អង់ដ្រូគ្លីស


មាន​ទាសករ​ម្នាក់​ឈ្មោះ អង់​ដ្រូគ្លីស (Androcles)​ បាន​រត់​គេច​ចេញ​ពី​ចៅហ្វាយ​នាយ​របស់​ខ្លួន​ចូល​ទៅ​ក្នុង​ព្រៃ។ គាត់​បាន​ដើរ​ត្រាច់​ចរ​ពេញ​ព្រៃ​ ដរាប​ទាល់​តែ​ជួប​និង​សត្វ​តោ​មួយ​ដែល​កំពុង​ដេក​ថ្ងូរ​ដោយ​ការ​ឈឺ​ចាប់។ គាត់​បាន​រត់​ត្រលប់​ក្រោយ​មក​វិញ​ តែ​ដោយ​មិន​ឃើញ​សត្វ​តោ​ដេញ​តាម​ គាត់​ក៏​ត្រលប់​ទៅរក​មើល​ហេតុ។ គាត់​បាន​ដើរ​ទៅ​ជិត​សត្វ​តោ​ ហើយ​ឃើញ​​ក្រញាំជើង​តោ​ មាន​ជាប់​បន្លា​ដែល​ធ្វើ​ឲ្យ​ហើម​ និង​មាន​ហូរ​ឈាម។ គាត់​បាន​ដក​បន្លា​នោះ​ចេញ​ ហើយ​រុំ​របួស​ក្រញាំជើង​សត្វ​តោ​នោះ​។ ក្រោយ​បាត់​ឈឺ​ វា​ក៏​ងើប​មក​លិទ្ធ​ដៃ​គាត់​​ដូច​ជា​សត្វ​ឆ្កែ​ដ៏​ស្លូត​មួយ។ ​វា​បាន​នាំ​គាត់​ទៅ​នៅ​ក្នុង​រូង​របស់​វា​ ដោយ​ចញ្ចឹម​គាត់​វិញ​ជា​រៀង​រាល់​ថ្ងៃ​ជា​មួយ​នឹង​សាច់​ស្រស់ៗ។ នៅ​ថ្ងៃ​មួយ​ អង់ដ្រូគ្លីស​និង​សត្វ​តោ​ត្រូ​វគេចាប់​បាន​ ហើយ​បញ្ជូន​ទៅ​ទី​ក្រុង​។ នៅ​ថ្ងៃ​មួយ​ អង់ដ្រូគ្លីស​និង​សត្វ​តោ​ត្រូ​វគេចាប់​បាន​ ហើយ​បញ្ជូន​ទៅ​ទី​ក្រុង​។ គាត់​ត្រូវ​បាន​គេ​កាត់​ទោស​ប្រហារ​ជីវិត​ដោយ​ឲ្យ​តោ​ស៊ី ឯ​សត្វ​តោ​ត្រូវ​បាន​គេ​បង្អត់​អាហារ​ទុក​សម្រាប់​ថ្ងៃ​កាត់​ទោស។ នៅ​ពេល​ដែល​ថ្ងៃ​កាត់​ទោស​មក​ដល់​ ព្រះ​រាជា​និង​មន្រ្តី​ក៏​បាន​ចូល​រួម​ទស្សនា​ដែរ។ អង់ដ្រូគ្លីស​ត្រូវ​បាន​គេ​ប្រលែង​ឲ្យ​ចេញ​ទៅ​កណ្តាល​ទីលាន​ ដែល​រំពេច​នោះ​តោ​ដ៏​ស្រេក​ឃ្លាន​ក៏​ត្រូ​វបាន​បញ្ជួន​ចូល​ទៅ​ដែរ។ នៅពេល​តំបូង​ សត្វ​តោ​បាន​គ្រហឹម​ ហើយ​រត់​សម្តៅ​យ៉ាង​លឿន​ទៅ​កាន់​អង់​ដ្រូ​គ្លីស ក្នុង​បំណង​សម្លាប់​គាត់ តែ​នៅ​ពេល​ដែល​វា​​ទៅជិត​​ដល់​ វា​បែរ​ជា​ឈប់ ហើយ​លិទ្ធ​ដៃ​របស់​គាត់​ដូច​លើក​មុន​ទៀត។​ ព្រះ​រាជា​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ ហើយ​បាន​បញ្ជា​ឲ្យ​គេ​នាំ​ អង់ដ្រូ​គ្លីស​មក​គាល់​ទ្រង់។ អង់​ដ្រូគ្លីស​បាន​រ៉ាយ​រ៉ាប់​រឿង​ទាំង​ប៉ុន្មាន​ដល់​ព្រះ​រាជា​។ ជា​ចុង​ក្រោយ​ ព្រះ​អង្គ​បាន​ឲ្យ​គេ​ដោះ​លែង​អង់​ដ្រូគ្លីស​ឲ្យ​មាន​សេរីភាព​ ហើយ​ឲ្យ​​គេ​ដោះ​លែង​សត្វ​តោ​ចូល​ទៅ​ក្នុង​ព្រៃ​វិញ​។

មូលន័យ៖ ការ​ដឹង​គុណ​ជា​​សញ្ញា​នៃ​មនុស្ស​ថ្លៃ​ថ្នូរ

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in រឿង​និទាន​ខ្លី​របស់​អ៊ីសុប and tagged , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s