ប្រព័ន្ធប្រៃសណីយ៍​នៅ​​កម្ពុជា


ប្រេសណីយ៍ កម្ពុជា

នេះ​មិន​មែនជា​អត្ថបទ​រិះគន់ទេ តែ​ជា​បទពិសោធន៍​របស់​ខ្ញុំ​ ទុក​ចែក​ជូនញាតិ​មិត្ត​អាន​​លេង​កំសាន្ត។

កាល​ដែល​ខ្ញុំ​មិនទាន់​ស្គាល់​ប្រេសណីយ៍​​នៅ​ភ្នំពេញ​ ខ្ញុំ​គិត​ថា​ប្រេសណីយ៍​​ស្រុក​ខ្មែរ​បែប​មិន​ដើរ​ទេ​មើលទៅ តែ​ដល់​ពេល​បាន​ទៅ​​ជួប​ បាន​ដឹង​ថា​ខ្លួន​ឯង​គិត​ខុស​ស្រឡះ។

​រសៀល​ម្សិល​មិញ​​ (អង្គារ​ទី​១២) ខ្ញុំ​បាន​ទៅ​ប្រៃសណីយ៍​កម្ពុជា​ជា​លើក​ទី២​ ក្នុង​រយៈ​ពេល​ ៣​ខែ ដើម្បី​ផ្ញើ​សំបុត្រ​ទៅ​ លោក​ឪពុក ជាតិ​អាមេរិច​ម្នាក់។ នឹក​ឃើញ​ចង់​តែ​សើច​បន្តិច ចង់​ហួស​ចិត្ត​បន្តិច។ រំលឹក​កាល​ពី​លើក​ទី១​បន្តិច ខ្ញុំ​សរសេរ​សំបុត្រ​លើ​ក្រដាស A4 មួយ​សន្លឹក​ និង​ភ្ជាប់​រូប​ថត​ទៅ​​មួយ​ប៉ុស្តិ៍​ផង​ដែរ អស់​ចំនួន ៥.០០០៛ តែ​ឃើញ​គេ​បិទ​តែម​ឲ្យ​ខ្ញុំ​តែ ៤.៥០០៛ ទេ (​ពុក​រលួយ​ឥតអញ្ចឹង?)។ ដល់​លើក​ទី​២​នេះ ខ្ញុំ​សរសេរ​​ពីរ​សន្លឹក​ក្រដាស​ A4 (មាន​រឿង​តាប៉ែច្រើន​ពេក ហេហេហេ) ហើ​យ​​ខ្ទាស់​វា​ភ្ជាប់​គ្នា​​ជា​មួយ​ដែកខ្ទាស់​ (clipper) មួយ​។ ពេល​ទៅ​ដល់​ប្រៃសណីយ៍​ហើយ​ ក៏​យក​ឲ្យ​គេ​ថ្លឹង​ទម្ងន់​មើល​ មុននឹង​បិទ​តែម តែ! អស់​ ១១.០០០៛ អូន សម្លេង​អ្នក​មីង​​ដែល​ធ្វើ​ការ​នៅ​ទីនោះ​ តប​មក​ខ្ញុំ​វិញ។ ខ្ញុំ​អះអុញ​ៗព្រោះ​ប៉ុន​គ្នា​តែ​និង​សំបុត្រ​មុន​សោះ ខុស​គ្នា​ជាង​២​ដង​ មិន​សុខ​ចិត្តទេ!

ខ្ញុំ៖ មីង! ឲ្យ​ខ្ញុំ​សុំ​សំបុត្រ​ខ្ញុំ​សិន​មក…
បុគ្គលិក៖ អូន​ឯង​យក​ធ្វើ​អី?
ខ្ញុំ៖ អស់​ច្រើនពេក… អូ! ខ្ញុំ​បើក​សំបុត្រ​ដក​ដែប​ខ្ទាស់​ចេញ​សិន ប្រហែល​ធូរ​លុយ​តិច…
បុគ្គលិក៖ មានអីទេ! កូន​ខ្ទាស់​មួយ​ស្រាល​ណឹង!
ខ្ញុំ៖ ដក​ចេញ​សិនមក…

ក្រោយ​គាត់​ដក​រួច​ហើយ បិទ​ស្រោម​សំបុត្រ​សារ​ជាថ្មី ថ្លឹងទៅ​អស់តែ ៤.៦០០៛ (ហាហាហា កុំ​អី​អស់​ ៦.៤០០៛ ដោយ​សារ​តែ​អា​កូន​ខ្ទាស់​តូច​មួយណឹង)។ បិទ​រួច​រាល់​ យកទៅ​ដាក់​ក្នុង​ធុង​យ៉ាង​រំភើយ ហើយ​ដើរ​រុក​រក​ពេញ​ប្រៃសណីយ៍​ទៀត ព្រោះ​ខ្ញុំ​មិនទាន់​ទទួល​បាន​សំបុត្រ​តប​ដែល​ លោក​ឪពុក​ តប​មក​​សំបុត្រ​ទី១​របស់​ខ្ញុំ​នៅ​ឡើយ​ទេ។

និយាយ​រឿង​​ទទូល​​សំបុត្រវិញ​ណឹង ខ្ញុំ​ឆ្ងល់​ដែរតែមិនដឹងសួរ​អ្នកណា? តាម​ខ្ញុំ​ឃើញ កម្ររ​ណាស់​ណាស់​ដែល​ប្រជា​ជន​ខ្មែរ​មាន​ប្រអប់​សំបុត្រ​មួយ​នៅ​មុខ​ផ្ទះ។ បើ​គេ​ត្រូវ​ផ្ញើរ​បស់​របរ​ ឬ​ជា​ឯកសារ​អីគេ​ផ្ញើរ​តាម​ឡាន​ឈ្នួល។ ហើយ​ម៉្យាង​ទៀត​ខ្មែរ ក៏​កម្ររ​សរសេរ​សំបុត្រ​ដែល​ពេល​ឥឡូវ​នេះ ព្រោះ​ទូរស័ព្ទ​មាន​ស្ទើរ​គ្រប់​គ្នា អាច​តេ ឬ អេសអឹមអេស ហើយ​នៅ​មាន​បណ្តាញ​សង្គម​ដូច​ជា​ ហ្វេសប៊ុក យ៉ាហ៊ូ ហ្គូហ្គល​បូក ជាដើម។

បើ​គិត​ថា​ទទួល​បាន ខ្ញុំ​ត្រូវ​ទទួល​វាបាន​តាំងពី​កំឡុង​ពាក់​កណ្តាល​ខែ​មិថុនា​ម្ល៉េះ តែ​មិនដឹង​វា​បាត់​ស្រមោល​ដល់ណា។ សម្មតិកម្ម​របស់​ខ្ញុំ ចំពោះ​រឿង​នេះ​មាន៣៖

  • សំបុត្រ​មក​មិនដល់​ស្រុក​ខ្មែរ…
  • អ្នក​ចែក​សំបុត្រ​ចែក​ច្រឡំ…
  • ចុងក្រោយ ដោយ​សារ​ខ្ញុំ​គ្មាន​ប្រអប់​សំបុត្រ​នៅមុខ​ផ្ទះ ហើយ​ផ្ទះ​ខ្ញុំ​បិទ​ទ្វារ​រហូត គាត់​អាច​ស៊ក​សំបុត្រចោល ហើយ​អាច​មាន​ពួក​អា​ដៃ​ចង្រៃ​ណា​វា​យក​ទៅ​បាត់…

តែ​ទោះជា​យ៉ាង​ណា​ក៏​ខ្ញុំ​មិន​ដឹង​ថា​ មួយ​ណា​ពិត​ប្រាកដ​ដែរ ដឹង​តែ​វា​បាត់​ស្រមោល​ពី​ខ្ញុំ​ហើយ ហិហិហិ… តើ​មានញាតិ​មិត្ត​ណា​​ធ្លាប់​​ជួប​បញ្ហា​បែប​នេះ​ទេ? បើ​មាន​ ឬ​គ្មាន​ក្តី សូម​មេត្តា​ផ្តល់​យោបល់​ម្នាក់​មួយ​ដៃ​ មួយ​ជើងផង ​ដើម្បី​ឲ្យ​ផ្ទះ​ខ្ញុំ​កាន់​តែ​សម្បូរ​ភ្ញៀវ​ហេហេហេ។

សូមអរគុណ

គេបិទអាមួយនេះឲ្យ (៤.០០០៛)

សំណាង ហើយ មិនមែនអាមួយ ៥០០៛នេះ (តាមពិត ៥០០៛ ទិញបាន៣ ឯណោះ ប្រេសណីយ៍ លក់ កោរ សុទ្ធ)

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in កំណត់សរសេរ តាម៉ាប់ and tagged , , , . Bookmark the permalink.

34 Responses to ប្រព័ន្ធប្រៃសណីយ៍​នៅ​​កម្ពុជា

  1. សន្សើមរាត្រី និយាយថា៖

    តាមពិតសំបុត្រផ្ញើរតាមប្រៃស​ណីយ៏ មានតំលៃធូរជាងតាមសេវាទាន់ចិ​ត្តដូចជា DHL, TNT និង ………… ។ តែវាគ្រាន់តែរាងយូរជាងគេបន្​តិច អ្នកអាចសុំលេខតាមដាន (tracking number) http://119.15.82.82/www/ (យ៉ាប់បន្តិចមិនដាក់ឈ្មោះ domain តែប្រើ IP ដើម្បីតាមដានខ្លួនឯង តើសំបុត្របានទៅដល់រឺនៅ ។ ហើយអ្នកដែលផ្ញើរចេញក៏អាចសុំ​បានដែរ។ ជាទូទៅបើនៅលើសំបុត្រអ្នកមាន​ដាក់លេខទូរសព្ទ័ គេនឹងទំនាក់ទំនងមកអ្នក (ខ្ញុំមិនដែលមានបញ្ហាទេ គឺបានទទួលគ្រប់សំបុត្រដែលផ្​ញើរមក និងផ្ញើរចេញ) ។ សូមដាក់លេខទូរសព្ទ័អ្នកទទួល​ នោះអ្នកនិងផ្តល់ភាពងាយស្រួល​អោយគេទំនាក់ទំនង ព្រោះផ្ទះយើងភាគច្រើនបិទទ្វ​ារ។ អ្នកក៏អាចទៅយកនៅ្ ប្រៃសណីយ៏ ដែរតែគេនឹងទារ tracking number ពីអ្នក។

  2. ឧត្តម និយាយថា៖

    ខ្ញុំថា ៤៥០០ក៏ថ្លៃដែរ! ភ័ក្រ្តាមានបានយកសំបុត្រមកថ្លឹងនិងមើលតារាងតម្លៃដោយ​ខ្លួន​ឯងទេ? បើអត់ទេ..

  3. achharia និយាយថា៖

    ចឹងហើយបានម្នាក់ៗថា ខំរៀនទៅកូន! ៗ!
    ក្រែងបានធ្វើធំ ធ្វើការរាជការសំបូរប្រាក់ចាយ
    ព្រោះតាមកន្លែងធ្វើការមួយៗសុទ្ធតែមានច្រក
    រកក្រៅស៊ីក្រៅបាន តូចស៊ីតូចធំស៊ីធំ មិនថាតែ
    សម័យនេះទេ តាំងពីសម័យសង្គមរាស្ត្រនិយមក៏
    ឌាតែខ្នូច….នេះជាជ្រុងមួយនៃវប្បធម៌ខ្មែរដែរ
    ពួកកូនសិស្សនិសិ្សតស្រែកជេរដៀលអ្នករាជការ
    ថាស៊ីសំណូកពុកអាលួយ ដល់ខ្លូនអែងបានចេញ
    ធ្វើការមានប្រពន្ធមានកូន ទៅណាវាមិនស៊ីតាមគេ
    ត្រូវពួកកូនសិស្សនិស្សិតស្រែកជេរទិទានអោយវិញ
    ម្ដង ។ អាមួយខាងលើគ្មានដាក់តំលៃហ្នឹង ប្រហែល
    គេចំហរអោយពួកបុគ្គលិកប៉ុស្ត៍ហាទារថ្លៃតាមហាងឆេង
    សាច់គោហើយមើលទៅ ធម្មតាតែមប្រ៍មួយសុទ្ធតែមាន
    លេខជាតំលៃតែមប្រ៍ ដូចអាមួយខាងក្រោម៥០០៛ នោះ។

    • ខ្ញុំចែករំលែក និយាយថា៖

      ទេ អាមួយ​រូប​ចាប​ណឹង​ខ្ញុំឃើញ​គេ​សរសេរ​តម្លៃពិត តែរក​តាម​អ៊ីនធើ​ណេត​មិនបាន បាន​តែ​អញ្ចឹង។
      អ្វី​ដែល​ល្បង​និយាយ​ខាង​លើ​វាអញ្ចឹងមែន ជម្ងឺនេះ​ជា​ជម្ងឺ​មហា​រីក​បាត់​ហើយ។

  4. និស្សិតខ្មែរ និយាយថា៖

    សួស្តី លោក ខ្ញុំមិនចេះ​ ដាក់​ចំនួនអ្នកទស្សនា នៅក្នុង wordpress សោះ សូមលោកជួយប្រាប់ពីរបៀបដាក់ផងចុះ ​ពីព្រោះខ្ញុំមិនចេះដាក់ទេ

    ម្យ៉ាងវិញទៀត ខ្ញុំទើបតែចេះប្រើថ្មីៗ ផង !
    សូមលោកជួយចែករំលែក ចំណេះដឹងនេះ​ ផ្ញើរទៅកាន់ខ្ញុំផង !!
    Email: professormuny@yahoo.com
    សូមអរគុណ​!​​​ ❤ !

    • ខ្ញុំចែករំលែក និយាយថា៖

      សូម​លោក​ស្វែង​រក​មើល​ក្នុង​វិដជិត នៅ​ក្នុង​ប្រអប់​ រាង​រៅ នៅ​ខាង​ឆ្វេង​ដៃនេះ។ ហើយ​អាច​ចាប់​ទាញ​វា​យក​មក​ដាក់​តែម្តង។

  5. Lovepeehs05 និយាយថា៖

    រូបខាងលើហ្នឹង ជាស្តែម ឬតែមទេឬអី ? តែមគេមានដាក់រូបចឹងៗផង ? ខ្ញុំស្មានតែតម្លៃរបស់ហ្នឹង ។

    កាលប៉ុន្មានឆ្នាំមុនធ្លាប់ជួលប្រអប់សំបុត្រប្រើដែរ នៅបាត់ដំបង តម្លៃប្រមាណ ១០ម៉ឺនឬ១៥ម៉ឺនរៀលក្នុងមួយឆ្នាំ តែនៅពេលទៅចាក់ ភាគច្រើនៗឃើញ តែសំបុត្រគេផ្សេង មិនដឹងថាគេជួលអោយប៉ុន្មាននាក់ទេ? ប្រអប់សំបុត្រ មួយហ្នឹង ? ឃើញមានប្រអប់សំបុត្រ ប្រហែលជា ១០-២០ ចឹងបែបបានលុយ មិនតិចទេ មិនដែលបានចាប់អារម្មណ៍ ទើបអាឡូវហ្នឹង ! អរគុណដែលបាន លើករឿងនេះមកនិយាយ !

    • ខ្ញុំចែករំលែក និយាយថា៖

      រូប​តែមទី១ តម្លៃ៤០០០៛ តែ​ខ្ញុំ​រក​រូប​ដើម​មិនឃើញ​បានអត់លេខ។ ឯរូប​តែមទី២ តម្លៃ៥០០៛ គឺរូប​អញ្ចឹងមែន ហើយ​ទើប​តែ​ចេញទៀតបង។ ព្រ៉ោះ​ពេល​ខ្ញុំ​ទៅ​ថ្ងៃមុនណឹង ក៏ឃើញ​គេចង​បដា​នេះ​នៅកណ្តាល​ប្រេសនីយ៍​ដែរ (បដា​អប់រំរឿង​អេដស៍)។

  6. ta cyclo និយាយថា៖

    លើកក្រោយបើចង់ទៅប្រីសណីយ៏ទៀត តេម៉ោតាស៊ីក្លូម៉ោ ចាំតាជូនទៅ

    កុំឲ្យអស់លុយច្រើនពេក។ ប៉ុន្តែនិយាយគ្នាមុនឲ្យហើយ ឲ្យលុយសិន

    បានឌុប …..

    • ខ្ញុំចែករំលែក និយាយថា៖

      ឲ្យ​តែ​ប្រាកដ​ថា​ជីះ​ស៊ី​ក្លួតា​ស៊ីក្លូ ផ្ញើ​សំបុត្រអស់​លុយ​តិច​ ជិះ​ភ្លាម!

  7. មាន​សង្ឃឹម និយាយថា៖

    បង​ធ្លាប់​មាន​បទពិសោធន៏​មួយ​ដែរ​ តែ​បង​​សន្យា​ថា​នឹង​មិន​មាន​​​​លើក​ក្រោយ​ទៀត​ទេ​ ។

  8. ភារម្យ និយាយថា៖

    អត់យោបល់!

  9. Khmerling និយាយថា៖

    ការផ្ញើរបស់ចេញរបស់ចូលរបស់យើងមានដំណើរមិនសូវល្អហ្នឹងមកពីយើងនៅត្រឹមកម្រិត ប្រេសណីយ៍ នៅស្រុកគេ គេរត់ដល់ ប្រៃសណីយ៍ អស់ហើយ ។ ប្រេសណីយ៍ មិនខុសអីពី ប្រេះណីយ៍ គឺវា​ប្រេះ វាឆា វាធ្លាយចូលខ្យល់់ យឺតយ៉ាវ អ៊ីចឹងហើយ ។

  10. somada និយាយថា៖

    អត់មានយោបល់អីទេ ព្រោះមិនធ្លាប់ផ្ញើរសំបុត្រតាមប្រីសណិយ៍នៅខ្មែរផង ។

    • ខ្ញុំចែករំលែក និយាយថា៖

      ចុះ​នៅ​ខាង​ណុង​វិញ ដំណើរ​ការយ៉ាង​ម៉េចដែរបង?

    • somada និយាយថា៖

      មិនដឹងថាយឺតឬលឿនទេ ខ្ញុំធ្លាប់ផ្ញើក្នុងប្រទេសនោះប៉ុណ្ណោះ ។ តាមដឹងខ្លះៗ គេ​មាន​ពិរប្រភេទក្នុងការផ្ញើហ្នឹង គឺបែបរហ័ស EMS និង ផ្ញើធម្មតា ។ EMS ប្រើពេលជាងមួយថ្ងៃ គឺផ្ញើថ្ងៃនេះ ស្អែកប្រហែលរសៀលៗ ដល់ហើយ ចំណែកផ្ញើធម្មតាអាចស៊ីពេលដល់ទៅជិតមួយសប្ដាហ៍ក៏មាន ។ ខ្ញុំចូលចិត្ត EMS ។ ចំណែកតម្លៃគេមិនកាប់មិនកោរដូច ខ្ញុំចែករំលែក យកមក​បង្ហាញនោះទេ ។

    • តា ម៉ាប់ និយាយថា៖

      តម្លៃ​ក្នុង​ប្រទេស​ថោក​ជាង​តម្លៃ​ផ្ញើរ​ទៅក្រៅអញ្ចឹងហើយបង តែ​ស្រុកគេ​វា​ដើរ​ទៅ​មុខ​លឿន​ជាង​យើង អញ្ចឹងរបស់​គេ​វា​ធួរ​ថ្លៃ​ក៏​ថា​បាន។ ដូច​ប្រៃសណីយ៍​ស្រុក​ខ្មែរ ដើរ​គើមៗ

  11. មាន​សង្ឃឹម និយាយថា៖

    បង​បាន​ផ្ងើរ​របស់​ទៅ​បង​ម្នាក់​ ពេល​ទៅ​ដល់​ EMS ពេលទៅ​ដល់​ទីនោះ​​ ENS បាន​បិទ​ទទៅ​ហើយ​ បង​​ស្រីៗ​ដែល​ធ្វើការ​នី​ប្រេសណ៏យ៏​កម្ពុជា​ បាន​ស្រែក​ហៅ​បង​ថា​ប្រាប់​ថា​ផ្ងើរ​ទី​នេះ​ក៏​បាន​ដូច​គ្នា​ ហើយ​គាត់​ប្រាប់​ទៀត​ថា​​អាច​ផ្ងើរ​តាម EMS នៅ​ទី​នេះ​ បង​ចំណាយ​ប្រាប់​ ៣០ ដុល្លា​ ហើយ​គេ​ប្រាប់​ថា​យ៉ាង​យូរ​១​អាទិត្យ​នឹង​ទៅ​ដល់ បង​ដឹង​ថា​តំលៃ​ប្រហែល​ជា​មិន​ខុស​ពី​គេ​បាន​ប្រាប់​នោះ​ទេ ប៉ុន្តែ​រយះ​ពេល​យូរ​ណាស់​រហូត​ដល់​១០​ថ្ងៃ​ទើប​ទៅ​ដល់​ ហើយ​បង​ប្រុស​ដែល​បាន​ទទួល​ប្រាប់​ថា​ ពួក​គេ​បោក​បង​ហើយ​តំលៃ​ប៉ុណ្ណឹង​ គួរ​តែ​មាន​លេខ​គូដ​ និង​រហ័ស​ជាង​នេះ​ វា​គួរ​តែ​ផ្ងើរ​តាម​របៀប​ធម្មតា​ដែល​មាន​តំលៃ​ត្រឹម​តែ​ ជាង​មួយ​ម៉ឺន​រៀល​ប៉ុណ្ណោះ ។ បង​ក៏​រក​លេខ​ទូសព្ទ័​របស់​ ក្រុម​ហ៊ុន​EMS បាន ពួក​គេ​ប្រាប់​ថា​តំលៃ​បែប​នេះ​គឺ​ត្រូវ​មាន​លេខ​គូដ​ និង​ ត្រូវ​ទៅ​ដល់​ត្រឹម​តែ​ ៣​ថ្ងៃ​មែន ។ បង​ក៏​សំរេច​ចិត្ត​នឹង​ទៅ​សួរ​នាំ​ពួក​គេ​ឲ្យ​ច្បាស់​ពី​រឿង​នេះ តែ​​មុន​នឹង​ទៅ​បង​ប្រុស​ម្នាក់​នោះ​ ​គាត់​បាន​សរសេរ​សារ​មក​ថា​គាត់​បាន​ទទួល​ហើយ ។ សំណាង​ដែល​ទៅ​ដល់ ហើយ​នេះ​ជា​បទ​ពិសោធន៏​មួយ​របស់​បង​ បង​ដឹង​ថា​នឹង​មិន​មាន​លើក​ក្រោយ​ទៀត​ទេ​ ពួក​គេ​គេង​ចំណេញ​ពី​មនុស្ស​ម្នាក់​ រឺ​មនុស្ស​ផ្សេង​ទៀត​​ តែ​បង​មិន​ឆ្ងល់​ទេ​ថា​ហេតុអី​ពួក​គាត់​ធ្វើ​ចឹង​ នេះ​ជា​លើក​ទី​១​សំរាប់​បង​តែ​មិន​មែន​​លើក​ទី​១​ទេសំរាប់​ពួក​គាត់នោះ​​ទេ​ ​បើ​របស់​មិន​ទៅ​ដល់​ហើយ​បង​ទៅ​សួរ​នាំ​វិញ​នោះ​វា​នឹង​មាន​រឿង​វែង​ឆ្ងាយ​ ថា​មិន​បាន​នឹង​អាច​ផ្ទុះ​ជា​រឿង​ធំ​មួយ​នៅ​ប្រេសណីយ៏កម្ពុជា​​ ។ នេះ​ជា​បទ​ពិសោធន៏​ដ៏​ល្អ​មួយ​សំរាប់​បង​ និង​អ្នក​រាល់​គ្នា​សំរាប់​ការ​ផ្ងើរ​របស់​ ។

  12. ខ្ញុំចែករំលែក និយាយថា៖

    រឿង​នេះ​ខ្ញុំ​ធ្លាប់ឮខ្លះដែរ។ EMS ថ្លៃជាងធម្មតាព្រោះវារហ័ស។ ខ្ញុំ​មិនដែល​ផ្ញើរ​ទេ តែចំពោះធម្មតា សួរ​គាត់​ថា​ប៉ុន្មាន​ថ្ងៃដល់ គាត់​ប្រាកដ​ជា​ឆ្លើយ​៧​ថ្ងៃ ទៅ១០​ថ្ងៃ ឯ​ធាតុពិតគឺ១៥ ទៅ២០ថ្ងៃ។ សំបុត្រ​ផ្ញើចេញ​ពិ​ស្រុក​ខ្មែរ ងាយទៅដល់គេ ឯ​សំបុត្រ គេ​ផ្ញើ​មកវិញដូច​ជា​ពិបាក​ដល់​បន្តិច។ អរគុណបងចំពោះ​ការ​ចែក​រំលែក​បទពិសោធន៍​នេះ។

  13. មាន​សង្ឃឹម និយាយថា៖

    បង​ធ្លាប់​សួរ​បង​ប្រុស​ ស្រុក​ខ្មែ​ស្នេហ៏​ខ្ញុំ គាត់​ថា​គឺ​តែ​ ២​ទៅ​៣​ថ្ងៃ​ប៉ុណ្ណោះ នេះ​តាម​មិត្ត​ភក្ត័​គាត់​ធ្លាប់​ផ្ងើរ​ទៅ ។ អគុណ​ចំពោះ​អត្ថបទ ប្អូន​ដូច​គ្នាណា ។

  14. ឌីយ៉ា និយាយថា៖

    មាន​បញ្ហា​បាត់​របស់​ច្រើន​ណាស់ ខ្ញុំ​ទៅ​លើកណាក៏​ជួ​បអ្នក​មាន​បញ្ហា​អញ្ចឹងដែរ។ សំបុត្រ​គេ​បង់​លុយ​អស់​ហើយ នៅ​មក​ទារ​លុយ​ដល់​ផ្ទះទៀត ហើយ​ប្រាប់​ថា​ថ្លៃ​ចាក់​សាំង! យគយណាស់

  15. ឌីយ៉ា និយាយថា៖

    តែមខាង​ក្រោយគេហ្នឹង ផស់​ប្រទេស​ណាដែរ?

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s