ចាកចេញពី​ហ្វេសប៊ុក


បាយ បាយ ហ្វេសប៊ុក

រឿង​ទាំងអស់នេះ​ជា​កំហុស​ខ្ញុំ។ ខ្ញុំ​ចាកចេញពី ហ្វេសប៊ុក មិនមែន​ជា​រឿង​ដ៏​ល្អ​មួយ​​នោះ​ទេ។ ​នៅ​ទីនោះ​ ខ្ញុំ​មាន​មិត្ត​ច្រើន។ មាន​ទាំង​មិត្ត​ដែល​រៀន​ជាមួយគ្នា និង​មិត្ត​ដែល​មិន​ដែល​បាន​ជួប​មុខ​គ្នា​សោះ។ មាន​មិត្ត​ខ្លះ ខ្ញុំ​បាន​ស្គាល់​តាម​ អ៊ីនធើណេត​ពិត តែ​យើង​​ហាក់​មាន​និស្ស័យ​នឹង​គ្នា។ យើង​ក្លាយ​ជា​មិត្ត​ល្អណឹងគ្នា តួ​យ៉ាង​​អ្នក​ដែល​ខ្ញុំ​ដាក់​ចូលជា​បង​ប្អូនខ្ញុំនៅ​ហ្វេសប៊ុក។ ក្រៅពីនេះ​ ខ្ញុំ​បាន​ស្គាល់​មិត្ត​មួយ​ចំនួន​ទៀត​ ដែល​មាន​ទស្សនៈ​នយោបាយ​ដូច​ខ្ញុំ ខ្ញុំ​ពិត​ជា​រីករាយ​មែនទែន។ មាន​មិត្ត​ខ្លះ​ខ្ញុំ​បាន​ស្គាល់​នៅ​ខាង​ក្រៅ​ដោយ​សារ​ហ្វេសប៊ុក​ដែរ តួ​យ៉ាង​មិត្ត​នៅ​ក្រុម​វីគីភីឌា​ខ្មែរ។ ទោះជាយ៉ាង​ណា​ ខ្ញុំ​ក៏​មិន​ភ្លេច​មិត្ត​ចាស់​របស់​ខ្ញុំ ដែល​ធ្លាប់​រៀន​ជា​មួយ​គ្នា​ដែរ។

មានមិត្ត​ខ្លះ​បាន​ណែ​នាំ​ខ្ញុំ​កុំ​ឲ្យ​ធ្វើ​បែប​នេះ ខ្ញុំ​ពិត​ជា​សោក​ស្តាយ​ណាស់​ដែល​ខ្ញុំ​មិន​អាច​ធ្វើ​តាម​សំណូម​ពរ​របស់​ពួក ​គេ​បាន។ ខ្ញុំ​យល់​ថា​មិត្ត​ភាព​ពិត​ប្រាកដ​មានន័យ​បែប​ណា។ ខ្ញុំ​ពិត​មិន​ចង់​ចាក​ចេញ​ ដោយ​ទុក​ពួក​គេ​ចោល​ឡើយ តែ​ខ្ញុំមាន​បញ្ហា​​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​សម្រេច​ចិត្ត​ថា​ ខ្ញុំ​ត្រូវ​តែ​ចាក​ចេញ។ ខ្ញុំ​មិន​អាច​នៅ​ទីនេះ​ទៀត​បានទេ។ ខ្ញុំ​​មិន​បាន​ឈូស ផ្ទះ​របស់​ខ្ញុំ​នៅ​ហ្វេសប៊ុក​ចោលទេ តែខ្ញុំ​​បាន​បិទ​ទ្វារ​ចាក់សោរ​ មិន​ចូល​ទៅវិញ​ជា​ដាច់ខាច។ ទោះជា​យ៉ាង​ណា​ ខ្ញុំ​បាន​ដាក់​លេខទូរស័ព្ទ និង​លេខ​ប្រអប់​សំបុត្រ​អេឡិច​ត្រូនិច​នៅ​មុខ​ទ្វារ​ផ្ទះ​ដែរ។

ខ្ញុំ​រីករាយ​ណាស់​ដែល​បាន​ស្គាល់មិត្ត​ទាំងអស់​នៅ​ហ្វេសប៊ុក។ ខ្ញុំពិត​ជា​នឹក​អ្នក​ទាំង​អស់​គ្នា។

លា​ហើយ​ហ្វេសប៊ុក…

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in កំណត់សរសេរ តាម៉ាប់ and tagged , , , . Bookmark the permalink.

41 Responses to ចាកចេញពី​ហ្វេសប៊ុក

  1. kimang និយាយថា៖

    If it can make u happy and solve the problem, I don warn u to do that t na…. but i’m not happy to lose u…😦

  2. theasovann និយាយថា៖

    សូមឲសំណាងល្អ

  3. baykork និយាយថា៖

    ពិតជាចង់ចាកចេញឈប់ចូលមកសួរសុខទុក្ខពួកយើងខ្លះទេ រឺអី?
    ប្អុនអាចកាត់បន្ថយការប្រើប្រាស់វា តែសួមកុំបោះបងចោទាំងស្រុងអី ព្រោះក៏អាចជាប្រភពដ៏មានប្រយោជន៏មួយផងដែរ បើយើងប្រើវាឲ្យបានត្រឹមត្រូវនោះ កុំឲ្យតែប្រើវាក្នុងផ្លូវខុស ឬវក់នឹងវាខ្លាំពេក។

    សង្ឃឹមថាប្អូនទទួលបានជោគជ័គ្រប់ការងារ និងការសិក្សា និងរីករាយដែលបានស្គាល់!

    • ខ្ញុំចែករំលែក និយាយថា៖

      អរគុណបងបាយ​ក្តាំង! ហេហេហេ! អូ ខ្ញុំ​ដូច​ជា​ភ្លេច​លាបង! ខ្ញុំ​និង​នៅ​ជួប​បងៗ​នៅ អាយស៊ី។ បាទ ខ្ញុំ​យល់​បង​ប្រុស។ ខ្ញុំនឹង​ត្រឡប់​ទៅវិញ ជាមនុស្ស​ថ្មី។ ជួបគ្នា​ថ្ងៃណា​មួយ។

    • baykork និយាយថា៖

      សួមសំណាងល្អណា៎ ប្អូនប្រុស!

      ស្នាមរបួសនឹងជាសះស្បើយដោយឳសថពេលវេលា ។

  4. monyrinataro និយាយថា៖

    យី! សង្ស័យសង្សារបែកចិត្តហើយបានធ្វើអីចឹងនោះ!

  5. សុធីតា និយាយថា៖

    good bey only for FB? so i can see u here?

  6. SVD និយាយថា៖

    ហេហេ ជូនពរសំណាងល្អ រាល់ពេលប្រឡងណា🙂 ទោះបិទទ្វាហ្វេសប៊ុគ តែគួរបើកទ្វា wordrpess ផង😉

  7. ក្មេងស្រែ និយាយថា៖

    Farewell

  8. sidachan និយាយថា៖

    ទៅបួសមែនទេ?
    ចុះ ខេមសាស្ត្រា គិតម៉េចវិញ?

    • ខ្ញុំចែករំលែក និយាយថា៖

      មិនទេ គ្រាន់​តែ​ដក​ខ្លួន​ចេញ​ពី​ហ្វេសប៊ុកមួយរយៈ។ ខេមសាស្រ្តាជាអ្វី​ ខ្ញុំ​មិនស្គាល់ទេ!

  9. monyrinataro និយាយថា៖

    ប្រហែលនោះជាអារម្មណ៍សោកសៅមួយគ្រាប៉ុណ្ណោះ

    • ខ្ញុំចែករំលែក និយាយថា៖

      ណឹងហើយ សោកសៅសោកសង្រេង​មួយគ្នា។ សង្ឈឹម​ថា​ខ្ញុំ​អាច​ក្រោក​ឈរ​ក្នុង​ពេល​មួយ​ដ៏​ខ្លី។

  10. ឌីយ៉ា និយាយថា៖

    ខ្ញុំ​ក៏​ធ្លាប់​ចាក​ចេញ​ពី​ហ្វេសប៊ុកដែរ ព្រោះរឿង​ស្នេហា! តែ​គិត​ចុះ​គិត​ឡើង ក៏​ចាប់​ផ្តើម​ជីវិត​រីក​រាយ​ជាថ្មីឡើង​វិញ។ តែ​មិន​មែន​ចេះ​តែ​រាប់​អាន​មិត្តភក្តិ add គេ​ឲ្យតែបានទេ ទាល់​តែ​មិត្ត​អាច​និយាយ​គ្នាបានទើបព្រម​ទទួល!

    • ខ្ញុំចែករំលែក និយាយថា៖

      អរគុណឌីយ៉ា។ កុំ​ហៅ​ខ្ញុំ​បង​អី យើង​ប្រហែល​ស្រករ​ៗ​គ្នាណឹង មិនទៀង​ឌីយ៉ា​បង​ខ្ញុំផង។ នៅ​ហ្វេសប៊ុក ខ្ញុំ​សម្បូរ​មិត្ត​ជា​បុរស​ជាង​មិត្ត​ជា​នារី ព្រោះ​ភាគ​ច្រើន​ជា​អ្នក​ស្គាល់​គ្នា​នៅ​ក្រៅ​ស្រាប់។ បើ​អ្នក​ស្គាល់​គ្នា​តាម​បណ្តាញ​ក៏​មិន​មែនជា​អ្នក​ដែល​មាន​មិត្ត​រាប់ពាន់ និង​មាន​រូប​ស្រើប​ស្រាល​ដែរ។

  11. ឌីយ៉ា និយាយថា៖

    យ៉ាងណាក៏ដោយ សង្ឃឹមថា​បង​នឹង​មាន​ក្តី​សុខ​ច្រើន​ជាងនេះ និង​មិន​បិទផ្ទះ​នៅ​ភូមិ​វើត​ប្រេសនេះទេ!

    • ខ្ញុំចែករំលែក និយាយថា៖

      អូ! ខ្ញុំ​មិនបិទទេ! ឯ​ហ្វេស​ប៊ុក​នោះ​គង់​មាន​ថ្ងៃ​ខ្ញុំ​ទៅ​វិញទេ តែទៅជា​រូបរាង​ថ្មី🙂

  12. ឌីយ៉ា និយាយថា៖

    មួយទៀតគឺខ្ញុំទើបតែមើលឃើញថា ដាក់ឈ្មោះខ្ញុំក្នុង “អ្នកជិតខាង” ថា ឌីយ៉ា​ ម៉ង់ មែន! ហិហិ😀

  13. Lundi Lay និយាយថា៖

    សំណាង​ល្អ!!

  14. Sopheak.P និយាយថា៖

    ខ្ញុំចង់ថាមានបញ្ហាអ្វី។🙂

    • ខ្ញុំចែករំលែក និយាយថា៖

      បញ្ហា​រឿង​បេះដូង។ ខ្ញុំ​សង្ឈឹម​ថា​​ការ​ដក​ខ្លួន​នេះ​និង​ធ្វើ​ឲ្យ​ខ្ញុំ​អាច​មាន​អារម្មណ៍​ល្អ​ប្រសើរ​ឡើង​វិញ។

  15. piseth និយាយថា៖

    still u r in wordpress?
    bad no unicode in ma phone but will be available in ma pc.
    hope to c u soon.

  16. ឧត្តម និយាយថា៖

    ពេលវេលាជាឱសថបន្សាបចិត្តនឹក.. ហិហិ😀

  17. ChillyAi និយាយថា៖

    ខ្ញុំ​ទើប​តែ​ចូល ក៏​មាន​ទើប​តែ​ចេញ… មិន​មែន​មក​ពី​យើង​ឆុង​គ្នា​ទេឬ???

    • ខ្ញុំចែករំលែក និយាយថា៖

      ទេ ខ្ញុំ​មិនគិត​អញ្ចឹងទេ។ ខ្ញុំ​មាន​បញ្ហា​ផ្ទាល់​ខ្លួនទេតាស។ ខ្ញុំ​និង​ត្រឡប់​ទៅ​វិញ បើ​ពេល​វេលា​សមស្រប​មក​ដល់។ អរគុណ​ដែល​បាន​មក​អើត។

  18. somada និយាយថា៖

    សូមឲ្យសំណាងល្អណាប្អូនប្រុស ។

  19. Ravy Yuth និយាយថា៖

    អូ, តាម៉ាប់ធ្លាប់មានប្រវត្តិចាកចោលហ្វេសប៊ុកផង???

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s