ប្រជុំរឿងព្រេង​ខ្មែរ


​សៀវភៅ​ប្រជុំ​រឿង​ព្រេង​ខ្មែរ​មាន​ទាំង​អស់​៩​ភាគ​ ដោយ​ចែក​ទៅ​តាមផ្នែក​រៀង​ៗ​ខ្លួន​ដូចជា ផ្នែក​ទាក់ទង​និង​ជំនឿ ប្រវត្តិនៃទីតាំងណាមួយ​ដូច​ជា​ភ្នំ ជាភូមិ​ រឿង​ប្រភេទ​អប់រំ។ តាម​ការ​ពិត​ទៅ​ ខ្ញុំ​មាន​សៀវភៅ​នេះ​ប្រហែលជា​៣​ ឬ៤​ភាគ​ដែរ​នៅ​ឯ​ផ្ទះ​ឯ​ស្រុក​កំណើត​ (មិនដឹង​បាត់​ទៅណា​អស់​ទេ)។ រឿង​ខ្លះ​ក៏​នៅ​ចាំ​ តែ​មិន​លម្អិត​ដូ​ចសៀវភៅ​។ ពេល​ដែល​ទៅ​បណ្ណាគារ​ឬ​តូប​លក់​សៀវភៅ​តាម​ផ្សារ​គិត​ចង់​ទិញ​ដែរ តែ​មិន​ទាន់​​មាន​លទ្ធភាព​ (មិន​ថ្លៃទេ មួយ​ក្បាល​ត្រឹម​៥០០០៛ តែ​​ទៅ​ចំ​តែ​ពេល​អត់)។

ដោយ​​ដឹង​ថា​សៀវភៅ​នេះ​បោះចេញ​ពី​រោង​ពុម្ព​ពុទ្ធ​សាសន​បណ្ឌិត ខ្ញុំ​​ក៏​បាន​ចូល​ទៅ​គេហ​ទំព័រ​របស់វិទ្យាស្ថាន​ពុទ្ធសាសន​បណ្ឌិត​ ក្រែង​លោ​អាច​ទាញ​យក​​ទុក​មើល​បាន​ ដោយ​មិន​បាច់​អស់​លុយ។  ខ្ញុំ​រក​ឃើញ​​​​​​​សៀវភៅ​នេះមែន​​ គេ​សរសេរ​នៅ​លើ​អ៊ីនធើណេត​ជា​លក្ខណៈ​​មួយ​រឿង​មួ​យ​ទំព័រ។ ខ្ញុំ​មិន​ដឹង​ថា​​នេះ​ ដោយ​ខ្ញុំ​មិន​​ចេះ​បើក​មើល​ទាំង​អស់​ឬ​យ៉ាង​ណា​ទេ តែ​ដើម្បី​​ប្តូរ​ពី​ទំព័រ​មួយ​ខ្ញុំ​ត្រូវ​ប្តូរ​លេខ​កូដ​តាម​អាស័យដ្ឋាន​URL ដែរ។ ដោយ​ឃើញ​មាន​ភាព​រអាក់​រអួល​បែប​នេះ ខ្ញុំ​ក៏​​ចម្លង​​រឿង​មួយ​ទំព័រ​ម្តង​ៗ​មកទុក ឲ្យ​គ្រប់​ម្តង​១​ភាគៗ ដើម្បី​បម្លែង​ជា​ឯកសារ​ប្រភេទ PDF ទុក​ឲ្យ​ញាតិ​មិត្ត​ជិត​ឆ្ងាយ​ដែល​ចង់​អាន​ ទាញយក​ទៅ​អាន។ តែ​ខ្ញុំ​រក​សៀវភៅ​នេះ​ឃើញ​តែ​២​ភាគ​ប៉ុណ្ណោះ មិន​ដឹង​ជា​គេ​មិន​ទាន់វាយ​បញ្ចួល ឬ​ក៏យ៉ាង​ណា។ បើ​ដូច្នេះ​ទេ​ ខ្ញុំ​ប្រហែល ជា​ត្រូវ​ទិញ​សៀវ​ភៅ​នេះ​ ឲ្យ​គ្រប់​ភាគ​ហើយ​វាយ​បញ្ចូល​និង​បម្លែង​ទុក។  ការងារ​នេះ​ បើ​គិត​តោង​ប្រើពេល​យូរ​ណាស់ តែ​ទោះជា​យ៉ាង​ណា​ក៏​ខ្ញុំ​នឹង​ខំ​ប្រឹង​ដែរ។ បើ​បង​ប្អូន​គិត​ថា​ចាំ​យូរ​ បង​ប្អូន​គួរ​តែ​ទិញ​សៀវ​ភៅ​ទាំង​នេះ​នៅ​នឹង​​បណ្ណាគារ​ឬ​តូប​សៀវភៅ​តែ​ម្តង​ទៅ បើ​ព្រោះ​ជា​ទាញយក​ទៅ​ក៏​​​អាច​ត្រឹម​តែ​អាន​តាម​អេក្រង់​កុំព្យូទ័រ​ដែរ (ព្រោះ​ការ​ព្រី​ន​ចេញ​ ត្រូវ​ចំណាយ​ច្រើន​ជាង​សៀវភៅ​ទិញ​ស្រាប់)។ ខ្ញុំ​គិត​ថា​ បើ​ខ្ញុំ​វាយ​សៀវភៅ​ទាំង​នេះ​ចប់ ខ្ញុំ​នឹង​បញ្ចូល​វា​ទៅ​ក្នុង​វិគី​សៀវភៅ​ខ្មែរ​។

នេះ​ជា​រឿង​សៀវ​ភៅ​ដែល​ខ្ញុំ​បាន​ចម្លង​ទុករួច៖

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s