ្តើម​​ការ​សរសេរ ។

ថ្ងៃ​មួយ​ នៅ​ពេល​ដែល​គាត់​កំពុង​តែ​ដើរ​​​នៅ​លើ​ឆ្នេរ​ គាត់​ឃើញ​​រូប​មួយ​នៅ​ពី​ចម្ងាយ​ហាក់​ដូច​ជា​កំពុង​តែ​រាំ​ពត់​ពែន ។ គាត់​ញញឹម ហើយ​គិត​ថា​ ប្រហែល​ជា​គាត់​មើល​ច្រឡំ​ហើយ​ ព្រោះ​ថា​ពេល​​ថ្មើរ​​នេះ ពិត​ជា​គ្មាននរណា​មក​រាំ​អីចឹងទេ ។ ទោះ​ជា​យ៉ាង​ណា គាត់​ចាប់​ផ្តើម​ដើរ​ទៅ​​យ៉ាង​លឿន ដើម្បី​​ឲ្យ​បាន​ជាក់​នឹង​ភ្នែក ។

នៅ​ពេល​ដែល​គាត់​ទៅ​ជិត​ដល់ គាត់​​បាន​ឃើញ​បុរស​ក្មេង​ម្នាក់ ប៉ុន្តែ​បុរស​នោះ​មិន​បាន​រាំ​​​ទេ ។ តាម​ពិត គាត់​គ្រាន់​តែ​ឲ្យ​ចុះ​រើស​អ្វី​មួយ មុន​នឹង​គ្រវែង​វា​ចោល​ដោយ​ថ្មមៗ ​ទៅ​ក្នុង​មហា​សមុទ្រ​​តែ​ប៉ុណ្ណោះ ។

នៅ​ពេល​ដែល​គាត់​ទៅ​ដល់ គាត់​ក៏​បាន​​សួរ​ទៅ​បុរស​ក្មេង​នោះ​ថា៖
«​អរុណ​សួស្តី ! ប្អូន​កំពុង​ធ្វើ​អ្វី​ណឹង ?»
«ខ្ញុំ​​គ្រវែង​ផ្កាយ​សមុទ្រ​ទៅ​ក្នុង​មហា​សមុទ្រ​វិញ» បុរស​ក្មេង​តប ។
«​ប្អូន​ចាំ​បាច់​ធ្វើ​អីចឹង​ធ្វើ​អ្វី​ទៅ ?»
«​ព្រះអាទិត្យ​កំពុង​តែ​រះ​ហើយ ឯ​ទឹក​ក៏​ចាប់​ផ្តើម​នាច​ទៅ​ដែរ បើ​ខ្ញុំ​មិន​គ្រវែង​ពួកវា​ទៅ​វិញ​ទៅ ពួក​វា​នឹង​ស្លាប់ !»
«​ឆ្នេរ​នេះ​វែង​ណាស់​ប្អូន ឯ​ផ្កាយ​សមុទ្រ​នោះ​សោត​ក៏​មាន​មិន​ចេះ​តិច​ដែរ ។ បង​គិត​ថា​ ប្អូន​ប្រហែល​​មិន​​អាច​ធ្វើ​ឲ្យ​មាន​អី​ប្រួល​ប្រែ​​នោះ​​ទេ !»

បុរស​ក្មេង​ត្រង​ត្រាប់​ស្តាប់​យ៉ាង​ស្ងៀម​ស្ងាត់​ បន្ទាប់មក គាត់​ក៏​អោន​រើស​ផ្កាយ​សមុទ្រ​មួយ​ទៀត ហើយ​គ្រវែង​វា​ចោល​ទៅ​ក្នុង​មហាសមុទ្រ​ដូច​មុន​ទៀត ។
«បង​ឃើញ​ទេ ? ​វា​ប្រែប្រួល​ហើយ​ សម្រាប់​ផ្កាយ​សមុទ្រ​មួយ​នោះ !»

មេរៀន ៖ យើង​គ្រប់​គ្នា​អាច​ធ្វើ​​ឲ្យ​ពិភព​លោក​នេះ​ប្រួល​ប្រែ ។ មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​មាន​ប្រយោជន៍ បញ្ហា​ដែល​សំខាន់​នោះ​គឺ អ្នក​ចង់​​ឲ្យ​មាន​ការ​ប្រួល​ប្រែ​ឬ​អត់ !

ដកស្រង់៖ គេហទំព័រ lovefaithdestiny

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in រឿងខ្លី អប់រំចិត្ត​ គំនិត and tagged , , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s