លោក​ប្រធានាធិបតី​ អាប្រាហាម លីនខូន (១៨០៩ – ១៨៦៥)


លោកប្រធានាធិបតី អាប្រាហាម លីនខូន

អាប្រាហាម​ លីនខូន បាន​កើត​នៅ​ថ្ងៃទី ១២​ ខែកុម្ភៈ ឆ្នាំ ១៨០៩ ដោយ​មាន​ឪពុក​ជា​​ជាង​ឈើ​ម្នាក់​ឈ្មោះ ថូម៉ាស លីនខូន (Thomas Lincoln) និង​ ម្តាយ​ឈ្មោះ ណេនស៊ី (Nancy) នៅ​ក្នុង​ផ្ទឈើ​ដ៏​តូច​មួយ​នៅ​ តំបន់ ហាឌីន (Hardin County) រដ្ឋខេនថាក់ឃី (Kentucky)។ ​ម្តាយ​របស់​គាត់​បាន​ស្លាប់​នៅពេល​ដែល​គាត់​ទើ​បតែ​មាន​អាយុ​ ៩​ឆ្នាំ ហើយ​ឪពុក​គាត់​ក៏​បាន​រៀប​ការ​ម្តង​ទៀត។ គាត់​​និង​ម្តាយ​ក្រោយ​របស់​គាត់​ ចុះ​សម្រុង​គ្នា​យ៉ាង​ល្អ ដែល​គាត់​ហៅ​គាត់​ថា ” ម៉ែៗ” ពេញៗមាត់។ បើ​ទោះ​ជា​យ៉ាង​នេះ​ក្តី ទំនាក់ទំនង​របស់គាត់​និង​ឪពុក​របស់​គាត់​ចាប់​ផ្តើម​ឃ្លាត​ឆ្ងាយពី​គ្នា​ម្តង​បន្តិចៗ។ គាត់​ចំនាយ​ពេល​ប្រហែល​តែ​ ១៨​ខែ​ប៉ុណ្ណោះ​នៅ​សាលារដ្ឋ ក្រៅពីនេះគាត់​បាន​បង្រៀន​ខ្លូន​គាត់​ពី​របៀប​អាន​ និង​ សរសេរ។ គាត់​ជាមនុស្ស​ម្នាក់ដែល​ចូលចិត្ត​អាន​សៀវ​ភៅជា​ទី​បំផុត។ គាត់​ធ្លាប់​បាន​និយាយថា ” ខ្ញុំ​មិនបានរៀនជា​មួយ​អ្នក​ណា​ម្នាក់ទេ (I learn with no body)  “។

គាត់​បាន​ចាប់​ផ្តើម​ទាក់​ទង​នារី​ម្នាក់ឈ្មោះថា អាន​ រុទលេដជ៏ (Ann Rutledge) នៅពេលដែល​គាត់​មានអាយុ​ ២៦​ឆ្នាំ តែគួរ​ឲ្យ​សោក​ស្តាយ​ព្រោះនារី​ម្នាក់នៅ​បាន​ស្លាប់​នៅ​ពេល​ក្រោយ​បន្តិច​មក​ដោយ​សារ​ ជម្ងឺគ្រុនពោះវៀន។ បន្ទាប់​មកនៅ​ឆ្នាំ ១៨៤០ គាត់​បាន​ជួប​នារី​អ្នក​មាន​ម្នាក់​ឈ្មោះថា ម៉ារី ថូត (Mary Todd) ហើយ​បានរៀប​ការ​ជាមួយ​គ្នានៅ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ១៨៤២។ ពួក​គេ​មាន​កូន​ជាមួយ​គ្នា ៤នាក់​សុទ្ធតែ​ប្រុស តែ៣​នាក់​បាន​ស្លាប់​មុនពេល​ដែល​គេ​រស់​បានដល់​អាយុ​ ១៨ឆ្នាំ ហើយ​កូន​ប្រុស​តែ​ម្នាក់​ដែល​នៅរស់​បានកាន់​តំណែង​ជា រដ្ឋលេខាធិការ​ខាង​សង្រ្គាម (ជា​មនុស្ស​ជំនិតម្នាក់​ក្នុង​ខុទ្ទិការល័យ​ប្រធានាធិបតី)។

គាត់​ចាប់​ផ្តើ​មធ្វើ​នយោបាយ​នៅឆ្នាំ​១៨៣២ នៅ​ពេល​ដែល​គាត់​ធ្វើ​យុទ្ធនាការ​សម្រាប់​តំណែងសភា​ប្រចាំ រដ្ឋអ៊ីលីណយ (Illinois)។​ ដោយ​មិន​ទទួល​បាន​ជ័យ​ជំនះ គាត់​បាន​ទៅ​ធ្វើ​ជា​ ម្ចាស់​បុស្តិ័​ប្រេសណិយ៍ និង​ជា​អ្នក​ត្រួតពិនិត្យដីធ្លី (County Surveyor)។ ២ឆ្នាំ ក្រោយ​មក​គាត់​ក៏​បានទទួល​ជ័យ​ជំនះ ហើយ​បាន​ធ្វើជា​អ្នកតំណាង​រាស្រ្តប្រចាំរដ្ឋ អ៊ីលីណយ អស់​រយៈពេល ៤អាណត្តិជាប់ៗគ្នា។ នៅឆ្នាំ ១៨៤៦ គាត់​ក៏​ត្រូវបាន​​ជាប់​ឆ្នោត​ឲ្យ​កាន់​ដំណែងអ្នក​តំណាង​រដ្ឋនៅ​សភា​ជាន់ទាប​របស់​ សហរដ្ឋអាមេរិច ១អាណត្តិដែល​មាន​រយៈ​ពេល ២ឆ្នាំ។ គាត់​បាន​ចាក​ចេញ​ពី​នយោ​បាយ​ហើយ​បាន​ទៅប្រក​ប​អា​ជីព​ជា​ មេធាវី​ អស់​រយៈពេល​ ១០ឆ្នាំ ពីឆ្នាំ ១៨៤៩ ដល់ឆ្នាំ ១៨៥៩ ដែល​គាត់​បាន​ឈ្នះរឿង​ក្តី​ក្តាំ​ជា​ច្រើន​។ ក្នុង​កំឡុង​ពេល​នោះដែល គាត់​បាន​បង្រៀន​ខ្លូនឯង​ជាខ្លាំង ដោយ​បាន អាន សៀវភៅ ច្បាប់ជា​ច្រើន ជាពិសេស​សៀវភៅ​ច្បាប់ដ៏​​ល្បីល្បាញ (Commentaries on Law of England)។ នៅឆ្នាំ ១៨៦០ គាត់​បាន​ឈរឈ្មោះ​សម្រាប់តំណែង​ប្រធានាធិបតី ហើយ​ក៏​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតីទី ១៦ របស់​សហរដ្ឋ អាមេរិច នៅថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ១៨៦០ ដោយ​យក​ឈ្នះបេក្ខភាព ៣រូបទៀត​មកពី គណបក្សប្រជាធិបតេយ្យ គណបក្ស ប្រជាធិបតេយ្យខាងត្បូង និង គណបក្ស វីជ (Whig)។

គោល​នយោ​បាយ​ចំបង​របស់​គាត់ក្នុង​ការ​បំបាត់​របប​ទាសភាព បានធ្វើ​ឲ្យរដ្ឋខាង​ត្បូងដែល​ពឹងផ្អែកលើ​កសិកម្ម​ដែល​ត្រូវ​ការ​កម្លាំង​ទាសករ​ច្រើន ចាប់​ផ្តើម​ដក​ខ្លួន​ម្តង​មួយៗ ហើយ​បង្កើត​ជា​សហព័ន្ធ មួយ ទៀតដែល​ហៅថា រដ្ឋសហព័ន្ធអាមេរិច (Confederates States of America)។ សង្រ្គាម​ក្នុង​ស្រុក​បានចាប់ផ្តើម​នៅ​ឆ្នាំបន្ទាប់ ហើយ​ចប់ទៅ​វិញនៅឆ្នាំ ១៨៦៥ ដោយ​ខាង សហរដ្ឋអាមេរិច ទទួល​បានជ័យ​ជំនះតែទទួលនូវ​ការ​ខាត​បង់យ៉ាង​ច្រើន​ជា​ទី​បំផុត។ កំឡុង​ពេល​សង្រ្គាមនៅ​ថ្ងែទី ០១ ខែមករា ឆ្នាំ ១៨៦៣ គាត់់​បាន​ចេញសេចក្តី​ប្រកាសពីការ​លុប​បំបាត់​របប​ទាសភាព (Emancipation Proclamation) ដែល​បាន​ដោះ​លែង​ទាស​ករ​ចំនួន​ ៣លាន ១សែននាក់ និង​បន្ត​ទៅ​ដោះលែង​ឲ្យ​អស់​សំដៅ​​លុប​បំបាត់​របបនេះ​នៅ ពេលចប់សង្គ្រាម។ គាត់​បានជាប់​ឆ្នោត​សម្រាប់​អាណត្តិ​ទី២ ដោយ​លទ្ធផល​យ៉ាងភ្លួកទឹកភ្លួកដីនៅឆ្នាំ ១៨៦៤ ហើយបាន​ស្បថ​ចូល​កាន់​តំណែងនៅ ថ្ងៃទី ០៤ ខែមិនា ឆ្នាំ ១៨៦៥។

មួយ​រយៈពេល​ក្រោយ​មកនៅថ្ងៃទី ១៤ ខែមេសា ឆ្នាំដដែល (ពួកខាង​ត្បូង​បានចុះ​ចាញ់​នៅ​ថ្ងៃទី ០៩ ខែមេសា) នៅពេលយប់​ប្រហែល ម៉ោង ១០​ និង​ ១៣ នាទី នៅពេលដែល​គាត់​កំពុង​ទស្សនា​ល្ខោនរឿង បង​ប្អូន​ជីដូន​មួយ​អាមេរិច​​កាំង​របស់យើង (Our American Cousin) នៅរោង​កុន ហ្វត (Ford’s Theater)  គាត់​ត្រូវ​បាន​ឃាតករឈ្មោះ ចន វិកឃ៏ ប៊ូត  John Wilkes Booth) លប​បាញ់​ដោយ​កាំភ្លើង​​ខ្លី ត្រូវ​ចំ​ក្បាល​ផ្នែក​ខាង​​ក្រោយ។ គាត់​បានទទួល​មរណភាព​នៅ​ព្រឹក​បន្ទាប់នៅផ្ទះ ផេទធរសុន ( Peterson House ) ដែល​នៅ​ទល់​មុខ​នឹង​រោង​កុន នៅ​ម៉ោង ០៧ និង​ ២២ នាទី បន្ទាប់ពី​សន្លប់អស់រយៈពេល ០៩ ម៉ោង​មក។ សាកសព​របស់​គាត់​ត្រូ​វបានគេ​យក​ទៅ​កប់នៅ ស្រ្ពីង​ហ្វៀល (Springfield)  រដ្ឋអ៊ីលីណយ ដែល​ក្រោយ​មក​ភរិយា​និង កូនទាំង៣​របស់គាត់​ក៏​ត្រូវ​បាន​គេ​យក​បញ្ចុះនៅ​ទីនេះ​ដែល។

សម្រាប់ពួក​ដែល​គាំទ្រការ​រំលាយ​របប​ទាសភាព បាន​ចាត់ទុកគាត់ជា​ កំពូល​មនុស្ស​ដើម្បី​សេរីភាពនៃ​មនុស្ស​លោក (Champion for Human Liberty)  ជាង​នេះទៅទៀត គាត់​ត្រូវ​បានគេ​ចាត់ទុក​ជា​ប្រធា​នាធិបតី​ដ៏​អស្ចារ្យ​ទី១ ក្នុងចំណោម​ប្រធានាធិបតី​ដ៏អស្ចារ្យទាំង ៣ របស់​សហរដ្ឋអាមេរិច (២នាក់ទៀតគឺ George Washington  និង Franklin D. Roosevelt) ដោយ​ប្រជាពលរដ្ឋ និង​ អ្នក​ប្រវត្តិសាស្ត្រ​អាមេរិចកាំង។ នៅឆ្នាំ ២០០៥ រដ្ឋ១០ បានប្រកាសយក​ថ្ងៃ​កំណើត​របស់គាត់ធ្វើជា​បុណ្យ​ជាតិ។ លើ​សពី​នេះទៅទៀត ប្រេសណិយ៍​អាមេរិចកាំង ក៏​មានតែមតម្លៃ​ ៤សេន​ជារូបគាត់ រូប​និង​ក្រដាស​ប្រាក់​ ៥ដុល្លារ និង​កាក់ជារូបគាត់។ រូប​របស់​គាត់​ក៏​មាន​នៅពាស​ពេញ​សហរដ្ឋ​អាមេរិចដែរ ដូចជា វិមាន​អនុស្សាវរីយ៍ លីនខូន (Lincoln Memorial) នៅរដ្ឋធានី វ៉ាស៊ីនថុន ឌីស៊ី ( Washington D.C ) និង​ល្បី​បំផុតនៅភ្នំរ៉ាសម័រ​​ (Mount Rushmore) ដែល​ផ្ទៃមុខ​របស់គាត់​ត្រូវ​បាន​ដាប់​ជាប់​នឹង​ជញ្ជាំងភ្នំ។ រឿង​អស្ចារ្យរបស់​គាត់​ជា​ចុង​ក្រោយ​នោះ​គឺ គាត់ជា​ប្រធា​នាធិបតី​អាមេរិច ដែល​ខ្ពស់បំផុត (១៩៥ សង់ទីម៉ែត)។

ចំនាំ ៖ នេះជាការ​បកប្រែនិង​សម្រួល​តាម​អ្វីដែល​អ្នកនិពន្ធសរសេរ​និងដឹង ដូច្នេះវា​ជៀស​មិនរួច​ពី​កំហុស​ និង​ការ​បាត់​បង់​ព័ត៌មាន​ដើម​ខ្លះ។ គួរពុំគួរ​សូមមេត្តាអភ័យទោស។

អ្នក​អាច​អាន​អត្ថបទជា​ភាសា​ អង់គ្លេសនៅទីនេះ ៖ The Life of Abraham Lincoln

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in បុគ្គល​ដែល​យើង​គួរ​តែ​ស្គាល់, អ្នក​នយោបាយ and tagged , , , . Bookmark the permalink.

22 Responses to លោក​ប្រធានាធិបតី​ អាប្រាហាម លីនខូន (១៨០៩ – ១៨៦៥)

  1. ឌីយ៉ា និយាយថា៖

    ខ្ញុំចង់អានយូរហើយ

    • ខ្ញុំចែករំលែក និយាយថា៖

      នេះជាការ​បកប្រែនិង​សម្រួល​តាម​អ្វីដែល​ខ្ញុំសរសេរ​និងដឹងទេ ដូច្នេះវា​ជៀស​មិនរួច​ពី​កំហុស​ និង​ការ​បាត់​បង​ព័ត៌មានដើមខ្លះ។ គួរពុំគួរ​សូមមេត្តាអភ័យទោស។
      សុំអរគុណដែល​បាន​មកចូលអាន។

  2. kh2kh និយាយថា៖

    មិន​មែន​ ១៩៦០ ៖ ១៨៦០។

    • ខ្ញុំចែករំលែក និយាយថា៖

      លោកពូអើយ ពេលនេះវាយទាំងងងឹត​ចឹង​ដូចជា​អត់​សូវ​ថ្វឹកដៃវិញ។ ខ្ញុំនឹងកែ។ លោកពូ ខ្ញុំឆ្ងល់មួយ ម៉េចខ្ញុំដាក់ដំណរភ្ជាប់ហើយ បើក​មើ​ល​មិនបានចឹង?

  3. ខ្ញុំចែករំលែក និយាយថា៖

    សម្លាញ់ ពិសិដ្ឋ!
    សុខសប្បាយទេ? ចុងស​ប្តាហ៍ចឹងមានទៅណាទេ? ខ្ញុំនៅផ្ទះ១ព្រឹកទាល់តែស្មើនេះ​ក៏​មិនទាន់​បានទៅណាដែរ។ តែបន្កិចទៀតប្រហែលជា​បានទៅ។ សុខសប្បាយណា។
    សូមអរគុណ។

  4. kh2kh និយាយថា៖

    លោក​លីនខូន អត់​ដែល​មាន​ទុក​ពុកមាត់​រហូត​ដល់​ឆ្នាំ ១៨៦០! តែ​គេ​ចូល​ចិត្ត​ដាក់​រូប​គាត់​ជា​មួយ​​ពុកមាត់​!

    • ខ្ញុំចែករំលែក និយាយថា៖

      មានពាក្យ​ចចាមអារ៉ាមថា គាត់ទទួល​បានសំបុត្រមួយពី​ក្មេង​ស្រី​ម្នាក់ថា បើ​លោកទុកពុកមាត់ លោកនឹងឈ្នះការបោះឆ្នោតនេះ ដូច្នេះគាត់ក៏ចាប់ផ្តើមទុកទៅ។

    • kh2kh និយាយថា៖

      ពិត​មែន​ហើយ!

      នៅ​ជំនាន់​សង្គ្រាម​​បែក​ចេញ​ពី​សហ​ពន្ធ គេ​កត់​ជា​រៀង​រាល់​ថ្ងៃ​ចំ​នួន​មនុស្ស​ងាប់។
      ថ្ងៃ​អត់​មាន​អ្នក​ស្លាប់ គេ​សរសេរ ០ Killed ដែល​ក្លាយ​ទៅ​ជា​ OK!

  5. Samady KS និយាយថា៖

    ល្អ​ណាស់​ដែល​ចំណាយ​ពេល​ព្យាយាម​បកប្រែ

    • ខ្ញុំចែករំលែក និយាយថា៖

      តាមពិតមួយនេះមិនពិបាកទេ ព្រោះខ្ញុំសរសេរវា​ជាភាសាអង់គ្លេសដោយខ្លួនឯង។ ឥឡូវ​កំពុង​បកប្រែ អត្ថបទអំពី ហ្សក ហ្គ្រោសលីយ៉េ មួយណឹងបានយ៉ាប់ព្រោះអង់គ្លេស​អ្នក​កាសែត​មិនមែន អង់គ្លេស​សិស្ស​ឆ្នាំទី២ ដូចខ្ញុំទេ ហេហេហេ។

  6. ខេធី៤២ និយាយថា៖

    ធ្លាប់តែលឺ អាប្រាម លីនខូន មិនដែលដឹងពីប្រវត្តិគាត់សោះ អាឡូវដឹងហើយ ហ្នឹងដើរនិយាយប្រាប់គេពេញតាភូមិអំពេញម៉ង!

  7. វិចូច និយាយថា៖

    នៅ​ពេល​នេះ​បាន​អាន​ប្រវត្តិ​របស់​គាត់​ហើយ។🙂 អរគុណ​បង​ភ័ក្ត្រា។

    • ខ្ញុំចែករំលែក និយាយថា៖

      បាទ បើចង់ច្បាស់ទាល់តែអានជាភាសាដើមរបស់គេ (បងមិនមែនសម្តៅ​ទៅលើ​អត្ថបទជាភាសាអង់គ្លេសរបស់បងទេ) បងឃើញវែងៗណាស់ ស្ទើរ​តែមិនហ៊ានចង់អាន។

  8. សាម៉ាច និយាយថា៖

    សូមថ្លែងអំណរគុណចំពោះការបកស្រាយជាភាសាខ្មែរ។ វាបានជួយសំរួលដល់អ្នកអានអោយយល់បន្ទាប់ពីឯកសារជាភាសាអង់គ្លេស។

    • តា ម៉ាប់ និយាយថា៖

      នេះ​មិន​បាន​ជា​ក្បោះ​ក្បាយ​ល្អទេ សុំ​អរគុណ​ដែល​បាន​មក​អាន…

  9. ខ្មែរចំណាន និយាយថា៖

    បងប្រុសរៀបរៀងបានល្អណាស់ ខ្ញុំសូមអរគុណដែលបងប្រុសបានបង្ហាញ
    អត្ថបទដ៏គួរឲ្យចាប់អារម្មណ៍បំផុតនេះ។ អត្ថបទខ្ញុំក៏បកប្រែរៀបរៀងដែរ គឺ
    វែងល្មមសមគួរ ប៉ុន្តែមិនដឹងជាបានការរឺអត់ទេហាហា សូមបងប្រុសអាន
    បន្តទៀតបាន ព្រោះពេលនេះខ្ញុំកំពុងពិនិត្យសារជាថ្មីនូវអក្ខរាវិរុទ្ធទើបមិន
    ទាន់បានដាក់ទាំងស្រុង សង្ឃឹមថាបងប្រុសនឹងបានកំសាន្តជាមួយជីវិត
    តស៊ូរបស់អាប់ប្រាហ័ម លិនខល៍នក្នុងគេហទំព័រខ្ញុំក្នុងពេលឆាប់ៗ នេះ។
    សូមអគុណបងប្រុសទុកជាមុន😀

    • តា ម៉ាប់ និយាយថា៖

      អរគុណ​ចំណាន​ដែល​បាន​លើក​ជើង ហេហេហេ ។ តាម​ពិតទៅ អត្ថបទនេះ​ ដូច​ខ្ញុំ​ ខមិន ពីលើ​មក​អ៊ីចឹង គឺ​សរសេរ​ដោយ​សង្ខេបចេញពី វីគីភីឌា ភាសា​អង់គ្លេស ។ ខ្ញុំ​បាន​ឃើញ​ថា​មាន​គេ​បោះ​ពុម្ព​សៀវភៅ​អំពី​ អាប្រាហាម​ លីន​ខូន លក់​ក្នុង​តម្លៃ ១ ក្បាល ៥ ដុល្លារ នឹង​ទិញ​ក្នុង​ពេល​ឆាប់ ៗ នេះ ហេហេហេ ។ រំពឹង​ចាំ​អាន​អត្ថបទ​របស់​ចំណាន ។

    • ខ្មែរចំណាន និយាយថា៖

      មិនមែនលើកជើងទេ បងប្រុសរៀបរៀងបានពិរោះមែនតើ…..😀
      អត្ថបទរបស់ខ្ញុំឥឡូវបានដាក់ទាំងស្រុងហើយបើបងប្រុស
      ទំនេរអាចចូលទៅអានបានហើយពេលនេះ….តែបើមានខុស
      ឆ្គងត្រង់កន្លែងណាសូមកុំភ្លេចណែនាំដល់ខ្ញុំផងណា មិនបាច់
      ក្រែងចិត្តអ្វីទាំងអស់ ព្រោះខ្ញុំមិនអាចមើលកុំហុសខ្លួនឯងឃើញ
      ឡើយ បើគ្មានអ្នកជួយប្រាប់ទេ ក៏មិនបានរីកចម្រើនដែរ😀
      សូមអគុណបងប្រុសទុកជាមុន😀

    • តា ម៉ាប់ និយាយថា៖

      បាទ អរគុណ​ចំណាន​ហើយ ។ ចាំ​ខ្ញុំ​មើល​រួច​ ខ្ញុំ​ប្រាប់​ហេហេហេ។ អរគុណ​ចំពោះ​មតិ​របស់​ចំណាន​ដែរ ។

  10. Ravy Yuth និយាយថា៖

    អរគុណតាម៉ាប់ដែលបកប្រែអត្ថនេះ បើអត់ប្រែប្រហែលអត់ដឹងទេ! អត្ថបទនេះមានប្រយាជន៏ណាស់(ចំណេះដឹងទូទៅ)!

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s