ផាល់មីរ៉ា, ប្រទេសស៊ីរី


សសរ តាមផ្លូវ

ប្រាសាទមួយនៅផាល់មីរ៉ា

២ដង​ក្នុង​មួយ​ថ្ងៃ នៅពេល​ព្រះ​អាទិត្យ​រះ​ម្តង​និង​លិច​ម្តង​ កូន​ក្រមុំ​នៅ​សមុទ្រ​ខ្សាច់​ (Bride of the Desert) តែង​តែ​ញញឹម​បើ​ទោះជា​នាង​ញញឹម​បែប​នេះ​អស់​រយៈ​ពេល​ ១៨​សតវត្ស​មក​ហើយ​ក្តី។ ផាល់​មីរ៉ា​ (Palmyra) ដែល​អ្នក​ស្រុក​ស្គាល់​ថា ថេតម៉រ​ (Tadmor) ធ្លាប់​ជា​ផ្លូវ​ជំនួញ​វាល​ខ្សាច់​ដ៏​សម្បូរ​ទ្រព្យ​ធន​ស្ថិត​នៅ​ជាប់​នឹង​ផ្លូវ​សូត្រ​ដែល​តភ្ជាប់​ ប្រទេស​ពែក្ស​ (Persia) ឥណ្ឌា​ (India) ចិន​ (China) និង​ចក្រភព​រ៉ូម៉ាំង (Roman Empire)។ ជា​ផ្លូវ​ប្រសព្វ​នៃ​ច្រើន​វប្បធម៌​ សំណង់​បាក់បែក​នៃ​ផ្លូវ​ដែល​អប​ដោយ​សសរ​ ប្រាសាទ​ ប៉ម​បំភ្លឺ និង​សំណល់​ផ្សេងៗ​ទៀត​ដែល​បង្ហាញ​ថា​ទីនេះជា​ទី​ប្រជុំជន​ដ៏​រញ៉េ​រញ៉ៃ​កាល​ពី​សតវត្ស​ទី២។ ប៉ាល់មីរ៉ា​ ក៏​ជា​ទីលំនៅ​របស់​ម្ចាស់ក្សត្រី​ចម្បាំង​ ហ្សេណូបៀរ​ (Zenobia) ហើយ​ប្រាកដ​ណាស់​ថា​មគ្គុទេសទេសចរណ៍​នឹង​រ៉ាយ​រ៉ាប់​ប្រាប់​អ្នក​ពី​រឿង​ព្រេង​​អំពី​​​កន្លែង​ដ៏​ស្ងាត់​ជ្រងុំ​នេះ​ ដែល​ម្តង​នោះ​ធ្លាប់​មាន​មុខ​ងារ​យ៉ាង​សំខាន់​​នៅលើ​ពិភពលោក។

ផាល់មីរ៉ា​ជាទីក្រុង​បុរាណ​មួយ​នៅ​ប្រទេស​ស៊ីរី (Syria)។ នៅយុគ​បុរាណ​ វា​ជា​ទីក្រុង​សំខាន់​១​នៅ​កណ្តាល​ប្រទេស​ស៊ីរី​ ដែល​ស្ថិត​នៅ​ចម្ងាយ​២១៥​គីឡូ​ម៉ែត្រ​ភាគ​ឦសាន​ រាជធានី​ដាម៉ាសស៊ូស (Damascus) និង ១៨០គីឡូម៉ែត្រ​ភាគ​អាគ្នេយ៍​ទន្លេ​អឺប្រាត (Euphrates River)។ ឯកសារ​ដែល​ទាក់​ទង​នឹង​ទីក្រុង​នេះ​ត្រូវ​បាន​កត់​ត្រា​នៅ​ក្នុង​សិលា​ចារិក​ជា​ភាសា​ បាប៊ីឡន (Babylonian) ដែល​បាន​រក​ឃើញ​នៅ  ម៉ារី​ (Mari) បាន​និយាយ​ថា ឈ្មោះ​ដើម​របស់​វា​ជា​ភាសា​ សេម៉ីត (Semetic) គឺ ថេតម៉រ, ថេតមួរ​ (Tadmur) ឬក៏ ទួត​មួរ (Tudmur)។

បើ​ទោះ​ជា​តំបន់​បុរាណ​មួយ​នេះ​លែង​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ក្រោយ​សតវត្ស​ទី១៦ក៏ដោយ​ ក៏​គេ​នៅ​តែ​ស្គាល់​វា​ថា ថេតម៉រ​ ជា​ភាសា​អារ៉ាប់​ដដែល។ មាន​ទីក្រុង​ថ្មី១​ដែល​ស្ថិត​នៅ​ជិត​នេះហើយ​យក​ឈ្មោះ​បែប​នេះ​ដែរ។​ ជនជាតិ​ ផាល់មីរ៉េន​ បាន​សាង​សង់​អគារ​​ធំៗ​ជាច្រើនតាម​រចនា​បទ​សិល្បៈ​បែប​កាន់​ទុក្ខ​ ដោយ​ចម្លាក់​នៅ​លើ​ថ្ម​បង្ហាញ​ពី​រូប​មនុស្ស​ដែល​ស្លាប់។

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in កំសាន្ត​នៅ​បរទេស, សំណង់​បុរាណ and tagged , , . Bookmark the permalink.

2 Responses to ផាល់មីរ៉ា, ប្រទេសស៊ីរី

  1. somada និយាយថា៖

    អរគុណចំពោះការរៀបរាប់ខាងលើ គួរឲ្យចាប់អារម្មណ៍មែន បើមានឱកាសចង់ទៅស្គាល់ម្តង ។

    • ខ្ញុំចែករំលែក និយាយថា៖

      កុំភ្លេចហៅខ្ញុំទៅផង ហេហេហេ។ កុំភ្លេចយកទឹកទៅឲ្យច្រើនណា។

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s