គោព្រៃ (Kouprey)


គោព្រែនៅសូនសត្វវាំងសេនណ៍ឆ្នាំ១៩៣៧

អ្វីដែលនៅសេសសល់

គោព្រៃ (ឈ្មោះបច្ចេកទេស Bos Sauveli) គឺ​ជា​គោ​ដែល​រស់​នៅ​ច្រើន​បំផុត​តាម​វាល និង​ព្រៃភ្នំ​នៅ​ភាគខាងជើង​ប្រទេសកម្ពុជា ហើយ​​គេ​​ក៏​​ជឿ​ថា​​វា​អាច​រស់នៅ ភាគ​ខាងត្បូង​ប្រទេសឡាវ ភាគ​ខាងលិច​ប្រទេស​វៀតណាម និង ភាគ​ខាងកើត​ប្រទេស​ថៃ។ វា​​ត្រូវ​​បាន​​គេ​​ប្រទះ​​ឃើញ​​ជា​លើក​​ដំបូង​នៅ​ឆ្នាំ១៩៣៧។

គោព្រៃ​ គឺ​ជា​សត្វពាហនៈ​មួយ​​យ៉ាង​ធំ​ ដែល​មាន​ទំហំ​ប្រហែល​នឹង​ក្របីព្រៃ​មួយ​ដែរ។ គោព្រៃ​ឈ្មោល​អាច​មាន​កំពស់​ដល់​២ម៉. គិត​​ដល់​​ស្មា​របស់​​វា ហើយ​មាន​ទម្ងន់​ជា​មធ្យម​៩០០គ.ក។ បើ​តាម​ពត៌មាន​ក្រៅផ្លូវការ​បាន​បង្ហាញ​ថា មាន​​ការ​​ប្រទះ​ឃើញ​​ហ្វូងគោព្រៃ​​នៅ​​ពេល​ថ្មីៗ​នេះ​​នៅ​​វៀតណាម ដែល​អ្នកសត្វសាស្រ្ត​វៀតណាម​អះអាង​ថា​អាច​មាន​ទម្ងន់​ដល់​ទៅ​១,៧០០គ.ក។ គោព្រៃ​មាន​រាង​ខ្ពស់​តែ​ខ្លួន​​ចង្អៀត មាន​ជើង​៤​វែងៗ និង​មាន​បូក​ខ្នង។ គោព្រៃ​អាច​មាន​សម្បុរប្រផេះ ត្នោត​ចាស់ ឬ​ក៏​ខ្មៅ​តែម្តង។ ស្នែង​របស់​គោព្រៃញី​មាន​រាង​កោង​ដូច​ស្នែង​របស់ អង់តេឡុប (Antelope)។ ឯ​ស្នែង​របស់​គោព្រៃឈ្មោល​ស្ថិត​ឆ្ងាយ​ពី​មួយ​ទៅ​មួយ​ប្រវែង​ប្រហែល​៨០ស.ម៉ កោង​ទៅមុខ​និង​ងរ​ឡើងលើ ហើយ​​ចាប់ផ្តើម​​មាន​​សំណក​​នៅ​ចុង​ស្នែង​​នៅ​​អាយុ​ប្រហែល​ជា៣ឆ្នាំ។ ទាំង​ញី​ទាំង​ឈ្មោល​មាន​គន្លាក់​ច្រមុះ ហើយ​និង​មាន​​កន្ទុយ​វែង។

គោព្រៃ​រស់​​នៅ​ទួលទាបៗ​ដែល​មាន​ដើមឈើ​ខ្លះ ហើយ​អាហារ​ចម្បង​របស់វា​គឺ​ស្មៅ។ គោព្រៃ​ជា​សត្វ​ចូលចិត្ត​ភាព​ងងឹត វា​​រក​ស៊ី​​តាម​​វាល​​នៅ​​ពេល​​យប់ ​ប៉ុន្តែ​នៅ​ក្រោម​ដើមឈើ​នៅ​ពេលថ្ងៃ។ ជា​ធម្មតា វា​រស់​នៅ​ជា​ហ្វូង​ប្រហែល​ជា​២០​ក្បាល ដែល​មាន​មេគោ​និង​កូនគោ ប៉ុន្តែ​​អាច​​មាន​គោ​ព្រៃ​​ឈ្មោល​​​ដែល​នៅ​រដូវ​ក្តៅ។

គេ​ប៉ាន់ស្មាន​ថា គោព្រៃ​មាន​តិច​ជាង​២៥០​ក្បាល​នៅ​ទូទាំង​ពិភពលោក។ ចំនួន​ដ៏​ទាប​នេះ​គឺ​បណ្តាល​មក​ពី គ្មាន​​ការ​​ហាមឃាត់​​ក្នុង​​ការ​បរបាញ់​​របស់​​ទាហាន​និង​អ្នក​ស្រុក ការ​ឆ្លង​ជម្ងឺ​ពី​​សត្វ​ស្រុក និង​ការ​បាត់បង់​ជម្រក។

បើ​​ទោះ​ជា​យ៉ាង​ណា គ្មាន​គោព្រៃ​ណា​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ក្រោយ​ឆ្នាំ​១៩៨៣​ទេ ហើយ​នៅ​ទសវត្ស​ចុងក្រោយ​នេះ មាន​​ការរុករក​​សត្វ​​នេះ​​ជា​ច្រើន​​ដង​តែ​មិន​ទទួល​បាន​លទ្ធផល​អ្វី​ទេ។ របាយការណ៍​របស់ IUCN នៅ​ឆ្នាំ២០០៨ បាន​ចាត់​បញ្ចូល​គោ​ព្រៃ​ថា កំពុង​រង​គ្រោះ​ធ្ងន់​ធ្ងរ (អាចផុតពូជ)។

គ្មាន​គោព្រៃ​ណា​ត្រូវ​បាន​ចាប់​ទុក​នោះ​ទេ។ គោព្រៃ​មួយក្បាល​ដែល​គេ​បាន​ចាប់​ហើយ​ផ្ងើរ​ទៅ​សូន​វ៉ាំងសែនណ៍ (Vincennes Zoo, Paris) ឯ​ក្រុង​ប៉ារីស នៅ​​ឆ្នាំ​​១៩៣៧ ​បាន​ស្លាប់​នៅ​ដើម​សង្គ្រាម​លោក​លើក​ទី២។ គោ​ព្រៃ​មួយ​ក្បាល​នោះ​ហើយ​ដែល​ត្រូវ​បាន​កំណត់​ជា គម្រូប្រភេទ (Holotype) ដោយ​​ជីវវិទូ​​បារាំង អាឈីល អ៊ៀរបាំង (Achille Urbain)។

ការបន្តពូជ

គោព្រៃ​ជា​ទូទៅ​ចាប់​ផ្តើម​បន្តពូជ​នៅ​រដូវ​ក្តៅ គោព្រៃញី​ពរពោះ​រយៈពេល​ពី​៨​ទៅ​៩​ខែ ហើយ​កើត​​កូន​ម្តង​តែ​​បាន​មួយ​ទេ។ គោព្រៃញី​​ចាកចេញ​​ពី​​ហ្វូង​​​ដើម្បី​ទៅ​បង្កើត​កូន​នៅ​ក្នុង​ព្រៃជ្រៅ ហើយ​​នៅ​ពេល​ដែល​កូនគោ​ព្រៃ​មាន​អាយុ​១​ខែ ទើប​ត្រលប់​ចូល​មក​រក​ហ្វូង​វិញ។

ទំនាក់ទំនងជាមួយអម្បូរផ្សេងទៀត

សំនេរ​អំពី​សត្វសាស្រ្ត​ដែល​បោះពុម្ព​ពី​ការ​ស្រាវជ្រាវ​ដោយ​សាកលវិទ្យាល័យ​ណតវេស្ទើន (Northwestern University, London) នៅ​​ទីក្រុង​​ឡុង​បាន​បញ្ជាក់​ថា តាម​ការ​ប្រៀបធៀប​តម្រៀប​របស់​មីតូកុងទ្រី (Mitochondrial Sequences) បាន​បង្ហាញ​ថា គោព្រៃ​អាច​ជា អម្បូរបង្កាត់ (Hybrid) រវាង គោធំ (Zebu) និងទន្សោង (Banteng)។ ក្រោយមក អ្នកនិពន្ធ​បាន​ដក​សេចក្តីសន្និដ្ឋាន​នេះ​ចេញវិញ ដោយ​​សារ​​តែ​​ការ​រក​ឃើញ​​​សំណល់​ហ្វូស៊ីល​លលាដ៏​ក្បាល​គោព្រៃ​ដែល​មាន​អាយុ​នៅ​ចុង​សម័យ​ផ្លេស្តូសែន (Pleistocene) ឬ​ក៏​ដើម​សម័យ​អូឡូសែន (Holocene) ដែល​អាច​ឲ្យ​គេ​សន្និដ្ឋាន​បាន​ថា គោព្រៃ​មិនមែន​ជា​អម្បូរបង្កាត់។ បើ​យោង​ទៅ​តាម​ការវិភាគ​ហ្សែន (Genetic Analysis) ជា​​ច្រើន​​ដង​ទៀត បាន​បង្ហាញ​ថា​គោព្រៃ​មិនមែន​ជា​អម្បូរបង្កាត់​ទេ។ មាន​លទ្ធភាព​ខ្លះ​ដែល​ថា អម្បូរទី២​តែ​មាន​មាឌតូច​ជាងគៅព្រៃ របស់​សណ្តាន​​​គោព្រៃ​​នៅ​រស់។

ចំនាំ៖ នេះ​ជា​អត្ថ​ដែល​អ្នកនិពន្ធ​បកប្រែ​ពី​ សព្វវចនាធិប្បាយ​សេរី​ជាភាសាអង់គ្លេស ក្នុង​គោល​បំណង​បកប្រែ​មកជា​ភាសា​ខ្មែរ​សម្រាប់​សព្វវចនាធិប្បាយ​សេរី​ជាភាសាខ្មែរ

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in សត្វកម្រ​នៅកម្ពុជា and tagged , , , , . Bookmark the permalink.

33 Responses to គោព្រៃ (Kouprey)

  1. SVD ថា:

    ខ្ញុំមិនដែលឃើញគោព្រៃផ្ទាល់ភ្នែកទេ…

    • ខ្ញុំចែករំលែក ថា:

      មិន​មាននរណា​ឃើញ​វា​នៅ​ក្រោយ​ឆ្នាំ១៩៨៣​ទេ។

    • SVD ថា:

      តែខ្ញុំដូចជាធ្លាប់លឺអ្នកភូមិខ្ញុំដែលគេជាអ្នកចូលទៅរកស៊ីក្នុងព្រៃធ្លាប់លឺនិយាយពីការជួបសត្វព្រៃជាច្រើនហើយក៏ដូចលឺថាពួកគាត់ធ្លាប់ជួបគោព្រៃដែរ។ តែខ្ញុំមិនច្បាស់ទេ គ្រាន់តែធ្លាប់លឺ

    • ខ្ញុំចែករំលែក ថា:

      បាទ ខ្ញុំជឿ​ថា​អាច​មាន​អ្នកជួប។ ប៉ុន្តែ​យើង​ជួប​ក្នុង​នាម​ជា​អ្នក​បរបាញ់​ បាន​ត្រឹម​តែ​អះអាង។ គេ​ជឿ​ថា​វា​នៅ​រស់​ ទាល់​តែ​ក្រុម​អ្នក​ឯកទេសមក​ឃើញ​ដោយ​ផ្ទាល់។ ខ្ញុំ​គិត​ថា​ វានៅ​មាន​តិច​តួច​បំផុត ដោយ​សារ​ព្រៃឈើ​នៅ​ប្រទេស​យើង​ត្រូវ​បាន​គេ​បន្តកាប់​ ជិត​អស់​ហើយ។

    • SVD ថា:

      ហ៊ឹម!!!! មិនដឹងពេលណាទេ ទើបការអភិរក្សរបស់រដ្ឋាភិបាលខ្មែរ មានប្រសិទ្ធភាព…

    • ខ្ញុំចែករំលែក ថា:

      មិនងាយ​នឹងទៅរួចទេ មើល​តែ​បញ្ហា​សព្វ​ថ្ងៃ​ដោះ​ស្រាយ​មិនរួច​ផង។

  2. SVD ថា:

    មិនមែនគេដោះស្រាយមិនរួចទេ គឺគេមិនចង់ដោះស្រាយនាំឲ្យខាតប្រយោជន៍ផ្ទាល់ខ្លួនគេ នេះបើតាមខ្ញុំគិត។

    • ខ្ញុំចែករំលែក ថា:

      បាទ ណឹង​ហើយ​! ធ្វើ​ទៅ​ប៉ះ​លើ ប៉ះ​ក្រោម​សុទ្ធ​តែ​គ្នា​គេ។ ដូច​មើល​សព្វ​ថ្ងៃ ស្រែក​មួយ​វ៉ាស​បាន​នាំគ្នាធ្វើ ធ្វើ​ម៉ាភ្លែត​ឈប់​ធ្វើ​វិញ​ដដែរ។ បើចាំ​គេ​ស្រែក​គេ​គាស់​បាន ធ្វើ​ចឹង មិនទៅ​មុខ​ទេ។ ស្រុក​ខ្មែរ​នៅ​តែ​ប៉ុណ្ណឹង​ ឬ​អាច​ដាំ ក្បាល​ចុះ​ជាង​ណឹង​ផង​ក៏​មិនដឹង។ ខ្ញុំ​នឹង​សរសេរ​អត្ថបទ​វិភាគ​ខ្លះ អំពី​បញ្ហាអស​កម្ម​​មួយ​ចំនួន​ នៅពេល​ឆាប់ៗ​នេះ។ សូម​ចាំអាន​ នឹង​ជួយ​ផ្តល់​មតិ។

    • SVD ថា:

      អូខេ! ខ្ញុំនឹងចាំអាន

    • ខ្ញុំចែករំលែក ថា:

      សូម អរគុណណា។ បើ​បាន​អាន​ហើយ​ សូម​ជួយ​ថា​ឲ្យ​ខ្លាំងៗ​ផង បើ​អន់ ព្រោះ​មិនដែល​សរសេរ​ពីមុន​មកទេ។

  3. SVD ថា:

    មិនអីទេ ត្រូវជំនាញខ្ញុំដែរតើ 😀 ហេ ភ័ក្រ្តា និយាយទៅមកៗហ្នឹងជិត១អាទិត្យហើយ មានស្គាល់ខ្ញុំអត់ហ្នឹង? 😉

  4. SVD ថា:

    មិនអីទេ រឿងថាឲ្យក៏ជាជំនាញមួយរបស់ខ្ញុំដែរ… ហេហេ ហើយនិយាយឆ្លើយឆ្លងគ្នាជិតមួយអាទិត្យហើយ មានស្គាល់ខ្ញុំអត់ហ្នឹង? 😀

    • ខ្ញុំចែករំលែក ថា:

      និយាយ​តាម​ត្រង់។ អត់ទាន់ស្គាល់ទេ ព្រោះ​មុខ​ក៏​មិនដាក់ ប្រវត្តិរូប​ក៏​គ្មាន ហេហេហេ។ ណែ​នាំ​ខ្លួន​តិចទៅចឹង។

    • SVD ថា:

      ហាហាហា មិនដឹងសរសេរស្អីផង នៅប្រវត្តិរូបខ្ញុំ….
      ប្រាប់លក្ខណះបញ្ជិតបញ្ជៀងតិចទៅចុះ អាវពណ៍បៃតងដែលភ័ក្រ្តាកំពុងពាក់ហ្នឹង ថ្ងៃមុនខ្ញុំទៅជួយឌីសាញបន្តិច 😀

    • ខ្ញុំចែករំលែក ថា:

      ជួយបន្តិច! នរណាគេទៅណ៎? ពណ្ណរាយ?

    • SVD ថា:

      ខុសស្រឡះ….​ហាហា សុំទោសផងដែរឆ្លើយតបយឺត ព្រោះរវល់ឈ្លោះប្រកែកបែកអូហូរស្ទឹងជាមួយ លក្ខណ៍ចៅតា ម៉ាងៃហើយ… 😉

    • ខ្ញុំចែករំលែក ថា:

      សុំទោសណា ខ្ញុំទើប​តែនឹកឃើញ គេដាក់ vanndesign ប៉ុណ្ណា ប៉ុណ្ណី នៅ​មិនដឹងទៀត។ កាត់តែ​បន្តិច​ចេញ vannd បាត់ យ៉ាប់​មែនខ្ញុំ។ តែមកពី សុភាពបុរស​ឯង​ ថា​ជួយ​តែ​បន្តិច​បន្តួច​ណឹង​ បាន​ខ្ញុំ​ច្រឡំ ព្រោះថា​អាវ​នេះ​ យក​តាម​សុភាព​បុរស​ទាំង​ស្រុងទេ។ កុំ​ធ្វើបាប​គ្នាពេក អាណិត​ចាស់ ហាហាហា

    • SVD ថា:

      ហាហា Vanndy និង Design បូកបញ្ចូលគ្នាទៅ យក ឌី ជាកត្តានៅកណ្តាលទៅជា vanndesign lolzzz… ។ ធ្វើបាបខ្លះទៅព្រោះកំររកឱកាសល្អចឹងបានណាស់ 😀 ចាំទៅជួយគាំទ្រខ្ញុំបាញ់មេភូមិផង ;))

    • ខ្ញុំចែករំលែក ថា:

      ចេះរក​នឹកឃើញណ៎ ចាំអង្គុយគិត​រក​ឈ្មោះ​ខ្ញុំ​ដាក់​របៀប​ណឹងមួយ​ដែរសិន។
      ជួយបាញ់​តែ​រហូត​សោះណឹង។

    • SVD ថា:

      hehe ថ្ងៃនេះសំរេចតិចៗហើយ ហើយសង្ឃឹមថាអាចៅតាគោរពសំដីខ្លួនឯងទៅចុះ… ហើយភ័ក្រ្តាឯង ចាំម៉ោង ១១ ហ្មងហ្អីបានចូលទៅវិញ? ពីរនាក់សុវណ្ណស្ងាត់ឲ្យជ្រាប់។

    • ខ្ញុំចែករំលែក ថា:

      ចូលទៅណា? ខ្ញុំតាម​លែងទាន់ណឹងបាន​មិនបាននិយាយ។ ឥឡូវ​ដូចជា​ស្ថានភាព​ប្រសើរ​វិញ​ហើយ​តាស។ ចាំ​តែ​មើល​ទៅ ថាគេចេញមុខអត់។

  5. SVD ថា:

    សង្ឃឹមថាគេនឹងមិនកុហកទៅចុះ។ បើកុហកម្តងទៀត ខ្ញុំឈប់និយាយហេតុផល ឈប់និយាយអីហើយ គឺដើរចេញយ៉ាងស្ងៀមស្ងាត់តែម្តង។

  6. SVD ថា:

    ខ្ញុំបានប្រាប់បងខុម ឲ្យរៀបចំពេលមួយខ្លីខាងមុខដែលអាចទំនេរទាំងអស់គ្នា សំរាប់ជុំគ្នាទៀតហើយ ចំាមើលចំលើយពីគាត់ទៅ

    • ខ្ញុំចែករំលែក ថា:

      ខែ​កក្កដា​ប្រហែលជា​ខ្ញុំ​មិនសូវ​ទំនេរទេ ព្រោះជាប់​ប្រឡង២​សាលា​ឯណោះ។

  7. SVD ថា:

    មិនអីទេ ចាំលៃលកតាមហ្នឹងទៀតទៅ… អូ! ភ័ក្រ្តា នៅក្នុងblog roll អ្នកជិតខាងរបស់ភ័ក្រ្តាឯង ខ្ញុំអាចសុំឲ្យកែពីរហ័សនាមខ្ញុំមកឈ្មោះខ្ញុំបានទេ កុំដាក់ចឹងអីណា ដាក់វ៉ាន់ឌី អីវិញទៅ។ អរគុណទុកជាមុន។

  8. Pingback: គោព្រៃ (Kouprey) | ខ្ញុំស្រឡាញ់ប្រទេសខ្ញុំ

  9. VAN Vy ថា:

    អរគុណចំពោះការចែករំលែក។ ខ្ញុំចូលទៅអានអត្ថបទដើមក្នុងសព្វវចនាធិប្បាយវិឃីភីឌៀ ឃើញគេសរសេរថា «There are estimated to be fewer than 50 kouprey left in the world.» តែឃើញតាម៉ាប់ប្រែសម្រួលថា «គេប៉ាន់ស្មានថា គោព្រៃមានតិចជាង២៥០ក្បាលនៅទូទាំងពិភពលោក។»។ សូមពិនិត្យមើលចំនួនសត្វនេះឡើងវិញ តើតិចជាង៥០ក្បាល ឬ២៥០ក្បាល?

  10. vacambodian ថា:

    តើទន្សោង និងគោព្រៃ ខុសគ្នាឬបង?

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s