ស្តេចនិងក្មេងកំព្រា


ក្មេងនៅស្រែ

នៅភូមិតូចមួយ​​នៅ​ឯចុង​ព្រៃ កាល​ពី​យូរ​ណាស់​ហើយ​មាន​ក្មេង​​ម្នាក់រស់នៅ​ជាមួយ​ពូរបស់វា ដែល​ជាចុង​ភៅ​រាជ​វាំង​ ព្រោះ​​​ឪពុក​​ម្តាយ​វា​បាន​ស្លាប់អស់ទៅ​ហើយ។ ពូ​របស់វា​បាន​នាំវា​ចូល​ទៅ​ក្នុង​វាំង​ជាមួយ​គាត់ ព្រោះគាត់អាណិតវា​ខ្លាំងពេក។ ក្មេងនោះ​ជា​ក្មេងដឹងគុណ​ វាបានជួយ​ការងារ​ពូ​របស់វាគ្រប់បែប​យ៉ាងដែលវាអាច​ធ្វើបាន វាលាងចាន ដុស​កែវនិងពែង ជូតតុអាហារ និងលាងកម្រាលឥដ្ឋជាប្រចាំ។ ជារៀងរាល់ចុងខែ ពូ​វាតែង​តែឲ្យលុយ​វា​ ៦​សេនជា​លុយ​ប្រាក់ខែ។ឥឡូវស្តេចតែងតែទតមើល​ក្នុង​ដំណាក់​ជា​ប្រ​ចាំ​ ហើយតែងតែសង្កេត​ឃើញថាក្មេងនេះ​ព្យាយាមក្នុង​ការ​ធ្វើ ការងារណាស់ ដោយមិន​នឿយហត់ហើយហាក់ដូច​ជា​មាន​អារម្មណ៍​​ល្អ​ទៀតផង។

ថ្ងៃមួយ​ស្តេចក៏បានសួរ​វាថា ៖ អា​វ៉ា! តើឯងមានបានប្រាក់ខែទេជាមួយ​ការ​ងារ​ទាំង​អស់នេះ? ក្មេង​អោនក្បាល​គោរព​ហើយ​តបថា ៖ ទូលបង្គំ​ទទួល​បាន​មួយ​ខែ​ ៦​សេនដែរ ក្រាបទូល។​ ស្តេចក៏​សួរ​តទៀត​ថា ៖ អញ្ចឹងឯង​គិត​ថាឯងជាអ្នកមាន​ ឬក៏​ឯងជាអ្នកក្រ? ក្មេងក៏​តប​​ទៅ​ថា ៖ ទូលបង្គំ​គិតថាខ្លួនឯងជាអ្នកមានដូចស្តេច។ ស្តេច​ភ្ងាក់​ផ្អើល​និង​ចម្លើយនេះយ៉ាង​ខ្លាំង ហើយ​និយាយ​ទៅកាន់ខ្លូន​ឯង​ថា​ ៖ ម៉េចក៏អា​ក្មេងនេះ និយាយអីឆ្កួតៗអញ្ចឹង! ដូច្នេះស្តេចក៏សួរវាទៀត ៖ យើងជា​ស្តេច​ យើងមានអ្វីៗគ្រប់យ៉ាង​នៅ​ក្នុង​ប្រទេសនេះ អំណាច​ មាស​ប្រាក់កែវ​កង​ពិទូរ្យ​សូរ្យកាន្ត កងសេនា​រាប់ម៉ឺន​នាក់។ ហើយ​ឯងរកមួយខែបាន​លុយតែ ៦​សេនម៉េច​ក៏​ឯង​ថាឯង​ជា​អ្នកមានដូចស្តេច? ក្មេង​នោះដាក់​អំបោស​ចុះ​ ហើយ​តប​ទៅ​ស្តេច​ដោយ​សម្តី​មួយៗថា ៖ ព្រះករុណា​ជាម្ចាស់! ត្បិតទូលបង្គំ​ទទួលបាន​លុយ​​តែ​ ៦សេន​ក្នុង​មួយ​ខែពិតមែន តែទូលបង្គំហូបបាយ​ក្នុងចានតែមួយ​ដូចព្រះអង្គ ហើយទូលបង្គំក៏ដេកតែពេលយប់ដូច​ព្រះអ​ង្គ។ គ្មាន​អ្វី​ខុស​គ្នាទេ! តើ​ព្រះអង្គយល់នៅអ្វីដែលទូលបង្គំនិយាយហើយឬនៅ? ស្តេចយល់ថាក្មេងនេះឆ្លាត ទ្រង់សព្វព្រះទ័យនិងចម្លើយ​វា​យ៉ាង ខ្លាំង ​ហើយក៏បានប្រទានលុយ ២កាក់ឲ្យវាជារង្វាន់។

មូលន័យ ៖ ព្រះសមាសមពុទ្ធបរមគ្រូនៃយើង បានមាន​ឧិវាទ​អំពី​សមភាព​នៃមនុស្សគ្រប់រូប។ នៅក្នុងរឿងនេះ ស្តេចដែលលិចលង់​នៅ​ក្នុង​ទ្រព្យសម្បត្តិ​ដ៏​មហាសាល​របស់ទ្រង់ ត្រូវបានអ្នកបម្រើ​ថ្នាក់ទាប​របស់ទ្រង់បង្រៀន​អំពី វត្ថុដែលមានតម្លៃបំផុត​ក្នុងលោក មនុស្សទាំង​អស់​គឹ​ជា​បង​ប្អូន​និង​គ្នា ហើយ​កើតមកដោយគ្មាននរណាលើសនរណា គឺស្មើរគ្នា។

ចប់

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in គតិលោក and tagged , , , . Bookmark the permalink.

13 Responses to ស្តេចនិងក្មេងកំព្រា

  1. ក្មេងស្រែ និយាយថា៖

    រឿងល្អ! (តែមិនទាន់បានអានទេ ចាំ​ស្អែក​ចាំ​អាន!) ហេសហេសហេស

  2. កូនចោរតូច និយាយថា៖

    ខ្ញុំ ធ្លាប់បានមើល រួចមកហើយ កាលពីក្មេង !
    តែឥលូវបានមើលម្ដងទៀត យល់ថា ដូចជា រំលឹក
    រឿងកាលពីកុមារ បានច្រើនដែរតើ ! ហេហេហេហេ…

    តាមពិត អ្វីគ្រប់យ៉ាង គឺដូច្នោះហើយ ! មិនមានអ្នកឯណា
    កើតមកជាមួយកែវកង ពេជ្រ មាស អ្វីនោះទេ ហើយក៏ពុំមាន
    នរណា អាចខ្ចប់ អ្វីទៅជាមួយបានដែរ ពេលមរណះ នោះ !

    ធម្មជាតិនេះ បង្កើតមក មានអ្វី យកទៅវិញ ក៏ប៉ុណ្ណោះដែរ !
    អ្នក ដែលសញ្ចឹងថា ខ្លួន អស្ចារ្យ នោះគឺជា ការល្ងង់ខ្លៅ
    ទៅវិញទេតើ … មនុស្សគ្រប់រូប គ្រាន់តែ ជាចំណែកមួយ ដ៏តូចប៉ុណ្ណោះ
    របស់ធម្មជាតិ ..ទោះបីជា មានមាសប្រាក់ កប់ពពក ក៏ដោយ
    ក៏មិនអាច សំដែងថា ខ្លួ​ន អស្ចារ្យ បាននោះដែរ ..

    សូមអរគុណ..

    • ខ្ញុំចែករំលែក និយាយថា៖

      ពិសិដ្ឋប្រើប្រាស់ពាក្យពេជច៏បានល្អណាស់។ តើធ្លាប់បួសមែនទេ?
      សូមអរគុណ និងអធ្យាស្រ័យ…

    • កូនចោរតូច និយាយថា៖

      សួស្ដី សម្លាញ់ !

      ខ្ញុំ អត់ដែរបានបួស រៀនសូត្រ អីនោះទេ …
      ខ្ញុំ មានទៅពូកែ អីណា ! ចេះតែ សរសេរ តាមអារម្មណ៏ ប៉ុណ្ណឺងអី !
      ត្រូវខ្លះ ខុសខ្លះ ជារឿងធម្មតា នៃកំហុស ដៃ របស់ខ្ញុំ នេះទេ !

      ខុសទាស់យ៉ាងណា សូមអធ្យាស្រ័យផងណា !

      សូមអរគុណ

  3. ខ្ញុំចែករំលែក និយាយថា៖

    សួស្តីសម្លាញ់!
    ពិសិដ្ឋនិយាយទៅតាមអារម្មណ៍តែ​បានប្រើពាក្យពេជន៍គួរឲ្យចង់អាន។ មនុស្ស​យើង​ឯណា​ទៅ​ត្រូវ​គ្រប់រឿងនោះ។ មិនអធ្យាស្រ័យបានចម្លែក តែថាមិនឃើញមានអ្វីខុស​ផង។
    សូមអរគុណ

  4. Crazynas និយាយថា៖

    និយាយ​មិន​លាក់​ទេ កាល​ពី​នៅ​ក្មេង​ធ្លាប់​អាន​រឿង​នេះ​ដែរ តែរាងខុសគ្នាខ្លះៗ ដូច​ជា​ត្រង់​ថា “ស្ដេច​សោយ​តែ​មួយ​ឆ្អែត ខ្ញុំ​ក៏​ញ៉ាំ​តែ​មួយ​ឆ្អែត គ្មាន​នរណា​អាច​ស៊ី​ពីរ​ឆ្អែត​ក្នុង​ពេល​តែ​មួយ​ទេ…..។ ហើយ​ក៏​ជឿ​តាម​មូល​ន័យបែប​នេះ​ដែរ ប៉ុន្តែ​ឥឡូវ​រាង​បែក​ឆ្វេង​បន្តិច​ហើយ!!!

    • តា ម៉ាប់ និយាយថា៖

      នេះ​ បក​ពី​ភាសា​អង់គ្លេស​ដែល​គេ​យក​សៀវភៅ​ គតិ​លោក ទៅ​សរសេរ​ជា​ភាសា​គេ​វិញ។ ឥឡូវ​ខ្ញុំ​ទិញ សៀវភៅ​គតិ​លោក​ទាំង​១០​ក្បាល​បាន​ហើយ ខ្ញុំ​នឹង​ចាប់​ផ្តើម​វាយ​ និង​ផ្សាយ​នៅ​ពេល​ក្រោយ។

  5. Ravy Yuth និយាយថា៖

    រឿងល្អ (ទោះមិនមែនរឿងខ្លួនឯងក៏ពិតមែន តែល្អហើយដែរតាឯង ចេះយលរឿងល្អៗបែបហ្នឹងមកប្រកាស)។ ដាស់អារម្មណ៏មនុស្សម្តងៗ

    មនុស្សត្រូវរៀនចេះពេញចិត្តហ្នឹងអ្វីដែលខ្លួនមាន។ (តែមនុស្សម្នាក់ៗលោភលន់ណាស់ មាន មិនចេះឆ្អែត យ៉ាប់ណាស់ត្រង់ហ្នឹង មិនដឹងយ៉ាងម៉េចទេកែមិនឡើងឡើយ)

    • តា ម៉ាប់ និយាយថា៖

      បើចង់អានរឿងរបៀប​នេះ​ទៀត សូមទិញសៀវភៅគតិលោករបស់ឧកញ៉ា សុតន្តប្រីជាឥន្ទ ដែល​មានទាំង​អស់ ១០ ក្បាល ។

  6. Ravy Yuth និយាយថា៖

    ប្រាប់តាមត្រង់ បើរឿងប្រលោមលោកវិញ អានចូលប្លុកៗ តែដល់សៀវភៅបែបហ្នឹងអានមិនសូវចូលទេ (ចេះតែងុយដេក) កុំមាត់ប្រាប់អ្នកណាទៀតខ្មាសគេណាស់ខ្ញុំ។ ចូលចិត្តតែរឿងប្រលោមលោកដូចរបស់តាផ្កាយ(ម៉ាក់)ណុងឯង។​
    មិនរើសអ្នកនិពន្ធទេ តែបើស្នាដៃរបស់អ្នកស្រី កែវ ច័ន្ទបូរណ៍(ចូលចិត្តជាងគេ)។

    • តា ម៉ាប់ និយាយថា៖

      បែបចូលចិត្ត​រៀង​សង្សារ​ប្រុស​ហើយមើលទៅ ។ ខ្ញុំ​ណែនាំ​ឱ្យ​អាន​សៀវភៅវិញល្អជាង អង្គុយ​យូរពេក​មិនល្អទេ ៕

  7. Ravy Yuth និយាយថា៖

    ចូលចិត្តដែររឿងហ្គេយ៍ណុង តែមិនមែនចូលចិត្តរឿងសង្សារប្រុសទេគឺ ចូលចិត្តរឿងព្រិលធ្លាក់ក្នុងសមុទ្រខ្សាច់ (អានទៅរាងកំប្លែងៗ) តែចូលចិត្តរឿងខ្លីៗរបស់គាត់ច្រើនជាង…. (អ្នកទោស សាកសព្វក្រោមគ្រែ ខ្មោចអ្នកជិតខាង…)។

    *** ចាំអានអត្ថបទក្នុងប្លក់របស់តាម៉ាប់ឯងអស់សិន ចាំទៅរកទិញសៀវភៅល្អៗដែលតាម៉ាប់ ណែនាំយកមកអាន។ អរគុណចំពោះការណែនាំ !! ​​😀

    បញ្ជាក់: ចូលចិត្តអានរឿងហ្គេយ៍ តែខ្ញុំមិនមែនហ្គេយ៍ រឺឡេសបៀន ទេប្រាប់អោយហើយ (មិនសួរទេតែសុំប្រាប់) ហាសៗៗៗ😛

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s