ថ្ងៃសិទ្ធិកុមាររបស់ខ្ញុំនៅ Dream Land


នាគហោះជ្រែកពិភពគុណ

ក្បាច់នាគ បកកន្ទុយ

Viking ចេញដំណើរហើយ

មនុស្សបញ្ជៀតគ្នាចាំជិះ Viking

កន្ត្រកគូសង្សារ

សុទ្ធតែក្បាល ឡើងខ្មៅ!

ឮចាប់​តាំង​ពី​ចូល​រៀន​មហាវិទ្យាល័យ​មក ថ្ងៃ​០១ មិថុនា គឺមិន​ដែល​បាន​ឈប់​សម្រាក​ទេ ទើប​តែ​ឆ្នាំ​នេះ​មិនដឹង​ក្រសួង​អប់​រំ​ចិត្ត​ល្អយ៉ាង​ម៉េច​ឲ្យ​ឈប់។ រាល់​ថ្ងៃ​សម្រាក​ និង​ចុង​សប្តាហ៍​ គឺ​មិនដែល​ទំនេរ​ទេ បើ​មិនឆ្វែល​មាត់​ទន្លេ​ ក៏​ទៅ​ញ៉ាំ​អី​ដែរ។ តែ​ម្តង​នេះ​នឹក​ភ្នក​ចង់​ទៅ​ជាយ​ក្រុង​ ជិះ​ម៉ូតូ​យក​ខ្យល់​អាកាស​។ ធ្លាប់​ជិះ​លេង​ម្តងរួច​ហើយ​ ​តាម​វត្ត​សំរោងអណ្តែត​ ហើយ​កាត់​តាម​វាល​ស្រែ​រហូត​ដល់​ទំនប់​កប់​ស្រូវ​ ហើយ​ចេញ​មកវិញ​តាម​ចោមចៅ​ ទេស​ភាព​ក៍​ស្អាត​ ខ្យល់​អាកាស​ក៍​ត្រជាក់​ស្រួល​ ទាស់​តែ​ម៉្យាង​រាង​ស្ងាត់​គួរ​សម។ ចម្ងាយ​វិញ​គិត​គួរ​ទូរទាត់​លាត់​សើយ​ ចេញ​ពី​ផ្ទះ​ខ្ញុំ​ហើយ​មក​ដល់​ផ្ទះ​ខ្ញុំ​វិញ​ ប្រហែល​ជា​៤៥​ គ.ម។ គិត​ថា​នឹង​ទៅ​នៅ​ពេល​រសៀលបន្តិច ស្រាប់​តែ​ម៉ោង​៣​​​មាន​លាភ​ជើង​ គេ​បបួល​ទៅ​លេង​ Dream Land វិញ ហើយ​ក៏​​ទៅ​តាម​គេទៅ ដោយ​យក​កាម៉េរ៉ា​ទៅ​តាម​ ​ធ្វើ​ជា​ជាង​ថត​អត់​ជំនាញ​ទៀត។ ទៅ​ដល់​ប្រហែល​ម៉ោង​៤​ ផ្ញើរ​ម៉ូតូ​ទិញ​សំបុត្រ​ចូល​អីរួចរាល់​ ដើរ​រក​របស់​លេង។​ ម៉ែ! ថ្លៃៗរបស់គេ ស្ទើរ​តែ​មិនចង់​ហ៊ាន​ប៉ះ​ ព្រោះ​កំពុង​ដាច់​យ៉ៃ​ផង​។ សម្រេច​សម្រួល​គ្នា​៤​នាក់ ជិះ​នាគ​ហោះ​ជ្រែក​វេហា​​ក្រឡាប់​ចាក់​ជ្រែក​ពិភព​គុណម្តង​ ឲ្យ​ស្គាល់​ជាតិ​ សោះ​និង​ទិញ​សំបុត្រ​អស់​លុយ​ហើយ។ ដំបូង​ឡើង​ទៅ​ដូច​ធម្មតា​ទេ ដល់​តិច​ទៀត​មាន​ណា៎! វា​បញ្ចេញ​ក្បាច់​គុន​ក្រឡាប់​ចាក់​ យោល​ខ្ញុំ​ត្រឡប់​ត្រឡិន​ ក្បាល​នៅ​ក្រោម​ជើង​នៅ​លើ ជើង​នៅ​លើ​ក្បាល​នៅ​ក្រោម។ ៥នាទី​សោះ​ ចុះ​មកវិញ​អត់​ដឹង​ទិស​ណាលិច​ទិស​ណា​កើត​ គេ​៣​នាក់​ទៀត​សប្បាយ​ណាស់​ អូស​ដៃ​ខ្ញុំ​ទៅ​ជិះ​សំពៅ​ចោរ​សមុទ្រ Viking កាត់​រលក​ស៊ូណាមី (ទូក​យោល​ទៅ​មុខ​ទៅ​ក្រោយ)។ ទៅ​ដល់​និយាយ​ពី​មនុស្ស​ប្រជ្រៀ​ត​គ្នា​ដូច​ស្និត​ចេក​ខ្ចី​ ទម្រាំ​ប្រជ្រៀត​ចូល​បាន​លិច​អស់​២​សំពៅ (និយាយ​លេង​ទេ គេ​ចុះ​អស់​២ដង)។ និយាយ​គ្នា​រួច​ហើយ​ថា​និង​ឡើង​ទៅ​យក​កៅ​អី​បើ​មិន​នៅ​ចុង​ ក៏​នៅ​ក្បាល​ទូក​ដែរ​ តែ​ដល់​ពេល​ទៅ​ដល់ (ហិហិហិ) គេ​យក​អស់​រលីង​ សល់​តែ​កណ្តាល​ទូក។ សុំគេ​ចុះ​ថា​ចាំ​លើក​ក្រោយ​ក៏​អត់​បាន​ ចឹង​កន​យើង​ឡើង​ទូក! សំពៅ​យើង​ត្រៀម​ចេញ​ដំណើរហើយ! វ៉ឹប!!! សន្ធឹក​ដូច​ដាវ​ ខ្ញុំ​ឡើង​តាម​ទូក​យោល​ បង្កើត​បាន​ជា​មុំ​ ៨៥ដឺក្រេ​។ ម៉ែ!​ ណឹង​កណ្តាល​ទូក​ផង​ បើ​ចុង​ឬក្បាល​​ទូក​វិញ​ខ្ញុំ​ប្រហែល​ជា​សន្លប់​លើ​ណុង​បាត់​ក៏​មិនដឹង​។ វ៉ឹបៗៗៗ ៥​នាទី​ចុះ​មក​វិញ​ ព្រូៗរត់​រក​កន្លែង​អង្គុយ​សិន​ ស្រួល​មិន​ស្រួល​សន្លប់​ ឬក៏​ក្អូត​ខ្មាស​គេ​ឥឡូវ​ណឹង។ ខ្លួន​បែក​ញើស​ដូច​គេ​ចាក់​ទឹក ឯ​ព្រលឹង​ខ្ញុំ​រត់​ទៅ​នៅ​ចុង​ជើង​ ចុង​ដៃ​អស់​រលីង (រៀងហើយ!)។ អង្គុយ​ទម្រាំ​សម្រួល​អារម្មណ៍​សប្បាយ​ជ្រុល​ឡើង​វិញ​ ស្រាប់​តែ​ឃើញ​ជា​ង​ថត​ជំនាញ​ គេ​មក​ថត​ម៉ូដែល​គេនៅ​ទីនោះ​ដែរ។ ឃើញ​កាម៉េរ៉ា​គេ​ នឹក​ស្រណោះ​ខ្លួន​ មិន​ដឹង​ថ្ងៃ​ណា​មាន​លុយ​បាន​ទិញ ឡេន​ស៍​ថ្មី​ឲ្យ​​បាន​គុណ​ភាព​តែ​ពាក់​កណ្តាល​ឡេន​ស៍​គេ​ក៏​អស់​ចិត្ត​ដែរ។ កុំខ្វល់!!! មិត្ត​ភក្តិខ្ញុំ​ថា​ កាម៉ាប់​ឯង​ មិន​មែនរក​ស៊ីថត​រូប​ទេ​ ប៉ុណ្ណឹង​បាន​ហើយ! ចេញ​ពី Dream Land ក៏​នាំគ្នា​ទៅ​ភោជនីយ​ដ្ឋាន​ ង៉ុក​ អាហារ​ខ្មែរ​-វៀតណាម (រាល់​ដង​ខ្ញុំ​ហៅ​តែ​យួន​ទេ) នៅ​ជិត​វិមាន​ឯក​រាជ្យ​​ ដែល​មាន​២​កន្លែង​ទៀត​នៅ​ ហូសឺមេញ (ហូជីមិញ)​ និង​ អាណូយ (ហាណូយ)។ ម្ហូប​គេ​ឆ្ងាញ់​គ្រាន់​បើ​ ហើយ​តម្លៃ​ថោក​​គួរ​សមស​ម្រាប់​អ្នក​មាន​ (ហេហេហេ មិនមែន​ខ្ញុំ​មាន​ទេ តែ​មាន​គេ​ប៉ាវ កុំ​អីស្មាន​តែ​ចូល​ហ៎) ហើយ​សេវា​កម្ម​ក៏​ល្អ  ទីតាំង​ ទំហំ​ ការ​តុប​តែង​ និយាយ​រួម​ល្អមួយ​ចប់ ​អត់​តែ​តម្លៃ។ ខ្ញុំ​ម៉្យាង​ដែរ​ឲ្យ​តែ​មាន​របស់​ចូល​ពោះ​ ដឹង​តែ​ពី​បាត់​ឈឺ​តែ​ម្តង​ ចឹង​បាន​គេហៅ កាម៉ាប់! ហាហាហា! ចប់!

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in កំណត់សរសេរ តាម៉ាប់ and tagged , , , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s