ឪឡឹកតម្លៃ​ជិត​ $៤០០០


ឪឡឹក ដេនស៊ូគិ

តើ​ឪឡឹក​ដេនស៊ូគិ (Densuke Watermelon) នេះ​មាន​លក្ខណៈ​ពិសេស​ត្រង់​ណា​ដែល​អាច​ឲ្យ​វា​​មាន​តម្លៃ​ថ្លៃ​យ៉ាង​នេះ?

ដេនស៊ូគី​គឺ ជា​ឪឡឹក​មួយ​ប្រភេទ​ដែល​មាន​ដាំ​តែ​នៅ​ ​ភាគ​ខាង​ជើង​កោះ​ហុកកៃ​ដូ (Hokkaido) ប្រទេស​ជប៉ុន​តែ​ប៉ុណ្ណោះ។ ​ឪឡឹក​នេះ​មាន​សម្បក​ខ្មៅ​រលោង​ស្រិល​ វា​គ្មាន​ស្នាម​ឆ្នូត​ ឬ​ស្នាម​អុចៗ នៅ​លើ​សម្បក​នោះ​ទេ ហើយ​មាន​រាង​មូល​ដូច​កូន​បាល់​ប៊ូលលីង (Bowling)។ ​ឯ​សាច់​វា​មាន​ពណ៌​ផ្កាឈូក។ ជា​ទូទៅ​វា​​អាច​មាន​ទម្ងន់​​ដល់ ១១​គ.ក។ ក្នុង​មួយ​ឆ្នាំ​មាន​តែ​ឪឡឹក​​ប្រហែល​ ១០,០០០​ផ្លែ​ប៉ុណ្ណោះ​ដែល​​ត្រូវ​បាន​គេ​ដាំ​និង​ប្រមូល​ផល​។

ចំណែក​ឯ​រស់​ជាតិ​របស់​វា​វិញ​ ត្រូវ​បាន​អ្នក​ឯក​ទេស​មាន​ប្រសាសន៍​ថា​ ផ្អែម​ជាង​ឪឡឹក​ផ្សេង​ៗ​ទៀត ហើយ​មាន​រសជាតិ​ស្រួយស្រោក​និង​ពោរ​ពេញ​ដោយ​ជាតិ​ទឹក។

តម្លៃ​ដែល​លក់​បាន​ថ្លៃ​បំផុត​គឺ​ $៦,១០០ លក់​នៅ​ឆ្នាំ​២០០៨​ ក្នុង​ការ​ដេញ​ថ្លៃ​មួយ​នៅ​ប្រទេស​ជប៉ុន។ វា​មាន​ទម្ងន់​ប្រហែល ៨គ.ម។ នៅ​ឆ្នាំ​នេះ​(២០១១) តម្លៃ​ដែល​ថ្លៃ​បំផុត​របស់​វា​បាន​ធ្លាក់​មក​​នៅ​ត្រឹម​$៣,៧៤០ (នៅតែថ្លៃ) ក្នុង​ការ​ដេញ​ថ្លៃមួយ​នៅ​  ទីក្រុង​ធំ​លំដាប់​ទី​៥​ របស់​​ជប៉ុន សាប់ប៉ារូ (Sapporo) ។ ជា​ទូទាំង​ឪឡឹក​នេះ​មួយ​ផ្លែ​មាន​តម្លៃ​យ៉ាង​ថោក​បំផុត $២៥០​។

តើ​វា​ថ្លៃ​ដោយ​សារ​មួល​ហេតុ​អ្វី?  គិតលេងៗ​ទៅ​បង​ប្អូន…

ចំនាំ​​ការទិញ៖ ឪឡឹក​នេះ​មាន​​ចាប់​ពី​ខែ​មេសា​ដល់​ខែ​វិច្ឆិកា​ ហើយ​ខែ​ដែល​សម្បូរ​ជាង​គេ​គឺ​ចាប់​ពី​​ខែ​ឧសភា​ដល់​ខែ​សីហា។ លោក​អ្នក​អាច​រក​ទិញ​បាន​នៅ​តែ​ប្រទេស​ជប៉ុន​មួយ​គត់។

ចំនាំ​របៀប​ជ្រើសរើស៖ គឺ​ដូច​តែ​ឪឡឹក​​ធម្មតា​យើង​ចឹង​ កុំ​យក​ឪឡឹក​ណា​មាន​សាច់​ផុសៗ។

ចំនាំ​របៀប​ញាំ៖ ​គឺ​លាង​ទឹក​ ចិត​សម្បក​ ហើយ​កាត់​ជា​ចំរៀក​ៗ និង​ជា​ចុង​ក្រោយ​ដាក់​ចូល​ក្នុង​មាត់​។

ឱកាស​ពិសេស៖ អ្នក​ក៏​អាច​ដាំ​វាបាន​ដែរ​ ព្រោះ​មាន​គ្រាប់​ឪឡឹក​នេះ​សម្រាប់​លក់។ គិត​ទៅ​រក​ទិញ​មុន​គេ​ ដាំ​ធ្វើ​សេដ្ឋី​សិន ហាហាហា…

ពត៌មាន​បន្ថែម៖ Foodista-Densuke Watermelon​ និង The Cambodia Daily, Wed, June 15, 2011។

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in ពត៌​មាន​ប្លែក​ៗ ផ្សាយ​យូរៗ​ម្តង and tagged , , , . Bookmark the permalink.

8 Responses to ឪឡឹកតម្លៃ​ជិត​ $៤០០០

  1. ព្រហ្មមុខ៤ និយាយថា៖

    អាចដាំបាននៅស្រុកខ្មែរយើងទេ ? ហើយគ្រាប់ពូជមានលក់នៅទីណាខ្លះ ? ខ្ញុំចាប់អារម្មណ៍ …

    • ខ្ញុំចែករំលែក និយាយថា៖

      បើតាម​គេ​ប្រាប់​ គ្រាប់​មាន​លក់តែ​នៅ​ស្រុក​ជប៉ុនទេ។ មិនដឹង​ជា​ស្រុក​ខ្មែរ​អាច​ដាំ​បាន​ឬ​យ៉ាង​ណាទេ ព្រោះ​ដូច​យើង​ដឹង​ស្រាប់​ហើយ​ជប៉ុន​ជាប្រទេស​អភិវឌ្ឍន៍ គេ​មាន​បច្ចេក​វិជ្ជា​ និង​ក្បួន​ខ្នាត​ក្នុង​ការ​ដាំ​ដុះ​ជាង​យើង។ គេបានបញ្ជាក់​ថា បើ​​ចង់​ដាំ​ឲ្យ​បាន​ល្អ មាន​ទឹក​ច្រើនហើយ​ផ្អែមនោះ ទាល់តែ​អាកាស​ធាតុ​ស្ងួត កាន់​តែ​ស្ងួត​កាន់​តែល្អ។ ហើយ​ពេល​ដាំ​ត្រូវ​ឧស្សាហ៍​បង្វិល​ផ្លែ​ឪឡឹក​ត្រឡប់​ចុះ​ឡើង បើ​មិន​ដូ​ចនោះ​ទេ វា​នឹង​ខ្មៅ​ម្ខាង សស្លេក​ម្ខាង។

  2. Monivong និយាយថា៖

    ប្រទេសគេអ្នកមាន អាឡឹកតំលៃរាប់ពាន់ដុល្លាក៏មានអ្នកទិញដែរ

    • ខ្ញុំចែករំលែក និយាយថា៖

      មក​ពី​របស់​នេះ​ជា​របស់​កម្ររ​ ហើយគុណភាពល្អផង។ នោះជា​ការ​ដេញ​ថ្លៃ​សម្រាប់​ពួក​មហា​សេដ្ឋី។

  3. បុរិន្ទ និយាយថា៖

    អញ្ចឹងបានជាប្រទេសជប៉ុនមានសេដ្ឋកិច្ចខ្លាំងជាងប្រទេសយើង គ្រាន់តែឪឡឹក១សោះស្មើចំណូលខ្ញុំ១ឆ្នាំ

    • ខ្ញុំចែករំលែក និយាយថា៖

      ចឹង​បានន័យ​ថា​បង​បូរិន្ទមួយ​ឆ្នាំ​រក​បាន ៤០០០ ដុល្លារ ចែក​នឹង​១២ ស្មើនិង​១​ខែ​ជាង​៣០០ ដុល្លារ។ ហេហេហេ… ណឹង​សេដ្ឋកិច្ច​គេ​ធ្លាក់​ផង កាល​២០០៨ លក់​បាន ៦១០០ ដុល្លារ។

  4. Ravy Yuth និយាយថា៖

    ស្លាប់ហើយខ្ញុំមិនដែលបានដឹងថាមានឪឡឹកអី ថ្លៃដល់ថ្នាក់ហ្នឹងទេ! ឮតាម៉ាប់ឯងរៀបរាប់ថា​មាន​រសជាតិ​ស្រួយស្រោក​ ខ្ញុំចេញទឹកមាត់ឆាវ។ ញុំាឪឡឹកខ្មែរយើង ហើយឧបកិច្ចទៅ!

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s