ទៅផ្ទះលើកនេះ អស្ចារ្យ!


ម្សិលមិញ​នេះ​ ថ្ងៃទី១១ ខែឧសភា ឆ្នាំ​២០១១ ខ្ញុំ​បាន​ទៅ​ស្រុក​កំណើត​ឯខេត្ត​កំពង់ចាម ដើម្បី​​ចូលរួ​ម​ពិធី​មង្គល​ការ​មិត្ត​ដ៏​ជិត​ស្និត​របស់​ខ្ញុំ​ម្នាក់។ ទៅ​លើក​ណា​ក៏​ដូច​លើក​ណា​គឺ ជិះ​រថយន្ត​ឈ្នួល​ពិសេស តម្លែទូទៅ ១០,០០០៛ (តែមិនដឹងម៉េចឥឡូវឡើង ១២,០០០៛ ដឹងចឹង​ថែម​១,០០០៛ ទៀត​ជិះរថយន្តឈ្នួល​ក្រុមហ៊ុន)។ ឡាន​១ណឹងបាន​ជា​ខំ​ជិះមក​ពី​ខ្ញុំជា​ម៉ូយ​ហើយ​​ម៉្យាង​វា​ម៉ាស៊ីន​ ត្រជាក់ធម្មជាតិទៀត ​(បើកកញ្ចក់)  ព្រោះខ្ញុំ​ឧស្សាហ៍​ឡើង​មក​ភ្នំពេញពីព្រលឹម តែម៉ោង​៥អីគេ​ចេញ​មក​ហើយ តែយ៉ាង​យូរ​ម៉ោង​ ៧ កន្លះ អី មក ដល់ ដោយ​​សុវត្ថិភាព។ ម្តង​នេះ​ចេញ​ទៅម៉ោង១២ (ម៉ោង​ចេញពីភ្នំពេញវិញ)​ តែម៉ែ! ដល់ក! ឡាន​សុទ្ធតែឥវ៉ាន់ (សូម​បញ្ជាក់ថា​ ពេលព្រលឹម​គេ​ដឹក​មនុស្ស​មក ដល់​ពេល​ថ្ងៃ​គេ​ដឹក​ឥវ៉ាន់​ទៅវិញ​)។ រាល់ដង​បើ​មាន​មនុស្ស​​តោង​ទៅ​ជា​មួយ​ឥវ៉ាន់ តែងតែមាន​កន្លែង​អង្គុយ​គ្រប់​គ្រាន់​សម្រាប់​គ្រប់​​គ្នា​ ដោយ​គ្រាន់​តែ​ខ្លះអង្គុយ​លើ​កៅ​អី​បត់​កណ្តាល​រថយន្ត​ ឬលើ​ឡាំង​ឥវ៉ាន់។ តែម្តង​នេះ​មាន​ឯណា មនុស្ស​​១២​នាក់ទាំង​អ្នកបើក​ឡាន កៅអីមាន​តែ ៨ ហាស​ហា៎! អង្គុយ​លើគ្នាពេញតែណឹង។ ឯខ្ញុំ​មាន​សំណាង​ណាស់​បាន​ទៅ​អង្គុយ​ជាប់​​អ្នក​បើក​ឡាន (តៃកុង​ឡាន) គឺអង្គុយ​លើ​ធុងដែក​សម្រាប់​ដាក់​សំបុត្រជាមួយ​ណឹង​មនុស្ស​ប្រុសម្នាក់ទៀត។ ចូល​មក​ដល់​រឿង​តាប៉ែ​ក្នុង​ឡាន​ម្តង ឡាន​ណឹង​មាន​យាយ​ចាស់​ៗ ចំនាស់​៥០​ស្តើង​៣នាក់ ព្រោក​ប្រាជ្ញពី​ភ្នំពេញ​ដល់​កំពង់ចាម​តែម្តង គាត់និយាយរឿង​តុងតីន មេងាប់​ មេរ​ត់​ មេ​ដេក​គុក ប្លាប្លាប្លា ដល់​អស់​ពីណឹងទៅ  ចេញ​រឿង​កូន​អ្នក​នេះ​កូនអ្នកនោះ ចេះចុះៗ មិនដឹងជាស្អី។យាយៗ៣នាក់​ណុង​ មិនខ្វះរឿង​នឹង​និយាយ​សោះ​ ធ្វើ​ឲ្យ​ខ្ញុំ​ចង់​ស្តាប់ដែរ​ (ចូលចិត្ត​ស្តាប់ណាស់អារឿងចឹង តែបើ​ឲ្យ​និយាយ​វិញ​មិននិយាយទេ វាបាប)។  ឯខ្ញុំវិញ​បាន​អង្គុយ​ទល់​មុខ​កញ្ចក់​ចឹង​ផង ពួយ​តែ​ពី​ថត​យកៗ (ម្នាក់អង្គុយ​ជិត​សួរ​ខ្ញុំ​​ថា​ ខ្ញុំ​ជាអ្នក​កាសែត​ឬមិនមែន ដល់​បាន​ចឹង​មាន​ណា​តាប៉ែនឹងអាគាត់​មួយណឹង​ប្រហែល​កន្លះ​ម៉ោង​ដែល​​ទៅ)។ ថ្ងៃនេះតៃកុងក្មេង (ប្អូនតៃកុង​រាល់ដង) អ្នកបើក​ មានណា៎! អាអូនជាន់កប់ៗ ភ្នំពេញ​កំពង់ចាម ឈប់៣.៤ដងផង​ នៅ​តែម៉ោង​៣​ត្រឹម​ មកដល់ (ញាក់សាច់)។ ពេល​មកដល់​ពាក់កណ្តាលផ្លូវ (ស្គន់) ក៏​នាំគ្នាឈប់​មួយ​ភ្លែត (ប្រហែល​​កន្លះ​ម៉ោង​ដែល) ព្រោះក្តៅហ៊ឹប (មុននេះមានភ្លៀងតាម​ផ្លូវ) គ្រាន់​តែ​ចុះ​ភ្លាម​ ហក់​ចុះ​តាម​ទ្វារ​តៃកុង​ (ទ្វារមួយទៀត​ពេញ​ដោយ​ឥវ៉ាន់ ចេញមិនរួច) ទៅ​បាន​ កូកា​១កំប៉ុង​ឥត​សូវ​ត្រជាក់ និង​ព្រីង​មួយ​ថង់ (ស្វាយពេញមាត់) ហាហាហា! ដល់គេរួច​ត្រៀម​ឡើង​ឡាន​អស់​ហើយ​ នៅ​យាយ​ម្នាក់ (តាប៉ែជាងគេ) នៅហូប​អី​ដូចមិនដឹងថាគេមួយឡាន​ចាំតែគាត់។ អស់ពី​ហូបអី​រួច​ ទៅ​​បន្ទប់ទឹក​២.៣​ដង​​តែ​ឯង​ទៀត។ ក្នុង​ឡាន​ណុងដែរ​ មាន​កូន​បង្កើត​និង​កូន​ប្រសារ​​​គាត់​ មាន​ឯណា​២នាក់​ប្តី​ប្រពន្ធអង្គុយកៅ​អីតែមួយ ដល់​ប្តី​មាឌ​ធំពេក​ប្រពន្ធ​អត់​កន្លែង​អង្គុយ​ៗលើ​ភ្លៅ​ប្តី បន្ទាប់​មក​ផ្អែម​ល្អែម​ធ្វើ​មើល​តែ​លើ​ឡាន​មាន​តែឯង​២នាក់ sic! ពេល​មកដល់​ភ្នំប្រុស​ភ្នំស្រី អាអូន​ជាន់​ហ្វ្រាំងទាន់ កុំអីខ្ញុំ​បាន​ថត​រូ​បភាព​គ្រោះ​ថ្នាក់​ចរាចរណ៍​ទាន់​ហេតុការណ៍បាត់ តាមពិត​ទៅ​មិន​មែន​មក​ពី​ឡាន​ខុសទេ​ គឺ​អ្នក​ជិះ​ម៉ូតូ​គ្នា​៣នាក់​ណឹង​បត់​ឆ្វេង​អត់​មើល​ក្រោយ (ចឹង​បាន​ខ្ញុំ​ថា​ ចរា​ចរាណ៍​ស្រុក​ខ្មែរ​អត់ជាង​អចមន៍​មាន់​កសិកម្ម​ទៅ​ទៀត) ចង់​បត់​ៗវិប​ អត់​ស៊ី​ញ៉ូ​ អត់​ងាក​មើលក្រោយ​ ហើយ​មាន​កញ្ចក់​ហើយ​អត់​មើលទៀត។ មកដល់​ផ្ទះ​ក៏ទៅ​ចូល​រួ​មការ​គេ​ មានណា​ឯង​ស្រវឹង​ចង់​សន្លប់​ហើយ​នៅ​អូស​ដៃទៅរាំ​ទាល់​តែស្វាង​ទៀត។ មកផ្ទះវិញ​ម៉ោង​ ១០​ ដេក​មិនទាន់​បាន​ប៉ុន្មាន​ផង​ ឡាន​ពិសេស​ដែល​បញ្ជា​ដោយ​ដៃ​អាអូនតៃកុង​បាន​មក​យក​ទៅ​ភ្នំពេញ​វិញ​នៅ​ម៉ោង​ ៤ ហើយ​ខ្ញុំ​បាន​មក​ដល់​ភ្នំពេញ​ព្រឹកមិញ​ម៉ោង​ ៨ ភ្លឺពេញមេឃ ហាហាហា៎។

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in កំណត់សរសេរ តាម៉ាប់ and tagged , , , . Bookmark the permalink.

2 Responses to ទៅផ្ទះលើកនេះ អស្ចារ្យ!

  1. kh2kh និយាយថា៖

    សូម​សរសើរ​ពូកែ​រៀប​រាប់​មែន!
    បាន​ថត​រូប​ច្រើន​ អត់​ចែក​គ្នា​មើល​ទេ?
    ហើយ​រាំ​ជា​មួយ​នារី​ណា​ដែល​ធ្វើ​អោយ​ឡើង​ស្វាង​លែង​ស្រវឹង?🙂
    ទៅ​ការ​នេះ​មើល​ទៅ​ប្រហែល​ជា​ហត់​ណាស់!

    • ខ្ញុំចែករំលែក និយាយថា៖

      បាទ អរគុណ លោកពូ។ នេះគេហៅថា ពូកែតាប៉ែ (ពាក្យពិត ត្រប៉ែ) សមជាង។ បានថតតែនៅលើ​ឡានទេ មិនសូវ​ជាច្រើន​ប៉ុន្មានដែរ ព្រោះឡាន​រលាក់។ អត់​បានរាំជាមួយ​នារីណាម្នាក់សោះ​ម្តង​នេះ បានតែប្រុសៗគ្នាឯង ដូច​ជ្រូកពុល ហេហេហេ។ បាទ ហត់ ព្រោះទៅដល់ម៉ោង ៣ ទៅរោងគេម៉ោង ៤ ដល់​ម៉ោង ១០ ហើយ​ក្រោក​ម៉ោង ៤ ព្រឹកទៀត។ និយាយទៅ តាំងពី​ព្រលឹម​មកអត់​ទាន់​បាន​សម្រាក​អីតិចទេ។

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s