ស្តេច​​ និង​ក្មេង​គ្វាល​ក្របី


ក្មេងគ្វាលក្របី

កាល​គ្រាដ៏​យូរលង់​ណាស់​មកហើយ មាន​ស្តេច​មួយ​អង្គ​និង​មន្ត្រី​ជា​ច្រើន​នាក់​របស់​​ព្រះ​អង្គ​បានទៅ​បរបាញ់។ ពួក​គេ​បានធ្វើ​ដំនើរ​យ៉ាង​យូរ ប៉ុន្តែ​គេមិន​បាន​ជួប​សត្វ​ណាមួយ​ឡើយ។ ដោយ​ដំនើរ​ឆ្ងាយផង ពួក​គេក៏​នាំគ្នាសម្រាក រួចមន្រ្តី​ក៏បាន​បញ្ជា​ឲ្យសេនា​បោះ​ជំរុំ និងរៀប​ក្រយារ​​សម្រាប់ស្តេច។ កំពុង​តែរង់ចាំ​សោយ​ក្រយារ​ស្រាប់តែ​ស្តេច​ទត​ឃើញ​កូន​ក្តាន់មួយ ស្តេច​ក៏​ឡើងផែល​សេះ​ដេញតាម​សត្វនោះ​ភ្លាម។ ពាជីបាន​បោលយ៉ាង​លឿនដេញ​តាមសត្វក្តាន់​ចុះឡើងៗ ទាល់​តែ​ស្តេច​ដឹងថា​ព្រះអង្គ​វង្វង​ក្នុង​ព្រៃជ្រៅ។ ស្តេច​ឈប់សេះ​ហើយ​ប្រឹង​ស្តាប់​រក​សម្លេងមន្ត្រី​និងសេនា​របស់ខ្លូន​វិញ តែ​ស្តេច​លឺតែ​សម្លេងស្លឹកឈើ​និង​សម្លេង​ចាបឆ្លើយ​ឆ្លងគ្នាតែ​ប៉ុណ្ណោះ។​ កំពុងតែ​បរ​សេះ​កាត់​ព្រៃដោយ​អស់​សង្ឈឺម​ស្តេច​បាន​​លឺសម្លេងមួយ ស្តេចក៏​ស្រែកសួរ​ថា ៖ មានមនុស្ស​នៅទី​នេះទេ? សម្លេង​មួយ​បាន​ឆ្លើយ​តប​មក​វិញ ៖ គឺខ្ញុំ ក្មេងគ្វាល​ក្របី! ស្តេចគិតថា​គួរ​តែ​បន្លំ​មិន​ឲ្យ​គេ​ដឹង​​ថាជាស្តេច ដូច្នេះស្តេច​ក៏និយាយ​ភាសា​មនុស្សទូទៅទៅ​កាន់ក្មេង​គ្វាល​ក្របី​ថា ៖ អាវ៉ាអើយ! ពូវង្វេងផ្លូវហើយ​មិនដឹងទៅណាទេ សម្លាញ់​ពូគេ​បានបោះ​ជំរុំ​នៅ​ឯចុងព្រៃ​ឯណោះ ឯង​អាច​នាំ​ពូ​ទៅ​បានទេ? ក្មេង​យើងក៏​​ឆ្លើយ​ថា ៖ បាទ! ​មិន​អី​ទេ​ពូ​​ខ្ញុំស្គាល់​ម្តុំ​នេះ​ច្បាស់​ដូចបាត​ដៃ​អញ្ចឹង ​ចាំ​ខ្ញុំ​នាំទៅ។ អូ! ល្អណាស់​ចឹង​ឡើង​មក​ជិះ​​សេះ​ជា​មួយ​ពូមក! ស្តេច​តប។

ក្មេង​គ្វាល​ក្របី​ក៏បាន​ចងក្របី​វាទុក​ហើយ​ឡើង​ជិះ​សេះជា​មួយស្តេច។ វា​បាន​នាំ​ស្តេច​កាត់វាល​ហើយ​ ចូល​ទៅ​តាម​ផ្លូវ​សម្ងាត់​កាត់​តាម​​ជ្រលង​​ភ្នំ។ ពេលកំ​ពុង​ធ្វើ​ដំនើរ​ស្តេចគិតថា (ក្មេងនេះជា​ក្មេង​ឧស្សាហ៍​ហើយ​​ចិត្តល្អ​ យើង​ចូលចិត្ត​វា តែចង់​ដឹ​ថាវា​ចូលចិត្ត​ស្តេច​របស់វា​​អត់) ហើយ​ស្តេច​ក៏​បាន​សួរ​វាថា ៖ អាវ៉ា! ស្គាល់​ស្តេច​អត់? ក្មេង​គ្វាល​ក្របី​ក៏ឆ្លើយ​តាមត្រង់ថា ៖ ខ្ញុំ​អត់​ដឹង​ថា​ពូ​និយាយ​​អីទេ យាយ​ខ្ញុំ​ធ្លាប់​និយាយ​​រឿង​ស្តេច​ឲ្យ​ខ្ញុំស្តាប់ដែរ តែ​ខ្ញុំ​អត់​ស្គាល់​​ទេ​ថាស្តេចណឹង​ជាអីទេ អត់ដឹង​ថានៅ​ឯ​ណា ហើយ​អត់​ដែលឃើញ​ទៀត។ ស្តេច​ដូច​ជាអន់​ចង់​បន្តិច​តែ​ក៏សួរ​បន្តរ​ទៀតថា ៖ អើអញ្ចឹងឯងចឹងដឹង​ថា​ស្តេច​ជាអី​ទេ​ ហើយ​ចង់ជួប​ទេ? ក្មេងក៏ឆ្លើយថា ៖ អញ្ចឹងប្រាកដ​ជាសប្បាយ​លេង​ទៀត​ហើយ​! ស្តេច​​តប ៖​ អើ! បើឯងនាំ​ពូ​ចេញ​ផុត​ពី​ព្រៃនេះ​ហើយទៅ​ជួប​សម្លាញ់ពូ​វិញ ចាំ​ពូឲ្យ​លុយ​ឯង​ហើយឲ្យឯងជួប​ស្តេ​ច​ទៀត។ ពេលទៅ​ដល់ឯង​ចាំមើលគ្រប់​គ្នាឲ្យ​ច្បាស់ អ្នក​ណាដោះមួក​មិន​មែនជា​ស្តេច​ទេ អ្នក​មិន​ដោះ​បានជា​ស្តេច! ចាំ​ឲ្យច្បាស់ណា៎! រួចមាត់បន្តិច​ពួក​គេ​ក៏​ចេញ​ផុត​ពី​​ក្នុង​ព្រៃ ពេលនោះ​​ផង​ដែលមន្ត្រី​និង​សេនា​អា​មាត្យ​កំ​ពុង​ជ្រួល​​ច្របល់​ដោយ​សារ​បាត់​ស្តេច ស្រាប់តែ​ស្តេច​លេចមុខ​នៅ​នឹង​មុខ​ ពួកគេ​ក៏​ត្រហេប​ត្រហប​រត់​មកលុត​ជង្គង់​ ហើយ​នាំ​គ្នា​ដោះ​មួក​ចោល​អស់រលីងសល់​តែ​ក្បាល​រលោង​​ព្រោះ​ទំពែក​(sic)។

គ្រា​នោះ​ស្តេច​ក៏​សួរ​ទៅ​កាន់​ក្មេង​គ្វាល​ក្របីយ៉ាងសម្បើមឬកថា ៖ មើល៎អាវ៉ា! នរណាជាស្តេច? ក្មេងគ្វាលក្របីនិយាយ​ទាំង​សើច​ក​ខឹកថា ៖ មានស្តេចពីរ​គឺ ពូ​និង​ខ្ញុំ! មន្ត្រីខ្លះ​ដែល​នៅ​ជិត​ហើយ​ស្តាប់​លឺ ក៏​ជេរ​ក្មេង​គ្វាល​ក្របីថា ៖ យីអាក្មេងមិនស្គាល់ងាប់! ឯងមិនមែន​ជា​ស្តេច​ទេ កុំ​និយាយ​អញ្ចឹង​ទៀត។ ក្មេង​គ្វាល​ក្របី​ក៏​បាន​ប្រកែកទៅ​វិញថា ៖ ពូនេះគាត់​ថាអ្នក​ណាមិន​ដោះមួកចេញ​ អ្នកនោះជាស្តេចហើយ។ ខ្ញុំ​អត់​ដោះមួកចេញផង​ អញ្ចឹង​ខ្ញុំ​ត្រូវ​តែជាស្តេចហើយ! ស្តេច​ខឹង​យ៉ាង​ខ្លាំង​ព្រោះមិន​បានដូច​គម្រោងការណ៍​របស់​ទ្រង់ ស្តេចក៏​បានបញ្ជា​ទៅ​កាន់​កូន​ក្មេង​នោះឲ្យ​ចុះ​ពី​លើសេះ ហើយ​ដើរ​ទៅរក​ក្របី​វាវិញ។ ​ក្មេង​​គ្វាល​ក្របី​ដែល​មិន​ដឹង​អីទាំង​អស់​ក៏បានសួរ​ថា ៖ ខ្ញុំធ្វើតាមពូ​​ប្រាប់ខ្ញុំ​តាស៎ ហើយ​ពូ​ថា​ពូ​នឹង​ឲ្យ​លុយ​ខ្ញុំ​ បើសិនខ្ញុំ​នាំពូ​មករក​សម្លាញ់​ពូ​ឃើញ​វិញ ម៉េចក៏មិនឲ្យមក៎? ស្តេច​រំពេចនោះក៏​ចេញ​ផ្សែង​តាមត្រចៀក ​ហើយ​បាន​គំហកទៅ​​កាន់​ក្មេង​​គ្វាល​ក្របីថា ៖ អញគ្មានលុយឲ្យឯងទេ ទៅផ្ទះឲ្យឆាប់ទៅបើមិនចង់​ឈឺ​សាច់! ឯកូន​គ្វាល​ក្របី​ដោយ​លឺ​ពាក្យ​គម្រាម​ហើយ​ ក៏​ប្រញ៉ាប់​ចេញទៅវិញទៅ។

មូលន័យ ៖ ពុទ្ធ​សាសនិក​ជឿ​ថា ស្តេច​ជាអ្នកដឹក​នាំប្រទេស​ត្រូវ​មានកាតព្វ​កិច្ច​ធ្វើជា​គម្រូ​រល្អដល់ប្រជាជន​គ្រប់គ្នាឲ្យ​យក​តម្រាប់តាម។ ប៉ុន្តែ​​​ស្តេចក៏ជាមនុស្ស​លោកដែរ គឺមិន​ល្អគ្រប់ដប់ មិនអត់ខ្ចោះ។ ព្រះសង្ឈនិ​ទានរឿង​នេះគឺ ចង់បង្ហាញពី​សមភាព​ និងភាព​មិនល្អ​ល្អះ​គ្រប់​សព្វនៃ​មនុស្សលោក។

ចប់

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in គតិលោក and tagged , , , . Bookmark the permalink.

2 Responses to ស្តេច​​ និង​ក្មេង​គ្វាល​ក្របី

  1. Ravy Yuth និយាយថា៖

    ដល់ត្រើយសើយគូថ!

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s