អង្គរ, ប្រទេសកម្ពុជា


ប្រាសាទអង្គវត្ត

ប្រាសាទបាយ័ន

ប្រាសាទបន្ទាយស្រី

ធម្មជាតិស្ថិតនៅជាប់ជាមួយសំណង់បុរាណទាំងនេះ

សង្គ្រាម​និង​គ្រោះ​ធម្មជាតិ​បាន​ធ្វើ​ឲ្យ​អតីត​​រាជធានី​បុរាណ​របស់​ចក្រភព​ខ្មែរ​ខូចខាត​ ប៉ុន្តែ​អ្វី​ដែល​គ្រោះ​ថ្នាក់​បំផុត​នោះ​គឺ​ព្រៃ​ពឹក្សាដែល​បាន​ដុះ​ព័ទ្ធ​គ្រប​ដណ្តប់​អតីត​ទីប្រជុំជន​ដ៏​ធំ​ធេង​មួយ​នេះ។ សព្វ​ថ្ងៃនេះ​ ​ឧទ្យាន​បុរាណ​វិទ្យា​អង្គរ​ដែល​ហ៊ុំ​ព័ទ្ធ​ដោយ​ព្រៃ​ដ៏​ក្រាស់​ទំហំ​​​ប្រហែល​ជា​២៥០​គីឡួម៉ែត​ក្រលា​​នេះ​ បាន​ការ​ពារ​ផ្នែក​នៃ​អតីត​រាជធានី​បុរាណ​ ដែល​មាន​កន្លែង​ខ្លះ​នៅ​មិនទាន់​បាន​ត្រូវ​​រើករកាយ​នៅឡើយ។ ប្រាសាទ​​ដ៏​ល្បី​ល្បាញ​បំផុត​របស់​ឧទ្យាន​នេះ​​គឺ​ ប្រាសាទ​​អង្គរវត្ត​ ដែល​ជា​សំណង់​សាសនា​ធំជាង​គេ​បំផុត​លើ​លោក​។ ប៉ុន្តែ​សំណង់​បុរាណ​ដទៃ​ទៀត​ រួម​មាន​ទាំង​ប្រាសាទ​បាយ័ន​ដែល​មាន​រូប​ចម្លាក់​១,១០០នៅ​លើ​ជញ្ជាំង បាន​ធ្វើ​​ឲ្យ​យើង​​នឹក​ដល់​ស្នា​ដៃ​​សិល្បៈ​និង​ស្ថាបត្យកម្ម​នៃ​វប្បធម៌​ដែល​​ឡើង​ដល់​កំពូល​ក្នុង​រយៈ​ពេល​​៦០០ឆ្នាំ ពី​សតវត្ស​ទី៩ដល់​ទី​១៥។

អង្គរ​គឺ​ជា​តំបន់​១នៃ​ប្រទេស​កម្ពុជា​ដែល​ធ្លាប់ជា​រាជធានី​របស់​ចក្រភព​ខ្មែរ ដែល​រីក​ចម្រើន​ពី​សតវត្ស​ទី៩ដល់ទី​១៥។ ប្រាសាទ​អង្គរ​វត្ត​បាន​ក្លាយជា​បេតិកភ័ណ្ឌ​ពិភពលោក​របស់ យូនេស្កូ​នៅ​ឆ្នាំ​១៩៩២។

សំណង់​បុរាណទាំង​​នោះ​​ស្ថិតនៅ​កណ្តាល​ព្រៃ​និង​ដី​ស្រែ​ចម្ការ​នៅ​ភាគ​ខាង​ជើង​បឹងទន្លេ​សាប​ និង​ខាង​ត្បូង​ភ្នំគូលេន ហើយ​មាន​ចម្ងាយ​មិន​ឆ្ងាយ​ពី​ ទីក្រុង​សៀម​រាប​ប៉ុន្មាន​ទេ។ ប្រាសាទ​នៅ​តំបន់​អង្គរ​មាន​ប្រហែលជា​១,០០០ ដែល​មាន​តាំងពី​ ប្រាសាទ​តូច​ៗ​ដែល​រប៉ាត់​រប៉ាយ​ពាស​ពេញ​វាល​ស្រែ​ ទៅដល់​ប្រាសាទ​អង្គរ​វត្ត​ដ៏​មហិមា។ ប្រាសាទ​ជា​ច្រើន​នៅ​ក្នុង​តំបន់​នេះ​ត្រូវ​បាន​គេ​ជួស​ជុល​ឡើង​វិញ​។ ប្រាសាទ​ទាំងនេះ​រួម​បញ្ចូល​គ្នា​បាន​បង្ហាញ​ពី​តំបន់​មួយ​ដែល​ពោរ​ពេញ​ដោយ​ភាព​អស្ចារ្យ​នៃ​ស្ថាបត្យកម្មខ្មែរ។

នៅ​ឆ្នាំ២០០៧​ អ្នកស្រាវជ្រាវ​អន្តរជាតិ​១ក្រុមបាន​ប្រើ​បា្រស់​ផ្កាយ​រណប​ និង​បច្ចេកវិទ្យា​ទំនើប​ផ្សេងៗ​ ហើយ​បាន​សន្និថាន​ថា តំបន់​អង្គរ​គឺ​ជា​ទីក្រុង​ធំបំផុត​មុន​សម័យ​ឧស្សាហកម្ម​របស់​ពិភពលោក ដែល​មាន​ប្រព័ន្ធ​ហេដ្ឋា​រចាន​សម្ព័ន្ធ​តភ្ជាប់​នឹង​តំបន់​ជុំវិញ​ដែល​អា​ចមាន​ផ្ទៃ​ក្រលា​ដល់​ទៅ​ ១,០០០ គីឡូម៉ែត្រ​ក្រលា​។ ទីក្រុង​ដែល​ធំ​បន្ទាប់​គឺ​ទីក្រុង​ទីកាល់របស់​ពូក​ ម៉ាយ៉ា នៅ​ហ្គូតេម៉ាឡាដែល​មានទំហំ​ពី​១០០ទៅ១៥០​គីឡូម៉ែត​ក្រលា​។ បើទោះជា​ចំនួន​ប្រជាជន​ស្ថិត​នៅ​ក្រោម​ការ​ស្រាវជ្រាវ​និង​ពិភាក្សា​នៅ​ឡើយ​ បើ​ពិនិត្យលើ​​ប្រព័ន្ធ​ធារាសាស្រ្ត​និង​កសិកម្ម​ តំបន់អង្គរ​អាច​ទ្រទ្រង់​ប្រជាជន​បាន​ដល់ទៅ​១លាននាក់។

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in សំណង់​បុរាណ, អត្ថបទ ប្រវត្តិវិទ្យា, Exploring Cambodia and tagged , , . Bookmark the permalink.

2 Responses to អង្គរ, ប្រទេសកម្ពុជា

  1. ឧត្តម ថា:

    ជាមោទភាពរបស់យើង!

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s