ពី​ Discotheque Club ទៅ​ជា Classical Club


​កាល​ពី​អាទិត្យ​មុន​ ខ្ញុំ​បាន​ចូល​​កម្សាន្ត​នៅ​រង្គសាល​មួយ​​​​ដែល​ស្ថិត​នៅ​តាម​បណ្តោយ​មហា​វិថី​ព្រះមុនីវង្ស។ ខ្ញុំ​មាន​ការ​ចម្លែក​ចិត្ត​ជា​ខ្លាំង​​នៅ​ពេល​ដែល​ខ្ញុំ​បាន​ចូល​កម្សាន្ត​នៅ​រង្គសាល​នេះ​ម្តង​ទៀត ក្រោយ​ខក​ខាន​ចូល​អស់​រយៈ​ពេល​ជាង​១​ឆ្នាំ។

អ្វីៗ បាន​កែ​ប្រែ​ទាំង​ស្រុង

​រង្គសាល​​ដែល​ត្រូវ​ប៉ាន់​របស់​យុវវ័យ  ជាមួយ​ភ្លេង​​​ញាក់​កន្ត្រាក់​អារម្មណ៍ បែប​បរទេស​ រ៉េប គ្រវី​ក្បាល​ដូច​មនុស្ស​ឆ្កួត​សតិ ​​ បែរ​ជា​ប្រែកាយ​​​​ក្លាយ​ជា​រង្គសាល​សម្រាប់​មនុស្ស​ចំណាស់​ៗ​ដែល​ចូល​ចិត្ត​បទ​ភ្លេង​មនោ​សញ្ចេតនា ឬ​បទ​ដែល​មិន​ប្រកាច់​ប្រកិន​ទៅ​វិញ។ មិន​មាន​យុវវ័យ​ក្មេង​ចូល​មក​កម្សាន្ត​ទៀតទេ មាន​តែ​មនុស្ស​​ចាប់​ពី​អាយុ​៣០​ឆ្នាំ​ឡើង​ទៅ​វិញ​ដែរ​ចូល​ចិត្ត​មក​កម្សាន្ត។ (តែ​ពី​ម៉ោង​១​ព្រឹក​ទល់​​ពេល​​​បិទ​នៅ​ម៉ោង​២​ព្រឹក​ គេ​ចាក់​បទ​ញាក់​គ្រវីវិញ)។

ប្រហែល​ជា​មួយ​ឆ្នាំ​មុន​ ខ្ញុំ​បាន​បបួល​មិត្ត​ភក្តិ​ខ្ញុំទៅ​ចូល វា​ថា​គេ​បិតបាត់ហើយ… នៅ​ពេល​ដែល​ខ្ញុំ​បាន​ចូល​ម្កង​ទៀត​ គេ​ប្រាប់​ខ្ញុំ​ថា​បើក​បាន​៧​ខែ​ហើយ។ ឯ​តម្លៃ​​ភេសជ្ជៈ​វិញ​នៅ​ដដែល​ តែ​​មាន​បន្ថែម​គ្រឿង​ក្លែម​ដូ​ចជា​ ស្វាយ​ គ្រាប់​ស្វាយ​ចន្ទី (KTV ក្លាយ)។

ទំហំ​រង្គសាល​នៅ​ដដែល​ ​តែ​ការ​រៀប​ចំ​គឺ​ខុស​​ស្រឡះ​ពី​មុន តុមូល​និង​កៅ​អី​អង្គុយ​កាច់​បាន​ បាន​ប្តូរ​ទៅ​ជា​តុ​ទាប​វែង​ព័ទ្ធ​ដោយ​សាឡុង​ទៅ​វិញ។ ខ្ញុំ​ពេញ​ចិត្ត​ជា​ខ្លាំង​ចំពោះ​តន្រ្តី​បែប​សាមញ្ញ​ មិន​ញាក់​​ទន្រ្ទាំ​ដូច​អារក្ស​ចូល។ វា​ដូច​ជា​បាន​ជួយ​អភិរក្ស​ និង​ធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ​​ចូល​ចិត្ត​ស្តាប់​ចម្រៀង​ខ្លួន​ (បើ​ទោះ​ជា​តែង​ឬ​ចម្លង​ក្តី គ្រាន់​ជាង​ស្តាប់​បទ​គេ​តែ​មិន​យល់​ន័យ​អ្វី​ដែរ) តែ​អ្វី​ដែល​ទាស់​ចិត្ត​ខ្ញុំ…

អូនៗ ត្រូវ​ការ​នារីៗ​​អត់???

សម្លេង​មេការ​ម្នាក់​សួរ​មក​ខ្ញុំ​ភ្លាម​ ក្រោយ​ខ្ញុំ​ទើប​តែ​ដាក់​គូថ​អង្គុយ។ ដោយ​ការ​ចង់ដឹង​​ថា​មាន​អ្វី​ខ្លះ ខ្ញុំ​ក៏​សាក​សួរ​​សិន..​.

បើ​យក​នារីៗ​ (គេ​មិន​ប្រើ​ពាក្យ​ស្រីៗទេ អញ្ចឹង​ដូច​ពិរោះ​ស្តាប់​បន្តិច) មក​អង្គុយ​ជិត​ បង់​៥​ដុល្លារ​ចូល​ក្នុង​ប៊ីល ​(វិក័យប័ត្រ) រួច ហើយ​បើ​អូន​ចង់​ឲ្យ​ធីប​ ២-៣​ដុល្លារ​​ ស្រេច​តែ​អូន។ ​បើ​ចង់​យក​ចេញ តែ​៦០​ (ដុល្លារ​) ទេ…

ក្រោយ​បន្តិច​មក​គេ​ ក៏​យក​នារី​ម្នាក់​មក (សម្រាប់​មិត្ត​ខ្ញុំ​ ជា​ជន​បរទេស) គាត់​បាន​សួរ​នាង​ ហើយ​ក៏​ខ្សឹប​ប្រាប់​ខ្ញុំ​ថា៖

១០០ដុល្លារ​ សម្រាប់​មួយ​យប់!

ខ្ញុំ​គិត​ថា​ ខ្ញុំ​មិន​ចាំ​បាច់​ប្រាប់​ឈ្មោះ​រង្គសាល​នោះ​ទេ នាំ​តែ​អាច​ជា​មាន​បញ្ហា ហើយ​ខ្ញុំ​ក៏​គិត​ថា​ បងប្អូន​យើង​​ជាពិសេស​ប្រុសៗ​ ប្រាកដ​ជា​ស្គាល់។

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in កំណត់សរសេរ តាម៉ាប់ and tagged , , , , . Bookmark the permalink.

2 Responses to ពី​ Discotheque Club ទៅ​ជា Classical Club

  1. រដ្ឋ និយាយថា៖

    គ្រាន់​តែ​និយាយ​ ស្គាល់​ហើយ!

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s