ត្រីនាគ


គេអាចហៅវាថា ត្រីខ្សែបូរ ផងដែរ

ត្រី​នាគ (សុំហៅ​អញ្ចឹងចុះ តាម​ពិត​បើ​ហៅតាម​ភាសា​អង់គ្លេស​នោះ​គួរ​តែ​ហៅ​ថា ត្រី​ចង្វារ) ដែល​ភាសា​អង់គ្លេស​ហៅ​ថា Oar Fish និង​ជា​ពាក្យ​បច្ចេក​ទេស​ថា Regalecus Glesne ជា​ត្រី​មួយ​បែប​ដែល​រស់​នៅ​ក្នុង​ទឹក​ជ្រៅ​  នៅ​ម្តុំ​សមុទ្រ​ម៉េឌីទែរ៉ាណេ (Mediterranean Sea) និង​មហាសមុទ្រ​អាត្លង់ទិច​ខាងកើត (East Atlantic Ocean)។ គេ​ក៏​អាច​ហៅ​វា​ថា​ ត្រី​ខ្សែបូរស្តេច​ត្រី​ផង​ដែរ។ ត្រី​នេះជា​ត្រី​មាន​ឆ្អឹង​​វែង​បំផុត​លើ​លោក​។ បើ​ទោះ​បី​វា​ជា​សត្វ​ដែល​រស់​នៅ​បាត​សមុទ្រ​​ក្តី​ ប៉ុន្តែ​គេ​អាច​ប្រទះ​ឃើញ​វា​ជា​រឿយៗ​ នៅ​ពេល​ដែល​​​វា​​ត្រូវ​បាន​​រុញ​ឡើង​មក​លើ​គោក​ ក្រោយ​​មាន​​ព្យុះ​ឬ​ស៊ូណាមិ​ ដែល​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​នាំគ្នា​ចោម​រោម​មើលរូបរាង​ដ៏​ចម្លែក​របស់​វា។ តាម​ទម្លាប់​របស់​វា នៅ​ពេល​ដែល​វា​ឈឺ ឬជិត​ងាប់​វា​ក៏​ឡើង​មក​ជិត​ផ្ទៃទឹក​ផង​ដែរ។ ដោយ​សារ​មូលហេតុនេះ វា​ប្រហែល​ជា​​អាច​ត្រូវ​បាន​​យល់​ច្រឡំ​​ដោយ​អ្នក​ដើរ​កប៉ាល់​កាល​​ពី​​សម័យ​មុន​ៗមក ដែល​បាន​អះអាង​ថា​បាន​ឃើញ​​នាគ ឬ​ពស់​សមុទ្រ ។ ពេល​ខ្លះ​វា​ក៏​ត្រូវ​បាន​គេ​នេសាទ​ផង​ដែរ​ តែ​មិន​មែន​ជា​របៀប​ពាណិជ្ជកម្ម​នោះទេ​ ដោយ​គេ​គិត​ថា​សាច់​វា​មិន​អាច​ហូប​បាន គេច្រើន​នេសាទ​វា​ជា​របៀប​កំសាន្ត (គិត​ៗ​ទៅ​ មនុស្ស​លោក​មាន​គ្រប់​បែប​ យក​ជិវិត​គេ​មក​លេង​សើច!)។

កាលពីប៉ុន្មានសតវត្សមុន (១៨៦០) គេច្រឡំ ថា វា ជា ពស់ សមុទ្រ (នាគ?)

កន្លែង​ដែល​គួ​រឲ្យ​កត់​សម្គាល់​ជាង​គេ​គឺ ខ្លួន​ដ៏​វែង​ហើយ​សំប៉ែត​ដូច​ខ្សែបូរ​របស់​វា។ វា​អាច​មាន​ប្រវែង​ពី ម៉. ទៅ​ដល់ ១៥ម៉. និង​អាច​មាន​ទម្ងន់​ដល់ ២៧០​ គ.ក។ វា​គ្មាន​ស្រកា​ទេ មាន​តែ​ស្បែក​ពណ៌ទឹក​ប្រាក់ និង​ខៀវ​ទឹក​ប្រាក់​​ ហើយ​មាន​សិ​ពណ៌​ក្រហម​ និង​ព្រុយ​ខ្នង​ដ៏​វែង​ដែល​ដូច​ជា​បូរ​ចង​សក់​ដែល​មាន​ពណ៌​ក្រហម​ដែរ។ ព្រុយ​វា​មាន​ដល់​ចុង​កន្ទុយ​ ដែល​តម្រៀប​ត​គ្នា ហើយ​មាន​ឆ្អឹង​ដូច​បន្លា​​ប្រហែល​ជា​ ​​​៤០០​ដើម​ផុស​ចេញ​ពី​ព្រុយ​នោះ​។ ​វាមាន​មាត់​ និងធ្មេញ​ ប៉ុន្តែ​គេ​មិន​អាច​មើល​ធ្មេញ​វា​ឃើញ​ទេ។ វា​ចិញ្ចឹម​ជិវិត​ដោយ​ស៊ី​ ប្លង់តុង (Plankton)  សប្បី​សត្វ​តូចៗ និង​មឹក​តូចៗ​ ដោយ​ប្រើ​​ស្រកី​ពិសេស​ដែល​មាន​រាង​​ដូច​រនាស់​នៅ​ក្នុង​មាត់​របស់​វា។ អ្នក​ប្រមាញ់វា​គឺ​ជា​ មំសាសី​​សមុទ្រ​ធំៗ​ដូច​ជា​ត្រី​ឆ្លាម​ជា​ដើម។

អាមួយនេះមានប្រវែង៩ម៉ែត្រ

អ្វី​ដែល​យើង​អាច​ដឹង​ពី​ត្រី​នាគ​នេះ​ គឹ​បាន​ដោយ​សារ​ការ​សិក្សា​ពី​ត្រី​ដែល​​ត្រូវ​បាន​​រុញ​ឡើង​មក​លើ​ឆ្នេរ​ ឬ​ក៏​ការ​ចាប់​បាន​ដោយ​ចៃ​ដន្យ​របស់​អ្នក​នេសាទ។ គេ​ជឿ​ថា​ពួក​វា​អាច​មក​​ជិត​ផ្ទៃ​ទឹក​ខាង​លើ​នៅពេល​យប់ ដោយ​សារ​តែ​ពន្លឺភ្លើង​របស់​ទូក។ នៅ​ឆ្នាំ​២០០១ ត្រី​នាគ​​នៅ​រស់​ត្រូវ​បាន​គេ​ថត​​​បាន​ជា​លើក​តំបូង។  ​ក្រុម​នាវិក​អាមេរិច​ដែល​កំពុង​ជួសជុល​ពោង​នៅប្រទេស​បាហាម៉ាស​ (Bahamas) បាន​ប្រទះ​ឃើញ​វា។ តាម​ការ​សង្កេត​ គេ​បាន​បញ្ជាក់​ថា​វា​ហែល​ទឹក​បាន​ដោយ​​ការ​ជម្រុល​របស់​ព្រុយ​ខ្នង​របស់​វា ដោយ​សារ​តែ​វា​ទុក​ខ្លួន​វា​ឲ្យ​ទៅ​ត្រង់​​រហូត។  ត្រី​នាគ​ត្រូវ​បាន​គេ​ឃើញ​ហែល​ជា​លក្ខណៈ​ឡើង​ត្រង់​ទៅ លើ​ផង​ដែរ  ដែល​គេ​ជឿ​ថា​នេះ​ប្រហែល​ជា​វិធី​សម្រាប់​វា​ស្វែង​រក​ចំណី។ មាន​របាយការណ៍​​តិច​តួច​ប៉ុណ្ណោះ​ពី​ការ​បន្តពូជ​របស់វា បើ​ទោះជា​គេ​សង្កេត​ឃើញ​វា​បន្តពូជ​​​នៅ​ម្តុំ​ឆ្នេររបស់​​ប្រទេសម៉ិចស៊ិច​នៅ​កំឡុង​ខែ​កក្កដា​ដល់​ខែ​ធ្នូ​ក្តី។  បន្ទាប់​ពី​បន្តពូជ​ហើយ ពង​ត្រូវ​បាន​វា​​ទុក​ចោល​ឲ្យ​អណ្តែត​ពេញ​ផ្ទៃ​សមុទ្រ​មុន​នឹង​ញាស់។ បន្ទាប់​ពីញាស់​ហើយ​ កូន​ត្រី​តូចៗ​នឹង​ចិញ្ចឹម​ខ្លួន​ឯង​ដោយ​ប្លង់​តុង​ ទាល់​តែ​វា​ពេញវ័យ​។ អ្នក​វិទ្យាសាស្ត្រ​គិត​ថា​ ត្រី​នាគ​ពេញវ័យ​រស់​នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា។

ពេលជីតក្ស័យជិវ៉ា ឬពេលមានរោគាព្យាធិ

ត្រី​នាគ​អាច​រស់​នៅ​ពី​ជម្រៅ ២០០ម៉. ដល់​១,០០០ម៉. តែ​ពេល​ខ្លះ​ក៏​គេ​ប្រទះ​ឃើញ​វា​នៅ​ជម្រៅ​ទឹក​​រាក់​ត្រឹម​ ៦០ម៉.​ ដែរ។ គេ​គិត​ថា​ វា​មកទឹក​រាក់​នេះ​ដើម្បី​ស្វែង​រក​ចំណី។ បើ​ទោះជា​គេ​កម្ររ​ឃើញ​វា​ក៏​ដោយ គេ​គិត​ថា​វា​មាន​ចំនួន​ច្រើន​ហូរ​ហៀរ​ ដែល​មិន​ចាំ​បាច់​ឲ្យ​គេ​ចាត់​ទុក​វា​ជាស​ត្វ​ដែល​ស្ថិត​ក្នុង​ការ​គម្រាម​កំហែង​នោះទេ។

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in សត្ចចម្លែក​នៅ​បាត​សមុទ្រ and tagged , , , . Bookmark the permalink.

8 Responses to ត្រីនាគ

  1. Sopheak.P និយាយថា៖

    វ៉ាវ! បានរូបពីណាដែរស្អាតៗណាស់នៀកហ៍😆

  2. ក្មេងស្រែ និយាយថា៖

    តាម​ជំនឿជប៉ុន, គេ​ហៅត្រីនេះថា ស្តេចត្រី​ភ័យន្តរាយ ។ ពេល​ដែល​វាហើប​មក​ក្បែរឆ្នេរ​ជប៉ុន, ស៊ូណាមីក៏កើតឡើង! មិន​ដឹង​មក​ពី​វា​ហើប​មក​ទើប​មាន​ស៊ូណាមី ឬ វា​ត្រូវ​ស៊ូណាមី​បក់​ពី​ទឹកជ្រៅ​អោយ​ឡើង​មក​ឆ្នេរជប៉ុន​មុន​ទេ!

    • ខ្ញុំចែករំលែក និយាយថា៖

      បាទ ខ្ញុំ​បាន​ឃើញ​អត្ថបទ​មួយ​និយាយ​ចឹង​ដែរ ឲ្យ​តែ​គេ​ឃើញ​ត្រី​នោះ​នៅ​តំបន់​ណា​នៅ​ប្រទេស​ជប៉ុន តំបន់​នោះ​នឹង​មាន​បញ្ហា។ តែ​ឆ្ងល់​ត្រង់​ថា​ វេប​សាយ​ដែល​ខ្ញុំ​ដក់​ស្រង់​អត្ថបទតមក​និយាយ​ថា ត្រី​នោះ​រស់​នៅ​សមុទ្រ មេឌីទែរ៉ាណេ និង​ អាត្លង់ទិច មិនបាន​និយាយ​ថា​នៅ​ប៉ាស៊ីហ្វិចទេ។

  3. somada និយាយថា៖

    ដូចសត្វនាគមែន ! អញ្ចឹងបានជាគេច្រឡុំ ។

  4. វឌ្ឍនៈខ្មែរ និយាយថា៖

    ត្រី​នេះ​ពេល​ចាំង​នឹង​ពន្លឺ​ថ្ងៃ​ វា​មាន​ពណ៍​ភ្លឺ​ស្អាត​ខ្លាំង​ណាស់​! ហើយ​ចុះ​វា​មាន​ច្រើន​ទេ​នៅ​ក្នុង​សមុទ្រ?​

    • តា ម៉ាប់ និយាយថា៖

      បើ​តាម​ខ្ញុំ​ដឹង​ ដោយ​សារ​ត្រី​នេះ​រស់​នៅ​ជម្រៅ​ជ្រៅ​ពេក គេមិនបាន​ធ្វើ​ស្ថិតិ​ចំនួន​វា​នោះ​ទេ តែ​គេ​គិត​ថា​ចំនួន​វា​មិន​ស្ថិត​នៅ​ក្នុង​ការគម្រាម​កំហែង​នោះទេ។

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s