ស្រមោច និងកណ្តូប (ស្រមោច និងរៃ)


នៅ​រដូវ​ក្តៅ នៅ​កណ្តាល​វាល​មួយ​​សត្វ​កណ្តូប​មួយ​ក្បាល​កំពុង​តែ​ស្រែក​ច្រៀង​យ៉ាង​សប្បាយ​ ដោយ​មិន​ខ្វល់​ពី​អ្វី​ទាំង​អស់។ ស្រមោច​មួយ​បាន​វារ​កាត់​ ដោយ​មាន​ពាំ​​ផង​ដែរ​នូវ​គ្រាប់​ធញ្ញជាតិ​។

«ម៉េច​ក៏​មិន​មក​ច្រៀង​លេង​និង​ខ្ញុំ?» កណ្តូប​និយាយ «កុំ​ទៅ​ជញ្ជូន​នាំ​ខាត​ពេល​អត់​ប្រយោជន៍​ធ្វើ​អ្វី។ មកៗ…»

ស្រមោច​ក៏តប​ថា៖ «ខ្ញុំ​ខំ​ជញ្ជួន​ស្បៀង​ទុកពេល​រដូវ​ភ្លៀង បង​កណ្តូប​ឯង​​មិន​គិត​រក​ស្បៀង​ទុកទេឬ? ប្រយ័ត្ន​គ្មាន​អី​ហូប​ពេល​រដូវ​ភ្លៀង​មក​ដល់»

«ចាំ​បាច់​ទៅ​ខ្វល់​អី​ដល់​រដូវ​ភ្លៀង​ យើង​មាន​ស្បៀង​គ្រប់​គ្រាន់​នៅ​ពេល​នេះ​ហើយ» កណ្តូប​និយាយ។

ស្រមោច​លែង​ខ្វល់​ ក៏​គិត​តែ​ពី​ខំ​ពាំជញ្ជួន​ស្បៀង​ទុក។ នៅ​ពេល​ដែល​រដូវ​ភ្លៀវ​មក​ដល់​ កណ្តូប​គ្មាន​អ្វី​ហូប​ទាល់​តែ​សោះ។ នៅ​ពេល​ដែល​វា​ដាច់​ពោះ​ជិត​នឹង​ស្លាប់​ហើយ​នោះ  វា​ក៏​ឃើញ​​ពួក​សត្វ​ស្រមោច​នាំ​គ្នា​ហូប​ស្បៀង​អាហារ​ ដែល​​ពួក​គេ​​បាន​ប្រមូល​ទុក​ពី​រដូវ​ក្តៅ។ ជា​ចុង​ក្រោយ​សត្វ​កណ្តូប​ក៏​ភ្ញាក់​ខ្លួន​ ហើយ​ដឹង​ថា៖

មូលន័យ៖ ការ​ការពារ​ប្រសើរ​ជាង​ការ​​ព្យាបាល

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in រឿង​និទាន​ខ្លី​របស់​អ៊ីសុប and tagged , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s