ថ្ងៃមួយអ្នកដឹកនាំរឿងដ៏ល្បីឈ្មោះជាតិអាមេរិចម្នាក់ឈ្មោះ អាល់ហ្រ្វេដ ហ៊ីចខក បានទូរស័ព្ទទៅកាន់អ្នកនិពន្ធប្រលោម លោកបែបស៊ើបអង្កេតដ៏ល្បីឈ្មោះម្នាក់ជាតិបែលហ្ស៊ិចឈ្មោះ ចច ស៊ីមេណុន ។ គិតដល់ពេលនោះ ស៊ីមេណុន បាននិពន្ធរឿងប្រលោមលោកបានជាង ៤០០ក្បាលហើយ ។ ហ៊ីចខក ដឹងថា ស៊ីមេណុន គឺជាកំពូលអ្នកនិពន្ធម្នាក់ នៅពេលខ្លះគាត់អាចសរសេរបញ្ចប់រឿងមួយក្នុងរយៈពេលតែ ១០ថ្ងៃតែប៉ុណ្ណោះ ។
នៅពេលនោះ ភរិយារបស់ ស៊ីមេណុន ជាអ្នកទទួលហើយប្រាប់ទៅ ហ៊ីចខក ថា «សុំទោសលោក ប៉ុន្តែពេលនេះ គាត់កំពុងជាប់ដៃក្នុងការសរសេរ ខ្ញុំមិនហ៊ានរំខានគាត់ទេ» ។ ហ៊ីចខក ក៏តបទៅកាន់ភរិយារបស់ ស៊ីមេណុន វិញថា «មិនអីទេ ! ខ្ញុំអាចចាំបាន !» ។
ចប់
គួរឲ្យសរសើរ!
សរសើរស្អី ?
ខ្ញុំអាចចាំបាន !
ចឹង ចាំទៅមាន់រងាវ ទៅលោកប្រុស ! ( ពិសិដ្ឋ តប ) » ហេហេ
ទាល់យូរ គេនិយាយគ្នារួចទៀតហើយណឹង ហាហាហា (គាត់ពីរនាក់ណឹងទៅបានសុខហើយ)
មានមិត្តយល់ចិត្តម្នាក់ ប្រសើរជាងមិត្តធម្មតា ១,០០០នាក់។ មានតែអ្នកមានស្ថានភាពប្រហាក់ប្រហែលគ្នាទេ ដែលងាយយល់ពីជំរៅចិត្ត។
អរគុណបងវិរៈ ដែលបានផ្តល់យោបល់ ។ រឿងមួយនេះ ខ្ញុំនឹករកគំនិតជាមូលន័យមិនឃើញសោះ ។