កោះប៉ែនប្រែមុខមាត់ថ្មី


រមណីយ ដ្ឋានកោះ ប៉ែន មើល ពី មុខវត្តដីដុះ

កោះប៉ែនជាកោះដ៏ធំមួយដែលស្ថិតនៅទល់មុខនិងវត្តបទុមរតនៈដីដុះ​ហៅ​ខ្លីថា​វត្ត​ដី​ដុះ។ តាំងពីខ្ញុំធំដឹង​ក្តី​មក​ ខ្ញុំ​ឃើញ​កោះ​នេះ​ស្ថិត​នៅចំ​កណ្តាលទន្លេ​មេគង្គ​ដ៏​ធំមហិមារទាំង​ខួប​ប្រាំង​ខួប​វស្សា មិន​ដែលខ្លប​ខ្លាច​អំណាច​ទឹកទន្លេដ៏អស្ចារ្យនេះ​ម្តងណាទេ។ មួយ​រយៈ​ក្រោយ​នេះ​ប្រហែលជាក្នុងកំឡុងខែមិនា ​លោកអភិបាលខេត្ត​កំពង់ចាម​បានអញ្ជើញជា​អធិប​តី​ក្នុង​ការបើក​រមណីយ​ដ្ឋាន​មួយ​នៅ​ឆ្នេរ​ខ្សាច់​ឯ​ក្បាល កោះ។ ទឹកនៅ​ទីនោះគឺ​ថ្លាហើយ​ត្រជាក់ស្អាត ហើយ​សុវត្ថិភាព​ក៏​អាចទុកចិត្ត​បាន លោក​អ្នក​អាច​ជួល​អាវពោង​ពាក់ដើម្បី​សុវត្ថិភាព​ ហើយ​​ម៉្យាង​ទៀត​គេ​ក៏បាន​បោះ​បង្គោល​សម្គាល់ជម្រៅ​ទឹក​ផង​ដែរ ដូច្នេះបើ​លោកអ្នក​មិន​ទៅ​ហួស​ពី​កន្លែង​ដែល​គេ​ហាម​ឃាត់​​ពិ​ត​ជា​គ្មាន​បញ្ហា​អ្វី​កើត​ឡើង​នោះទេ។

រមណីយ​ដ្ឋាននេះមានតូបប្រក់​ស្លឹកប្រហែលជា១៥ ហើយមានម៉ាស៊ីនធាក់ដោយជើង​(ប៉េដាយឡូ)ប្រហែលជា​២០។ តម្លៃ​អាហារ​​និង​ភេសជ្ជៈគឺសមរម្យ (លើសទីផ្សារត្រឹមតែ ៥០០៛ទៅ១០០០៛ តែប៉ុណ្ណោះ) ប៉ុន្តែ​លោកអ្នក​ក៏​អាច​ខ្ចប់​យក​អាហារ​ពី​ផ្ទះ​ទៅ​ដែរ​។​ ឯ​ការ​ធ្វើ​ដំណើរ​ទៅកាន់ទីនោះ​វិញ​គឺ លោកអ្នក​អាចដើរ​ឆ្លង​កាត់​ប្រដឹសឬស្សី​ចម្ងាយ​ប្រហែល​១គ.ម ឬក៏ជិះទូកក៏បាន។ ជាទូទៅ​មនុស្ស​ម្នាក់​ចំនាយ​ ១៥០០៛ ក្នុងការចូលទៅលេងនិងដើរ​ឆ្លង​ប្រដឹសទៅវិញ​ទៅ​មក ឯការជិះទូក​ទៅ​មក​គឺ​ចំនាយ​អស់១០០០៛​តែប៉ុណ្ណោះ។  ប្រដឹស​គឺ​ស្ថិតនៅ​មុខ​វត្ត​តែ​ម្តង​ ប៉ុន្តែទូក​ចម្លង​លោក​អ្នក​ត្រូវធ្វើដំនើរ​ទៅដល់​មុខ​ បឋមសិក្សា-វិទ្យាល័យដីដុះ ដែលស្ថិត​នៅ​ជិត​ស្ពាន​គីហ៊្សូណា ដែល​​មាន​ចម្ងាយ​ប្រហែល​១គ.ម ពីស្ពានប្រដឹស​ឫស្សី។ រមណីយដ្ឋាន​នេះគឺទទួល​ភ្ងៀវ​បានតែ​ខែប្រាំងទេ ឯខែវស្សាគឺតំបន់ឆ្នេរ​ខ្សាច់​នេះត្រូវ​ទឹកលិច​អស់​ហើយ​។

ប្រដឹស​គឺជាសរសៃដ៏សំខាន់សម្រាប់​ប្រជាជនរស់នៅ​កោះប៉ែននិងកោះជាប់ៗនោះយ៉ាងសំខាន់ សម្រាប់​ដឹក​ជញ្ជូនទំនិញ មាន​ពោត​ សណ្តែក ថ្នាំជក់យក​មក​លកនៅឯទីរួមខេត្ត។ សូម​បញ្ជាក់ថា កោះប៉ែនមិនមែន​ជាតួកោះទាំង​មូល​នោះ​ទេ​មាន​កោះជាច្រើនទៀត កោះ​ទាំង​អស់នៅដាច់គ្នានៅពេល​ខែវស្សា ឯចូលមក​ខែប្រាំងវិញ​កោះ​ទាំង​នោះ​ក៏ជាប់​គ្នាវិញ​ ដោយ​​ព្រែក​ដែល​ហូរ​ពេល​​ទឹក​ឡើង​នោះវា​ត្រូវ​រីង។ ជាទូទៅ​កោះប៉ែន​សម្បូរ​អ្នកទៅ​លេង​ណាស់នៅ​ពេល​បុណ្យចូលឆ្នាំ​ ឥឡូវមានរមណីយដ្ឋាន​មួយ​នេះទៀត​ ​ប្រាកដ​ជាមាន​ភ្ងៀវ​ទេសចរណ៍​ទៅលេងច្រើន​ជាង​មុន​មិនខាន។

អ្នកទេសចរណ៍ក្នុងស្រុក

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in ខេត្រកំពង់ចាម, រមណីយដ្ឋានធម្មជាតិ and tagged , , , , . Bookmark the permalink.

15 Responses to កោះប៉ែនប្រែមុខមាត់ថ្មី

  1. GoodGirl និយាយថា៖

    It’s really an interesting place! Thanks for sharing!

  2. kh2kh និយាយថា៖

    អរគុណ​បាន​ពណ៌នា​យ៉ាង​ល្អិតល្អន់ ធ្វើ​អោយ​នឹក​ស្រុក​កំណើត​ណាស់។
    រង់ចាំ​អត្ថ​បទ​ផ្សេងៗ​ទៀត​ពី​កំពង់ចាម!

    អរគុណ!

    • ខ្ញុំចែករំលែក និយាយថា៖

      បាទ អរគុណលោកពូ។​ ប្រហែលជាខ្ញុំនិងសរសេរអំពី វត្តនគរបាជ័យ និង ភ្នំប្រុស​ភ្នំស្រី។ មិនទាន់មានពេលបានទៅទីនោះសោះ មកលេង​ផ្ទះនៅតែផ្ទះមែន។ បានត្រឹមតែទៅ​ហែលទឹកនៅកោះ។ ចូលទៅអត់ដែលឲ្យលុយគេទេ។

  3. peehs07 និយាយថា៖

    សួស្តីឆ្នាំថ្មីឆ្នាំថោះ! សូមសិរីសួស្តីឆ្នាំថ្មី ចូរមានដល់អ្នកទាំងអស់គ្នា!

  4. កណ្ដូបប្រមឹក និយាយថា៖

    តែខ្ញុំមើលទៅដូចជាមិនប្រែមុខមាត់អីទេ កោះប៉ែន
    វាមិនខុសអីកាលពី១៣ឆ្នាំមុនទេ.
    កោះប៉ែននៅតែធ្វើស្ពានឬសីឆ្លងដដែល ហើយនៅតែ
    យកលុយដដែលពេលដើរឆ្លងវា.តើប៉ុន្មានដែរពេល
    អីលូវសំរាប់មនុស្ស
    ១នាក់ដើរឆ្លងកាត់_កង់_ម៉ូតូ_ឡាន….?

    • ខ្ញុំចែករំលែក និយាយថា៖

      សួស្តីបងកណ្តូប
      បងអាចនិយាយបែបនោះក៏បាន គេប្រហែល​មិនសាង​ស្ពានស៊ី​ម៉ង់ទេ ព្រោះ​វា​លែង​បាន​យក​ភាស៊ី។ ថ្ងៃធម្មតា មនុស្ស​ម្នាក់​៥០០៛​ ម៉ូតូ១០០០៛​ ឡាន​(អត់ដឹង) តែ​បើ​ថ្ងៃ​បុណ្យ គុណនឹង២។ តែឥឡូវគេបានសង់កន្លែងរកលុយបានមួយទៀតហើយ។​ តាម​ពិត​ទៅបើ​ចង់សាង​សង់នោះ សង់បាន​យូរ​​ហើយ​តែមិនសង់ មិនដឹងមូលហេតុរបស់​គេ​ដែរ។ សាលាខេត្តកំពង់ចាមដូចមិន​សូវជា​អើពើ​ជាមួយ​ការ​អភិវឌ្ឍន៍​រមណីយដ្ឋានសោះ។
      សូមអរគុណ…

  5. ផ្កាយ​ដុះ​​កន្ទុយ​ និយាយថា៖

    ហិហិហិ… នៅ​កំពង់​ចាម​ឬ? ចាំ​រក​ថ្ងៃ​ណា​មាន​លុយ ចាំ​ទៅលេង​ឲ្យ​ណាណី​ម្តង!

    • ខ្ញុំចែករំលែក និយាយថា៖

      បាទ មិនថ្លៃប៉ុន្មានទេ មានតែ២០ដុល្លារគ្រាន់ហើយ។

  6. jetlychan និយាយថា៖

    ខ្ញុំជាអ្នកខេត្តកំពង់ចាមដែរ តែអត់ដែលបានទៅលេងទីនោះម្តងសោះ។​សង្ឃឹមថ្ងៃណាមួយខ្ញុំបានទៅលេងទីនោះដែរចុះ។
    ស្តាយណាស់ចូលឆ្នាំ ឆ្នាំនេះ នៅតែផ្ទះសុទ្ធ ព្រោះអត់ដឹងថាមានកន្លែងដែលគួរឲ្យចាប់អារម្មណ៏យ៉ាងនេះសោះ នឹងគ្មានបាននឹងឃើញអាលីង។ ធ្លាប់ដឹងកាលពីមុនថាមាននៅកោះប៉ែនហ្នឹង ក៏ប៉ុន្តែ អត់ដឹងថាមានរមណីយដ្ឋានឆ្នេចឹងដែលគេទៅលេងច្រើនចឹងសោះ បានមើលតែពិលើស្ពានទៅ​ ឃើញឆ្នេខ្សាច់ ហើយគិតថាវាក្តៅណាស់មើលទៅ តែដល់ពេលអានអត្ថបទរបស់ ខ្ញុំចែករំលែង និងបានស្តាប់មិត្តភក្តិ ប្រាប់ពីទីនោះទៅ ដូចជាចាប់អារម្មណ៏មែនទែន។
    ចាំមើលខែក្រោយខ្ញុំត្រូវទៅការប្អូនជីដូនមួយ នៅទិរួមខេត្ត ចាំឆ្លៀតទៅលេងបន្តិច​មើល៎!!
    អរគុណ!!

    • ខ្ញុំចែករំលែក និយាយថា៖

      អរគុណបងបាយកក
      ណឹងហើយ ឆ្នេរនិងមានរាប់ឆ្នាំហើយ តែគេទើបតែអភិវឌ្ឍន៍ឆ្នាំនេះ អត់ដឹងថាយូរហើយម៉េចមិនអភិវឌ្ឍន៍ដេរ។ ជាធម្មតា គេនាំគ្នាទៅចាប់ពីម៉ោង៤រសៀល វាលែងសូវក្តៅហើយ។ ខែក្រោយប្រហែលជាទឹកមិនទាន់ឡើងទេ។
      សូមសប្បាយឲ្យអស់ដៃ ពេលបានមកលេង។

    • baykork និយាយថា៖

      ចាំមើលសិន! ព្រោះឥឡូវ ពិសិដ្ឋមានគម្រោងទៅលេង រតនគីរី ចឹងដឹងបានទៅលេងក៏អត់ទេ តែនឹងព្យាយាមឆ្លៀត!

    • ខ្ញុំចែករំលែក និយាយថា៖

      និយាយ​រឿង​បងសិដ្ឋមួយ​ ម៉ាឆ្នាំមិនដឹងដើរលេង​ប៉ុន្មានរយដងទេ។ បើ​បានជាទៅណុង ក៏ជិះ​កាត់​កំពង់ចាមដែរ អាចឆ្លៀត​ចូលលេង​១.២ម៉ោងទៅ។

  7. Ravy Yuth និយាយថា៖

    និយាយពីកោះប៉ែនខានទៅបែប១០ឆ្នាំហើយ តែកាលពីតូចទៅលេងញឹកណាស់។ ចុះតាមតាម៉ាប់ធ្លាប់ទៅ កោះប៉ែនប្លែកច្រើនអត់បើប្រៀបធៀបហ្នឹងប៉ុន្មានឆ្នាំមុន??

    • តា ម៉ាប់ និយាយថា៖

      មិនមានអ្វីប្លែកទេ អ្នក​កោះ​ដាំ​អីនៅតែដាំ​ណឹង ប្រដឹសនៅតែឬស្សី មាន​តែ​កន្លែង​កម្សាន្ត​ថ្មី​ដែល​ខ្ញុំ​សរសេរ​ណឹង ។ ឮ​ថា​ឆ្នាំ​ក្រោយគេសង់ស្ពាន​ហើយ !

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s