តុងទីន


ដោយ​ឃើញ​ពាក្យ​ដែល​ស្វែង​រក​ច្រើន​ជាង​គេ​បំផុត​នៅ​ប្លក​របស់​ខ្ញុំ​គឺ តុងទីន ដូច្នេះ​ខ្ញុំ​ក៏​សម្រេច​ចិត្ត​សរសេរ​អត្ថ​បទ​មួយ​ពី​ តុង​ទីន និង​​ផល​វិបាក​របស់​វា។ (មិន​ដឹង​ថា​អ្នក​ស្វែង​រក​​​ចង់​ដឹង​អ្វី​ពី​ តុងទីន ឲ្យ​ពិត​ប្រាកដ)។

របៀប​លេង

តុង​ទីន​ ជាល្បែង​មួយ​ប្រភេទ​ដែល​ប្រជាជន​ខ្មែរ​និយម​លេង​ ហើយ​វា​ស្រដៀង​ទៅ​ការ​ខ្ចី​បុល​ប្រាក់ ឬ​ដែល​យើង​ហៅ​ថាចង​ការ នោះ​ដែរ។ ដើម្បី​ឲ្យ​ងាយ​យល់​ខ្ញុំ​នឹង​សរសេរ​អំពីទិន្នន័យ​ទូទៅ​ និង​​​ឧទាហរណ៍មក​បង្ហាញ៖

ចំនួន​អ្នកលេង៖ អាច​ពី​ ១០​នាក់ ដល់ ១០០ នាក់ ហើយ​មាន​មេ​ម្នាក់​។

ចំនួន​ទឹក​ប្រាក់៖ យ៉ាង​តិច​ ១០.០០០៛។

រយៈ​ពេល​ដេញ​​ម្តងៗ៖ ​តាមមេ​កំណត់​ តែ​ញឹក​ញាប់​បំផុត​ ១​ថ្ងៃ​ម្តង ហើយ​​យូរ​បំ​ផុត​១​ខែ​​ម្តង។

ឧទាហរណ៍៖ មនុស្ស​មួយ​ក្រុម​មាន​គ្នា​១០​នាក់ សន្មត​ថា​លេង ​តុង​ទីន ​ជា​មួយ​នឹង​គ្នា។ ត្រូវ​មាន​ម្នាក់​ស្ម័គ្រ​ចិត្ត​ធ្វើ​ជា​ មេ​តុងទីន ដែល​មាន​ភារកិច្ច​ចាំ​ប្រមូល​លុយ​ពី កូនតុងទីន​ ទាំង​៩​នាក់​ផ្សេង​ទៀត។គេ​កំណត់​គ្នា​ថា​ ១​ក្បាល​តុង​ទីន គឺ​ ១០,០០០៛ ហើយ​មួយ​សប្តាហ៍​ដេញ​ម្តង។ -បន្ត-

ចំនាំ៖ កូន​ម្នាក់​អាច​លេង​បាន​ច្រើន​ក្បាល ដូច្នេះ​លេង​១០​នាក់​មិន​ប្រាកដ​ថា​មាន​តែ​១០​​ក្បាល​នោះ​​ទេ អាច​មាន​ច្រើន​ជាងនេះ។​ ដើម្បី​កុំ​ឲ្យ​ភាន់​ច្រឡំ គេ​បាន​កំណត់​ហៅ​ថា តុង​ទីន​ក្បាល១០, ក្បាល​២០ -ល- សម្គាល់​ទៅ​តាម​​ក្បាល​តុងទីន មិន​សម្គាល់​ទៅ​តាម​ចំនួន​អ្នក​លេង។ ​បើ​ទោះ​ជា​​មាន​មនុស្ស​តាំង​ខ្លួន​ជា​មេ ក៏​មេ​មាន​តែ​១​ក្បាល​ដែរ ក្បាល​តុងទីន​ផ្សេង​របស់​គាត់ មាន​​ឋានៈ​ត្រឹម​ជា​ កូន។

-បន្ត- នៅ​ពេល​ដេញ​​លើក​ទី​១​គឺ​មេ​ជា​អ្ន​កយក​ ដោយ​មិន​ឲ្យ​ការ​ប្រាក់ ក្រោយ​ដេញ​ហើយ​គឺ គេហៅ​ថា ងាប់ស្លាប់ គឺ​ត្រូវ​បង់​ទៅ​លើក​ក្រោយ​គ្រប់​ចំនួន។ លើក​ទី​២​គឺ​កូន​ជា​អ្នក​យក ដោយ​​ឲ្យ​ការ​ប្រាក់ (ជាទូទៅ​បើ​លេង​ត្រឹម ១០,០០០៛ ការ​តិច​បំផុត​អាច​ត្រឹម ១,០០០៛)។ ​​ក្រោយ​ប្រមូល​លុយ​ពី​កូន​រួច​ មេ​នឹង​យក​លុយ​គ្រប់​ចំនួន​​ដែល​បាន​គណនា​រួច​ឲ្យ​ទៅ​កូន​ដែល​ដេញ ឧបមាថា ការ​ ១,០០០៛ ដូច្នេះ កូន​នោះ​ទទួល​បាន​សរុប ៨២,០០០៛ ព្រោះ​ ដក​ខ្លួន​ឯង​ចេញ ​បង់​ការ​១,០០០៛ ​ឲ្យ​ទៅ​កូន​​៨នាក់ អញ្ចឹង​បាន​តែ ៧២,០០០៛ ហើយ​យក​មក​ពី​មេដែល​ ងាប់ ឬ​ ស្លាប់​ ចំនួន​ ១០,០០០៛។ ​គេ​លេង​បែប​នេះដរាប​អស់​មនុស្ស​ដេញគឺ ចប់ ហើយ​អាច​ចាប់​ផ្តើម​លេង​សា​ជា​ថ្មី​ម្តង​ទៀត។

ចំនាំ៖ អ្នក​នៅ​ក្រោយ​គេ គេ​ហៅ​ថា កើប ជា​អ្នក​ចំណេញ​ជាង​គេ ព្រោះ​ពេល​បង់​លុយ​បាន​ចំណេញ​ការ ហើយ​ពេល​ប្រមូល​បាន​ពី​គ្រប់​ក្បាល​គ្រប់​ចំនួន​ទឹកប្រាក់​កំណត់។

ផលវិបាក

ផល​វិបាក​របស់​ តុងទីន មាន​​តែ​២ទេ គឺ​៖

  • មេ​រត់​ពេល​ប្រមូល​លុយ​ពី​កូន (80%)
  • កូន​គេច​វេស​​មិន​ព្រម​បង់ (20%)

បញ្ហា​នេះ​បណ្តាល​ឲ្យ​មាន​ការ​ប្តឹង​ប្តល់​ដល់​តុលាការ​ទៀត​ផង ហើយ​ជា​ញឹក​ញយ​គឺ មេតុង​ទីន ត្រូវ​បាន​បញ្ជួន​ទៅ​ពន្ធធានាគារ​ ​ព្រោះ​គ្មាន​លុយ​សង ឯ​កូន​តុង​ទីន ខាត​ទាំង​លុយ​ដែល​បង់ ខាត​ទាំង​លុយ​នៅ​តុលាការ។

សូម​មេត្តា​អធ្យា​ស្រ័យ​ បើ​​​មាន​ការ​លើស​លួស​ ឬ​ខ្វះ​ខាត​ត្រង់​ចំណុច​ណា​​មួយ។

សូម​អរគុណ…

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in អត្ថបទ ​តបចំពោះ​ការ​ស្វែង​រក and tagged , , . Bookmark the permalink.

10 Responses to តុងទីន

  1. ឧត្តម ថា:

    តោះ! លេងតុងទីនយកលុយផឹកម្តងម្នាក់!

  2. ឲ្យតាស៊ីក្លូធើមេវិញ បានឆាប់បានលុយផក់ !!!!!​ ម៉ោ ប្រមូលម៉ោ​ ហេ ហេ

    ហេ ហេ ……………

  3. អាឡូវបើអត់មានចៅឯងធើកូនរ៉ូវ ទុកឲ្យតាស៊ីក្លូធើមេវិញ ………..

    ចៅឯងព្រមអត់?ម៉ោយើងដេញតុងទីនយកលុយផក់​….. ដាក់លុយ

    ម៉ោ …..​ ហេ ហេ ហេ

  4. ឈុំ ឈន់ (អ្នកនិពន្ធវ័យក្មេង) ថា:

    ចង់ស្វែងយល់ពីអត្ថប្រយោជន៍ និងប្រភពនៃការបង្កើតឡើងឲ្យបានច្បាស់លាស់។

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s