៣​ថ្ងៃ ២យប់ នៅបាត់​ដំបង


នេះ​ជា​លើក​តំបូង​បង្អស់​ដែល​ខ្ញុំ​បាន​ទៅ​លេង​ខេត្ត​បាត់ដំបង ទឹក​ដី​ជង្រុក​ស្រូវ​ដ៏​ធំ​ជាង​គេ​បំផុត​នៅ​ប្រទេស​កម្ពុជា។ ខេត្ត​នេះ​ជា​ខេត្ត​ដ៏​ធំមួយ​​ដែល​ស្ថិត​នៅ​ទិស​និរតី​នៃ​ប្រទេស មាន​ប្រជាជន​ប្រហែល​ជា​ជាង​១​លាន​នាក់។ ឯ​ក្រុង​បាត់​ដំបង​ ក៏​មិន​តូច​ដែល​ព្រោះ​ជា​ក្រុង​ធំ​លំដាប់​លេខលេខ​២​ បន្ទាប់​ពី​រាជធានី​ភ្នំពេញ។ កុំ​ឲ្យ​ត្រប៉ែ​យូរ ខ្ញុំ​នឹង​រ៉ាយរ៉ាប់​ពី​ដំណើរ​​ទស្សនាចរ​លើកទី​១​ទៅ​បាត់ដំបង​របស់​ខ្ញុំវិញ។ អូ៎ ភ្លេច! នេះ​ជា​ការ​ធ្វើ​​ដំណើរ​បែប​បស្ចឹម​ប្រទេស​លើកទី១​របស់​ខ្ញុំផង​ដែរ (ខ្ញុំ​ទៅ​ជា​មួយ​មិត្ត​ភក្តិ​ជាតិ​បារាំង​ម្នាក់)។

ថ្ងៃទី០១

ខ្ញុំ​ចេញ​ដំណើរ​​ដោយ​រថយន្ត​ក្រុង​ពី​ភ្នំពេញ​ពេល​ព្រឹក​ម៉ោង​០៧ ហើយ​បានទៅ​ដល់​ទីនោះ​នៅ​ម៉ោង​ ០១​រសៀល ដោយ​ឈប់​នៅ​ចំណត​សម្រាក​២​កន្លែង​គឺ លង្វែក និង​​នៅ​ទីរូម​ខេត្តពោធិសាត់។ ដំណើរ​បែប​បស្ចឹម​ប្រទេស​ ខ្ញុំ​មិន​មានអី​ច្រើនទេ ខោអាវ​គ្រប់គ្រាន់​សម្រាប់​ ៣​ថ្ងៃ២យប់ សៀវភៅ​ណែរ​នាំ​ទេសចរណ៍១ (Lonely Planet) ស្បែកជើង​១គូ កាម៉េរ៉ា​សំណព្វចិត្ត​តែ១ និង​លុយ​​១​កាបូប (ក្រដាស​១០០៛សុទ្ធ ហាហាហា)។

ពេល​ទៅ​ដល់​ចំណត​ មិត្ត​ភក្តិ​របស់​មិត្ត​ភក្តិ​ខ្ញុំ​បាន​មក​យក​យើង​ទៅ​រក​ផ្ទះ​សំណាក់។ ផ្ទះ​សំណាក់​យើង​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្សារណាត់ បន្ទប់​គេង និង​បន្ទប់​ទឹក​ធំ​​ទូលាយ​ មានទូរទឹកកក ទូរទស្សន៍​ធំ (អត់​មាន​បាន​មើល​សោះ) កង្ហារ​ និង​ម៉ាស៊ីន​ត្រជាក់។ យើង​បាន​ជ្រើសរើស​យក​បន្ទប់​មួយ​គ្រែពីរ​ជាមួយ​កង្ហារ​ ដែល​មាន​តម្លៃ​១០​ដុល្លារ​ក្នុង​១​យប់ ដោយ​បង់​សម្រាប់​២​យប់។

ពេល​រសៀល​ប្រហែល​ជា​ម៉ោង​៣​ ខ្ញុំ​បាន​ទៅ​លេង​អង្គការ​ហ្វារពន្លឺ​សិល្បៈ ដែល​​ជា​អង្គការ​មួយ​ជួយ​ដល់​កុមារ​ទាំង​អស់​នៅ​ខេត្ត​បាត់ដំបង​ តាម​រយៈ​ការ​បង្រៀន​ពួក​គេ​នៅ​ជំនាញ​ផ្សេង​ៗ​ដូច​ជា របាំប្រពៃណី សៀក ឧបករណ៍​តន្ត្រីបុរាណនិង​សម័យ គំនូរ ការរចនា (design) និង​មាន​សាលារៀន​ចាប់​ពី​ថ្នាក់​បឋម​ ដល់​ថ្នាក់​មធ្យម​សិក្សា​ទុតិយភូមិ។

បន្ទាប់​ពី​មក​ពី​អង្គការ​នោះ​នៅ​ម៉ោង​០៥​វិញ ខ្ញុំ​ខក​ខាន​មិន​បាន​ដើរ​លេង​តាម​បណ្តោយ​ស្ទឹង​សង្កែទេ ក៏​ព្រោះ​តែ​មេឃ​ចាប់​ផ្តើម​ភ្លៀង​ទាល់​តែ​ម៉ោង​០៧​ល្ងាច។ (រឿង​បាយ​រឿង​ទឹក និង​រឿង​ដេក​ពួក​មិន​បាននិយាយ​ទេ​ នាំ​ខាត​កន្លែង​សរសេរ ហេហេហេ)។

អូ៎ ភ្លេច​ប្រហែល​ជា​ម៉ោង ១០​យប់ ខ្ញុំ​បាន​ទៅ​អង្គុយ​លេង​នៅ​បារ​បារាំង​មួយ​ រហូត​ដល់​ម៉ោង​ ០១​ រំលង​អាធ្រាត។ នៅ​ទី​នោះ អាច​ថា​ជា​សង្កាត់​បស្ចឹម​ប្រទេស​ក៏​បាន​ ព្រោះ​ថា​ភ្ញៀវ​ទេសចរណ៍​​អន្តរជាតិ​ដែល​មក​លេងខេត្ត​បាត់ដំបង តែង​តែ​ទៅ​ទីនោះដើម្បី​ហូបភេសជ្ជៈ អង្គុយ​ត្រប៉ែ ឬ​ហូប​ចំណីជាដើម។

ថ្ងៃទី០២

ថ្ងៃ​ទី​០២​នេះ​ ក្រោក​រៀង​យឺត​បន្តិច​ ព្រោះ​យប់​មិញ​នៅ​ជ្រុល។ ដើរ​រក​កន្លែង​ជួល​ម៉ូតូ​​បាន​ហើយ​ ក៍​ចេញ​ដំណើរ​ទៅ​ ភ្នំបាណន់ ភ្នំសំពៅ និង​ អាង​កំពីង​ពួយ។

ភ្នំបាណន់ សូម​អាន​តំណរភ្ជាប់​ខាងក្រោម​បង្អស់។

ភ្នំសំពៅ   បើ​ទៅ​ភ្នំ​សំពៅ​ពី​ភ្នំបាណន់​វិញ គឺ​ត្រូវ​ជិះ​បក​ក្រោយ​ផ្លូវ​ទៅ​ក្រុង​បាត់​ដំបង​វិញ តែ​បត់​ខាង​ឆ្វេង​ដៃ​តាម​ផ្លូវ​ដី​ធំ១​​ពេល​ជិះ​បាន​ប្រហែល​ពាក់​កណ្តាល​ផ្លូវ។ ចម្ងាយ​វិញ​គឺ ប្រហែល​ជា​ ១០​គ.ម​ ពី​ភ្នំបាណន់។ ពេល​ទៅ​ដល់​អ្នក​អាច​ជ្រើសរើស​ដោយ​ឡើង​ដោយ​ថ្មើរជើង​ដែល​មាន​​ជណ្តើរ​ប្រហែល​ជា​ ១១០០​កាំ ឬ​ឡើង​តាម​ផ្លូវ​ម៉ូតូ​ដែល​មាន​ចម្ងាយ​ប្រហែល​៣​គ.ម (សុំប្រយ័ត្ន!)។ ភ្នំ​សំពៅ​មាន​ល្អាង​ច្រើន​ (ពាក្យ​បុរាណ​ឃើញ​សរសេរ​ថា រអាង) ហើយ​រួម​មាន​ទាំង​ល្អាង​ដែល​គេ​វាយ​ និង​រុញ​មនុស្ស​ទម្លាក់​នៅ​សម័យ​ខ្មែរ​ក្រហម​ដែរ។ ក្រៅពី​នេះ​ក៏​មាន​រូបសំណាកជាច្រើន​ផង​ដែរ​ ដែល​ភាគ​ច្រើន​មាន​ទំហំ​ធំៗ។ នៅ​ជិត​រូប​សំណាកធំ​ៗ​ទាំង​នោះ​ តែង​មាន​ព្រះសង្ឈ​នៅ​គង់​ចាំ ក្រែង​លោ​​មាន​​ពុទ្ធបរិស័ទ​ណា​មាន​សទ្ធាជ្រះ​ថ្លា ចូល​ជា​បច្ច័យ​កសាង​ត​ទៅ​ទៀត​ ព្រោះ​នៅ​​ភ្នំ​សំពៅ​នេះ​មាន​សំណង់​ជា​ច្រើន​នៅ​មិនទាន់​សង់រួច។ នៅ​លើកំពូល​ភ្នំ​មាន​វត្ត​មួយ​ដែល​មាន​ព្រះ​សង្ឈ​គង់​នៅ​រង់​ចាំ​ព្រះវស្សា និង​មានវត្ត​ដូនជីក្មេង​​ដែល​មាន​ដូនជី​ក្មេងៗ ស្នាក់​នៅ​ផង​ដែរ។

​អាងកំពីងពួយ បន្ទាប់​ពី​ភ្នំសំពៅ គឺ​ត្រូវ​ដល់​វេន​អាងកំពីងពួយវិញ​ម្តង។ ចេញ​ដំណើរ​ពី​ភ្នំសំពៅ​បាន​ប្រហែល ​៤​គ.ម តាម​បណ្តោយផ្លូវ​ជាតិ​លេខ​៥៧ (ផ្លូវ​ទៅ​ប៉ៃលិន) និង​មាន​ផ្លាក​សញ្ញា​ដាក់​បង្ហាញ​នៅ​ខាង​ស្តាំ​ដៃ ហើយ​យើង​បន្តរ​ដំណើរ​ ១៦​គ.ម​ ទៀត​តាម​ផ្លូវ​ក្រាល​កៅ​ស៊ូ​មុន​នឹង​ទៅ​ដល់​អាង​ផ្ទុក​ទឹក​ដ៏​ធំ​ ដែល​ជា​សម្ធិផល​របស់​ប្រជាជន​ខ្មែរ​ដែល​អត់​បាយ ក្រហាយ​ទឹក ​ក្នុង​របប​ខ្មែរ​ក្រហម(មហា​អស្ចារ្យ​ មហា​លោត​ផ្លោះ​)​ ​កសាង​ដោយ​ដៃ​ផ្ទាល់ ។ បើ​គិត​ពី​អាង​កំពីង​ពួ​យ​ទៅ​ក្រុង​បាត់ដំបង​វិញ មាន​ចម្ងាយ​ប្រហែល​ជា​ ៣០គ.ម។

ខ្ញុំ​ទៅ​ដល់​ក្រុង​បាត់ដំបង​វិញ​ម៉ោង ០៥​ល្ងាច​ត្រឹម ហេហេហេ។ ស៊យ​ ទៀតហើយ មេឃ​ភ្លៀង (និយាយ​ទៅ​ ទៅលេង​លើកទី​០១​នេះ បាន​តែ​ទៅ​ក្រៅ​ក្រុង​ប៉ុណ្ណោះ​ ឯ​ផ្ទះ​សំណាក់​ក៏​ជួល​សម្រាប់​តែ​ដេក​មែន)។

ម៉ោង​ ០៨​ល្ងាច​ភ្លៀង​រាំង​ ក៏​នាំ​គ្នា​ទៅ​ហូប​បាយ​ល្ងាច​ មុន​នឹង​បន្ត​ទៅ​អង្គុ​យ​សំកុក​ផឹក​ស្រា​ស្តាប់​ភ្លេង​នៅ Madison Corner ជា​លើកទី​ ០២។ យប់​នេះ​មាន​កម្មវិធី​ពិសេស​លើស​យប់​ទី​០១​ ព្រោះ​ម៉ោង​ប្រហែល​ ១១​យប់ ខ្ញុំ​បាន​ទៅ​ Sky Club ជាមួយ​មិត្ត​ខ្ញុំ និង​​អ្នក​ធ្វើ​ការ​នៅ​ Madison Corner រហូត​ដល់​ម៉ោង​ ០១​ រំលង​អាធ្រាត្រ​បាន​ត្រលប់​មក​ផ្ទះ​សំណាក់​​វិញ។

គួរ​កត់សម្គាល់៖ បាត់​ដំបង​សម្បូរ​ Gay ណាស់ (សុំ​មិន​ប្រើ​ពាក្យ​ខ្មែរ ស្តាប់ទៅ​ដូច​ជា​រើសអើង)។ ខ្ញុំ​និយាយ​នេះ​ មិន​មែន​រឿង​អើង​ទេ តែ​គ្រាន់​តែ​គិត​ថា​ពួក​គេ​ទទួល​ឥទ្ធិពល​ពី​​ប្រទេស​ថៃ​ច្រើនពេក។

ថ្ងៃទី ០៣

អត់​មាន​អី​ច្រើនទេ ព្រោះ​ចេញ​ពី​បាត់​ដំបង​មក​វិញ​នៅ​ម៉ោង ០៩ព្រឹក ដោយ​បាន​ទិញ​ណែម​ផ្ញើ​អ្នក​ស្គាល់​នៅ​ភ្នំពេញ​តែ​ប៉ុណ្ណឹង (អ្នក​ជិះ​ឡាន​មក​ជាមួយ​ថា ទិញ​ណែម​ឥត​ល្អ – ហិហិហិ អ្នកណា​ដឹង បើ​មិន​មែន​អ្នក​បាត់ដំបង​ផង)។ មក​ដល់​ភ្នំពេញ​ដោយ​សុវត្ថិភាព​នៅ​ម៉ោង ០៤រសៀល (យឺត​ជាងទៅ​ព្រោះ​មេឃ​ភ្លៀង – សុញមែន! ខកខាន​មិន​បាន​ទៅ​ហែលទឹក​នៅ Phnom Penh Sport ជា​មួយ​មិត្ត​ភក្តិ​​នៅភូមិ​យុវវ័យ​អេតចាយ Facebook)។

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

អានផងដែរ៖

០១. ខ្ញុំទៅ​ប្រាសាទ​ភ្នំបាណន់

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in កំណត់សរសេរ តាម៉ាប់, ដំនើរកំសាន្ត and tagged , , , , . Bookmark the permalink.

19 Responses to ៣​ថ្ងៃ ២យប់ នៅបាត់​ដំបង

  1. Pingback: ខ្ញុំ​ទៅ​ប្រាសាទ​ភ្នំបាណន់ | ខ្ញុំចែករំលែក

  2. Long និយាយថា៖

    មើលទៅសប្បាយណាស់! មានអីផ្ញើផេនដាអត់?

  3. Pingback: ខ្ញុំ​ទៅ​ប្រាសាទ​ភ្នំបាណន់ | ខ្ញុំចែករំលែក

  4. pkay_sour និយាយថា៖

    យីស ទៅ នឹងអត់មានហៅគ្នាទៅផងហេតាម៉ាប់ដូយ៉ានេះ😮

  5. សុភ័ក្ត្រ និយាយថា៖

    អេម​សេម​បស់​គេ

    • តា ម៉ាប់ និយាយថា៖

      លើកទី១ណឹង មិនដូចលោក សុភ័ក្រ្ត​ជិះ​ឡាន​ឡើង​សឹក​គូថ​ខោ​ហើយ…

  6. Lovepeehs05 និយាយថា៖

    អ្នកធ្វើរូបព្រះពុទ្ធហ្នឹង ដូចជាជើងធំជាងដងខ្លួនហើយ ប្រហែលជាជាងពីរនាក់ ម្នាក់ធ្វើជើង ម្នាក់ធ្វើដងខ្លួន មើលទៅ ។ ប្រហែលជាធ្វើអត់ក្បួន ឬជាងមិនមាន គ្រូ ។ ទំនប់កំពីងពួយ ស្មានតែនៅជិតភ្នំកំពីងពួយ ចម្ងាយយ៉ាងតិច ៥ គីឡូម៉ែត្រ ។ ភ្នំកំពីងពួយ ជាទីកន្លែងដំបូងដែលខ្ញុំបានស្គាល់ខ្មែរក្រហម ។ នៅលើកំពូលភ្នំ មានកន្លែងដាក់តាំងកាំភ្លើងធំ ជំនាន់បារាំង ។

    • តា ម៉ាប់ និយាយថា៖

      ប្រហែល​ដូច​បង​និយាយ​អញ្ចឹង ហើយ​ម៉្យាង​ទៀត​អាច​មក​ពី​ខ្ញុំ​ថត​រៀង​បញ្ឆិត​ពី​ក្រោម​ផង ឲ្យ​មើល​ឃើញ​ជើង​រឹត​តែធំ។
      ឯ​រឿង​បឹង​និង​ភ្នំ​កំពីងពួយ​ខ្ញុំ​មិន​សូវ​ដឹង​ទេ ព្រោះ​ខ្ញុំ​ទៅ​នោះ​មិន​ស្គាល់​ផ្លូវ​សោះ បាន​តែ​ពាក្យ​ចាស់​ថា «មាត់ជា​ផ្លូវ» ជួយ…

  7. លី កល្យាណ និយាយថា៖

    ទំនប់កំពីងពួយទើបតែកសាង និងជួសជុលបន្ថែមចាប់ពីឆ្នាំ១៩៩៩ដល់​២០១០ ជាចន្លោះៗ ដែលខ្ញុំបានដឹងថាមានអង្គការជាច្រើនចូលរួមជួយ។ កាលឆ្នាំ២០០៤បើកឡានទម្រាំទៅដល់ជិតមួយព្រឹកឯណោះ។

    • តា ម៉ាប់ និយាយថា៖

      អូ យូរម៉េសបង ខ្ញុំវិញហោះតិច​ដល់ ហេហេហេ ម៉ូតូ​ជួល​គេ​ កុងទ័រមួល​អត់​ឡើង​ផុត ៦០​ សោះ

  8. Pingback: ខ្ញុំ​ទៅ​ប្រាសាទ​ភ្នំបាណន់ | តាម៉ាប់ & យាយ​ម៉ាប់

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s