ថ្ងៃនេះ ខ្ញុំមានកិត្តិយសណាស់ដែលក្រុមហ៊ុនថ្នាំបានអញ្ជើញពូរបស់ខ្ញុំដែលជាម្ចាស់ឱសថស្ថានមួយ ឲ្យទៅចូលរូមពីធីជប់លៀងដើម្បីផ្សព្វផ្សាយថ្នាំថ្មីរបស់គេ។ រឿងដែលខ្ញុំមានកិត្តិយសនោះ គឺខ្ញុំមានលាភមាត់ ព្រោះរាល់ដងគាត់តែងតែឲ្យខ្ញុំទៅជំនួសគាត់។ សំបុត្រអញ្ជើញដាក់ថា ចាប់ផ្តើមកម្មវិធីនៅម៉ោង ៥ និង៣០នាទីល្ងាច ឯខ្ញុំវិញខំរូតរះទៅឲ្យទាន់ម៉ោងកុំឲ្យយឺតដំណើរ ទាំងអីវ៉ាន់សំពីងសំពោង (សាក់កាដូមួយស្ពាយជាប់នឹងខ្នង កាម៉េរ៉ាមួយស្ពាយជាប់នឹងក) ព្រោះទើបចេញពីហាងកាហ្វេ វ៉ាយ-ហ្វាយ។ ទៅដល់កន្លែងគេជប់លៀង សំលៀកបំពាក់ដូចអ្នក…អីមិនដឹងទេ (អាវសឺមី១០០ភ្លី ខោខោប៊យរហែកជើង ស្បែកជើងសង្រែក អីវ៉ាន់មុខក្រោយ)។ មិនថាអ្នកចូលរួម ឬអ្នករៀបចំទេ មើលមុខខ្ញុំឡើងថ្លែរ ស្មានតែខ្ញុំច្រឡំកន្លែងក៏មិនដឹង។ ហាហាហា សុំទោសនេះសំបុត្រអញ្ជើញបង! ស៊ីញ៉េរួច ចូលទៅអង្គុយធ្វើ អាំងអើយ គ្មានខ្វល់ពីភ្នែកនរណាទេ។ ខ្ញុំអង្គុយផងស្ងាបផងតាំងពីម៉ោង ៥ និង៤០នាទី ដរាបរៀងដល់ម៉ោង ៧និង១០នាទីទើបគេបើកកម្មវិធី (ខ្មែរមានទម្លាប់មិនគោរពពេលវេលា នេះតាមអ្វីដែលខ្ញុំសង្កេតឃើញ) ហើយក្រោយណឹងក៏មានអ្នកមករពុយៗដែរ។ ការសរសេរអត្ថបទនេះមិនមែនចង់អួតអាងថា ខ្ញុំបានហួបអាហារហ្វ្រីៗនោះទេ គឺខ្ញុំចង់និយាយពីការមិនគោរពពេលវេលារបស់ជនជាតិខ្មែរ។ បើអង្គុយតែអញ្ចឹងមែននោះ ប្រាកដជាមានបញ្ហានៅពេលដែលទៅជួបជនបរទេសហើយ ព្រោះពួកគេគោរពពេលវេលាណាស់។
ដូនតាយើងក៏ធ្លាប់ប្រាប់ដែលថា៖ ពេលវេលាជាមាសប្រាក់។
** ពួកអ្នកជិះម៉ូតូលឿនក៏គេយកពាក្យណឹងមកប្រើដែរ។ គេថាមកពី ពេលវេលាជាមាសប្រាក់ណឹងហើយ បានគេជិះម៉ូតូលឿននោះ!
អត្ថបទខាងលើសរសេរថាគាត់អោយទៅជំនួស, តើគាត់ហ្នឹងជាអ្នកណា?? ម៉ាមី ម៉ែន??
ស្អប់ហ្អា អារឿងយឺតមិនគោរពពេលវេលាហ្នឹង!! ខ្ញុំខ្លាចចិត្តគេណាស់ ទៅណាមិនដែលហ៊ានអោយយឺតទេ!
អូ! សុំទោស ខ្ញុំមើលលឿនពេល បែរជាមើលរំលង។ តាមពិត តាម៉ាប់ឯងប្រាប់រួចហើយ តាទៅជំនួសពូ
យី នេះបានហៅថាអ្នកអានមែន ៗៗៗ ជាធម្មតាគឺការយឺតយ៉ាវមិនត្រូវបានគេចាប់អារម្មណ៍ គិតថាជារឿងតូចតាច ។