បណ្ណសារប្លាក៖ កោះសន្តិភាព

ថា​ត្រូវ ត្រូវ​មែន


ប្រកាស​នេះ បើ​និយាយ​ឲ្យ​ចំ​ទៅ​វា​ទៅ​ជាប់​នឹង​ប្រកាស​មុន​ ពេល​ណា​កោះ​សន្តិភាព​ឈប់​ដាក់??? ដែល​ត្រូវ​បាន​សរសេរ​តាំង​ពី​ ថ្ងៃ ៣១ សីហា ២០១១ មក​ម្ល៉េះ ។ ប៉ុន្មាន​ថ្ងៃមុន​នេះ ខ្ញុំ​ឮ​អ្នក​ជិត​ខាង​របស់​ខ្ញុំ​និយាយ​ពី​រឿង​ប្លន់​ប្រដាប់​អាវុធ​មួយ​ដែល​បណ្ដាល​ឲ្យ​ជន​បរទេស​ម្នាក់​ដែល​ជា​ជាតិ​បារាំង​ស្លាប់ ហើយ​ឮ​ថា​នៅ​ម្ដុំៗ ជិត​ផ្ទះ​ខ្ញុំ​ដែរ ។ ដល់​អញ្ចឹង​ទៅ​ ខ្ញុំ​កើត​ជា​ឆ្ងល់​ ក៏​ព្យាយាម​ស្វែង​រក​តាម​ គេហទំព័រ​ដើមអំពិល​ផង កោះ​សន្តិភាព​ផង នៅ​តែ​រក​មិន​ឃើញ ។ ជា​ចៃដន្យ​ថ្ងៃ​មិញ​នេះ អាន​អត្ថបទ​នៅ គេហទំព័រ​អាស៊ី​សេរី ក៏​ប្រទះ​ឃើញ​នឹង​អត្ថបទ​នេះ​ ដែល​មាន​ចំណង​ជើង​ថា ជនជាតិ​បារាំង​ម្នាក់​ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​ទីក្រុង​ភ្នំពេញ ដែល​អ្នក​ទាំង​អស់​គ្នា​អាច​អាន​អត្ថបទ​ទាំង​ស្រុង​ដោយ​គ្រាន់​តែ​ចុច​លើ​ចំណង​ជើង​នេះ ។ តាម​ការ​គិត​របស់​ខ្ញុំ​ មូល​ហេតុ​ដែល​ខ្ញុំ​មិន​អាច​រក​អត្ថបទ​ទាំង​នេះ​ឃើញ​ក៏​ព្រោះ​តែ ៖ «ពាក់ព័ន្ធ​នឹង​អំពើ​មនុស្ស​ឃាត​នេះ ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៤ កក្កដា បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា មាន​សារព័ត៌មាន​ក្នុង​ស្រុក​ជាច្រើន បាន​ចុះ​ផ្សាយ​រូបថត​គួរ​ឲ្យ​រន្ធត់​របស់​ជន​ជាតិ​បារាំង​ឈ្មោះ … Continue reading

បានផ្សាយ​ក្នុង ពត៌​មាន​ប្លែក​ៗ ផ្សាយ​យូរៗ​ម្តង | បានដាក់ពាក្យ​គន្លឹះ , , , , , , | បញ្ចេញមតិ

ពេល​ណា​កោះសន្តិភាព​ឈប់​ដាក់???


ដោយ​សារ​តែ​ខ្ញុំ​​នៅ​ជាប់​មុខ​កំព្យូរ​ទ័រ​រាល់​ថ្ងៃ មិន​មាន​អ្វី​ធ្វើ​ច្រើន ក៏​ចេញ​ចូល​និង​គេហទំព័រ​​ព័ត៌​​មាន​ខ្មែរ​​ ជាពិសេស​ ដើម​អំពិល​ និង កោះស​ន្តិភាព។ ហើយ​​ទំព័រ​ដែល​ខ្ញុំ​ចូល​ចិត្ត​មើល​​អាន​ជាង​គេ​គឺ​ សន្តិសុខ​សង្គម និង​ព្រឹត្តិការណ៍​សង្គម។ ជាង​នេះ​ទៅ​ទៀត ព័ត៌​មាន​នៅ​​គេហទំព័រ​ទាំង​២​គឺ សម្បូរ​រឿង​ដឹក​ឈើ​ខុស​ច្បាប់ (ចាប់​មិន​ចេះ​អស់) ក្មេង​ទំនើង (ងាប់​មិន​ទាន់​អស់) និង គ្រោះ​ថ្នាក់​ចរារចរណ៍ (​អ្នក​​ល្មើស​នៅ​តែ​ល្មើស)។ តែ​រឿង​​ដែល​ខ្ញុំ​មិន​អស់​ចិត្ត​គឺ ព័ត៌​តាម​បណ្តាញ​ទាំង​២​នេះ​សម្បូរ​កំហុស ហើយ​​​ករណី​តែ​មួយ​តែ​ព័ត៌មាន​ខុស​គ្នា។ ជាង​នេះ​ទៅ​ទៀត​គឺ​ រឿង​រូប​របស់​ជន​រង​គ្រោះ និង​ជន​សង្ស័យ។ ជាញឹក​ញយ​ខ្ញុំ​តែង​តែ​និយាយ​នៅ​បណ្តាញ​សង្គម Facebook អំពី​រឿង​នេះ។ក្រោយ​មក​ខ្ញុំ​បាន​ឃើញ​លិខិត​ចំហ​របស់ លោក គឹម​ គុណវឌ្ឍន៍​ ផ្ញើរ​ទៅ​កាន់​ ដើម​អំពិល​ អំពី​បញ្ហា​រូប​ភាព​នោះ ហើយ​ពី​ពេល​នោះ​មក​ ដើម​អំពិល​ ក៏​បាន​បិទ​បាំង​រូបភាព ប៉ុន្តែ​ប្រហែល​ជា​លោក​មិន​បាន​ផ្ញើរ​ទៅ​កាន់ កោះ​សន្តិភាព​ ទេ​មើល៎ទៅ។ … Continue reading

បានផ្សាយ​ក្នុង អត្ថបទ រិះគន់​ស្ថាបនា | បានដាក់ពាក្យ​គន្លឹះ , , , , , , | មតិ 17