ជាង​ថត​អត់ជំនាញ


វត្តភ្នំថត ពីមុខ សកលវិទ្យាល័យជាតិ គ្រប់គ្រង

វិមានឯករាជ្យថតពីមុខវត្តលង្កា

ទម្រាំគេស្តារខ្ញុំចង់សន្លប់ពេលជិះម៉ូតូកាត់ម្តងៗ

ផ្សាររាត្រី(ចរ)

ល្ងាច​នេះ​ នៅ​មិនសុខ​បក់​មិនល្ហើយក៏ទាញម៉ូតូ​ទៅ​ក្រៅ​ម៉ោង​ជិត​ ៦​បាត់​ទៅ​ហើយ។ តាមពិតទៅ​ទាត់​បាល់​តាំង​ពីម៉ោង ៤តែវា​នៅ​មិនសុខ​ចេះ​តែ​រមាស់​ព្រះ​គន្ធីង​បើ​មិនបានដើរ មកដល់ផ្ទះវិញម៉ោង​ ៥ជាង​ មុជទឹកប្រាវៗ ប្រុច​ទៅ​ក្រៅ​ភ្លាម។ ទៅដល់វត្តភ្នំបាន ២.៣ ប៉ុស្តិ៍ ត្រុយ​ទៀតទៅ​មាត់​ទន្លេ ថត​បាន ២.៣​ ប៉ុស្តិ៍ទៀតដែរ។ តាម​ពិត​មួយកន្លែងៗ ថត​មិនតិចជាង​ ១០​ប៉ិស្តិ៍​ឡើយ តែវាសុញត្រង់ថា​ថត​រួច​លុបចោល ​(ថត​អត់ត្រូវចិត្ត)។ កាល​មុន​មិនទាន់ចេះ​ថត ប្រើតែ​របៀបស្វ័យប្រវត្តិ (Auto Mode) បានស្អាតដូច​ចិត្ត ១០​យកទាំង​១០ ឥតមានចោល​១ណាទេ ដល់​តាំង​ពី​ចេះ​ស្ទើរ​ៗ​ហុយៗ​តាំង​ឯង​​លេង​របៀប​​​ប្រើដៃ(Manual Mode) មានអីធ្វើមុខស្វាទៅអាវ៉ា! ថត​១០ដង​អី ​យក​ធ្វើ​ថ្នាំ​បាន​តែ​១ប៉ុស្តិ៍ ហើយ​យ៉ាង​ច្រើនណាស់ ៣ប៉ុស្តិ៍។ មិនអស់ចិត្តតែ​ម្តង​អា​រឿង​ថត​រូប​នេះ​មួយ បើនិយាយពីរឿង​ចុចប៊ូតុង​ចាប់យករូប​វិញ​រឹត​តែ​យ៉ាប់​ ចុច​យក​ពាក់​កណ្តាលទុក (half-way) មិនដែល​បានត្រូវ​ម៉េច ឲ្យតែចុច​ដឹងតែប៉ីបបានស្រេចអត់​មាន ១.២.៣ អីទាន់ទេ។ មិនដឹង​ជា​យ៉ាង​ម៉េចគេ ចុចធ្ងន់​ដៃពេក​ឬមិនដឹង​របៀបគេ? ឆ្ងល់ដែរ! ជួយ​ប្រាប់តិច​មក​បង​ប្អូននៅ​ភូមិ​ វតប្រេស (WordPress)។ ឯរឿង​មួយ​ទៀត​គឺ​ ការ​ចាប់​កម្រិត​​លេខឲ្យត្រូវ​តាម​កាលៈទេសៈ ចាប់មិនត្រូវ shutter speed, aperture, ​ISO ទាំង៣ទាំង៤​ណឹង ខ្ញុំធ្វើ​មិនត្រូវសោះ!  មានគេ​ជួយ​ប្រាប់ជា​រឿយៗ​ថា បើអូន​ឯងចេះ​ប្រើ​របៀប​​ប្រើដៃឲ្យ​ប្រាកដចង់ថតអីក៏បានដែរ ចឹង​ហើយ​បានជា​ខ្ញុំ​ខ្វារ​.ក​តាមគេតាមឯង ប្រឹងនៅ​ប្រឹងតែអត់​មានអ្នក​ប្រាប់​ដល់​ចឹង​ទៅ​ ទៅមុខ​ក៏​មិនទៅ​មុខ​ថយ​ក្រោយ​ក៏​មិន​ថយ​ក្រោយ។ មិនដឹង​ពេល​ណាបាន​ចេះលោកអើយ! តាំង​ពីពេលគេប្រាប់ចឹង​មក រូប​ថត​​ជា​មួយ​​របៀប​ស្វ័យ​ប្រវត្តិ​អត់ចង់បានសោះ ចង់បានតែរបៀប​ប្រើដៃតែធ្វើមិនបាន។ តែណ្ហើយ​ចុះ​ គង់​មានថ្ងៃចេះទេ មិនយូរ​មិន​ឆាប់​ទេ ហាហាហាចាំមើលទៅ!!!

ផ្កា (អត់ស្គាល់ឈ្មោះរ៉េ)

សួនប្រជាធិបតេយ្យ (ដូចអត់សូវសម)

ថូផ្កាជាជួរ

ទឹកបាញ់មុខវត្តបុទុមវត្តី

ចំនាំ ៖ រូប​ខាង​លើទាំង៤គឺប្រើរបៀបប្រើដៃ ឯខាង​ក្រោម៤គឺប្រើរបៀបស្វ័យប្រវត្តិ។

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in កំណត់សរសេរ តាម៉ាប់ and tagged , , , , . Bookmark the permalink.

16 Responses to ជាង​ថត​អត់ជំនាញ

  1. Lundi Lay និយាយថា៖

    អាផ្កាដែលថាអត់ស្គាល់និង គេហៅថាផ្កាក្រដាស់ (អត់ស្គាស់ច្បាស់ដែរ)

    រូបថតខាងលើទាំងអស់នឹង ថតបានស្អាត់ដែរតើ គ្រាន់បើជាងខ្ញុំ🙂

    • ខ្ញុំចែករំលែក និយាយថា៖

      ផ្កាក្រដាសពិតហើយព្រោះ មានអ្នកមកប្រាប់ថាចឹងដែរ។ បាទអរគុណបង នេះប្រហែលបានកាម៉េរ៉ាយោងទេ មិនមែនសមត្ថភាពផ្ទាល់ទេ ហាហាហា។

  2. Rath និយាយថា៖

    😛
    ផ្កាក្រដាស​

    • ខ្ញុំចែករំលែក និយាយថា៖

      អូ មែនណឹង យ៉ាប់មែនខ្ញុំ ប៉ិនណឹងក៏អត់ដឹងដែរ។ អរគុណអូនម៉ាប់ ធំៗៗៗ :*

  3. Samady KS និយាយថា៖

    ទិគ​កាំមេរ៉ា អា​តម្លៃ​ជាង​១ពាន់​ដុល្លារ​អី​ទៅ ទើប​ថត​បានស្អាត

  4. Lovepeehs05 និយាយថា៖

    អត់មែនទេ អាហ្នឹងផ្កា អមតៈ !

  5. ក្មេងស្រែ និយាយថា៖

    ចូលចិត្ត​រូបភាព «ទឹកបាញ់​មុខ​វត្ត​បុទុមវតី»

  6. somada និយាយថា៖

    ទឹកបាញ់មុខវត្តបុទុមពិតជាថតបានស្អាតមែន ! ឯផ្កាដែលថាអត់ស្គាល់នោះ គេហៅថា ផ្កាក្រដាស ។

    • ខ្ញុំចែករំលែក និយាយថា៖

      អរគុណបង! ពីណាក៏ថា​អាមួយណឹងអាតដែល!
      ឯផ្កាណឹងមានបងប្រុស​ម្នាក់គាត់ថាជាផ្កាអមតៈ។

  7. Lovepeehs05 និយាយថា៖

    ផ្ទះអ្នកណាគេហ្នឹង មើលទៅឃើញក្បែរ វិមានឯករាជនោះ ?

  8. Ravy Yuth និយាយថា៖

    ស្លាប់ហើយឥតជំនាញប៉ុណ្ណឹង ចុះទំរាំតែមានជំនាញប៉ុណ្ណាទៅ (សង្ស័យមើលទៅហោះ) ហិហិ😀

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s