ប្រទេសកម្ពុជា


កម្ពុជា (សំស្រ្កឹត៖ កម្ពុជទេស) មានឈ្មោះជាផ្លូវការថា ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសដែលស្ថិតនៅតំបន់អាស៊ីភាគអាគ្នេយ៍។ កម្ពុជា​មានផ្ទៃក្រលា ១៨១,០៣៥ គ.ម ការ៉េ និង មាន២.៥% ជាតំបន់ទឹក និងមានប្រជាជនប្រមាណ ១៤លាននាក់។ ព្រះពុទ្ធសាសនា​ថេរវាទ​ជាសាសនារបស់រដ្ឋ ដែលក្នុងនោះ៩០% នៃប្រជាជនសរុបគោរពពុទ្ធសាសនា។ កម្ពុជា​មាន​ព្រំប្រទល់​ខាងជើង​ជាប់ប្រទេស ឡាវ និង ថៃ, ខាងត្បូងជាប់ប្រទេសវៀតណាម និង ឈូងសមុទ្រថៃ,  ខាងកើតជាប់ប្រទេសវៀតណាម, និង ខាងលិចជាប់ប្រទេសថៃ។

លក្ខណៈភូមិសាស្ត្រនៃប្រទេសកម្ពុជាគឺ បែងចែកដោយទន្លេមេគង្គ និងបឹងទន្លេសាប។ ទន្លេមេគង្គហូរកាត់ខេត្រចំនួន៥គឺ ខែត្រស្ទឹងត្រែង, ខែត្រក្រចេះ, ខែត្រកំពង់ចាម, ខែត្រកណ្តាល និង ខែត្រព្រៃវែង​ ដែលមានប្រវែង ៥០០គ.ម ក្រៅពីនេះមានទន្លេ៣ដែលមានប្រវែង ១០០គ.ម គឺទន្លេបាសាក់, ទន្លេតូច និងទន្លេសាប ហើយមានទន្លេ៣ទៀតដែលហូរចេញពីខែត្រស្ទឹងត្រែង ទៅកាន់ខែត្ររតនគីរី គឺ​ទន្លេ​សេសាន, ទន្លេស្រែពក និង ទន្លេសេកុង។ បឹងទន្លេសាបនៅរដូវប្រាំងបឹងមានទំហំប្រហែល ២,៧០០ គ.ម.ការ៉េ និង​មាន​ជំរៅ​ប្រហែល​១ម៉. ឯនៅរដូវវស្សាវិញ ទឹកទន្លេមេគង្គ ច្រាល់ឡើងតាមទន្លេសាបចូលមក បឹងទន្លេសាប ធ្វើអោយ​បឹង​នេះ​មាន​ទំហំ​ដល់ទៅ ១៦,០០០ គ.ម.ការ៉េ និងជំរៅដល់ទៅ ៩ម៉.។ មានខែត្រ៥ស្ថិតនៅជាប់បឹងទន្លេសាប គឺខែត្រសៀមរាម, ខែត្របាត់ដំបង, ខែត្រពោធិ៍សាត់, ខែត្រ​កំពង់ឆ្នាំង និងខែត្រកំពង់ធំ។ រីឯស្ទឹងដែលវែងជាងគេគឺស្ទឹងសែន ដែលហូរកាត់ទីរួមខែត្រកំពង់ធំ មានប្រវែងប្រមាណជា ៣០០គ.ម។

ជាប្រទេសរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ដែលមានព្រះមហាក្សត្រជាប្រមុខរដ្ឋ និងនាយករដ្ឋមន្រ្តីជាប្រមុខរដ្ឋាភិបាល កម្ពុជា​ជា​ប្រទេស​​មួយដែលជាប្រទេសកំពុងអភិវឌ្ឍន៍។ ក្រុងភ្នំពេញជារាជធានី និងជាមជ្ឈមណ្ឌលនយោបាយ, សេដ្ឋកិច្ច, ឧស្សាហកម្ម, និងវប្បធម៌។ ខែត្រសៀមរាបដែលជាខែត្រដែលមានសក្តានុពលខាងទេសចរណ៍ ជាច្រកផ្លូវទៅកាន់ អតីតកាល នៃ មហារាជាណាចក្រ អង្គរ ដែលមានប្រាសាទបុរាណធំតូច រាប់រយរង់ចាំទទួលភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ។ ខែត្របាត់ដំបងជាជង្រុកស្រូវដ៏ធំជាងគេ និង ខែត្រព្រះសីហនុដែលមានឆ្នេរខ្សាច់ដ៏ស្អាត និងជាកំពង់ផែអន្តរជាតិទីមួយរបស់ប្រទេស។

បឹងទន្លេសាបជាជង្រុកត្រីដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ ហើយក៍ជាតំបន់អភិរក្សចំពោះសត្វស្លាបដ៍កម្ររមួយចំនួន។ ប្រទេស​កម្ពុជា​ពឹង​ផ្អែកជាចម្បង លើកសិកម្មដែលក្នុងនោះ៦៥% នៃប្រជាជនជាកសិករ។ ជាមួយនោះផងដែរ មាន​ឧស្សាហកម្ម​ផ្អែកតម្បាញ, សំនង់ និង​ទេសចរណ៍ដែលមានភ្ញៀវទេសចរណ៍ ប្រមាណ​៤​លាន​នាក់​បាន​ទៅទស្សនាប្រាសាទអង្គរវត្ត(២០០៧)។ ផលទុនជាតិ​សរុប​ក្នុង​មួយ​ឆ្នាំ​សម្រាប់ប្រជាជនម្នាក់ៗ គឺ១០០០ដុល្លារ ប៉ុន្តែមានប្រជាជនប្រមាណ៤០% រស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ។ រូបិយប័ណ្ណគឺ ប្រាក់រៀល (៛) ហើយការបើកបរគឺ ប្រកាន់ស្តាំ។ រដ្ឋបាលនៃប្រទេសនេះគឺ ក្រុង៣ គឺ ក្រុងសួង, ក្រុងបាវិត និងក្រុងប៉ោយប៉ែត, ខែត្រ២៣ ស្រុកនិងខណ្ឌ១៦៧ ឃុំនិងសង្កាត់១៦២១។ ខែត្រទាំង២៣មាន៖ ១. ខែត្រកណ្តាល ២. ខែត្រកំពង់ចាម, ៣. ខែត្រក្រចេះ, ៤.​ ខែត្រស្ទឹងត្រែង ៥. ខែត្ររតនគីរី ៦. ខែត្រមណ្ឌលគីរី ៧. ខែត្រព្រៃវែង ៨. ខែត្រស្វាយរៀង ៩. ខែត្រតាកែវ ១០. ខែត្រ​កំពត​ ១១. ខែត្រកែប ១២. ខែត្រព្រះសីហនុ ១៣. ខែត្រកោះកុង ១៤. ខែត្រពោធិ៍សាត់ ១៥. ខែត្របាត់ដំបង ១៦. ខែត្តបន្ទាយមានជ័យ ១៧. ខែត្រឧត្តរមានជ័យ ១៨. ខែត្រព្រះវិហារ ១៩. ខែត្រសៀមរាប ២០. ខែត្រប៉ៃលិន ២១. ខែត្រកំពង់ធំ ២២. ខែត្រកំពង់ឆ្នាំង ២៣. ខែត្រកំពង់ស្ពឺ។

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in អត្ថបទ ភូមិវិទ្យា and tagged , , , , , , . Bookmark the permalink.

4 Responses to ប្រទេសកម្ពុជា

  1. kh2kh និយាយថា៖

    កម្ពុជាមានផ្ទៃក្រលា ១៨១,០៣៥ គ.ម ការ៉េ។ អញ្ចឹង​អត់​មាន​បាត់​ដី​ដូច​ខ្ញុំ​លឺ​​គេ​និយាយ​ទេ។

    “រស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ” គឹ​​ប៉ុន្មាន​ដុល្លារមួយ​ខែ?

    អរគុណ

    • ខ្ញុំចែករំលែក និយាយថា៖

      លោកពូសួរឲ្យខ្ញុំទាល់តែម្តង។ ខ្ញុំបកប្រែមកពីគេដែលណឹង។ ហើយរឿងបាត់ប្រាកដជាបាត់ គ្រាន់តែគេធំមិនទទួលស្គាល់ថាបាត់។ តាមការគិតរបស់ខ្ញុំ មួយថ្ងៃរកបានក្រោម​ ១០,០០០៛ គឺស្ថិតក្រោមបន្ទាត់នៃភាពក្រីក្រហើយ។

    • vithean និយាយថា៖

      បើក្រឡាផ្ទៃ១៨១.០៣៥គីឡូម៉ែត្រការេមិនបាត់ទេនោះ សូមកោតសរសើរលោកហ៊ុន សែន​ នឹងគោរពលោក ដោយផ្តល់នូវតម្លៃដ៏ខ្ពស់បំផុត​ តែបើមិនគ្រប់ប៉ុណ្ណេះវិញ លោកហ៊ុន សែន នឹងមានតម្លៃទាបបំផុត ហើយមានកំហុសលើសជ័យ ជេដ្ឋាទី២មិនអាចគណនាបាន។

    • តា ម៉ាប់ និយាយថា៖

      មិនបាត់បង់​តែ​ក្នុង​ផែនទីទេ !

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s