តើ​អ្នក​ ជា​អ្នក​មាន ឬ​ ​ជា​អ្នក​ក្រ?


នេះ​នឹង​ដំណាល​ពី​គ្រួសារ​អ្នក​មាន​ទ្រព្យ​សម្បតិ្ត​ស្តុក​ស្តម្ភ​មួយ​ ។ ថ្ងៃមួយ​ឪពុក​បាន​នាំ​កូន​ប្រុស​របស់​គាត់​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​ជនបទ​ ដោយ​​មាន​គោល​បំណង​បង្ហាញ​កុមារ​នោះ​​ថា​ ​តើ​អ្នក​ជនបទ​មាន​ជីវភាព​ខ្សត់​ខ្សោយ​យ៉ាង​ណា ។ ពួក​គេ​ចំណាយ​ពេល​ ២​ថ្ងៃ ២​យប់​ នៅ​ផ្ទះ​របស់​កសិករ​មួយ​គ្រួសារ​ដែល​ជា​អ្នក​ផ្សត់​ខ្សោយ​បំផុត ។

នៅ​ពេល​ត្រឡប់​មក​វិញ ឪពុក​ក៏​បាន​សួរ​កុមារ​ជា​កូន​ថា៖

– ​ ដំណើរ​​កំសាន្ត​នេះ​យ៉ាង​ម៉េច​ដែរ?
–  វា​ល្អ​ណាស់​ ប៉ា!
–  តើ​កូន​ឃើញ​ទេ ពួក​គេ​ក្រ​យ៉ាង​ណា?
–  បាទ ប៉ា!
–  អញ្ចឹង​កូន​បាន​រៀន​អ្វី​ខ្លះ​ពី​ដំណើរ​កំសាន្ត​មួយ​នេះ?

កូន​របស់​គាត់​ក៏​ឆ្លើយ៖

–  ខ្ញុំ​ឃើញ​ពួក​គេ​មាន​ឆ្កែ​ដល់​ទៅ​៤​ក្បាល​ ឯ​យើង​មាន​តែ​១​ក្បាល​គត់ ។
–  យើង​មាន​អាង​ហែល​ទឹក​នៅ​សួន​ក្រោយ​ផ្ទះ​យើង តែ​គេ​មាន​ស្ទឹង​ដ៏​វែង​​ដែល​មានទឹក​ហូរ​មិន​ចេះ​ដាច់ ​។
–  យើង​មាន​​ចង្រ្កៀង​គោម​ថ្លៃ​ៗ​ព្យួរ​នៅ​សួន​ច្បារ គេ​​មាន​ផ្កាយ​នៅ​ពាស​ពេញ​មេឃ​នៅ​ពេល​យប់ ។
–  យើង​មាន​​ទីវាល​រហូត​ដល់​ច្រក​ចូល​​ខាង​មុខ​ផ្ទះ ឯ​គេ​មាន​ទី​វាល​ដែល​វាយ​អន្លាយ​ ។ –  យើង​រស់​នៅ​លើ​ដី​មួយ​ដុំ​តូច​  ឯ​ពួក​គេ​មាន​ចំការ​ដែល​មើល​ដាច់​កន្ទុយ​ភ្នែក ។
–  យើង​ហូប​អាហារ​ដោយ​មាន​អ្នក​ចំអិន​​ឲ្យ ​ចំណែក​ពួក​គេ​ គេ​ចំអិន​ដោយ​ខ្លួន​ឯង ។
–  យើង​ទិញ​បន្លែ​បន្ការ​យក​មក​ទុក​ប្រើ​ប្រាស់ ឯ​គេ​វិញ គេ​ដាំ​ដុះ​បន្លែ​​បន្ការ​គេ​ដោយ​ខ្លួន​ឯង ។
–  យើង​រស់​នៅ​ដោយ​សំអាង​លើ​ជញ្ជាំង​​ជួយ​ការពារ ឯ​គេ​វិញ​ គេ​មាន​អ្នក​ជិត​ខាង​ជា​ទីពំនាក់ ។

ក្រោយ​ស្តាប់​ឮ​សម្តី​កូន ឪពុក​​ក៏​និយាយ​លេង​ចេញ​តែ​ម្តង។ កូន​ក៏​បាន​និយាយ​ទៀត​ថា៖ «អរគុណ​ ប៉ា! ដែល​បង្ហាញ​ខ្ញុំ​ឲ្យ​ឃើញ​​ថា​ពួក​យើង​ក្រ​​យ៉ាងណា!»។

ជា​ច្រើន​លើក​ច្រើន​សារ​​រាប់​មិនអស់ ​ដែល​​យើង​​នឹក​គិត​​ផ្តោត​អារម្មណ៍ និង​វាយ​តម្លៃ​ទៅ​​លើ​វត្ថុ​ដែល​យើង​មិនមាន ។ ដូច​ពាក្យ​គេ​ថា៖ វត្ថុ​ដែល​គ្មាន​តម្លៃ​សម្រាប់​មនុស្ស​ម្នាក់ ជា​វត្ថុ​មាន​តម្លៃសម្រាប់​មនុស្ស​ម្នាក់ទៀត ។ ពិត​ណាស់ នេះ​វា​ស្ថិត​នៅ​លើ​​ទស្សនៈ​របស់​មនុស្ស​ម្នាក់ៗ

នៅ​ពេល​ដែល​យើង​ប្រើ​ពេលវេលា​ពិចារណា​អំពី​​អ្វី​ដែល​យើង​មាននោះ លទ្ធផល​គឺ​ ការ​យល់​ដឹង​របស់​យើង​អំពី ជីវិត

បើ​យើង​មាន​ ស្នេហា មិត្ត​ភក្តិ សុខភាព​ល្អ អារម្មណ៍​រីករាយ និង​ គំនិត​វិជ្ជមាន​ យើង​មាន​ជីវិត​ដ៏​គ្រប់​គ្រាន់​មួយ​បាត់​ទៅហើយ ។

ផ្ទុយ​ទៅ​វិញ ប្រសិនបើ​យើង​មាន​ស្មារតី​ទន់​ខ្សោយ … យើង​ប្រាកដ​ជា​មាន​បញ្ហា​នៅ​ក្នុង​ជីវិត !

អ្នក​ទាំង​អស់​គ្នា​ប្រាកដ​ជា​ឆ្ងល់​ថា តើ​មាន​អ្វី​កើត​ឡើង​ ប្រសិន​បើ​យើង​ទាំង​អស់​គ្នា​អរគុណ​ចំពោះ​អ្វី​ដែល​យើង​មាន​ស្រាប់ ជា​ជាង​ខ្វល់​ខ្វាយ​ចង់​បាន​ច្រើន​​ទៀត ។ ស្វែង​រក​សេចក្តី​សប្បាយ ហើយ​ឲ្យ​តម្លៃ​រាល់​វត្ថុ​គ្រប់​យ៉ាង​ដែល​អ្នក​មាន ជា​ពិសេស ឪពុកម្តាយ​របស់​អ្នក គូ​ស្នេហ៍​របស់​អ្នក និង​ មិត្ត​ភក្តិ​របស់​អ្នក

ដូច​ពាក្យ​គេ​​​ថា៖ អ្នក​ចំណាយ​ពេល​មួយ​នាទី​ដើម្បី​ស្វែង​រក​មនុស្ស​ពិសេស​ម្នាក់ ពេល​មួយ​ម៉ោង​ដើម្បី​ស្វែង​យល់​ពី​គេ ពេល​មួយ​ថ្ងៃ​ដើម្បី​ស្រលាញ់​គេ ប៉ុន្តែ អ្នក​ត្រូវ​សង​មក​វិញ​ដោយ​ពេល​មួយ​ជីវិត​ ប្រសិន​បើ​អ្នក​ចង់​បំភ្លេច​គេ…

សូម​ផ្ញើ​ឃ្លា​ខាង​លើ​នេះ​ទៅ​កាន់​មិត្ត​ណា​​ដែល​អ្នក​គិត​ថា​នឹង​មិន​បំភ្លេច​ពួក​គេ ។ ប្រសិន​ជា​អ្នក​មិន​បាន​ផ្ញើ​ទៅ​នរណា​ម្នាក់ទេ នោះ​វា​មាន​ន័យ​ថា​ អ្នក​​គ្មាន​មិត្ត​ពិសេស​ម្នាក់​ណា​ឡើយ… ចំណាយ​ពេល​វេលា​រស់​នៅ​ឲ្យ​មាន​ប្រយោជន៍

កុំ​​ឲ្យ​តម្លៃ​តែលើ វត្ថុ ដែល​អ្នក​មាន​នៅ​ក្នុង​ជីវិត​របស់​អ្នក ប៉ុន្តែ ​ឲ្យ​តម្លៃ អ្នក​ណា ដែល​អ្នក​មាន​នៅ​ក្នុង​ជីវិត​អ្នក ! ជីវិត​មនុស្ស​ខ្លី​ណាស់ ! ប្រសិន​បើ​អ្នក​មិន​ប្រឡេក​មើល​​ឲ្យ​បាន​សព្វ​ជា​ញឹក​ញយ​ដង​នោះ​ទេ អ្នក​ប្រាកដ​ជា​រំលង​អ្វី​មួយ​ជា​មិនខាន… ពេល​វេលា​មិន​វិល​ថយ​ក្រោយ​ទេ !

មេរៀន៖ យើង​មាន​មិន​មែន​ដោយ​សារ​តែ​ លុយ នោះទេ ! ប៉ុន្តែ គឺ ភាព​សាមញ្ញ និង​ អំពើ​ល្អ​នៅ​ក្នុង​បេះ​ដូង​​របស់​យើង

នៅ​ពេល​ខ្លះ​វាបាន​នាំ​ឲ្យ​ខ្ញុំ​គិត​ថា ហេតុ​អ្វី​បាន​ជា​មិត្ត​ភក្តិ​របស់​ខ្ញុំ​ដែល​មាន​ទ្រព្យ​សម្បត្តិ​​ជា​ច្រើន​នោះ នៅ​តែ​មាន​អារម្មណ៍​ដូច​មិន​ស្កប់​ស្កល់​នឹង​អ្វី​មួយ ហើយ​​មក​ពេញ​ចិត្ត​និង​ជីវិត​ដ៏​សាមញ្ញ​​​របស់​ខ្ញុំវិញ

ដក​ស្រង់​៖ រឿង​និទាន​ជា​មួយ​គំនិត​អប់រំ ប្លក បង តារា

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in រឿងខ្លី អប់រំចិត្ត​ គំនិត and tagged , , , , . Bookmark the permalink.

2 Responses to តើ​អ្នក​ ជា​អ្នក​មាន ឬ​ ​ជា​អ្នក​ក្រ?

  1. Leakhe ថា:

    ពិតជាមានន័យអប់រំល្អមែន!!!!

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s