ព្រះរាជាខ្មែរសម័យអង្គរ (ពីព្រះរាជាទី១ដល់ទី៩)


សូមគោរពមិត្តអ្នកអានទាំងអស់គ្នា! អត្ថបទដែលខ្ញុំដកស្រង់យកមកសរសេរនេះ គឺជាសៀវភៅដែលបង្រៀននៅដេប៉ាតឺម៉ង់ប្រវត្តិវិទ្យា នៅមហាវិទ្យាល័យសង្គមសាស្រ្ត-មនុស្សសាស្រ្ត  និង វិទ្យាស្ថានភាសាបរទេស នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ។

១. ព្រះបាទជ័យវម៌ទេវ ទី២ (៨០២-៨៣៤) ៖ ជក្រត្ស មួយអង្គដែលបង្កើតរាជាណាចក្រជាលើកដំបូង។ ព្រះអង្គបានកសាងប្រាសាទនៅលើភ្នំមហេន្រ្ទ(ភ្នំគូលែន) និង ព្រះរាជវាំងមួយនៅបឹងមាលា។ ព្រះអង្គគោរពព្រហ្មញ្ញសាសនា និងមានព្រះមរណនាមថា បរមេស្វរៈ។

២. ព្រះបាទជ័យវម៌ទេវ ទី៣ (៨៣៤-៨៧៧) ៖ ជាបុត្ររបស់ (លេខ១) ។ ព្រះអង្គតាំងរាជធានីនៅហរិហរាល័យ (តំបន់រលួស)។ ព្រះអង្គបានកសាងប្រាសាទខ្លះនៅតំបន់អង្គរ និងមានជំនាញពិសេសខាងទាក់ដំរី។ ព្រះអង្គគោរពព្រហ្មញ្ញសាសនា និងមានព្រះមរណនាមថា វិស្ណុលោក។


៣. ព្រះបាទឥន្រ្ទវម៌ទេវ ទី១ (៨៧៧-៨៨៩) ៖ ជាញាតិវង្សរួមអយ្យិកា (បងប្អូនជីដូនមួយខាងម្តាយ) របស់(លេខ២)។ ព្រះអង្គបានកសាងប្រាសាទព្រះគោ (៨៧៩), ប្រាសាទបាគង (៨៨១) និង បារាយណ៍ឥន្រ្ទតដាក (៨៧៧) ដែលមានទំហំ ៨,០០០ ម. គុណ ២,២០០ ម.។ ព្រះមរណនាមគឺ ឦស្វរលោក។

៤. ព្រះបាទយសោវម៌ទេវ ទី១ (៨៨៩-៨៩៩) ៖ ជាបុត្ររបស់ (លេខ៣)។ ព្រះអង្គបានផ្លាស់ប្តូររាជធានីពីហរិហរាល័យ មកកាន់យសោធរបុរៈ (តំបន់អង្គរ) ហើយបានកសាងប្រាសាទលលៃ (៨៩៣), ប្រាសាទភ្នំបាខែង (មុនឆ្នាំ៩០០) ធ្វើជាផ្ចិតរាជធានី, ប្រសាទភ្នំក្រោម, ភ្នំបូក, ប្រាសាទព្រះវិហារ និង បារាយណ៍យសោធរតដាក (បារាយណ៍ខាងកើត)។ ព្រះអង្គបានពង្រីកទឹកដីទៅដល់ ចិន (ខាងជើង), តុងកឹង (ខាងកើត) និងទន្លេឥរ៉ាវតី (ខាងលិច) ព្រះអង្គគោរពព្រហ្មញ្ញសាសនា និងមានព្រះមរណនាមថា បរមសិវលោក។

៥. ហស៌វម៌ទេវ ទី១ (៨៩៩-៩២៥) ៖ ជាបុត្ររបស់ (លេខ៤)។ ព្រះអង្គបានកសាងប្រាសាទបក្សីចាំក្រុង និងប្រាសាទក្រវ៉ាន់ (៩២១)។ ព្រះអង្គគោរពព្រហ្មញ្ញសាសនា និងមានព្រះមរណនាមថា រុទ្រលោក។

៦. ឥសានវម៌ទេវ ទី២ (៩២៥-៩២៨) ៖ ជាបុត្ររបស់ (លេខ៤) និង អនុជរបស់ (លេខ៥)។ ក្នុងរាជ្យព្រះអង្គមានហេតុការណ៍ដណ្តើមរាជ្យកើតឡើង។ ព្រះមរណនាមគឺ បរមរុទ្រលោក។

៧. ជ័យវម៌ទេវ ទី៤ (៩២៥-៩៤១) ៖ ជាអនុជថ្លៃ ឬ បុត្រសុណិសារបស់ (លេខ៤) ហើយជាគូប្រជែងរាជ្យបល្ល័ង្កជាមួយ (លេខ៦)។ ព្រះអង្គបានផ្លាស់ប្តូររាជធានីពីយសោធរបុរៈ ទៅកាន់ឆោកគរគ្យរ (អានថាឆោកគរគីរ) (តំបន់កោះកេរ្តិ៍) ហើយបានកសាងប្រាសាទជាច្រើននៅរាជធានីថ្មី និងបារាយណ៍រហាល់តដាក។ ព្រះអង្គគោរពព្រហ្មញ្ញសាសនា និងមានព្រះមរណនាមថា បរមសិវបទ។

៨. ហស៌វម៌ទេវ ទី២ (៩៤១-៩៤៤) ៖ ជាបុត្ររបស់ (លេខ៧)។ ព្រះអង្គគោរពព្រហ្មញ្ញសាសនា និងមានព្រះមរណនាមថា ព្រហ្មលោក។

៩. រាជេន្រ្ទវម៌ទេវ ទី២ (៩៤៤-៩៦៨) ៖ អាចជាបុត្រសុណិសារបស់ (លេខ៧)។  ព្រះអង្គបានផ្លាស់ប្តូររាជធានីពីឆោកគរគ្យរ ទៅកាន់យសោធរបុរៈវិញ ហើយបានកសាងប្រាសាទបាតជុំ (៩៤៦), ប្រាសាទបក្សីចាំក្រុង (៩៤៧), ប្រាសាទមេបុណ្យខាងកើតនៅចំកណ្តាលបារាយណ៍យសោធរតដាក (៩៥២), ប្រាសាទលាក់នាង (៩៦០), ប្រាសាទប្រែរូប (៩៦១) និងបានអនុញ្ញាតឲ្យព្រាហ្មណ៍ យជ្ញវរាហៈ កសាងប្រាសាទបន្ទាយស្រី (៩៦៧) និង ប្រាសាទភិមានអាកាស។ ព្រះអង្គគោរពព្រហ្មញ្ញសាសនា និងមានព្រះមរណនាមថា សិវលោក។

នៅមានត…

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in អត្ថបទ ប្រវត្តិវិទ្យា and tagged , , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s