ព្រះរាជាខ្មែរសម័យអង្គរ (ពីព្រះរាជាទី១០ដល់ទី១៨)


អត្ថបទបន្ត៖

១០. ជ័យវម៌ទេវ ទី៥ (៩៦៨-១០០១) ៖ ជាបុត្ររបស់ (លេខ៩)។ ព្រះអង្គបានកសាងប្រាសាទកែវ ឬតាកែវ ឬភ្នំហេមស្រឹង្គគិរី ទុកជាផ្ចិតនៃរាជធានីជយេន្រ្ទនគរី (យសោធរបុរៈ) និងបានកសាងបង្ហើយប្រាសាទបន្ទាយស្រី (ឥស្វបុរៈ)។ ព្រះអង្គគោរពព្រហ្មញ្ញសាសនា និងមានព្រះមរណនាមថា បរមវីរលោក។

១១. ឧទយាទិត្យវម៌ទេវ ទី១ (១០០១-១០០២) ៖ អាចជាព្រះបិតុលៈខាងមាតារបស់ (លេខ១០)។ មិនមានពត៌មានច្បាស់លាស់អំពីរាជ្យព្រះអង្គ ព្រោះសោយរាជ្យបានប្រមាណ តែ៦ខែក៏បាត់ព្រះកាយ។

១២. ជ័យវីរវម៌ទេវ (១០០២-១០១០) ៖ ជាអនុជរបស់ (លេខ១១)។ នៅក្នុងរាជ្យព្រះអង្គមានចម្បាំង ដណ្តើមរាជបល្ល័ង្កបានកើតឡើង។

១៣. សូរ្យវម៌ទេវ ទី១ (១០០២-១០៥០) ៖ ព្រះអង្គបានអះអាងថាទ្រង់ជាញាតិវង្សរបស់ (លេខ៣និងលេខ៤)។ ព្រះអង្គបានលើកទ័ពមកវាយយកបានយសោធរបុរៈ។ ព្រះអង្គបានកសាងក្រុងយសោធរបុរៈឡើងវិញនូវ កំពែងនិងគោបុរៈជាដើម, ប្រាសាទព្រះវិហារ, ប្រាសាទកែវ, និងប្រាសាទភ្នំជីសូរ។ ព្រះអង្គក៏បានពង្រីកទឹកដីទៅដល់ កូរ៉ាត (ខាងលិច), អាងទន្លេមេណាម និងលួងផ្រះបាង (ខាងជើង)។ ព្រះអង្គគោរពព្រហ្មញ្ញសាសនា និងមានព្រះមរណនាមថា បរមនិវ៌ានបទ។

១៤.  ឧទយាទិត្យវម៌ទេវ ទី២ (១០៥០-១០៦៨) ៖ ជាបុត្ររបស់ (លេខ១៣)។ ព្រះអង្គបានកសាងប្រាសាទបាពួន (១០៦០) ធ្វើជាផ្ចិតទីក្រុងជំនួសប្រាសាទតាកែវ និងកសាងប្រាសាទមេបុណ្យខាងលិច នៅកណ្តាលបារាយណ៍ខាងលិច។ ព្រះអង្គគោរពព្រហ្មញ្ញសាសនា ប៉ុន្តែព្រះមរណនាមមិនត្រូវបានគេដឹងទេ ដោយសារគ្មានសិលាចារឹក។

១៥. ហស៌វម៌ទេវ ទី៣ (១០៦៨-១០៨៦) ៖ ជាបុត្ររបស់ (លេខ១៣) និងជាអនុជរបស់ (លេខ១៤)។ ព្រះអង្គបានជួសជុលឡើងវិញ នៅតំបន់និងប្រាសាទណាដែលបានខូចខាត។ ព្រះអង្គគោរពព្រហ្មញ្ញសាសនា និងមានព្រះមរណនាមថា សទាសិវបទ។ គ្រានោះដែរមានក្សត្រមួយអង្គទៀត (លេខ១៦)​ នៅមហីធរបុរៈ​ប្រកាសខ្លួនជាព្រះរាជាផងដែរ។ បន្ទាប់ពីព្រះអង្គសោយទីវង្គត (លេខ១៥) មានព្រះរាជាមួយអង្គព្រះនាម ន្ឬបតិន្រ្ទវម៌ទេវ (១០៨៦-១១១៣) តែគេមិនបានរាប់បញ្ចូលព្រះអង្គទៅក្នុងរបាក្សត្រឡើយ។

១៦. ជ័យវម៌ទេវ ទី៦ (១០៨០-១១០៧) ៖ ព្រះអង្គបានប្រកាសខ្លួនជាព្រះរាជាហើយសោយរាជ្យនៅ មហីធបុរៈ (ភាគខាងជើងភ្នំដងរែក)។ ព្រះអង្គគោរពព្រហ្មញ្ញសាសនា និងមានព្រះមរណនាមថា បរមកៃវល្យបទ។

១៧. ធរណីន្រ្ទវម៌ទេវ ទី១ (១១០៧-១១១៣) ៖ ជាព្រះរៀមរបស់ (លេខ១៦)។ សោយរាជ្យនៅមហីធរបុរៈ។ ព្រះអង្គគោរពព្រហ្មញ្ញសាសនា និងមានព្រះមរណនាមថា បរមនិស្កលបទ។

១៨. សូរ្យវម៌ទេវ ទី២ (១១១៣-១១៥០) ៖ ជា…របស់ (លេខ១៦និង១៧)។ ព្រះអង្គបានដណ្តើមរាជ្យពី (លេខ១៧)​ ហើយបានលើកទ័ពមកវាយយកបានយសោធរបុរៈ។ ព្រះអង្គបានកសាងប្រាសាទភ្នំសណ្តក (សិវបុរទន្ទេន), ប្រាសាទវត្តភូ (ចម៉្បាសាក់-ឡាវ), ប្រាសាទព្រះពិធូរ, ប្រាសាទចៅសាយទេវតា និងធម្មានន្ទ, ប្រសាទបន្ទាយសម្រែ និងពិសេសជាងគេគឺ ប្រាសាទអង្គរវត្ត។ ព្រះអង្គក៏បានពង្រីកទឹកដីទៅដល់ ចាម្ប (ខាងជើង), សមុទ្រចិន (ខាងកើត), ប៉ាហ្គាន (ខាងលិច) និងឧបទ្វីបម៉ាឡេ (ខាងត្បូង)។ ព្រះអង្គគោរពព្រហ្មញ្ញសាសនា និងមានព្រះមរណនាមថា បរមវិស្ណុលោក។ បន្ទាប់ពីព្រះអង្គសោយទីវង្គត (លេខ១៨) មានព្រះរាជាមួយអង្គព្រះនាម ហស៌វម៌ទេវ ទី៤ (ត្រូវជាក្មួយលេខ១៨) (១១៥០-១១៥១) ឡើយសោយរាជ្យបន្ត តែគេមិនបានរាប់បញ្ចូលព្រះអង្គទៅក្នុងរបាក្សត្រឡើយ។

នៅមានត…

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in អត្ថបទ ប្រវត្តិវិទ្យា and tagged , , , , . Bookmark the permalink.

One Response to ព្រះរាជាខ្មែរសម័យអង្គរ (ពីព្រះរាជាទី១០ដល់ទី១៨)

  1. Pingback: ប្រាសាទបាពួន | តាម៉ាប់ & យាយ​ម៉ាប់

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s