ខ្ញុំ និង​ Earth Day ​លើក​ទី១​របស់ខ្ញុំ


Earth Day

កាល​ពីព្រឹក​មិញនេះ ខ្ញុំ​បានទៅ​ចូល​រួម​កម្មវិធី Cambodia, Let’s do it! ដែល​គេ​ហៅ​ថា​ទូទៅថា  Earth Day។ Earth Day ​ដំបូង​ឡើយ​ត្រូវ​បានផ្តួច​ផ្តើម​ឲ្យ​មាន​សកម្មភាពនៅ​សហរដ្ឋ​អាមេរិច​​ នៅ​ថ្ងៃ​ទី២២ ខែមេសា​ ឆ្នាំ​១៩៧០ ក្រោម​គំនិត​របស់​សមាជិក​ព្រឹទ្ធសភា​ លោក ហ្គេយឡត ណែលសុន (Gaylord Nelson)។ ​អស់​រយៈ​ពេល​ ១៩ឆ្នាំ​គត់ដែរ​ Earth Day ត្រូវ​បានគេ​ប្រារព្ធ​តែ​ក្នុង​សហរដ្ឋ​អាមេរិច លុះ​ដល់ឆ្នាំ​១៩៩០ ទើប​មាន​ការ​រៀប​ចំ​ជា​អន្តរ​ជាតិ​នៅ​ប្រទេស១៤១ នៅ​ទូទាំង​ពិភពលោក។ ចាប់តាំង​ពីពេល​នោះ​មក​មាន​ការ​រៀប​ចំ​ជា​រៀង​រាល់​ឆ្នាំ​ ហើយ​មក​ទល់ឥឡូវ​​មាន​​​ប្រទេសប្រហែល​១៧៥​បាន​ចូលរួម​។ កម្មវិធី​នេះ​មាន​គោល​បំណង​ជម្រុញ​​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​លើ​បញ្ហា​បរិស្ថាន ដែល​ពី​មួយ​ថ្ងៃ​ទៅ​មួយថ្ងៃ​បាន​ជួប​ប្រទះ​នឹង​ការ​ប៉ះពាល់​យ៉ាង​ច្រើន។

ចំនែក​ឯ​នៅ​ប្រទេស​កម្ពុជា​វិញ ​ថ្ងៃ​២៣​ ខែ​មេសា​ ឆ្នាំ​២០១១ នេះ​ជា​លើកទី​២ហើយដែល​ប្រទេស​នេះ​បាន​ចូល​រូ​ម​ប្រារព្ធ​ពិធី​នេះដែរ។ ខ្ញុំ​ក៏​បាន​ចូលរួ​ម​ពិធី​នេះ​ជា​មួយ​គេដែរ ដែល​តាម​ស្មាន​មាន​អ្នក​ចូលរូម​ប្រហែលជាជិត​១០០០​ នាក់ ​ដោយ​ក្នុង​នោះ​គេ​បែង​ចែក​ជា​៦​តំបន់ ដែល​តំបន់​ដែល​ខ្ញុំត្រូវ​ទៅ មាន​សមាជិក​ប្រមាណ​១៥០​នាក់។ នេះ​ជា​លើកទី១​ សម្រាប់ខ្ញុំ​ក្នុង​ការ​ចូលរួម​ពិធី​នេះ ខ្ញុំ​មាន​ការ​ត្រេក​អរ​ ហើយ​ក៏​មាន​មតិ​រិះ​គន់​ក្នុង​ន័យ​ស្ថាប​នាដែរ។ ខ្ញុំ​សប្បាយ​ចិត្ត​ព្រោះ​បាន​ឃើញ​យុវវ័យ​ក្មេងៗ ចេះ​មានគំនិត​ចេះ​ស្រលាញ់​បរិស្ថាន (ពួក​គេ​មក​ចុះ​ឈ្មោះ​ដោយ​ខ្លួន​ឯង​ ដោយ​គ្មាន​ការ​បង្ខំ) ចេះ​ចង់ជួយ​សម្អាត​ទី​កន្លែង​ដែល​មាន​សម្រាមច្រើន ចេះយល់​ពី​ផល​វិបាក​នៃ​ការ​ប៉ះ​ពាល់​មកលើ​បរិស្ថាន ចេះ​ចង់​ធ្វើជា​គម្រូ​ដល់​អ្នកដទែ។ នេះ​ពិ​ត​ជា​បញ្ជាក់​ឲ្យ​ឃើញ​ថា​ យុវវ័យ​ទទួល​បាន​ការ​យល់ដឹង​យ៉ាង​ច្រើន​ទាក់ទង​និង​បញ្ហាចោត​របស់​ពិភព​លោក ផ្ទុយ​ពី​ខ្ញុំ​កាល​ពី​ពេល​ដែល​មាន​អាយុ​ប្រហែល​ពួក​គេ ខ្ញុំ​មិនទាន់​ដឹង​ឬយល់ថា​ បរិស្ថាន​មាន​សារៈសំខាន់​ដល់​ថ្នាក់ណា​ផង ។

ជា​បន្ទាប់​ខ្ញុំ​ក៏​សុំ​ចូល​រួម​លើក​មតិ​ខ្ញុំ​ខ្លះ​ក្នុង​ន័យ​រិះ​គន់​ស្ថាបនា។ ខ្ញុំ​តែង​តែ​សង្កេត​ឃើញ​ថា​ប្រជា​ជន​ខ្មែរ​យើង​ភាគ​ច្រើនមិន​មានទម្លាប់គោរព​ពេល​វេលា​នោះទេ ពួក​គេ​តែង​តែ​គិត​ថា​ការ​យឺត​យ៉ាវ​បន្តិច​បន្តួច​មិនមែនជា​បញ្ហា​ចោតទេ តែ​ប្រសិនបើ​គេ​​ត្រូវ​ទៅជួប​មិត្ត​ភក្តិ​ ឬ​ដៃគូរ​រក​ស៊ី​ជា​ជនជាតិ​បរទេស​នោះ វា​នឹង​អាច​បង្ករ​ផល​លំបាក​ដល់​ពួកគេ​យ់ាង​ច្រើន។ លើសពីនេះ​ទៅទៀត​ ខ្ញុំ​ឃើញ​យុវវ័យ​ខ្លះយល់​ខុស​ចំពោះ​កម្មវិធី​នេះគេ​ដឹង​តែថា​គេ​ទៅ​រើស​សម្រាម​ តែ​គេ​មិន​ដឹង​ផង​ទេថា​ ពួកគេ​ជា​គម្រូ​រសម្រាប់​អ្នក​ដទៃ​ទៀត​ឲ្យ​ពួក​គាត់​យ៉ាង​ហោច​ណាស់​ក៏​បោះ​សម្រាម​ចូល​ក្នុង​ធុង​សម្រាម។ ពួក​គេ​គិត​ថា​នេះ​ក៏​ជា​ការ​ដើរ​លេង​ជា​មួយ​មិត្ត​ភកិ្ត​គេ​ដែរ ដែល​ធ្វើ​ឲ្យគេ​ស្រែក​ហ៊ោរ​កញ្ជ្រៀវ​នៅ​ពេ​ល​ដែល​ពួក​គេ​កំពុង​តែ​រើស​សម្រាម កាយ​វិការ​បែប​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​ដទៃ​មិនពេញ​ចិត្ត ហើយ​អាច​បណ្តាល​ឲ្យ​គេ​គិត​ថា​ ពួក​នេះមក​ដើរ​ឲ្យ​គេ​មើលថា​ឯង​ធ្វើ​ច្រើន​ជាង​មក​ធ្វើជា​គម្រូរ។ ជា​ចុង​ក្រោយ​ក៏​សុំ​សរ​សើរ​ដ៏​​អ្នក​រៀប​ចំ​កម្មវិធី​នេះឡើង ​ដែល​បាន​ធ្វើ​ឲ្យ​កម្មវិ​ធី​ដំណើរ​ការ​យ៉ាង​រលូន។

ចំនាំ៖ នេះ​ជា​​អត្ថ​បទ​បញ្ចេញ​មតិ​របស់​អ្នក​និពន្ធ  ​ដូច្នេះគួរ​ពុំ​គួរ​សុំ​មេត្តា​អធ្យាស្រ័យ។

About តា ម៉ាប់

ខ្ញុំគ្រាន់តែចង់ដើរលេង! I live and I travel!
This entry was posted in កំណត់សរសេរ តាម៉ាប់ and tagged , , , . Bookmark the permalink.

8 Responses to ខ្ញុំ និង​ Earth Day ​លើក​ទី១​របស់ខ្ញុំ

  1. វិចូច ថា:

    ហ្អាក៎! បង​ទៅ​ដែរ? ម៉េច​ខ្ញុំ​អត់​ឃើញ 😀

    • ខ្ញុំចែករំលែក ថា:

      បងទៅជាមួយមិត្តស្រីបង! កាលណុងប្អូននិងបង​មិនទាន់ស្គាល់គ្នាទេ​ តែបងស្គាល់ប្អូនយូរហើយ ហាហាហា! កាលណុងនៅ C4 ប្អូននៅឯណាដែរ?

    • វិចូច ថា:

      អូ៎! ដឹងចឹង​មិន​ព្រម​ស្គាល់​គ្នា​ឲ្យ​បាន​មុន​ហ្នឹង ហាហាហា!

      បាទ! កាល​ណោះ​ខ្ញុំ​នៅ​ក្នុង​ក្រុម F1 ទៅ​ពហុកីឡដ្ឋាន​ចាស់ និង ទៅ​ផ្សារ​ទួល​សង្កែ។ 🙂

      ស្ដាយ​ណាស់​ចឹង ហេហេ

    • ខ្ញុំចែករំលែក ថា:

      មិនអីទេប្អូន បងគិតថា​បើឆ្នាំក្រោយមានទៀត ហើយបងចូលរួមទៀត យើងនឹង​ជួប​គ្នាជាមិនខាន។

  2. ខ្ញុំចែករំលែក ថា:

    C4 គឺទៅដល់ច្បារអំពៅឯណោះ។ តែមិនអីទេ អ្នករើសសម្រាមជាន់ខ្ពស់ ជិះសុទ្ធតែឡានម៉ាស៊ីនត្រជាក់។ ហាហាហា

ទំលាក់ មួយចំលើយតប ទៅ ខ្ញុំចែករំលែក បោះ​បង់​ការ​ឆ្លើយ​តប