ផេត្រា, ប្រទេសហ្សកដានី


ផ្នែកខាងក្នុងនៃផេត្រា

ផ្នែក មួយនៃផេត្រា

ត្រូវ​បាន​លើក​ដម្កើង​ថា​ជា «ទីក្រុងផ្កាកូឡាប​ក្រហម​ដែល​មាន​អាយុ​ចាស់​ពាក់កណ្តាល​ពេល​វេលា» (a rose-red city half as old as time) នៅ​ក្នុង​កំណាព្យ​១នៅ​សតវត្ស​ទី១៩ ទីក្រុង​បុរាណ​ ផេត្រា​ (Petra) បាន​សាង​សង់​ពាក់​កណ្តាល​និង​ជីកលុង​ជញ្ជាំង​ភ្នំថ្ម​ខ្សាច់ពណ៌​ក្រហម​ពាក់​កណ្តាល។ ជនជាតិ​​ អារ៉ាប់​ណាបាតា (Nabataean Arabs) បាន​ស្ថាបនា​ទីក្រុង​នេះ​នៅ​សតវត្ស​ទី៦​មុន​គ្រឹស្តសករាជ​ ហើយ​បន្ត​មក​រាប់​រយ​ឆ្នាំ​វា​បន្ត​រីក​ចម្រើន​ដោយ​សារ​ជា​ទី​បណ្តុំ​​ជំនួញ​ ដែល​មានទំនិញ​ជា​ច្រើន​​ប្រភេទ។ បច្ចុប្បន្ន​នេះ​ យើង​អាច​ចូល​ទៅ​ក្នុង​សំណង់​បុរាណ​នេះតាម​ផ្លូវ​ចន្លោះ​ជ្រលង​​ភ្នំ​ដ៏​ចង្អៀត​ដែល​​មាន​កម្ពស់​១០០ម៉ែត្រ​ និង​មាន​ចម្ងាយ​ប្រហែល​៩០០​ម៉ែត្រ​ ហើយ​អាច​ឃើញ​ផ្នូរ​និង​ប្រាសាទ​ជាច្រើន​ ទីលាន​សម្រាប់​បូជា​យញ្ញ​ និង​សូម្បី​តែ​រោង​មហោស្រប​គ្មាន​ដំបូង​រចនា​បទ​បែប​ រ៉ូម៉ាំង (Roman-style Ampitheater)។ មនុស្ស​ភាគ​ច្រើន​ចូល​ទៅ​ទីនោះ​ដោយ​ថ្មើរ​ជើង​ ក៏​ប៉ុន្តែ​អ្នក​ក៏​អាច​ជិះ​អូដ្ឋ​ឬលា​បានដែរ។ ប្រសិន​ជាអ្នក​បាន​ទៅ​នៅ​ម៉ោង​ប្រហែល​៩ព្រឹក ឬ​ក៏ប្រហែល​ជា​ម៉ោង​៣​រសៀល​ ពន្លឺ​ព្រះ​អាទិត្យ​​នឹង​ជិះ​មក​លើ​ជញ្ជាំង​ភ្នំ​ពណ៌​ក្រហម​នៃទីក្រុង​នេះ យ៉ាង​គួរ​ឲ្យ​ចង់​ទស្សនា។

ផេត្រា​គឺ​ជា​ទីក្រុង​បុរាណ​និង​ជា​ទីតាំង​បុរាណ​វិទ្យា​ដែល​ស្ថិត​នៅ​ខេត្រ​​ម៉ាអង់ (Ma’an)។ វា​ជា​និមិត្ត​រូប​របស់​ប្រទេស​ហ្សកដានី​ (Jordan) ហើយ​ក៏​ជា​ទីតាំង​ដែល​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​ច្រើន​បំផុត​ដែរ​របស់​ប្រទេស​នេះ។ វាស្ថិត​នៅ​លាត​សន្ធឹង​និង​ជញ្ជាំង​ភ្នំ​ហរ (Mount Hor) ដែល​ស្ថិត​នៅ​ក្នុង​ជួរ​ភ្នំ​ភាគ​ខាង​កើត​ដែល​លាត​សន្ធឹង​ពី​សមុទ្រ​ក្រហម​ (Dead Sea) ទៅ​ដល់​ឈូង​អាកាបា (Gulf of Aqaba)។ ផេត្រា​ជា​បេតិកភ័ណ្ឌ​ពិភពលោក​របស់ យូនេស្កូ​តាំង​ពី​ឆ្នាំ​១៩៨៥។

ទីតាំង​នេះ​ទើប​តែ​ត្រូ​វបា​ន​លោក​ខាង​លិច​ស្គាល់​នៅឆ្នាំ​១៨១២ នៅ​ពេល​ដែល​អ្នក​រុករក​ជនជាតិ​ស្វ៊ីស​ ចូហាន លូវីជ ប៊កហាតដ៍ (Johann Ludwig Burckhardt) បាន​រក​វា​ឃើញ។  ចន​ វីលៀម​ ប៊រហ្គុន​ (John William Burgon) ជាកវី​​ជាតិ​អង់គ្លេស​​ដែល​បាន​និពន្ធ​កំណាព្យ​អំពី​ផេត្រា។ យូនេស្កូ​បាន​ពណ៌នា​ថា​ «ផេត្រា​ជា​ទ្រព្យ​សម្បត្តិ​វប្បធម៌​១​​ដ៏​មាន​តម្លៃ​បំផុត​របស់​មនុស្ស​លោក»។ ផេត្រា​ក៏​ត្រូវ​បាន​ ទួរទស្សន៍​ BBC របស់​ចក្រភព​អង់គ្លេស​ចាត់​ទុក​ថា​ ជា​កន្លែង​១ក្នុង​៤០​កន្លែង​ដែល​អ្នក​ត្រូវ​តែ​ឃើញ​មុន​ពេល​ស្លាប់។

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in កំសាន្ត​នៅ​បរទេស, សំណង់​បុរាណ and tagged , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s